Category: ព័ត៌មានជាតិ

  • រដ្ឋត្រៀមខាតលុយ ១៣០ លានដុល្លារ លើផ្នែកអគ្គិសនី នៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត

    រដ្ឋត្រៀមខាតលុយ ១៣០ លានដុល្លារ លើផ្នែកអគ្គិសនី នៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលឯកឧត្តម កែវ រតនៈ បានថ្លែងថា រដ្ឋបានត្រៀមថវិកាសម្រាប់ការខាតទៅលើការប្រើប្រាស់អគ្គិសនីក្នុងឆ្នាំ២០២៣នេះប្រមាណ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួនផងដែរ។ ឯកឧត្តម កែវ រតនៈ បានថ្លែងបែបនេះនៅក្នុងវេទិកាពិភាក្សាស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ឯកឧត្តមបន្តថា កន្លងទៅរាជរដ្ឋាភិបាលបានប្រកាសពីការចុះថ្លៃពិសេសដល់វិស័យកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាពិសេសការបូមទឹកនៅពេលយប់ ដែលមានតម្លៃក្នុងអត្រា៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ឯកឧត្តមបានបន្ថែមថា សម្រាប់វិស័យឧស្សាហកម្ម រដ្ឋបានចាប់ផ្តើមអនុវត្តការបញ្ចុះថ្លៃអគ្គិសនីហើយចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២៣ ខណៈដែលវិស័យទេសចរណ៍វិញនឹងត្រូវអនុវត្តការបញ្ចុះថ្លៃអគ្គិសនីបីខែដូចគ្នាគឺខែធ្នូឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ឯកឧត្តមបន្តថា ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យទេសចរណ៍នេះ គឺអនុវត្តនៅទូទាំងប្រទេស សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋានទេសចរណ៍ និងភោជនីយដ្ឋានជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះ បានត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ មិនអាចបញ្ចុះតម្លៃរហូតបានទេ ព្រោះវាអាចនាំឱ្យអគ្គិសនីដួលរលំបាន។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ៖ «ឆ្នាំនេះអគ្គិសនីកម្ពុជាត្រៀមខាត១៣០លានដុល្លារ (ត្រៀមធ្វើការឧបត្ថម្ភធន) ដើម្បីជួយទប់។ ឧទាហរណ៍ថា បើយើងធ្វើលើសពីនេះ អគ្គិសនីកម្ពុជា(EDC) រលាយតែម្តង។ ដូច្នេះយើងនៅតែបន្តចុះថ្លៃ ប៉ុន្តែចុះដោយទទួលខុសត្រូវ…

  • ឯកឧត្តម លី ធុជ ស្នើឱ្យរដ្ឋាភិបាលជប៉ុន បន្តការគាំទ្រសកម្មភាពបោសសំអាតមីន នៅកម្ពុជាបន្តទៀត

    ឯកឧត្តម លី ធុជ ស្នើឱ្យរដ្ឋាភិបាលជប៉ុន បន្តការគាំទ្រសកម្មភាពបោសសំអាតមីន នៅកម្ពុជាបន្តទៀត

    ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជា ហើយលោកក៏បានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះបន្តទៀត ជាពិសេសសុំឱ្យពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីនផងដែរ។ ឯកឧត្តម លី ធុជ បានស្នើឡើងដូចនេះនាជំនួបពិភាក្សាជាមួយលោក អូហ្គាសាវ៉ារ៉ា អ៊ីជីរ៉ូ(OGASAWARA Ichiro)ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា ៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន»។ លោកបានបន្តថា ៖ «ខ្ញុំបានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ»។ តាមរយៈលោក លី ធុជ ក្នុងជំនួបដដែលនោះដែរ លោក OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម ក៏បានលើកឡើងដែរថា ជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិកផងដែរ។ លោក OGASAWARA Ichiro បានបញ្ជាក់ថា ៖ «ជប៉ុន…

  • ក្រសួងសាធារណការ ផ្សព្វផ្សាយពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន

    ក្រសួងសាធារណការ ផ្សព្វផ្សាយពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន

    ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្សព្វផ្សាយប្រកាសស្ដីពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធវិស័យដឹកជញ្ជូន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍ផងដែរ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីនគរបាលជាតិ នគរបាលរាជធានី-ខេត្ត មន្ទីរសាធារណការរាជធានី-ខេត្ត រួមនឹងតំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន និងតំណាងសាលាបង្រៀនបើកបរជាច្រើននាក់ផងដែរ។ ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា ពិធីផ្សព្វផ្សាយ ប្រកាស ស្តីពីការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាសស្តីពីចន្លោះសុវត្ថិភាពក្នុងការបើកបរយានយន្តនេះ សំដៅបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ និងយល់ដឹងអំពីចន្លោះសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្របតាមផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ក្រសួងបានលើកឡើងថា ៖ «ការផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផងដែរ»។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកាថា ការ ប្រើប្រាស់ទ្រូងផ្លូវដែលត្រឹមត្រូវ គឺអ្នកបើកបរគ្រប់រូបត្រូវបើកបរតាមគន្លងផ្លូវរបស់ខ្លួន…

  • ធនាគារពិភពលោកប្រចាំកម្ពុជា៖ ទឹកជំនន់បង្កហានិភ័យច្រើនដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

    ធនាគារពិភពលោកប្រចាំកម្ពុជា៖ ទឹកជំនន់បង្កហានិភ័យច្រើនដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

    ភ្នំពេញ៖ ធនាគារពិភពលោកប្រចាំកម្ពុជា បានរកឃើញថា ទឹកជំនន់ក្នុងរដូវវស្សាបានបង្កហានិភ័យទៅដល់វិស័យអប់រំ និងសុខាភិបាលរបស់ប្រទេសកម្ពុជា និងជាគ្រោះមហន្តរាយដែលកម្ពុជាជួបប្រទះជាញឹកញាប់បំផុត ដែលបណ្តាលឱ្យសាលារៀន និងមណ្ឌលសុខភាពមួយចំនួនត្រូវបានបិទទ្វានាអំឡុងពេលនេះ។ ការរកឃើញនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រភពដដែលបានលើកឡើងថា រៀងរាល់ប្រាំឆ្នាំម្តងប្រទេសកម្ពុជាតែងមានទឹកជំនន់ធំៗកើតឡើង ដែលបង្កការបំផ្លិចបំផ្លាញហិនហោចខ្លាំង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១១ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនជាង ១,៧លាននាក់ ក្នុងនោះមនុស្សចំនួន ២៥០ នាក់បានស្លាប់ និងប្រាំម៉ឺននាក់ផ្សេងទៀត គ្មានផ្ទះសម្បែង។ របាយការណ៍ដដែលបន្ថែមថា ៖ «ជារឿយៗ ផលប៉ះទង្គិចរបស់ទឹកជំនន់ទៅលើហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងសុខាភិបាល ត្រូវបានគេមើលរំលង នៅពេលដែលព្រឹត្តិការណ៍ទាំងនេះអាចមានផលវិបាកយូរអង្វែងយ៉ាងធ្ងន់ធ្ងរ ទៅលើធនធានមនុស្ស និងផលិតភាពរបស់ប្រជាជន។ ផលវិបាកផ្នែកសុខាភិបាល នៅពេលដែលមន្ទីរពេទ្យត្រូវបិទទ្វារបណ្ដោះអាសន្នដោយសារទឹកជំនន់ អាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងលើកុមារ និងមូលធនមនុស្ស នាពេលអនាគត»។ ប្រភពដដែលបានលើកឡើងដែរថា ធ្លាក់ចុះនៃម៉ោងបង្រៀន នៅពេលដែលសាលារៀនត្រូវបានបិទដោយសារទឹកជំនន់ ធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់សិស្ស អាចនាំឱ្យអត្រាបោះបង់ការសិក្សាកើនឡើង ហើយកុមាររៀនមិនទាន់កម្មវិធីសិក្សា ដែលជាហេតុធ្វើឱ្យពួកគេក្លាយជាកម្លាំងទីផ្សារការងារខ្វះគុណភាព នៅពេលអនាគតក្នុងជីវិតរបស់ពួកគេ។ ទាក់ទងនឹងការលើកឡើងនេះលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២១…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគថែមទៀត ពីប្រទេសជប៉ុនមកកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគថែមទៀត ពីប្រទេសជប៉ុនមកកម្ពុជា

    ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានគាំទ្រនូវព្រឹត្តិការណ៍បាញ់កាំជ្រួចកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមការរៀបចំទ្បើងដោយសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។ ទន្ទឹមនេះ សមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាក ជាដើម ។ លើសពីនេះ សមាគម…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភជូនអតីតយុទ្ធជន រស់នៅលើដីសម្បទាន សង្គមកិច្ច នៅស្រុកសន្ទុក

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភជូនអតីតយុទ្ធជន រស់នៅលើដីសម្បទាន សង្គមកិច្ច នៅស្រុកសន្ទុក

    កំពង់ធំ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិ សង្គហ បណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគម អតីតយុទ្ធ ជនកម្ពុជា បាន អញ្ជើញជួបសំណេះសំណាល និង នាំយកអំណោយជាស្បៀងអាហារ គ្រាប់ពូជដំណាំ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់ បង ប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅ ភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹក រង កំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន ឱ្យដឹងថា អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួល យក បានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ មួយហិកតា កន្លះនិងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ…

  • រដ្ឋមន្រ្តីការងារ៖ រយៈពេលប្រាំមួយថ្ងៃមានពលរដ្ឋ (បុគ្គលស្វ័យ និយោជន៍) និងអ្នកក្នុងបន្ទុក (ប.ស.ស.) ជាងប្រាំពីរ ម៉ឺននាក់ ចុះ ឈ្មោះទទួលសេវាថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត

    រដ្ឋមន្រ្តីការងារ៖ រយៈពេលប្រាំមួយថ្ងៃមានពលរដ្ឋ (បុគ្គលស្វ័យ និយោជន៍) និងអ្នកក្នុងបន្ទុក (ប.ស.ស.) ជាងប្រាំពីរ ម៉ឺននាក់ ចុះ ឈ្មោះទទួលសេវាថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត

    ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលកម្មករ-កម្មការិនី ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ដោយ បញ្ជាក់ ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពរបប ភាគ ទានដោយស្ម័គ្រចិត្តបានជាងប្រាំពីរម៉ឺននាក់ គិតចាប់ពីថ្ងៃទី១៥-២០ ខែវិច្ឆិកា ពោល គឺរយៈពេលត្រឹម ប្រាំមួយថ្ងៃប៉ុណ្ណោះ ក្រោយពី រាជរដ្ឋា ភិបាល ប្រកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ។ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា បេឡា ជាតិ សន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត…

  • ត្រពាំងទឹកតាមតំបន់ធម្មជាតិ មានតួនាទីយ៉ាងសំខាន់ដល់សត្វព្រៃ និង ពិសេស សត្វស្លាប

    ត្រពាំងទឹកតាមតំបន់ធម្មជាតិ មានតួនាទីយ៉ាងសំខាន់ដល់សត្វព្រៃ និង ពិសេស សត្វស្លាប

    ភ្នំពេញ៖ ត្រពាំងទឹកតាមតំបន់ធម្មជាតិមួយចំនួនកំពុង រងនូវការ បាត់ បង់ តួនាទីក្នុងការគាំទ្រដល់សត្វព្រៃដោយសារគោករាក់ និង មានរុក្ខជាតិ ក្រាស់ គ្របដណ្តប់ ។ USAID មរតកបៃតង បានឱ្យដឹងថា ការបាត់បង់នៃសត្វននៀលធំៗ ពី ព្រៃក្នុងប្រទេសកម្ពុជា ដាោយសាេរ ការ ចូលរួមចំណែក ក្នុងការ បាត់បង់នៃ ត្រពាំងទឹក។ការបាត់បងនេះផ្តល់ការគំរាមកំហែងបន្តដល់សត្វព្រៃ ផ្សេងៗ ទៀតដែលពឹងផ្អែកលើត្រពាំងទឹក។ នៅពេលខែធ្នូឈានចូលមកដល់រៀងរាល់ឆ្នាំ ទឹកហូរហៀរទាំង នោះ ក៏ស្រកអស់ទៅវិញ បន្សល់ទុកនូវតែទឹកក្នុងត្រពាំងតែប៉ុណ្ណោះ។ ត្រពាំងទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមសត្វព្រៃពេញ មួយរដូវប្រាំង។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើន ត្រូវបានបំពេញដោយល្បាប់ថ្មីៗ និងរុក្ខជាតិដុះពាសពេញ ដែលធ្វើឱ្យ លទ្ធភាពនៃការផ្ទុកទឹករបស់វាមានការថយចុះ។ជាលទ្ធផល ត្រពាំង ទាំងនោះក៏លែងអាចដើរតួជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបាន។ សព្វថ្ងៃនេះ ការរីងស្ងួត និងការបាត់បង់ត្រពាំងបានផ្ដល់ផល ប៉ះពាល់ដល់សត្វព្រៃ និងសហគមន៍យ៉ាងខ្លាំង ដោយសារពួកវា ពឹងផ្អែកលើធនធានធម្មជាតិរបស់ដែនជម្រកសត្វព្រៃដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ។ USAID មរតកបៃតង បានឱ្យដឹងដែរថា ដែន ជម្រកសត្វព្រៃសៀម ប៉ាង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចំនួនត្រពាំង…

  • លោកគ្រូអ្នកគ្រូ និងសិស្សថ្នាក់ទី១២ ខេត្តពោធិ៍ ធ្វើដំណើរកំសាន្តនៅទឹកដីវប្បធម៌ខេត្តសៀមរាប

    លោកគ្រូអ្នកគ្រូ និងសិស្សថ្នាក់ទី១២ ខេត្តពោធិ៍ ធ្វើដំណើរកំសាន្តនៅទឹកដីវប្បធម៌ខេត្តសៀមរាប

    ខេត្តពោធិ៍សាត់៖ ក្រោមការឧបត្ថម្ភដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលសម្របសម្រួលដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយ លោក ងួន ប៉ោសេង អភិបាលរងខេត្ត សិស្សថ្នាក់ទី ១២ នៅខេត្តពោធិ៍សាត់ ចំនួន ៧០៤នាក់ ដែលទើបប្រលងរួច ត្រូវបានរៀបចំដំណើរកំសាន្តទស្សនកិច្ចសិក្សា នៅលើទឹកដីវប្បធម៌ខេត្តសៀមរាប រយៈពេល ១យប់ ២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យុវជនពោធិ៍សាត់ រួមគ្នាលើកស្ទួយទេសចរណ៍វប្បធម៌អង្គរមរតកជាតិ» ។ ក្នុងដំណើរកំសាន្តទស្សនកិច្វនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ ឱកាស ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សា ឈ្វេងយល់ អំពីតំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ នៅក្នុងទឹកដីអង្គរនៃយើង រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ ផងដែរ ។ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាស ប្រកាស ដាក់ឱ្យអនុវត្​តកម្មវិធីនយោបាយអាទិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាស ប្រកាស ដាក់ឱ្យអនុវត្​តកម្មវិធីនយោបាយអាទិភាព

    ភ្នំពេញ ៖ សម្តេចបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវ​​​​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣