-
ក្រសួងអប់រំប្រកាសចុះឈ្មោះកុមារចូលរៀនឆ្នាំសិក្សាថ្មី ខណៈការចូលរៀននឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១ ធ្នូ

(ភ្នំពេញ)៖ក្រសួង អប់រំ យុវជន និងកីឡាបានប្រកាសពីការ ចាប់ផ្តើម ចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈទូទាំងប្រទេសចាប់ផ្តើមពី ១៥-៣០វិច្ឆិកា ឆ្នាំ ២០២៣។ ជាមួយគ្នាក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងដែរថាសម្រាប់ឆ្នាំ សិក្សាថ្មី ២០២៣-២០២៤ នឹងចាប់ដំណើរការចូលរៀន នៅថ្ងៃទី១ ខែធ្នូ ។ ក្នុងការចុះឈ្មោះសិស្សចូលរៀន នៅតាមគ្រឹះស្ថាន បឋមសិក្សា សាធារណៈទូទាំង ប្រទេសនេះដែរមាន រយៈពេល ១ ៥ ថ្ងៃពោលគឺ ចាប់ផ្ដើមពីថ្ងៃទី១ ៥ ដល់ ថ្ងៃទី៣ ០ ខែវិច្ឆិកាឆ្នាំ២០២៣៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងកសិកម្ម និងអង្គការ ប្រកាសថ្កោលទោសជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យផ្សោតស្លាប់

ភ្នំពេញ៖ សត្វផ្សោតវ័យជំទង់មួយក្បាលនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់។ក្នុងការបាត់បង់សត្វដែលកំពុងទទួលការការពារនិងអភិរក្សនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិរក្សធនធានធម្មជាតិ បានប្រកាសថ្កោលទោសចំពោះជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យសត្វផ្សោតស្លាប់។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣បានឱ្យដឹងថា សត្វផ្សោតវ័យជំទង់មានអាយុប្រមាណ៧ឆ្នាំ ទម្ងន់ ៦៥គីឡូ បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF )សន្និដ្ឋានថា សត្វផ្សោតនេះបានស្លាប់ដោយសារឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃ១៦ ខែវិច្ឆិកាថា ក្រោយពីបានទទួលដំណឹងនេះ ក្រសួងពិតជាមានការសោកស្តាយ ដែលសត្វផ្សោតវ័យជំទង់នេះ ត្រូវបានស្លាប់ដោយសារឧបករណ៍ឆក់ បើទោះបីជាបច្ចុប្បន្ននេះស្ថាប័នរដ្ឋ និងអង្គការដៃគូទាំងអស់ ខិតខំប្រឹងប្រែងក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិក៏ដោយ។ កញ្ញាថ្លែងថា៖ «ក្រសួងកសិកម្ម ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅដល់ការបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ នឹងដាក់ចេញផែនការសកម្មភាព សំដៅអនុវត្តកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣

(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ នឹងដាក់ចេញផែនការសកម្មភាព សំដៅអនុវត្តកម្មវិធី ទស្សនាសៀមរាបឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះ សម្ដេចធិបតី បានបញ្ជាក់អំពីការរៀបចំឡើងវិញ នូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពី ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖ ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួលនិងការផ្តល់សេវានៅពេលមកដល់,ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ជាដើម ។ សម្ដេចបន្តថា ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងការគ្រប់គ្រង និងការបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍, ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍, ការគ្រប់គ្រងបញ្ហាអនាម័យ, សន្តិសុខ និងសុវត្ថិភាព…
-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ នៅដើមឆ្នាំក្រោយ

ភ្នំពេញ៖ កម្ពុជារំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិនៅដើមឆ្នាំក្រោយនេះ នឹងជួយរួមចំណែកផ្សព្វផ្សាយបើកទីផ្សារវិស័យគ្រឿងអលង្ការ និងត្បូងរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញវិនិយោគក្នុងវិស័យនេះ។ ថ្លែងក្នុងសន្និសិទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា ដើម្បីជំរុញវិស័យគ្រឿងអលង្ការ និងត្បូងនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន សមាគម និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ. អេហ្វ បានសហការគ្នានឹងបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនៅដើមឆ្នាំ ២០២៤ នោះគឺពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ នៅថ្ងៃទី២១ ដល់២៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើន។ លោកបណ្ឌិត ឆាយ ស៊ីណាត បន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការប្រកួតប្រជែងវិស័យគ្រឿងអលង្ការ និងត្បូងនៅលើឆាកអន្តរជាតិ ដោយសារតែធនធានមនុស្សនៅក្នុងវិស័យនេះរបស់កម្ពុជា ក៏មានសមត្ថភាពខ្ពស់ ក្នុងការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ។ នាឱកាសនោះដែរ លោក អ៊ួន ពេជ្រភីរម្យ នាយកបត្តិបត្តិក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ. ខូអិលធីឌី បានបញ្ជាក់បន្ថែមថា នៅក្នុងពិព័រណ៍នេះ…
-
សម្តេចធិបតី៖ ការជ្រើសរើសទីតាំងធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ សាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់សម្ដេចតេជោ ក្នុងការប្រែក្លាយតំបន់សង្រ្គាម ទៅជាតំបន់អភិវឌ្ឍន៍

(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការស្ថាបនា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀង សម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៦ ។ សម្ដេចធិបតីបន្តថា ដំណើរការសាងសង់ បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទ ជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ជើង ក្នុង ១ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី…
-
ក្រសួងការងារ និង ក្រុមហ៊ុនយក្សរបស់កូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគី រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ កម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅទីស្តីការក្រសួងការងារ ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងអស់បានឯកភាពលើការ បណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងនិងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះជូនពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ ។ សម្រាប់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ កិច្ចសហការបណ្តុះបណ្តាលនេះ នឹងក្លាយជាចំណុចជ្រោមជ្រែងដ៏សំខាន់បន្ថែមទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ សូមរំលឹកបន្តិចថា ក្រុមហ៊ុន…
-
នាយករដ្ឋមន្ត្រី៖ កម្ពុជា នៅរក្សាការបញ្ចុះថ្លៃអគ្គិសនី ដល់ប្រតិបត្តិករទេសចរណ៍ ៣ខែក្នុងរដូវភ្ញៀវទេសចរច្រើន

(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា មិនដំឡើងថ្លៃអគ្គិសនីនោះទេ ទោះបីជាពិភពលោក ជួបនូវវិបត្តិថាមពល ដែលតម្រូវឱ្យប្រទេសជាច្រើនដំឡើងថ្លៃអគ្គិសនីក្តី ដោយរដ្ឋ ត្រូវខាតបង់ប្រាក់រាប់រយលានដុល្លារក្នុង ១ឆ្នាំ ។ ការមិនដំឡើងថ្លៃនេះ គឺជាការគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដែលសេដ្ឋកិច្ចជួបការលំបាក។ សម្តេចបានពន្យល់ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះថា គឺយកមធ្យមភាគ នៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)។ ឧទាហរណ៍ថា រយៈពេល ៦ខែ ជាមធ្យមប្រតិបត្តិករទេសចរណ៍ ប្រើអគ្គិសនីអស់ ៥០០គីឡូវ៉ាត់ម៉ែត្រម៉ោង ប៉ុន្តែនៅពេលខែមានភ្ញៀវទេសចរច្រើន (High Season) បែរប្រើអគ្គិសនីឡើងដល់ ៨០០គីឡូវ៉ាត់ម៉ែត្រក្នុង១ខែ ដូច្នេះ ៣០០គីឡូវ៉ាត់ម៉ែត្រដែលលើសនេះ ត្រូវបានការបញ្ចុះតម្លៃ ១៥ភាគរយ ដើម្បីជួយដល់ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស។ សម្តេចធិបតី បានថ្លែងថា សម្រាប់កម្ពុជាយើងឆ្នាំនេះ មានលទ្ធភាពក្នុងការថែរក្សាលំនឹងថ្លៃភ្លើង ទោះបីជារដ្ឋ ត្រូវការខាតបង់មួយចំនួនក៏ដោយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី»

-
តើបេក្ខជនបានពិន្ទុប៉ុន្មានត្រូវបានកំណត់ឱ្យជាប់សម្រាប់ការប្រឡង សញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីការកំណត់ពិន្ទុ ឱ្យជាប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះក្រសួង អប់រំយុវជន និងកីឡាបានបង្ហាញពីរបបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ ដូច្នេះពិន្ទុប្រឡង ជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។ គួរបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុប ១៣៧ ៤១២នាក់ ក្នុងនោះស្រី ៧៣ ២៧៨នាក់។ដោយឡែកចំពោះលទ្ធផល ប្រឡង នឹង ត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានី ភ្នំពេញ និង ខេត្តកណ្ដាលនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកានិងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀតនាថ្ងៃទី២៩ ខែវិច្ឆិកា ព្រមទាំងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh៕ ដោយ៖ ម៉ាដេប៉ូ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជា តំបន់សេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមាន ប្រសាសន៍ ថា តំបន់អភិវឌ្ឍន៍កោះនរា នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ច ដ៏ សំខាន់មួយទៀតរបស់រាជធានីភ្នំពេញ មិនចាញ់កោះពេជ្រនោះទេ ។ សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និង ស្ពាន បេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍ កោះពេជ្រ” ។ សម្ដេចធិបតី បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ ណាស់ សម្រាប់ ប្រទេស ដែលធៀបបានដូចជាសរសៃឈាម។ ពីមុនការត ភ្ជាប់គ្នាមានតែតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ប៉ុន្តែបច្ចុប្បន្ន មានផ្លូវមួយទៀត គឺផ្លូវឌីជីថល ដែលភ្ជាប់ទំនាក់ទំនងគ្នាបានលឿន ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈសមិទ្ធផលស្ពាននាគ ភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ខណៈតំបន់នេះ នឹងក្លាយទៅជាតំបន់ សេដ្ឋកិច្ចដ៏ សំខាន់មួយទៀត របស់រាជធានីភ្នំពេញ…