Category: ព័ត៌មានជាតិ

  • សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

    សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីនិងជាបងប្អូនរវាងប្រទេសកម្ពុជា និងវៀតណាម ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ យូរអង្វែង គ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ ក្នុងក្របខ័ណ្ឌសភា រដ្ឋសភាប្រទេសទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នានៅគ្រប់កម្រិត និងតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព និងថ្នាក់បច្ចេកទេសអគ្គលេខាធិការដ្ឋានជាដើម។ ក្នុងវិស័យការទូតសភា រដ្ឋសភាកម្ពុជានិងវៀតណាម បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើនទៀតមានដូចជា AIPA, IPU, APPF, និង APF…

  • សម្បកគ្រាប់ផ្លែស្វាយចន្ទីអាចកែច្នៃប្រើធ្វើជាជី ថ្នាំសម្លាប់សត្វល្អិត និង កែច្នៃធ្វើធ្យូងអនាម័យ

    សម្បកគ្រាប់ផ្លែស្វាយចន្ទីអាចកែច្នៃប្រើធ្វើជាជី ថ្នាំសម្លាប់សត្វល្អិត និង កែច្នៃធ្វើធ្យូងអនាម័យ

    (ខេត្តកំពង់ធំ)៖សម្បកគ្រាប់ស្វាយចន្ទីគឺជាដំណាំកសិកម្មមួយប្រភេទផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករ ដែលក្រៅពីអាចកែច្នៃយកមកប្រើធ្វើជី ហើយគេនៅអាចចម្រាញ់យកប្រេងវាមកប្រើជាថ្នាំកំចាត់សត្វល្អិត និងធ្យូងអនាម័យថែមទៀត។ ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុង ខេត្ត កំពង់ធំ អ្នកស្រី អ៊ិន ឡែហួត នាយិការគ្រប់គ្រងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្ថិតនៅភូមិ ត្រពាំងអារក្ស ឃុំ ជ័យ ស្រុក កំពុងស្វាយ ខេត្ត កំពង់ធំ បានឱ្យដឹងថា៖តាមរយៈការពិសោធន៍កន្លងមកបានបង្ហាញថាសម្បកគ្រាប់ផ្លែចន្ទីគឺជាជីដ៏ល្អមួយមិនចាញ់ជីដទៃទៀតឡើយ ។ ក្នុងការពិសោធន៍នៅសហគមន៍របស់អ្នកស្រីកន្លងមកគឺសម្បកគ្រាប់ផ្លែចន្ទីបានជួយឱ្យដីធូរ និងពិសេសជួយបង្កើតឱ្យដីមាន ជន្លេនច្រើនឡើង។ក្រៅពីនេះសម្បកគ្រាប់ស្វាយចន្ទីនៅជួយមិនឱ្យសត្វអ្វីចោមរោមស៊ីត្រួស្លឹកឬផ្លែស្វាយចន្ធីផង ។ ស្រ្តីរូបនេះបានប្រាប់ដែរថា៖ ”បើនិយាយពីសម្បកគ្រាប់ផ្លែវាគេអាចម្រាញ់យកមកធ្វើជាប្រេងដែលជាថ្នាំសម្រាប់បាញ់ត្រួយស្វាយចន្ធី ជួយកំចាត់ប្រភេទមូសតែ និងចៃម្សៅ(ចៃស)ដែលតែងយាយីដើមចន្ទីនារដូវភ្លៀងបានយ៉ាងល្អ។ក្រៅពីនេះសម្បកវាគេក៏អាចកែច្នៃធ្វើជាធ្យូងអនាម័យឆេះបានល្អថែមទៀត”។ ស្ត្រីអ្នកតស៊ូតាំងតែពីកសិករក្រីក្រ រហូតមកបង្កើតសិប្បកម្មកៃច្នៃគ្រាប់ចន្ធីមានឈ្មោះរូបនេះបានប្រាប់ឱ្យដឹងផងថាសម្បកគ្រាប់ផ្លែចន្ទីអ្នកស្រីបានលក់ទៅកាន់ទីផ្សារប្រទេសវៀតណាមក្នុងតម្លៃមួយតោន១២០ដុល្លារ ប៉ុន្តែឆ្នាំនេះក្រុមហ៊ុនអ្នកដើរទិញឱ្យតម្លៃត្រឹមតែ៤០ដុល្លារ ហេតុនេះអ្នកស្រីចាំបាច់ត្រូវបង្ខំចិត្តទុកក្នុងស្តុកសិន។ ទាក់ទិននឹងសិប្បកម្មកៃច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នេះដែរត្រូវបានអ្នកស្រី អ៊ិន ឡៃហូតបានប្រាប់ដែរថាសិប្បកម្មនឹងពង្រីកទីផ្សារក្រៅពីប្រទេសបន្ថែមទៀតដែលក្នុងនេះក្រៅពីប្រទេសជប៉ុនគឺចង់នាំទៅលក់ទីផ្សារ…

  • វិវាទដីធ្លី នៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច

    វិវាទដីធ្លី នៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច

    (ភ្នំពេញ)៖ ករណីវិវាទដីធ្លីដ៏រាំរៃ១កន្លែង ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងការបើកទំព័រថ្មីរបស់ក្រសួងអធិការកិច្ច ក្នុងនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ភាគីទាំងពីរបានឯកភាពគ្នាទួលយកទំហំដី និងប្រវែងក្បាលដី ដូចបានសម្រេចក្នុងកិច្ចប្រជុំសម្រុះសម្រួល បញ្ចប់វិវាទដីធ្លី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និងកិច្ចប្រជុំបច្ចេកទេសសម្រុះសម្រួលបញ្ចប់វិវាទដីធ្លីតាមនីតិវិធី សុរិយោដី និងបានបំពេញបែបបទចុះបញ្ជីជូនគូភាគី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ជាក់ស្តែងនាថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ភាគីវិវាទទាំង២ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម ព្រមទាំងមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នាទីស្តីការក្រសួង ។ ជាលទ្ធផលភាគីទាំងពីរ…

  • កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

    កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

    (ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានលើកឡើងអំពីសុទិដ្ឋិនិយមខ្ពស់ ចំពោះសក្តានុពលដែលនឹងទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ Cambodia-UAE CEPA ហើយបានកត់សម្គាល់រួមគ្នាអំពី តួនាទីរបស់ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ការប្រកួតប្រជែង ការអភិវឌ្ឍសមត្ថភាពយុវជន និងការសម្របខ្លួនទៅនឹងបដិវដ្តកម្មបច្ចេកវិទ្យាដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងឱកាសដែល លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកា Fortune Global Forum 2023 និងបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ ការធ្វើសកលភាវូបនីកម្ម និងពាណិជ្ជកម្មនាពេលអនាគត “GLOBALIZATION AND THE FUTURE OF TRADE” រួមជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE)…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ»

    សម្តេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ»

    ផ្សាយបន្តផ្ទាល់(Live): សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

  • រដ្ឋមន្រ្តីអធិការកិច្ចពិភាក្សាការងារជាមួយ តំណាងកម្មវិធីអភិវឌ្ឍ​របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា

    រដ្ឋមន្រ្តីអធិការកិច្ចពិភាក្សាការងារជាមួយ  តំណាងកម្មវិធីអភិវឌ្ឍ​របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកស្រី Alissar Chaker និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ និងបានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមាន​សភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្ក​បរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ និងទាក់ទាញការ​វិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ព្រមទាំងបានថ្លែងអំណរគុណដល់​កម្មវិធី​អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្ដល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជានាពេលកន្លងមក។ ជាការឆ្លើយតប លោកស្រីតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀត​ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ជួបសម្តែងការគួរសម និងរាយការណ៍អំពី បេសកកម្ម និងសកម្មភាពការងាររបស់កម្មវិធី​អភិវឌ្ឍរបស់​អង្គការសហប្រជាជាតិនៅកម្ពុជានាពេលកន្លងមកផងដែរ។ ភាគីទាំងពីបានឯកភាពបង្កើនកិច្ចសហការគ្នា ដើម្បីពង្រឹងការងារអភិបាលកិច្ចល្អដែល​ជាស្នូលនៃយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ដែលដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕

  • សិស្សឈ្មោះ មែន ផានិត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ

    សិស្សឈ្មោះ មែន ផានិត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសាររបស់សិស្សឈ្មោះ មែន ផានិត ដែលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ទទួលបាននិទ្ទេស A ។ នេះបើតាមសារសម្លេងពិសេសសម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ តាមសារសម្លេងពិសេសរបស់សម្ដេចតេជោបានបញ្ជាក់ថា សិស្សឈ្មោះ មែន ផានិត និងក្រុមគ្រួសារ ត្រូវបានសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖ ១) ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ ។ ២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈ ឯកឧត្តម ហ៊ីង ប៊ុនហៀង ។ ៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង…

  • ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា

    ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា

    (សៀមរាប)៖ ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងរយៈពេល៤ថ្ងៃរួចមក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលខេត្ត បានជួបជាមួយបងប្អូនអ្នកអនាម័យចំនួន១៧៦នាក់  មកពី ៤អង្គភាព មានមន្ទីរបរិស្ថានខេត្ត ,ក្រុមហ៊ុន Gaea.plc ,ក្រុមហ៊ុន Cintri  ក្រុមហ៊ុន Active Green , គ្រឹះស្ថានអង្គរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក លើការងារផ្គត់ផ្គង់បង្គន់អនាម័យចល័ត ការសម្អាត ប្រមូលទុកដាក់ ដឹកជញ្ជូនសម្រាម , សំណល់រាវ និង ការងារផ្សព្វផ្សាយអប់រំបរិស្ថាន នៅមាត់ស្ទឹងសៀមរាប ។ លោក ស៊ុង គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ការធ្វើអនាម័យ បរិស្ថាន ទាំងនៅលើគោក ក្នុងទឹកស្ទឹង ដើមី្បធ្វើឲ្យបរិស្ថាន អនាម័យ មានសភាពស្រស់ស្អាត ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Gaea.plc ,ក្រុមហ៊ុន…

  • រដ្ឋបាលខេត្តកែប រៀបចំហេដ្ឋារចនា សម្ពន្ធ និងសោភ័ពភាពដ៏ទាក់ទាញ ត្រៀមស្វាគមន៍ ពិធីបុណ្យសមុទ្រលើកទី១០

    រដ្ឋបាលខេត្តកែប រៀបចំហេដ្ឋារចនា សម្ពន្ធ និងសោភ័ពភាពដ៏ទាក់ទាញ ត្រៀមស្វាគមន៍ ពិធីបុណ្យសមុទ្រលើកទី១០

    កែប៖ រដ្ឋបាលខេត្តកែបបានរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ពភាពក្នុងទីក្រុងនិងតាមមាត់ឆ្នេរដ៏ទាក់ទាញ ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី១០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍ទេសចរណ៍ធំក្នុងខេត្តកែប។ តាមរយៈរូបភាពស្អាតៗជាច្រើនបានបង្ហាញថា រដ្ឋបាលខេត្តកែបបានកែលម្អសួនសាធារណៈ តាមមាត់ឆ្នេរសមុទ្រ តាមដងវិថី រង្វង់មូល ក៏ដូចជាទីសាធារណៈ និងកម្សាន្តផ្សេងៗទៀតពោរពេញដោយភាពទាក់ទាញ មានសោភ័ណភាពស្អាតៗ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប ក៏បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះឱ្យបានល្អប្រសើរ អធិកអធម នៃក្ដីសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែបនេះ ត្រូវបានជ្រើសរើសយកប្រធានបទ « ទាំង អស់គ្នា ដើម្បីទេសចរណ៍» ដែលកំពុងខិតជិតមកដល់ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ៕ ដោយ ៖ សិលា សារិន

  • ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ យាង និងអញ្ជើញជាព្រះរាជាធិបតី និងចូលរួមព្រះរាជពិធីបុណ្យអុំទូក

    ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ យាង និងអញ្ជើញជាព្រះរាជាធិបតី និងចូលរួមព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ៖ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ប្រារព្ធឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី២៦ ទី២៧ និងទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានទូកងចំនួន ៣៣៨ទូក មកពីគ្រប់ខេត្ត-រាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២ទូក។ ចំណែកប្រទីបនៅឆ្នាំនេះ មានចំនួន ៣០ប្រទីប៕ រូបភាព៖ AFP អត្ថបទ៖ ឈឹម ទីណា