Category: ព័ត៌មានជាតិ

  • ឯកឧត្តម នេត្រ ភក្រ្តា កោតសរសើរក្លឹបហែលទឹកក្រសួងព័ត៌មាន បាននាំយកនូវមេដាយ និងកិត្តិយសជូនក្រសួង

    ឯកឧត្តម នេត្រ ភក្រ្តា កោតសរសើរក្លឹបហែលទឹកក្រសួងព័ត៌មាន បាននាំយកនូវមេដាយ និងកិត្តិយសជូនក្រសួង

    (ភ្នំពេញ) ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី ក្លឹបហែលទឹកក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែង កោតសរសើរ ក្លឹបហែលទឹកក្រសួងព័ត៌មាន បាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួង និងជំរុញលើកទឹកចិត្តឱ្យលេងកីឡា បន្ទាប់ពីហត់នឿយពីបំពេញកិច្ចការងារ ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីការបន្តគាំទ្រដល់ក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលកំពុងមានការរីកចម្រើន ហើយបាននាំយកនូវមេដាយ និងកិត្តិយស ជូនក្រសួងព័ត៌មាន ពិសេសបានឈ្នះមេដាយពីការប្រកួតអន្តរជាតិ មកជូនប្រទេសជាតិ ថែមទៀតផង ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យបង្កើតបន្ថែមនូវប្រភេទកីឡាផ្សេងៗទៀតក្រៅពីកីឡាហែលទឹក ដូចជាក្រុមកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយឃ្លីលើតុ កីឡាបូល និងប៉េតង់ ដើម្បីឱ្យមន្រ្តីរាជការចូលរួមលេងសប្បាយ ធ្វើអោយសុខភាពរាងកាយរឹងមាំ ហើយជាការផ្លាស់ប្តូរបរិយាកាស សម្រាប់បង្កើនផលិតភាពការងារបានកាន់តែល្អបន្ថែមទៀត ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានគាំទ្រដល់ការបង្កើតក្លឹបហែលទឹកក្រសួងព័ត៌មាននេះឡើង ដើម្បីជួយដល់កូនចៅ…

  • ឯកអគ្គរាជទូត នៃចក្រភព​អង់គ្លេស ចាប់អារម្មណ៍​ចំពោះ​សក្តានុពល វិនិយោគនៅកម្ពុជា

    ឯកអគ្គរាជទូត នៃចក្រភព​អង់គ្លេស ចាប់អារម្មណ៍​ចំពោះ​សក្តានុពល វិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងអធិការកិច្ច ស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការី និងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមកផងដែរ រួមមានវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ វិស័យអប់រំ ទេសចរណ៍ និងសិទ្ធមនុស្សជាដើម។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចូលកាន់តំណែងថ្មី និងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក​អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូត និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ។ សូមបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស​ប្រចាំព្រះរាជាណា​ចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ភោធកំណាត់ផ្លូវជាតិលេខ៥(ព្រែកក្តាម-បាត់ដំបង)

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ភោធកំណាត់ផ្លូវជាតិលេខ៥(ព្រែកក្តាម-បាត់ដំបង)

    កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ភោធកំណាត់ផ្លូវជាតិលេខ៥(ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥(សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

  • ការលើកកម្ពស់វិស័យអធិការកិច្ច គឺដើម្បីឈានឆ្ពោះទៅរកអភិបាល​កិច្ចល្អ

    ការលើកកម្ពស់វិស័យអធិការកិច្ច គឺដើម្បីឈានឆ្ពោះទៅរកអភិបាល​កិច្ចល្អ

    ព្រះសីហនុ៖ ការអនុវត្តការងារកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ទទួលបានសេចក្តីទុកចិត្ត និងការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ តាមរយៈ ការចាត់ឱ្យចូលរួមនៅគ្រប់យន្តការសំខាន់ៗ សំដៅលើកកម្ពស់លើវិស័យអធិការកិច្ច ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឈានឆ្ពោះទៅអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ ។ នេះជាការ កោតសសើរពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ខណៈពេលដែល ឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបរំលឹក អំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុច ដើម្បីអង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមាន៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរបៀបរបបការងារ (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ…

  • រដ្ឋមន្រ្តី ក្រសួងអធិការកិច្ច ទស្សនាពិព័រណ៍ និងទស្សន កិច្ចសិក្សាផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)

    រដ្ឋមន្រ្តី ក្រសួងអធិការកិច្ច ទស្សនាពិព័រណ៍ និងទស្សន កិច្ចសិក្សាផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)

    ព្រះសីហនុ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមទស្សនាពិព័រណ៍ និងធ្វើទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ដោយមានការទទួលស្វាគមន៍ពីលោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ៕

  • ក្រសួងព័ត៌មាន សាលាភូមិន្ទរដ្ឋបាល និងសាលាជាតិគយ ចុះ ហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា

    ក្រសួងព័ត៌មាន សាលាភូមិន្ទរដ្ឋបាល និងសាលាជាតិគយ ចុះ ហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលា ភូមិន្ទរដ្ឋបាលបានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្ស រណៈនៃ ការ យោគ យល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងព័ត៌មាន និង សាលាជាតិជាតិគយ ។ ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានមាន ប្រសាសន៍ថា អនុស្សរណៈនៃការយោគ យល់គ្នានាថ្ងៃនេះ មាន គោលបំណងសំខាន់ គឺផ្ដោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការ អភិវឌ្ឍ សមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និង គម្រោង កម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់…

  • មន្រ្តីយោធាចិន អរគុណកម្ពុជាដែលបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» ដែលនឹងវេញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    មន្រ្តីយោធាចិន អរគុណកម្ពុជាដែលបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» ដែលនឹងវេញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    ភ្នំពេញ៖ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន លោក វ៉ាង ស៊ីវពីន បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ពីបណ្តាប្រទេសអាស៊ាន ដែលបានរៀបចំដោយប្រទេសចិន ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននឹងបន្តរឹងមាំនិងស៊ីជម្រៅថែមទៀត។ ការថ្លែងអំណរគុណពីមន្រ្តីយោធាចិននេះ ធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសមរវាងលោក វ៉ាង ស៊ីវពីន និងភាគីកម្ពុជានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីសៀលថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នាប្រទេសចិនបន្ទាប់ពីពិធីបិទសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣»។នេះបើយោងតាមលទ្ធផលនៃជំនួបដែលបានប្រកាសតាមរយៈហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់សមភាគីចិនថា ការចូលរួមពិធីបិទសមយុទ្ធពហុសាសន៍នេះ គឺដើម្បីជួយពង្រឹងទំនាក់ទំនងល្អជាប្រពៃណីនិងប្រវត្តិសាស្ត្ររវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចខិតខំរបស់កងកម្លាំងនៃបណ្តាប្រទេសនានាចូលរួមក្នុងសមយុទ្ធនេះឱ្យបានជោគជ័យ ដែលជាចំណែកគាំទ្រស្ថិរភាព និងសន្តិភាពតំបន់។ តាមរយៈប្រភពដដែល លោក វ៉ាង ស៊ីវពីន ក៏បានថ្លែងអំណរគុណដល់សមភាគីកម្ពុជាដែលបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទមកចូលរួមសមយុទ្ធយោធាដែលរៀបចំដោយចិននេះ ដែលសបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់កម្ពុជាចំពោះកងទ័ពរំដោះប្រជាជនចិន និងសម្រាប់តំបន់ភូមិភាគខាងត្បូងផងដែរ។ មេបញ្ជាការចិនបានបន្ថែមថា ៖ «កម្ពុជា និងចិននឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»។ សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» នាប្រទេសចិនរយៈពេល ១០ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ានមួយចំនួនផ្សេងទៀតរួមមាន៖ ឡាវ ម៉ាឡេស៊ី…

  • រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យពលរដ្ឋយកចិត្តទុកដាក់លើរបបអាហារ ដើម្បីបង្ការជំងឺទឹកនោមផ្អែម

    រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យពលរដ្ឋយកចិត្តទុកដាក់លើរបបអាហារ ដើម្បីបង្ការជំងឺទឹកនោមផ្អែម

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ ខណៈជំងឺទឹកនោមផ្អែមកំពុងក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយនៅប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងដូចនេះនាទិវាជំងឺទឹកនោមផ្អែមពិភពលោក ដែលធ្វើឡើងក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» រៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ នាទិវានោះ ឯកឧត្តម ឈាង រ៉ា បានថ្លែងថា ជំងឺទឹកនោមផ្អែម នៅកម្ពុជា គឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ឯកឧត្តមបានបន្តថា ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជា ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈជាដើម។ ឯកឧត្តមមានប្រសាសន៍ថា ៖ «កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាពនិងទម្លាប់មិនបានបញ្ចេញពលកម្មឬធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ»។ ក្រៅពីនេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវ ជំរុញលើកទឹកចិត្ត និងអប់រំដល់អ្នកជំងឺទឹកនោមផ្អែម ខណៈលោកក៏ជំរុញដល់ពលរដ្ឋដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យមើលជាតិស្ករនៅក្នុងឈាម ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលាផងដែរ។ ជុំវិញរឿងនេះ លោក ហ៊ូ ក្រើន នាយកអង្គការហេឡេន ខេល័រ (Helen Keller)…

  • រដ្ឋត្រៀមខាតលុយ ១៣០ លានដុល្លារ លើផ្នែកអគ្គិសនី នៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត

    រដ្ឋត្រៀមខាតលុយ ១៣០ លានដុល្លារ លើផ្នែកអគ្គិសនី នៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលឯកឧត្តម កែវ រតនៈ បានថ្លែងថា រដ្ឋបានត្រៀមថវិកាសម្រាប់ការខាតទៅលើការប្រើប្រាស់អគ្គិសនីក្នុងឆ្នាំ២០២៣នេះប្រមាណ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួនផងដែរ។ ឯកឧត្តម កែវ រតនៈ បានថ្លែងបែបនេះនៅក្នុងវេទិកាពិភាក្សាស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ឯកឧត្តមបន្តថា កន្លងទៅរាជរដ្ឋាភិបាលបានប្រកាសពីការចុះថ្លៃពិសេសដល់វិស័យកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាពិសេសការបូមទឹកនៅពេលយប់ ដែលមានតម្លៃក្នុងអត្រា៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ឯកឧត្តមបានបន្ថែមថា សម្រាប់វិស័យឧស្សាហកម្ម រដ្ឋបានចាប់ផ្តើមអនុវត្តការបញ្ចុះថ្លៃអគ្គិសនីហើយចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២៣ ខណៈដែលវិស័យទេសចរណ៍វិញនឹងត្រូវអនុវត្តការបញ្ចុះថ្លៃអគ្គិសនីបីខែដូចគ្នាគឺខែធ្នូឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ឯកឧត្តមបន្តថា ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យទេសចរណ៍នេះ គឺអនុវត្តនៅទូទាំងប្រទេស សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋានទេសចរណ៍ និងភោជនីយដ្ឋានជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះ បានត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ មិនអាចបញ្ចុះតម្លៃរហូតបានទេ ព្រោះវាអាចនាំឱ្យអគ្គិសនីដួលរលំបាន។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ៖ «ឆ្នាំនេះអគ្គិសនីកម្ពុជាត្រៀមខាត១៣០លានដុល្លារ (ត្រៀមធ្វើការឧបត្ថម្ភធន) ដើម្បីជួយទប់។ ឧទាហរណ៍ថា បើយើងធ្វើលើសពីនេះ អគ្គិសនីកម្ពុជា(EDC) រលាយតែម្តង។ ដូច្នេះយើងនៅតែបន្តចុះថ្លៃ ប៉ុន្តែចុះដោយទទួលខុសត្រូវ…

  • ឯកឧត្តម លី ធុជ ស្នើឱ្យរដ្ឋាភិបាលជប៉ុន បន្តការគាំទ្រសកម្មភាពបោសសំអាតមីន នៅកម្ពុជាបន្តទៀត

    ឯកឧត្តម លី ធុជ ស្នើឱ្យរដ្ឋាភិបាលជប៉ុន បន្តការគាំទ្រសកម្មភាពបោសសំអាតមីន នៅកម្ពុជាបន្តទៀត

    ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជា ហើយលោកក៏បានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះបន្តទៀត ជាពិសេសសុំឱ្យពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីនផងដែរ។ ឯកឧត្តម លី ធុជ បានស្នើឡើងដូចនេះនាជំនួបពិភាក្សាជាមួយលោក អូហ្គាសាវ៉ារ៉ា អ៊ីជីរ៉ូ(OGASAWARA Ichiro)ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា ៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន»។ លោកបានបន្តថា ៖ «ខ្ញុំបានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ»។ តាមរយៈលោក លី ធុជ ក្នុងជំនួបដដែលនោះដែរ លោក OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម ក៏បានលើកឡើងដែរថា ជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិកផងដែរ។ លោក OGASAWARA Ichiro បានបញ្ជាក់ថា ៖ «ជប៉ុន…