Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តកែប រៀបចំហេដ្ឋារចនា សម្ពន្ធ និងសោភ័ពភាពដ៏ទាក់ទាញ ត្រៀមស្វាគមន៍ ពិធីបុណ្យសមុទ្រលើកទី១០

    រដ្ឋបាលខេត្តកែប រៀបចំហេដ្ឋារចនា សម្ពន្ធ និងសោភ័ពភាពដ៏ទាក់ទាញ ត្រៀមស្វាគមន៍ ពិធីបុណ្យសមុទ្រលើកទី១០

    កែប៖ រដ្ឋបាលខេត្តកែបបានរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ពភាពក្នុងទីក្រុងនិងតាមមាត់ឆ្នេរដ៏ទាក់ទាញ ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី១០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍ទេសចរណ៍ធំក្នុងខេត្តកែប។ តាមរយៈរូបភាពស្អាតៗជាច្រើនបានបង្ហាញថា រដ្ឋបាលខេត្តកែបបានកែលម្អសួនសាធារណៈ តាមមាត់ឆ្នេរសមុទ្រ តាមដងវិថី រង្វង់មូល ក៏ដូចជាទីសាធារណៈ និងកម្សាន្តផ្សេងៗទៀតពោរពេញដោយភាពទាក់ទាញ មានសោភ័ណភាពស្អាតៗ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប ក៏បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះឱ្យបានល្អប្រសើរ អធិកអធម នៃក្ដីសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែបនេះ ត្រូវបានជ្រើសរើសយកប្រធានបទ « ទាំង អស់គ្នា ដើម្បីទេសចរណ៍» ដែលកំពុងខិតជិតមកដល់ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ៕ ដោយ ៖ សិលា សារិន

  • ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ យាង និងអញ្ជើញជាព្រះរាជាធិបតី និងចូលរួមព្រះរាជពិធីបុណ្យអុំទូក

    ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ យាង និងអញ្ជើញជាព្រះរាជាធិបតី និងចូលរួមព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ៖ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ប្រារព្ធឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី២៦ ទី២៧ និងទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានទូកងចំនួន ៣៣៨ទូក មកពីគ្រប់ខេត្ត-រាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២ទូក។ ចំណែកប្រទីបនៅឆ្នាំនេះ មានចំនួន ៣០ប្រទីប៕ រូបភាព៖ AFP អត្ថបទ៖ ឈឹម ទីណា

  • សហភាពអឺរ៉ុប និងអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

    សហភាពអឺរ៉ុប និងអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

    ភ្នំពេញ៖សហភាពអឺរ៉ុបនិងអាស៊ាន កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌល​គ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន សំដៅបង្កើតជាវេទិកាថ្នាក់​តំបន់សម្រាប់ការផ្ទេរ និងកិច្ចសហការបច្ចេក​វិទ្យាឆ្លង​ព្រំដែនឱ្យកាន់តែល្អប្រសើរ។ ការបន្តកិច្ចខំប្រឹងប្រែងនេះ ត្រូវបានលើកឡើងនៅក្នុងសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី «មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា» ត្រូវបានរៀប​​ចំ​ឡើង​នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបាន​ប្រមូល​ផ្តុំអ្នកជំនាញពីសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពិភាក្សាពីវិធីសាស្រ្ត និង​យុទ្ធសាស្ត្រ ដែលនឹងមិនត្រឹមតែកាត់បន្ថយគម្លាតបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងសម្របសម្រួល​ការ​តភ្ជាប់​ដ៏រលូន ដោយបង្កើនសក្តានុពលសម្រាប់កិច្ចសហការ។ គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងរៀបចំសេចក្តីព្រាងឯកសារទស្សនទានសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដោយផ្សារភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិនៅក្នុងតំបន់អាស៊ាន។ គោលដៅ​គឺដើម្បី​ប្រែក្លាយគោលគំនិតប្រកបដោយនវានុវត្តន៍នានា ឱ្យទៅជាដំណោះស្រាយ​ល្អ​ប្រសើរតាម​លក្ខណៈ​បច្ចេក​ទេស ដែលអាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជាវិបត្តិអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ​សុខ​ភាព​សាធារណៈ ជំងឺរាតត្បាត និងវិសមភាពសេដ្ឋកិច្ច។ ក្នុងសុន្ទរកថាបើកសិក្ខាសាលារបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថប្រយោជន៍នៃមជ្ឈមណ្ឌល​គ្រប់គ្រងបច្ចេក​វិទ្យា​អាស៊ានសម្រាប់តំបន់។ លោក ប្រសាសន៍ថា៖«រាជរដ្ឋាភិបាលកម្ពុជា​ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការ​ជា​មួយ​បណ្តា​ប្រទេស​សមា​ជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដើម្បីដោះស្រាយបញ្ហារួមរបស់យើង ដោយប្រើ​ប្រាស់សក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើង ស្រប​តាមផែន​ការសកម្មភាពអាស៊ានស្តីពី​វិទ្យាសាស្ត្រ…

  • រាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចមាន ភ្លៀង ធ្លាក់ ខ្សោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា

    រាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចមាន ភ្លៀង ធ្លាក់ ខ្សោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានជម្រាប ជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ ប្រព័ន្ធសម្ពាធ ខ្ពស់ ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់មធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី⁃នៅថ្ងៃទី២៦ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី⁃រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើកា រ ស្រាវជ្រាវ ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធាន មនុស្ស ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើកា រ ស្រាវជ្រាវ ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធាន មនុស្ស ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកបង្ហាញដល់និស្សិតអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការ អភិវឌ្ឍធនធាន មនុស្ស

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការ អភិវឌ្ឍធនធាន មនុស្ស

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង ពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគម សភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យ អានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការ បណ្តុះ បណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ។ លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បាន បង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេស វិសាល នោះ ។ លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំ ជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា…

  • នៅថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះបន្ទប់ ស្នាក់នៅខេត្តកែប ស្ទើរតែពេញអស់ទៅហើយ

    នៅថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះបន្ទប់ ស្នាក់នៅខេត្តកែប ស្ទើរតែពេញអស់ទៅហើយ

    កែប៖អ្នកផ្តល់សេវាស្នាក់នៅបានប្រាប់ឱ្យដឹងថា ការកក់បន្ទប់ នៅ តាមសណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់នានានៅខេត្តកែប ក្នុងថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រលើកទី១០ ជុំទី៣ខាងមុខនេះ ស្ទើរពេញអស់ហើយ ។ មន្ត្រីជំនាញបញ្ជាក់ថា ខេត្តកែបមានបន្ទប់ ស្នាក់សរុបប្រមាណ១ ៦០០បន្ទប់ប៉ុណ្ណោះ។ ប្រធានផ្នែកលក់ និងទីផ្សារ នៃសណ្ឋាគារ វ៉ាការ៉ា លោក សុផាត បានប្រាប់ឱ្យដឹងថា សណ្ឋាគារវ៉ាការ៉ាមានបន្ទប់ជាច្រើនប្រភេទ សរុប ប្រមាណ៧០យូនីត ។ សម្រាប់ថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រ ខាងមុខនេះ សណ្ឋាគារបានទទួលការកក់បន្ទប់ជិតនឹងពេញហើយ ចំពោះតម្លៃមិនមានការដំឡើងទេ ។ លោករំលឹកដល់ទេសចរដែលមានបំណងចង់មកកម្សាន្តខេត្តកែប សូមរួតរះក្នុងការកក់បន្ទប់ ព្រោះកន្លែងផ្សេងៗក៏ជិតពេញដែរ។ ចំណែកអ្នកស្រី លី លី ម្ចាស់ផ្ទះសំណាក់នៃឆ្នេរ បានអោយដឹងដែរថា គិតមកត្រឹមថ្ងៃនេះ មានភ្ញៀវកក់បន្ទប់អ្នកស្រីបានប្រមាណ៥០ភាគរយ ផងដែរ ហើយការកក់បន្ទប់មានជាហូរហែបន្តទៀត ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឱ្យដឹងថា ខេត្តកែបមានសេវាស្នាក់នៅគ្រប់ប្រភេទ គ្រប់លំដាប់សរុបប្រមាណ ១,៦០០បន្ទប់ ហើយសម្រាប់បុណ្យអុំទូក…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការកសាង និងអភិវឌ្ឍន៍ សមត្ថភាព មន្ត្រីរាជការឥតឈប់ឈរ ជាថ្នាលបណ្ដុះនូវធនធានមនុស្ស សម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាពសង្គមកម្ពុជា

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការកសាង និងអភិវឌ្ឍន៍ សមត្ថភាព មន្ត្រីរាជការឥតឈប់ឈរ ជាថ្នាលបណ្ដុះនូវធនធានមនុស្ស សម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាពសង្គមកម្ពុជា

    ភ្នំពេញៈមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ពីគុណតម្លៃនៃការ បណ្តុះបណ្តាលមន្រ្តីក្រសួង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បី សម្រេច បានក្នុងការកសាង និងអភិវឌ្ឍន៍ សមត្ថភាពមន្ត្រីរាជការ។ ជាថ្នាល បណ្ដុះនូវធនធានមនុស្សសម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាព សង្គមនៃប្រទេសជាតិ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបែបនេះ ក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើ ការរៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »កាលពីទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នា ទីស្ដីការ ក្រសួងបរិស្ថាន។ វគ្គបណ្តុះបណ្តាលស្តីពី « ការពង្រឹងសមត្ថភាពមន្ត្រីរាជការ លើការ រៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បញ្ជាក់ដល់សិក្ខាកាម ឯកឧត្តម ជួប ប៉ារីស៍…

  • សិស្សនិទ្ទេស Aបង្ហាញគន្លឹះរៀនដើម្បីប្រឡងទទួលបានពិន្ទុល្អ និងផ្តាំឱ្យសិស្សជំនាន់ក្រោយខិតខំរៀនសូត្រកុំភ្លេចខ្លួន

    សិស្សនិទ្ទេស Aបង្ហាញគន្លឹះរៀនដើម្បីប្រឡងទទួលបានពិន្ទុល្អ និងផ្តាំឱ្យសិស្សជំនាន់ក្រោយខិតខំរៀនសូត្រកុំភ្លេចខ្លួន

    ភ្នំពេញ៖ក្រោយការប្រកាសលទ្ធផលសិស្សឆ្នើម ដែលបាន ទទួល និទ្ទេសល្អកម្រិត Aជាច្រើននាក់នៅរាជធានីភ្នំពេញបានធ្វើការ បង្ហាញ គន្លឹះពីការប្រឡងបានពិន្ទុល្អដើម្បីចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ដទៃទៀតដែលនឹងត្រូវប្រឡងនៅឆ្នាំក្រោយឆ្នាំ២០២៤។ កញ្ញា ទាប ស្រីល័កណ៍ ដែលបានជាប់និទ្ទេស A ក្នុងការប្រឡង នៅ មណ្ឌលវិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ផ្សាដើមថ្កូវ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា បានប្រាប់ដោយ អារម្មណ៍រីករាយ ថាកញ្ញាពិតជារំភើបខ្លាំងណាស់ដែលលទ្ធផលចេញមកបានឆ្លើយតបនឹងអ្វីដែលឪពុកម្តាយបានខិតខំចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ដល់រូបកញ្ញា រៀន សូត្រកន្លងមក។ ទន្ទឹមនឹងការទទួលបានលទ្ធផលយ៉ាងល្អនេះដែរ បេក្ខជនប្រឡង បាក់ឌុបដែលជាប់បាននិទ្ទេសAរូបនេះបានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយត្រូវសិស្សរៀនសូត្រតាមរយៈសៀវភៅពុម្ពរបស់ក្រសួង។ក្រៅពីនេះ ត្រូវខិតខំធ្វើលំហាត់ ស្រាវជ្រាវរកលំហាត់ធ្វើបន្ថែម។ខំធ្វើលំហាត់ឱ្យ បាន ស្ទាត់នោះការចេះនឹងច្រើនទៅតាមនោះដែរ។ ដូចគ្នានេះដែរ កញ្ញា ធារស សុលីតា ដែលបានជាប់និទ្ទេស A ក្នុងការ ប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ផ្សាដើមថ្កូវបានឱ្យដឹង ដែរថា ការចង់ជាប់ ហើយនៅពេលប្រឡងបាននិទ្ទេសល្អ ចាំបាច់ ណាស់ គេត្រូវខិតខំតាំងតែពីដើមឆ្នាំ។ក្រៅពីនេះត្រូវធ្វើលំហាត់ឱ្យ បានច្រើនក្នុងនេះដូចជាមើលសៀវភៅលំហាត់ពីបណ្ណាល័យ…

  • រដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រណាំងទូកសាកល្បងកម្លាំងនិងដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក

    រដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រណាំងទូកសាកល្បងកម្លាំងនិងដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកទី តាំងមុខ វត្ត ឧណ្ណាលោម តាមទន្លេសាបដើម្បីធ្វើការប្រណាំងទូកសាកល្បង កម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុង ព្រះ រាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅមុខព្រះបរមរាជវាំង។ ពិធីអុំទូកសាកល្បងនេះប្រព្រឹត្តនារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោម អធិបតីភាព ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ជំទាវ ។ ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ,ទូកមួងឬហៅថាទូកចែវ,ទូកខ្នាតអន្តរជាតិទាំងបុរស.នារីសរុបចំនួន៤៤ទូក ដោយចែក ចេញ ជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស។ មាន កីឡាករ កីឡាការិនីសរុបចំនួន២.៨៧៩នាក់(នារី៥៤នាក់)។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ ណែនាំរបស់ សម្តេចមហាវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាព រាជ ធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះឱ្យទទួលបានភាពសប្បាយរីករាយ។ ឯកឧត្តមអភិបាលអំពាវនាវដល់បងប្អូនជាកីឡាករ កីឡាការិនីអុំ ទូក…