-
ជនសង្ស័យ ២៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៨ករណី ថ្ងៃទី១ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់រក្សាទុក ដឹកជញ្ជូន ៦ករណី ឃាត់ ២៣នាក់ស្រី ៣នាក់ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ១៣៤,៦៣ក្រាម និង៣កញ្ចប់តូច។ លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៤៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៧៧គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ១២៤គ្រឿង ម៉ូតូ ៤៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤៥១គ្រឿង មាន រថយន្តធំ ០៤គ្រឿង រថយន្តតូច ៤៣គ្រឿង និងម៉ូតូចំនួន ៤០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៥នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រចំនួន៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់និង បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
កម្ពុជា-វៀតណាម ប្រជុំទ្វេភាគីលើកទី៤ ដើម្បីបូកសរុបយុទ្ធនាការឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀនក្រសួងនគរបាលវៀតណាម និងទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូមន្ទីរប្រឆាំងគ្រឿងញៀន និងប្រតិភូតាមបណ្តាស្នងការដ្ឋាននគរបាលជាប់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤ ដើមុបីបូកសរុបយុទ្ធនាការចំណុចខ្ពស់ ឃោសនា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន បណ្តានាយកដ្ឋានចំណុះក្រសួងនគរបាលវៀតណាម កាលពីថ្ងៃទី៣០វិច្ឆិកា។ ភាគីកម្ពុជា និងភាគីវៀតណាម បានលើកឡើងអំពីសំណូមពរមួយចំនួនរួមមាន ៖ ការពង្រឹងសម្ថភាពជំនាញ និងភាសាដល់មន្ត្រីប្រចាំការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ទាំង២ប្រទេស , ធ្វើការស្នើដល់អង្គការ UNODC និងភាគីពាក់ព័ន្ធដើម្បីឧបត្ថម្ភបន្ថែមនូវសម្ភារៈបច្ចេកទេស មធ្យោបាយល្បាតត្រួតពិនិត្យ និងវគ្គបណ្តុះបណ្តាល/សិក្ខាសាលាបន្ថែម លើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមបណ្តោយព្រំដែនអោយយល់ដឹងពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀន និងបំផុសអោយមានចលនាសហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ជុំរុញពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍និងរួមគ្នាចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនអោយបានទាន់ពេលវេលា។ ភាគីទាំង២ ស្នើខិតខំបង្កើនកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ…
-
អបអរសាទរ ខួប៤៥ឆ្នាំ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

៤៥ឆ្នាំមកនេះ ស.ស.យ.ក. នៅតែបន្តបេសកកម្មដ៏ថ្លៃថ្លារបស់យុវជនជំនាន់មុន ដែលជាស្ថាបនិករបស់ខ្លួន ក្រោមស្មារតី ២ធ្នូ ហើយបានបន្តគៀរគរកម្លាំងយុវជនមកពីគ្រប់ទិសទី រួបរួមគ្នាជាធ្លុងតែមួយ ក្នុងគោលដៅតែមួយ គឺក្នុងបុព្វហេតុដើម្បីសង្គមជាតិ។ កិច្ចការពារកេរតំណែលឯករាជ្យ មរតកសន្តិភាព គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា! ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣ សសយកឆពោះទៅខួបទី៤៥ #សមារតី២ធ្នូជាអមតៈ #យវជនក្នុងបុព្វហេតុជាតិមាតុភូមិ #សសយក #UYFC #UYFC45
-
ក្រសួងរៀបចំដែនដី និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

(ភ្នំពេញ) ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១) ដាក់ឱ្យ ប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសាររបស់ ក.ដ.ន.ស. ដែលមានដាក់បញ្ចូល QR Code ស្តង់ដា ២) រៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ដាក់ឱ្យដំណើរការក្នុង ក.ដ.ន.ស. ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក.ដ.ន.ស. និង ៤) សហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា…
-
រណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា គឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ

ភ្នំពេញ៖ កម្ពុជាបានផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក មានសេដ្ឋកិច្ចរឹងមាំ និងមានការអភិវឌ្ឍគ្រប់វិស័យ សម្រាប់បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈផ្លែផ្កានៃសុខសន្តិភាព ដែលរកបានដោយលំបាករបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជារយៈពេល៤៥ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។ ថ្ងៃនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា។ មហាជ័យជម្នះ ៧មករា ១៩៧៩…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមសហការគ្នា ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានធ្វើការជំរុញទៅកាន់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរួមសហការគ្នា ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។ ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០២៣ ក្រោមប្រធានបទ«សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបញ្ជាក់ក្នុងសារលិខិតខាងលើថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួម ឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជាយើងធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។ សម្ដេចបន្តថា៖«កាកបាទក្រហមកម្ពុជាបានកំណត់នូវអាទិភាពខ្ពស់ក្នុងការ ចូលរួមបញ្ចប់ការរើសអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ កំពុងលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍ ពីអ្នករងគ្រោះផ្ទាល់។ ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នា ជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ»។ ហេតុនេះ ដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍ឱ្យសម្រេចបានជោគជ័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាពនិងបរិយាបន្ន។ជាមួយគ្នានេះសម្ដេច ក៏បានជំរុញឱ្យនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត…
-
ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ៖ ពិព័រណ៍អប់រំអាស៊ាន-ចិន រួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ថ្លែងថា ពិព័រណ៍អប់រំអាស៊ាន-ចិនបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ ទឹក អគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍បែបនេះ នាឱកាសចូលរួមពិព័រណ៍អប់រំអាស៊ាន-ចិនលើកដំបូងនៅកម្ពុជា ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតបានរំឭកពីទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានតាំងពីយូរមកហើយនោះ ពិសេសគឺការតភ្ជាប់ឡើងវិញដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ ដែលបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាក់ស្ដែង កម្ពុជា-ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះវិស័យអប់រំក៏ត្រូវបានពង្រឹង និងពង្រីកកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ។ លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិនដើម្បីការផ្លាស់ប្ដូរ បានបញ្ជាក់ថា ពិព័រណ៍អប់រំចិន-អាស៊ានឆ្នាំ២០២៣នេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកសាងវេទិការសម្រាប់ការសិក្សា និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន។ លោក កាវ ជាន បន្តថា ពិព័រណ៍អប់រំនេះដែរមានសាកលវិទ្យាល័យ មហាវិទ្យាល័យ…
-
មន្រ្តី និងសង្គមស៊ីវិល ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើរកម្មករនិយោជិត

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការរវាងគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលជារឿងសំខាន់ និងចាំបាច់បំផុត។ សំណើទាំងនេះ ត្រូវបានលើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អស្តីពី«ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា»នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានា។ លោកក ហេង សុផាន់ណារិទ្ធ ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ហើយចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយ ដែលនេះគឺជាបញ្ហារួម ដែលយើងទាំងអស់គ្នាត្រូវធ្វើរួមគ្នា។ លោកបានបញ្ជាក់ទៀតថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិតវាគឺជារឿងសំខាន់និងចាំបាច់បំផុត។ លោកថ្លែងថា៖«កិច្ចការទាំងនេះ ទាំង ប.ស.ស. ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើន ត្រូវបង្កើនកិច្ចសហការរវាងគ្នា ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព ជូនដល់កម្មករនិយោជិត និងអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត…