Category: ព័ត៌មានជាតិ

  • យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

    យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំ ទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល ផ្តល់ជូន តាមរយៈ កម្មវិធី បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំង ប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាន នូវប្រាក់ ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សា ទៀតផង ។ ឯកឧត្តម អំពាវនាវដល់ យុវជន គួរចាប់ យក ជំនាញ ដែល ខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដូចនេះយុវជនអាចជ្រើសរើសមុខជំនាញ ចូល រៀន បានតាមរយៈកម្មវិធី បណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលផ្តល់ជូនដោយ រាជរដ្ឋា ភិបាល នៅពេលនេះ ដែលមានមុខ ជំនាញ ដល់ ទៅ ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជា តម្រូវការ ទីផ្សារ។ ឯកឧត្តម កត្តា អ៊ន…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវដុសខាត់សមត្ថភាព និងអភិវឌ្ឍខ្លួន ចូលរួមអភិវឌ្ឍសង្គមជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវដុសខាត់សមត្ថភាព និងអភិវឌ្ឍខ្លួន ចូលរួមអភិវឌ្ឍសង្គមជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា យុវជនត្រូវដុសខាត់សមត្ថភាព និងអភិវឌ្ឍខ្លួន ចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យឈានទៅរកភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញក្តីរីករាយនិងការសាទរ ចំពោះសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានបំពេញបេសកកម្មប្រមូលផ្ដុំមូលធនមនុស្សតំណាងកម្ពុជាលើឆាកអន្តរជាតិ ដែលឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេស ៕ ដោយ / គ្រី សម្បត្តិ

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីបើកពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង ឲ្យបានច្រើនកុះករ ខណៈដែលព្រឹត្តិការណ៍សប្បាយរីករាយ ទស្សនាស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារ ចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទូកដែលចូលរួមប្រណាំងមានចំនួន ៦៦ទូក ក្នុងនោះមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ដែលមានកីឡាករចំណុះទូកសរុប ១.៦៣១នាក់ ប្រតិភូដឹកនាំទូក ៥៧៩នាក់ និងចុងភៅ ១៥នាក់។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា ក្រៅពីពិធីអុំទូក…

  • ខេត្តចំនួន ៦ទៀត និងសមាគមន៍ កាយឫទ្ធិ ស.ស.យ.ក នឹងចុះ MOU ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

    ខេត្តចំនួន ៦ទៀត និងសមាគមន៍ កាយឫទ្ធិ ស.ស.យ.ក នឹងចុះ MOU ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ខេត្តចំនួន ៦ទៀត ព្រមទាំង សមាគម កាយឫទ្ធិ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សារណៈយោគយល់គ្នា(MOU)ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន ។ គួរបញ្ជាក់ថា៖កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ខេត្តចំនួន៤នៅខេត្តភាគឦសាន គឺ ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, និង មណ្ឌលគិរី ទើបនឹងបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានដើម្បីចូលរួមក្នុងយុទ្ធនាការស្តីពីការប្រយុទ្ធការកាត់បន្ថយនៃការប្រើប្រាស់ប្រាស្ទិកផងដែរ។បើសរុបរយៈពេលពេលជាង ២ខែមកនេះគឺ មានខេត្តចំនួន៧ រួមជាមួយស្ថាប័នជាតិ និង អន្តរជាតិធំៗចំនួន៣ បានចុះ MoU ជាមួយក្រសួងបរិស្ថាន និងមានពលរដ្ឋជិត ៣លាន បានចូលរួមផ្ទាល់ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ សូមបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន៦ទៀតគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នាក្រសួងបរិស្ថានស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃស្អែកនេះ នឹងមានខេត្តចំនួន១៣ដែលក្នុងនេះរួមមានដូចជា៖ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ ,ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី,និងខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ…

  • អ្នកនាំពាក្យ៖ វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តាខេត្តទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    អ្នកនាំពាក្យ៖ វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តាខេត្តទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេស ដែលស្ថិតនៅចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេលនេះ បាន ត្រៀម លក្ខណៈរួចជាស្រេច ហើយសម្រាប់ការចុះឈ្មោះ ការត្រៀមមេរៀន សម្ភារៈ និងសម្អាត បរិស្ថាន ជុំវិញកន្លែងសិក្សាដើម្បីបើកទ្វារស្វាគមន៍យុវជន មកពី គ្រួសារ ក្រីក្រ និងងាយរងហានិភ័យ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានប្រាប់ថា ការត្រៀមខ្លួនរួច រាល់ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការនូវការកម្មវិធី ថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ ត្រូវ យក ចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លា សាលារបស់ខ្លួន ឱ្យ មានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាល…

  • រយៈពេលពីរថ្ងៃក្រសួងការងារផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តដល់អាជីវករ និងកម្មករនិយោជិតជាង ប្រាំបី ម៉ឺននាក់

    រយៈពេលពីរថ្ងៃក្រសួងការងារផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តដល់អាជីវករ និងកម្មករនិយោជិតជាង ប្រាំបី ម៉ឺននាក់

    ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈបានធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល៣០ថ្ងៃ នៅទូទាំង ប្រទេសស្តីពីលក្ខខណ្ឌ បែបបទ និង នីតិវិធីនៃការស្នើសុំចុះ ឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត។យុទ្ធនាការ នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ដែលបងប្អូនប្រជាពលរដ្ឋត្រូវទទួល បានពេលក្លាយជាសមាជិក ប.ស.ស. ។ ដោយឡែក ក្នុងរយៈពីរថ្ងៃ ១៥-១៦ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារបានផ្សព្វផ្សាយដល់អាជីវករ និងកម្មករនិយោជិតជាងប្រាំបី ម៉ឺននាក់។ របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមឱ្យដឹងថា ការចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយនេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន សម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការ អនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទាន ដោយ ស្ម័គ្រចិត្ត កាលពី ថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយគិត មកដល់ពេលនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបង ប្អូន កម្មករ និយោ ជិត សរុបជាង…

  • គ្រឿងញៀន នៅតែមានកំណើនទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា

    គ្រឿងញៀន នៅតែមានកំណើនទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា

    (សៀមរាប)៖ ការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមានកំណើនខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់យុវវ័យបានរីករាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្តាប់-ធ្នាប់សាធារណៈ នាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ លោក ថោង សុគន្ធា អគ្គលេខាធិការដ្ឋានរងនៃ (អ.ជ.ប.គ.ញ) បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណែនាំពាក់ព័ន្ធនានា នឹងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក បន្តថា ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ជាមួយនិងវត្តមានសារធាតុគីមីផ្សំជាច្រើនត្រូវបានរកឃើញនៅទីតាំងទាំងនោះ ឌេលបានប្រព្រឹត្តិកន្លងមក ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ក៏ដូចជាបញ្ហាខាងលើ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី នឹងគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ…

  • វេទិកាកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ខេត្ត រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមសុីវិលនៅខេត្តរតនគិរី

    វេទិកាកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ខេត្ត រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមសុីវិលនៅខេត្តរតនគិរី

    (រតនគិរី)៖ វេទិកានេះត្រូវបានអង្គការមិនមែនរដ្ឋាភិបាលនិងរដ្ឋបាលខេត្តរតនគិរីសហការណ៍គ្នារៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣នាសាលប្រជុំអគារ D សាលាខេត្តក្រោមអធិតីភាព ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត និងលោក លាង ប៊ុនលាភ ប្រធានបណ្តាញអង្គការមិនមែនរដ្ឋាភិបាល។ កិច្ចសន្ទនាមានគោលបំណងចំនួន៦គឺ៖១-លើកកម្ពស់នូវវិធីសាស្ត្រចូលរួមក្នុងការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអភិវឌ្ឍន៍ ការពិភាក្សា អំពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋនៅមូលដ្ឋាន និងតួអង្គពាក់ព័ន្ធជួបប្រទះ និងកំណត់នូវវិធានការណ៍ដោះស្រាយបញ្ហាប្រឈមនានា។២-ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិបន្ថែមទៀតដើម្បីដោះស្រាយនូវ វិសមភាពនៃការអភិវឌ្ឍន៍មូលដ្ឋាន និង ធានាឱ្យមានកិច្ចអន្តរាគមន៍អភិវឌ្ឍន៍រួមគ្នាក្នុងចំណោម តួអង្គទាំងអស់។៣- លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ សំដៅ បម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លើកកម្ពស់ជីវភាពរស់នៅ និងការលើកកម្ពស់ ទំនុកចិត្តសាធារណៈ។៥-បង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការចែករំលែកព័ត៌មានក្នុងចំណោម តួអង្គអភិវឌ្ឍន៍ទាំងអស់ដែលគាំទ្រ ឬអនុវត្តសកម្មភាពរបស់ពួកគេនៅថ្នាក់ក្រោមជាតិ។៦-ដើម្បីបំពេញបន្ថែមយន្តការភាពជាដៃគូផ្សេងទៀត រួមទាំងវេទិកាពិគ្រោះយោបល់ដែលមានស្រាប់នៅថ្នាក់ក្រោមជាតិ ក្រុមការងារបច្ចេកទេសនិងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ។ លោក លាង ប៊ុនលាភ ប្រធានបណ្តាញអង្គការមិនមែនរដ្ឋាភិបាលបានលើឡើងថាបណ្ដាញ អង្គការមិនមែនរដ្ឋាភិបាលខេត្តរតនគិរី និងអាជ្ញាធរខេត្ត បានសហការណ៍គ្នាក្នុងការរៀបចំវេទិកាកិច្ចសន្ទនា ភាពជាដៃគូថ្នាក់ក្រោមជាតិនេះឡើងក្នុងគោលបំណងដើម្បីកសាងកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការ សង្គមស៊ីវិលជាមួយអាជ្ញាធរ ខេត្ត និងបង្កើតសកម្មភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធ នឹងការចូលរួមអភិវឌ្ឍខេត្តរតនគិរីលើគ្រប់វិស័យ។ វេទិកាកិច្ចសន្ទនាភាពជាដៃគូថ្នាក់ក្រោមជាតិ ដែលបាន រៀបចំឡើងនាពេលនេះ គឺត្រូវបានគាំទ្រដោយគម្រោងស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋដែលផ្តល់មូលនិធិ ដោយគម្រោង UNDP តាមរយៈ…

  • ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១៧ ខែវិច្ឆិកា

    ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១៧ ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៤១នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ២២នាក់ស្រី ០នាក់ប្រើប្រាស់ ៤ករណី ឃាត់ ១៩នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣,៧៥ក្រាម និង២៣កញ្ចប់តូច។លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥១៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៥១៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន៦៨៣គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច ៩៨គ្រឿង ម៉ូតូ ៥៨៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៥១៩គ្រឿង មាន រថយន្តធំ ០១គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៤៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា