Category: ព័ត៌មានជាតិ

  • សម្តេចធិបតី៖ ការជ្រើសរើសទីតាំងធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ សាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់សម្ដេចតេជោ ក្នុងការប្រែក្លាយតំបន់សង្រ្គាម ទៅជាតំបន់អភិវឌ្ឍន៍

    សម្តេចធិបតី៖ ការជ្រើសរើសទីតាំងធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ សាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់សម្ដេចតេជោ ក្នុងការប្រែក្លាយតំបន់សង្រ្គាម ទៅជាតំបន់អភិវឌ្ឍន៍

    (សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការស្ថាបនា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀង សម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៦ ។ សម្ដេចធិបតីបន្តថា ដំណើរការសាងសង់ បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទ ជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ជើង ក្នុង ១ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី…

  • ក្រសួងការងារ និង ក្រុមហ៊ុនយក្សរបស់កូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

    ក្រសួងការងារ និង ក្រុមហ៊ុនយក្សរបស់កូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគី រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ កម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅទីស្តីការក្រសួងការងារ ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងអស់បានឯកភាពលើការ បណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងនិងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះជូនពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ ។ សម្រាប់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ កិច្ចសហការបណ្តុះបណ្តាលនេះ នឹងក្លាយជាចំណុចជ្រោមជ្រែងដ៏សំខាន់បន្ថែមទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ សូមរំលឹកបន្តិចថា ក្រុមហ៊ុន…

  • នាយករដ្ឋមន្ត្រី៖ កម្ពុជា នៅរក្សាការបញ្ចុះថ្លៃអគ្គិសនី ដល់ប្រតិបត្តិករទេសចរណ៍ ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើន

    នាយករដ្ឋមន្ត្រី៖ កម្ពុជា នៅរក្សាការបញ្ចុះថ្លៃអគ្គិសនី ដល់ប្រតិបត្តិករទេសចរណ៍ ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើន

    (សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា មិនដំឡើងថ្លៃអគ្គិសនីនោះទេ ទោះបីជាពិភពលោក ជួបនូវវិបត្តិថាមពល ដែលតម្រូវឱ្យប្រទេសជាច្រើនដំឡើងថ្លៃអគ្គិសនីក្តី ដោយរដ្ឋ ត្រូវខាតបង់ប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំ ។ ការមិនដំឡើងថ្លៃនេះ គឺជាការគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបការលំបាក។ សម្តេចបានពន្យល់ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះថា គឺយកមធ្យមភាគ នៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)។ ឧទាហរណ៍ថា រយៈពេល ៦ខែ ជាមធ្យមប្រតិបត្តិករទេសចរណ៍ ប្រើអគ្គិសនីអស់ ៥០០គីឡូវ៉ាត់ម៉ែត្រម៉ោង ប៉ុន្តែនៅពេលខែមានភ្ញៀវទេសចរច្រើន (High Season) បែរប្រើអគ្គិសនីឡើងដល់ ៨០០គីឡូវ៉ាត់ម៉ែត្រក្នុង១ខែ ដូច្នេះ ៣០០គីឡូវ៉ាត់ម៉ែត្រដែលលើសនេះ ត្រូវបានការបញ្ចុះតម្លៃ ១៥ភាគរយ ដើម្បីជួយដល់ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស។ សម្តេចធិបតី បានថ្លែងថា សម្រាប់កម្ពុជាយើងឆ្នាំនេះ មានលទ្ធភាពក្នុងការថែរក្សាលំនឹងថ្លៃភ្លើង ទោះបីជារដ្ឋ ត្រូវការខាតបង់មួយចំនួនក៏ដោយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី»

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី»

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី» ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

  • តើបេក្ខជនបានពិន្ទុប៉ុន្មានត្រូវបានកំណត់ឱ្យជាប់សម្រាប់ការប្រឡង សញ្ញាបត្របាក់ឌុប

    តើបេក្ខជនបានពិន្ទុប៉ុន្មានត្រូវបានកំណត់ឱ្យជាប់សម្រាប់ការប្រឡង សញ្ញាបត្របាក់ឌុប

    ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីការកំណត់ពិន្ទុ ឱ្យជាប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះក្រសួង អប់រំយុវជន និងកីឡាបានបង្ហាញពីរបបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ ដូច្នេះពិន្ទុប្រឡង ជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។ គួរបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុប ១៣៧ ៤១២នាក់ ក្នុងនោះស្រី ៧៣ ២៧៨នាក់។ដោយឡែកចំពោះលទ្ធផល ប្រឡង នឹង ត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានី ភ្នំពេញ និង ខេត្តកណ្ដាលនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកានិងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀតនាថ្ងៃទី២៩ ខែវិច្ឆិកា ព្រមទាំងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh៕ ដោយ៖ ម៉ាដេប៉ូ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជា តំបន់សេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជា តំបន់សេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមាន ប្រសាសន៍ ថា តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ច ដ៏ សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ មិនចាញ់កោះពេជ្រនោះទេ ។ សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និង ស្ពាន បេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍ កោះពេជ្រ” ។ សម្ដេចធិបតី បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ ណាស់ សម្រាប់ ប្រទេស ដែលធៀបបានដូចជាសរសៃឈាម។ ពីមុនការត ភ្ជាប់គ្នាមានតែតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ប៉ុន្តែបច្ចុប្បន្ន មានផ្លូវមួយទៀត គឺផ្លូវឌីជីថល ដែលភ្ជាប់ទំនាក់ទំនងគ្នាបានលឿន ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈសមិទ្ធផលស្ពាននាគ ភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ខណៈតំបន់នេះ នឹងក្លាយទៅជាតំបន់ សេដ្ឋកិច្ចដ៏ សំខាន់មួយទៀត របស់រាជធានីភ្នំពេញ…

  • សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យបណ្ដេញជនល្មើសជាមន្ត្រីបួននាក់ ចេញពីក្របខ័ណ្ឌមន្ត្រីសាធារណៈ ក្នុងករណីបាញ់បោះរាប់រយគ្រាប់ នៅគិរីរម្យ

    សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យបណ្ដេញជនល្មើសជាមន្ត្រីបួននាក់ ចេញពីក្របខ័ណ្ឌមន្ត្រីសាធារណៈ ក្នុងករណីបាញ់បោះរាប់រយគ្រាប់ នៅគិរីរម្យ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា អ្នកពាក់ព័ន្ធចំនួនបួននាក់ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រី សាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។ សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់ អភិវឌ្ឍន៍ កោះពេជ្រ” ។ សម្តេចធិបតី បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបាន បាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានដក ចេញពីក្របខ័ណ្ឌ ។សម្តេចជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់ វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬមន្រ្តីរាជ ការណា ដែលបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើម ។ សម្តេចបន្តថា មិនត្រូវលើកលែងឱ្យ ទៀតនោះទេ ចំពោះកងកម្លាំងដែល បានប្រព្រឹត្តខុស ដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ដែលនេះត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះ ត្រូវតែ ធ្វើជាដាច់ខាត ចាប់ពីពេលនេះតទៅ។ សូមរំលឹកថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន

    ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះ កោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍន៍ កោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជា បានស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជី ដីធ្លីជូនពលរដ្ឋឱ្យបានលឿន ។ សម្ដេចធិបតីបន្តថា កិច្ចការងារនេះ យើងធ្វើតាមយន្តការពីរ ។គឺទី១-យន្តការធ្វើយ៉ាងណា ជំរុញការពន្លឿនការចែក ប័ណ្ណកម្មសិទ្ធិដីធ្លីទូទាំង ប្រទេស ដោយកន្លងមកយើងមាន ៧លានបណ្ណ តែយើងចែកបាន ២ លានបណ្ណ នៅសល់ ៥លានបណ្ណទៀត ។ សម្ដេចធិបតីបន្តថា សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចាត់វិធានការ ដើម្បីជំរុញការបញ្ជូនបណ្ណបញ្ជាក់ចុងក្រោយ ហើយឯកឧត្តម សាយ សំអាល់ និងក្រុមការងារ ក៏បានរៀបចំហើយ ជំរុញ ដោយកន្លែងខ្លះ…

  • កម្ពុជា-ចិន បង្ហាញជំហររួមគ្នា​ក្នុង “កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅ​នូវ​ការកសាងសហគមន៍វាសនារួម​ក្នុងយុគសម័យថ្មី

    កម្ពុជា-ចិន បង្ហាញជំហររួមគ្នា​ក្នុង “កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅ​នូវ​ការកសាងសហគមន៍វាសនារួម​ក្នុងយុគសម័យថ្មី

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងភាគីចិនបង្ហាញការប្ដេជ្ញាចិត្តក្នុងការពង្រឹង​បន្ថែមទៀត​នូវក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាង​សហគមន៍វាសនា​រួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យមានជាអាទិ៍ ការទូត ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល សន្តិសុខ ហេដ្ឋារចនា​សម្ព័ន្ធ និងអប់រំ ជាពិសេសជំនួយរបស់ភាគីចិននៅក្នុងអំឡុងពេលវិបត្តិន ជំងឺកូវីដ ១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កាវ ជាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន និងសហការី នារសៀលថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ បានលើកឡើង​ពីស្ថាន​ភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព រួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ព្រមទាំងបេសកកម្ម ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំង​បាន​ជម្រាបជូន លោកប្រធានក្រុមប្រឹក្សាភិបាល អំពីភាពចាំបាច់ក្នុងការប្ដូរឈ្មោះពី « ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច » ទៅជា « ក្រសួងអធិការកិច្ច…

  • ខេត្តមណ្ឌលគិរី ក្លាយជាខេត្តទី១៤ ដែលត្រូវបានប្រកាសជាខេត្តអស់មីន

    ខេត្តមណ្ឌលគិរី ក្លាយជាខេត្តទី១៤ ដែលត្រូវបានប្រកាសជាខេត្តអស់មីន

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តមណ្ឌលគិរីជាខេត្តអស់មីនបានមានប្រសាសន៍ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។ ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួនបី រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ,អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧ ៨៨៦ ៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តមបន្តថា នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ នេះគឺជាភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង…