-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ០៧នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៧លើក បណ្ដាលឲ្យមនុស្សស្លាប់០១នាក់និងរងរបួសធ្ងន់ស្រចំនួន០៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធរយៈពេល ៣ថ្ងៃនាទីរួមខេត្តក្រចេះ

(ខេត្តក្រចេះ)៖ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើម ប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះ រយ:ពេលបី ថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការ រៀបចំកម្មវិធីពិសេសៗជាច្រើនតំបន់ក្នុងខេត្តក្រចេះ ។ គួរបញ្ជាក់ថា ពិធីបុណ្យមួយនេះគេឃើញ មានការចូលរួម និង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងបរិស្ថាន អភិបាលរងខេត្ត យូនីសេហ្វ(Unicef) កម្ពុអ៊ែរ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពី មហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែ រៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល១០ឆ្នាំនៃការផ្សព្ធផ្សាយនូវវប្បធម៌ ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះគឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដូច្នេះហើយបុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានី នៃព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងនេះ បុណ្យភូមិមានជើង បានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដែលជាខេត្តដំបូង…
-
ពន្ធដារ រំឭកជាថ្មី ដល់ម្ចាស់យានយន្តរួសរាន់ទៅបង់ពន្ធឱ្យទាន់ពេល យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបន្តធ្វើការរំឭកជាថ្មីទៀត ដល់ម្ចាស់យានយន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធមធ្យោបាយដឹកជញ្ជូនឱ្យបានទាន់ពេលវេលាយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពីការរំឭកលើកទី២ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣នេះចុះថ្ងៃទី១៦ ខែវិច្ឆិកាបានឱ្យដឹងថា ដោយអនុលោមតាមប្រកាសឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំ ឆ្នាំ២០១៩ ការប្រមូលពន្ធនេះនឹង ត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។ ប្រភពដដែលបន្តថា ពន្ធដារសង្កេតឃើញថារហូតមកទល់ពេលនេះ មានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ ៖«ពន្ធដារ បានក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។ ចំពោះការបង់ពន្ធនេះដែរ ម្ចាស់យានយន្តអាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក»។ ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ…
-
ក្រសួងព័ត៌មាន ធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងអាជីវកម្មវិស័យព័ត៌មាន ដើម្បីពង្រឹងគុណភាព និងក្រមសីលធម៌

ភ្នំពេញ៖ ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមានសណ្តាប់ធ្នាប់ និងពង្រឹងគុណភាពព័ត៌មាន ក្រសួងព័ត៌មាន បាននិងកំពុងធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ និងបានតម្រូវឱ្យអង្គភាពដែលធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវមកសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម។ បើតាមសេចក្តីជូនដំណឹងក្រសួងព័ត៌មាន ដែលបានជម្រាបជូនដល់ម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ ចុះថ្ងៃទី១៦ខែវិច្ឆិកានេះមានខ្លឹមសារថា កន្លងមកអង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិង កំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវទង្វើដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ ព្រមទាំងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។ ប្រភពដដែលបន្តថា ដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឱ្យមាន សណ្តាប់ធ្នាប់និងពង្រឹងគុណភាពព័ត៌មាន និងដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាពស្ថាប័នព័ត៌មានកម្ពុជា ក្រសួងព័ត៌មាន ធ្វើណែនាំនូវមួយចំនួន។ ក្នុងនោះរួមមាន៖ ១. ចំពោះអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ត្រូវមកសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ ខែគិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាដែលនៅតែបន្តធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និហព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ

-
ក្រសួងប្រៃសណីយ៍នាំបេក្ខជនជ័យលាភីកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ ទៅទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅសិង្ហបុរី

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរី។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បានចូលរួមអបអរដល់ជ័យលាភីបញ្ញវន្ត ឌីជីថល ទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវាកម្មនានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និងបេក្ខជនជ័យលាភី។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយតបសំណួរយ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និងបានផ្តល់ដំណើរទស្សនកិច្ចរួមគ្នានៅក្នុងការិយាល័យរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់អំពីរបៀបរបបនិងវប្បធម៌ក្នុងការធ្វើការប្រកបដោយភាពរីករាយ ប្រសិទ្ធភាព និងផលិតភាព។ ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និងអក្ខរកម្មឌីជីថលនៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង…
-
ក្រុមការងារបច្ចេកទេសយេនឌ័រ បានរៀបចំវេទិកាសាធារណៈស្តីពី “ តម្រូវការ និងបញ្ហាប្រឈមរបស់មន្ត្រីរាជការ ជាស្ត្រីក្នុងក្រសួងអធិការកិច្ច “

(ភ្នំពេញ)៖ ក្នុងវេទិកាសាធារណៈ ស្តីពី “ តម្រូវការ និង បញ្ហាប្រឈមរបស់មន្ត្រីរាជការជាស្ត្រីក្នុងក្រសួងអធិការកិច្ច “ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រ ក្រោយខកខានអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា វេទិការនេះរៀបចំឡើង ដើម្បីពិភាក្សាដោះស្រាយស្តីបញ្ហាតម្រូវការ និងបញ្ហាប្រឈម របស់ស្ត្រី នៅក្នុងក្រសួង ដែលជាធាតុចូល រួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន លើកកម្ពស់សាមគ្គីភាពយេនឌ័រ និងកែប្រែរបៀបរបបធ្វើការប្រចាំថ្ងៃរបស់មន្ត្រីរាជការឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។ ក្នុងវេទិកាសាធារណៈនោះដែរ ថ្នាក់ដឹកនាំនិងសមាជិកាក្រុមការងារបច្ចេកទេសយេនឌ័រ ក៏បានរួមគ្នាជជែកពិភាក្សា ស្វែងរកដំណោះស្រាយដោយផ្ទាល់ជាមួយគ្នានិងលើកឡើងពីបញ្ហាប្រឈមក៏ដូចជាសំណើរតម្រូវការចាំបាច់មួយចំនួន ស្នើដល់លោកជំទាវប្រធានដើម្បីជួយដោះស្រាយ និងជំរុញឱ្យមានការរៀបចំវេទិការនេះជាបន្តបន្ទាប់ ដើម្បីឱ្យស្ត្រីក្នុងក្រសួង មានឱកាសបានជួបជុំគ្នា ដើម្បីពិភាក្សាគនិងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងអង្គពិធី លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងលោកជំទាវ យក់ ណារ៉េត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ នៃក្រសួងអធិការកិច្ច…
-
អូស្ត្រាលី ប្ដេជ្ញាគាំទ្រ និងផ្ដល់បទពិសោធន៍ដល់កម្ពុជាបញ្ចូលបណ្ដាញ ថាមពលកកើតឡើងវិញសម្រេចតាមគោលដៅ

(ភ្នំពេញ)៖ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំ នៅ កម្ពុជា បានបង្ហាញនូវការគាំទ្រ និងចែករំលែកនូវបទពិសោធន៍ដល់ ប្រទេស កម្ពុជា ក្នុងការរួមបញ្ចូលនូវបណ្ដាញថាមពលកកើតឡើងវិញ ឲ្យសម្រេចតាមគោលដៅ ដែលបានរំពឹងទុក ។ ក្នុងពិធីសម្ពោធសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានលើកឡើងថា អន្តរកាលថាមពលស្អាតកម្ពុជា គឺជាឱកាសមួយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព ហើយអូស្ត្រាលីបានប្ដេជ្ញាគាំទ្រនូវការផ្លាស់ប្តូរនេះ ។ ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន (CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត លើការរួមបញ្ចូលថាមពល កកើត ឡើង វិញ ហើយក៏កំពុងអនុវត្តគម្រោង ដែលជួយឲ្យប្រជាជន នៅតំបន់ជនបទដាច់ស្រយាលមានលទ្ធភាពភ្ជាប់ទៅប្រព័ន្ធថាមពលសូឡា ដែលមិនភ្ជាប់នឹងបណ្ដាញអគ្គិសនីរដ្ឋ និងគាំទ្រប្រសិទ្ធភាព ថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្ដល់សេវាកម្មថាមពល ។ លោក…
-
ក្រសួងអប់រំប្រកាសចុះឈ្មោះកុមារចូលរៀនឆ្នាំសិក្សាថ្មី ខណៈការចូលរៀននឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១ ធ្នូ

(ភ្នំពេញ)៖ក្រសួង អប់រំ យុវជន និងកីឡាបានប្រកាសពីការ ចាប់ផ្តើម ចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈទូទាំងប្រទេសចាប់ផ្តើមពី ១៥-៣០វិច្ឆិកា ឆ្នាំ ២០២៣។ ជាមួយគ្នាក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងដែរថាសម្រាប់ឆ្នាំ សិក្សាថ្មី ២០២៣-២០២៤ នឹងចាប់ដំណើរការចូលរៀន នៅថ្ងៃទី១ ខែធ្នូ ។ ក្នុងការចុះឈ្មោះសិស្សចូលរៀន នៅតាមគ្រឹះស្ថាន បឋមសិក្សា សាធារណៈទូទាំង ប្រទេសនេះដែរមាន រយៈពេល ១ ៥ ថ្ងៃពោលគឺ ចាប់ផ្ដើមពីថ្ងៃទី១ ៥ ដល់ ថ្ងៃទី៣ ០ ខែវិច្ឆិកាឆ្នាំ២០២៣៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងកសិកម្ម និងអង្គការ ប្រកាសថ្កោលទោសជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យផ្សោតស្លាប់

ភ្នំពេញ៖ សត្វផ្សោតវ័យជំទង់មួយក្បាលនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់។ក្នុងការបាត់បង់សត្វដែលកំពុងទទួលការការពារនិងអភិរក្សនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិរក្សធនធានធម្មជាតិ បានប្រកាសថ្កោលទោសចំពោះជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យសត្វផ្សោតស្លាប់។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣បានឱ្យដឹងថា សត្វផ្សោតវ័យជំទង់មានអាយុប្រមាណ៧ឆ្នាំ ទម្ងន់ ៦៥គីឡូ បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF )សន្និដ្ឋានថា សត្វផ្សោតនេះបានស្លាប់ដោយសារឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃ១៦ ខែវិច្ឆិកាថា ក្រោយពីបានទទួលដំណឹងនេះ ក្រសួងពិតជាមានការសោកស្តាយ ដែលសត្វផ្សោតវ័យជំទង់នេះ ត្រូវបានស្លាប់ដោយសារឧបករណ៍ឆក់ បើទោះបីជាបច្ចុប្បន្ននេះស្ថាប័នរដ្ឋ និងអង្គការដៃគូទាំងអស់ ខិតខំប្រឹងប្រែងក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិក៏ដោយ។ កញ្ញាថ្លែងថា៖ «ក្រសួងកសិកម្ម ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅដល់ការបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស…