Category: ព័ត៌មានជាតិ

  • ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិប្រារព្ធឡើងដើម្បីឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ

    ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិប្រារព្ធឡើងដើម្បីឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ

    ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម បានប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ១៤វិច្ឆិកា លើកទី១១ ក្រោមប្រធានបទ «ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសន្តិសុខសង្គម សម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា» ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកាថា ឆ្នាំនេះ សមាគមលោក និងអង្គការអុកស្វាម បានរៀបចំប្រារព្វទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងអ្នកពាក់ព័ន្ធនានាប្រមាណជា ២០០នាក់។ លោកបានប្រាប់ថា ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ និងក៏ដើម្បីពង្រឹងប្រសិទ្ធភាពរួមនឹងការពង្រីកវិសាលភាពកិច្ចគាំពារសង្គម សម្រាប់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ រវាងអ្នកលក់ដូរតាមផ្លូវ និងអ្នកពាក់ព័ន្ធ ដើម្បីទទួលបានការងារសមរម្យ និងថ្លៃថ្នូរ។ បើតាមលោក វន់ ពៅ ស្ថានភាពអ្នកលក់ដូរតាមដងផ្លូវ ក៏កំពុងតែជួបបញ្ហាប្រឈមមួយចំនួនដូចជា គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលនូវការបៀតបៀនគ្រប់ពីអ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះនូវការប្រកួតប្រជែង និងការបាត់បង់មុខរបរពីសំណាក់ជនបរទេស។ ម៉្យាងទៀត លោកថា ចំនួនអ្នកលក់ដូរតាមដងផ្លូវនៅប្រទេសកម្ពុជា…

  • កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត

    កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត

    ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីឆន្ទៈរៀងៗខ្លួន ក្នុងការរឹតបន្តឹងចំណងមិត្តភាព តាមរយៈការបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដោយផ្តោតជាសំខាន់ដើម្បីអភិវឌ្ឍវិស័យអប់រំបន្ថែមទៀត។ ការលើកឡើងរបស់ភាគីទាំងពីរ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រភពក្រសួងអប់រំបញ្ជាក់ថា ក្នុងឱកាសនេះឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជាបានបង្ហាញពីឆន្ទៈក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយលោកបានអះអាងថា ៖ «ទូតអារ៉ាប៊ីសាអ៊ូឌីត បាននិងបន្តផ្តល់ព័ត៌មានពីអាហារូបករណ៍ជាច្រើន សម្រាប់សិស្សនិស្សិតខ្មែរដែលចង់ទៅបន្តការសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត»។ ឆ្លើយតបនឹងការលើកឡើងនេះដែរឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការនានា របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាកន្លងមក។ លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ៖ «ក្រសួងអប់រំរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើងឈានទៅសម្រេចគោលដៅជាច្រើនបន្ថែមទៀត ពិសេសលើវិស័យអប់រំនៅកម្ពុជានាពេលខាងមុខ»។ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងឱ្យដឹងផងដែរ នៅថ្ងៃទី១៤ ខែវិច្ឆិកា ថាប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត ជួយពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំកម្ពុជា…

  • សប្តាហ៍ម្ហូបអាហារអាមេរិក នឹង​បើក​រយៈ​ពេលមួយសប្ដាហ៍ នៅកម្ពុជា

    សប្តាហ៍ម្ហូបអាហារអាមេរិក នឹង​បើក​រយៈ​ពេលមួយសប្ដាហ៍ នៅកម្ពុជា

    ភ្នំពេញ៖ ​ស្ថានទូត​អាមេរិក​ប្រចាំ​​កម្ពុជាបាន​បើក​ព្រឹត្តិការណ៍ «​​សប្តាហ៍ម្ហូបអាហារអាមេរិក​» ជា​លើក​ដំបូង​នៅ​រាជ​ធានី​ភ្នំពេញ ​រយៈ​ពេលមួយ​សប្ដាហ៍ ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​កសិកម្ម​របស់ខ្លួន ទៅ​ដល់​ប្រ​ជាជន និង​អ្នក​បើក​អាជីវកម្ម​ខាង​ធ្វើ​ម្ហូប​អាហារ​នៅក​ម្ពុជា​។ ព្រឹត្តិការណ៍​នេះបាន​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ដោយ​មាន​ភោ​ជនីយ ដ្ឋា​ន​របស់​​​អាមេរិក​ចំនួន១៥​ហាង ​​ចូល​រួម​ផ្តល់​​​នូវ​ជម្រើស​ម្ហូប​អា​ហារ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ជា​ច្រើន​។ នេះ​បើយោ​​ង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​​អាមេរិក​ប្រចាំ​កម្ពុជាកាលពីថ្ងៃ​ទី​​១៣ ខែ​វិច្ឆិកា​​។ ​​​លោក ផាទ្រិក មួរហ្វី( W. Patrick Murphy) ឯកអគ្គរាជ​ទូត​​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មាន​​ថា «​សប្តាហ៍ម្ហូបអាហារអាមេរិក គឺ​ជា​ឧទាហរណ៍​មួយ​នៃ​សកម្មភាព​ទីផ្សារ​ជា​ច្រើន​ដែល​ក្រសួង​កសិកម្ម​​អាមេរិក​ធ្វើ​នៅ​ជុំ​វិញ​ពិភព​លោកដើម្បី​​ណែនាំ​អ្នក​ប្រើ​ប្រាស់​ឱ្យ​ស្គាល់​អាហារ​អាមេរិក​ដែល​មាន​គុណ​ភាព​ខ្ពស់ មាន​ជីវជាតិ និង​សុវត្ថិភាព​»​។ លោកបាន​បន្ត​ថា ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​កសិកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​តែ​បន្ត​មាន​ភាព​​រីក​ចម្រើន ខណៈ​ដែល​ការ​​នាំ​​ចេញ​​សាច់​គោ​​ពី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​បាន​កើន​ឡើង ១៣០ភាគរយ​ពី​ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ដដែល​បាន​បញ្ជាក់​ថា សប្តាហ៍ម្ហូបអាហារអាមេរិក​នេះ នឹង​ឈាន​ដល់​ការ​ពង្រីក​នៃ​​​ផលិត​ផល​ម្ហូប​អាហារ​ដែល​មាន​គុណ​ភាព​ខ្ពស់ និង​មាន​កា​រ​ទទួល​ស្គាល់​ពី​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីផ្សារ​បដិសណ្ឋារកិច្ចផងដែរ​។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា ៖ «តោះញុំា! ជាមួយសិស្សហាត់ការរបស់យើង នៅស្ថានទូតអាមេរិក ដោយគេរីករាយក្នុងការណែនាំ Burger សាច់គោអាមេរិក និងឆ្អឹងជំនីខ្លី នៅក្នុងសប្តាហ៍ផ្សព្វផ្សាយភោជនីយដ្ឋានអាមេរិក»។ ឯកឧត្តម តុប…

  • ក្រុមហ៊ុនជប៉ុនធំមួយ គ្រោងពង្រីករោងចក្រនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមទៀត

    ក្រុមហ៊ុនជប៉ុនធំមួយ គ្រោងពង្រីករោងចក្រនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមទៀត

    ភ្នំពេញ៖ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) ដែលមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣មកនោះបានឱ្យដឹងថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារប្រមាណ៧០០កន្លែងបន្ថែមទៀត។ ការលើកឡើងនេះ ធ្វើឡើងនាជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក អ៊ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) បានថ្លែងពីគម្រោងពង្រីករោងចក្រនេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយលោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាមានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រDenso។លោកបន្តថា នៅឆ្នាំក្រោយខាងមុខនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែងផងដែរ។ លើសពីនេះទៀត នាយកក្រុមហ៊ុនជប៉ុនខាងលើនេះ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនលោកក៏មានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ។ ក្នុងនោះដែរ លោកថា បុគ្គលិកដែលជាវិស្វករចំនួន ១០០នាក់ បាននិងកំពុងបម្រើការនៅក្នុងរោងចក្រ Denso ដែលបច្ចុប្បន្ន មាន៥០នាក់ គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូផងដែរ។ នាឱកាសនោះដែរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនធំមួយនេះ ដែលមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ ហើយឆ្នាំនេះផងដែរ ជាខួបរយៈពេល១០ឆ្នាំក្នុងការបង្កើតក្រុមហ៊ុន…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញសមាគមមិត្តនគរបាលផ្ដល់ ប្រាក់ពលី ដល់គ្រួសារសមាជិកឱ្យលឿន កុំឱ្យមានការថ្នាំងថ្នាក់

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញសមាគមមិត្តនគរបាលផ្ដល់ ប្រាក់ពលី ដល់គ្រួសារសមាជិកឱ្យលឿន កុំឱ្យមានការថ្នាំងថ្នាក់

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមនគរបាលជាតិកម្ពុជា បានជំរុញដល់សមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវផ្ដល់ប្រាក់ឧបត្ថម្ភ ឬប្រាក់ពលី មរណៈ របស់សមាជិក ទៅដល់ក្រុមគ្រួសារ របស់ពួកគេឱ្យ បានគ្រប់គ្រាន់ និងឆាប់រហ័ស ដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ ។ ក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន ប្រសាសន៍ ថា ថវិកានៃសមាគមមិត្តនគរបាលជាតិកម្ពុជាមានគ្រប់គ្រាន ប៉ុន្តែការបើក ឬផ្ដល់ប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមគ្រួសារសព ដែលជា សមាជិក មានការយឺតយ៉ាវ ដោយពេលខ្លះមានរយៈពេលមួយ ទៅពីរខែ ។ ឯកឧត្តមបន្តថា ដូចនេះប្រធានសមាគមថ្មី ត្រូវធ្វើការពិនិត្យ ចំពោះ ភាពយឺត យ៉ាវនៃការស្នើសុំ ឬរបៀបរបប ត្រូវតម្រងទិសធ្វើម៉េច យ៉ាង យូរឱ្យ ក្រោម ១២ថ្ងៃ នៃថ្ងៃធ្វើការដែលរយៈពេលប៉ុណ្ណេះ គឺមាន ភាពសមរម្យនឹងកំណែទម្រង់ថ្មី ។ ឯកឧត្តម ស…

  • រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមសម្ពោធស្ពាន បេតុងខ្សែកាបតភ្ជាប់តំបន់ កោះពេជ្រ-កោះនរា ថ្ងៃស្អែកនេះ

    រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមសម្ពោធស្ពាន បេតុងខ្សែកាបតភ្ជាប់តំបន់ កោះពេជ្រ-កោះនរា ថ្ងៃស្អែកនេះ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជំទាវ នៅរសៀលថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍ កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនា ថ្ងៃទី១៥ ខែវិច្ឆិកាស្អែកនេះ ។ តាមគម្រោងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់កោះនរា និងកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេច ធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ស្ពានបេតុងខ្សែកាបតភ្ជាប់ កោះនរានិងកោះពេជ្រ គឺជា សមិទ្ធផល ថ្មីមួយទៀត ដែលបានកើតជារូវរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងដឹកនាំអនុវត្តផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ។ ស្ពានថ្មីនេះបានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក កាត់ បន្ថយ ការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពាន អាកាស ក្បាល ថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរ ពីខណ្ឌ ច្បារអំពៅ…

  • រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជាង៤២ ម៉ឺនដុល្លារដល់កម្ពុជា

    រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជាង៤២ ម៉ឺនដុល្លារដល់កម្ពុជា

    ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀល ថ្ងៃ ទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណង គូសាណូណ៌ ) នូវថវិកាចំនួន ៤២៤,៩០៧ ដុល្លារអាមេរិក ។ ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នេះផ្តល់ ដល់ស្ថាប័នចំនួនបី របស់ ប្រទេសកម្ពុជា ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុង ខេត្តឧត្តរ មានជ័យ, គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះដោយលោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នក តំណាងស្ថាប័នទទួលជំនួយទាំងបី។ ក្នុងឱកាសនេះលោកភារធារីស្តីទីនៃស្ថានទូតជប៉ុន បានឱ្យដឹងថា ជំនួយនាពេលនេះ ដើម្បីអនុវត្តលើគម្រោង៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ) សា្ថប័នទទួលជំនួយ៖ មន្ទីរធនធាន ទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ។ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ តំបន់នេះងាយរងគ្រោះរាំង ស្ងួតក្នុងរដូវប្រាំង…

  • ក្រសួងកសិកម្ម និងធនាគារវីង ចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នាស្តីពីការផ្តល់ប្រាក់កម្ចីក្នុងតម្លៃសមរម្យដល់អាជីវកម្មកសិកម្ម

    ក្រសួងកសិកម្ម និងធនាគារវីង ចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នាស្តីពីការផ្តល់ប្រាក់កម្ចីក្នុងតម្លៃសមរម្យដល់អាជីវកម្មកសិកម្ម

    ភ្នំពេញ៖ក្រុមកសិករ និងសហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេស អាចធ្វើការស្នើសុំនៃប្រាក់កម្ចីដែលមានអត្រាការទាបតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បន្ទាប់ពីការផ្តល់ប្រាក់កម្ចី ពីធនាគារ វីង(ខេមបូឌា)ម.ក ដើម្បីជួយដល់កំណើនអាជីវកម្មរបស់ ពួកគេ។ សូមជម្រាបថា ក្រោមអនុស្សរណៈយោគយល់គ្នាធនាគារវីង នឹង ផ្តល់ ប្រាក់កម្ចីក្នុងតម្លៃសមរម្យដល់អាជីវកម្មកសិកម្ម។ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីងនារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ឌិត ទីណា បានថ្លែងថាការចុះអនុស្សរណៈនៃការយោគ យល់ គ្នានេះគឺជាការផ្តល់ឥណទានក្នុងលក្ខណៈឥណទានសម្បទានដោយសារការផ្តល់ប្រាក់កម្ចីទាបដែលផ្តល់ឱកាសល្អដល់កសិកម្មក្នុងការកម្ចីទៅលើអាជីវកម្មកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា តាមរយៈ កិច្ចសហការ គ្នា រវាង ក្រសួង និង ធនាគារ វី ង នេះ នឹង ដាក់ ចេញ ឥណទាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំ​សុខភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំ​សុខភាព

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

  • ក្រសួងវប្បធម៌ត្រៀមរៀបចំការសម្តែងសិល្បៈជាច្រើនទម្រង់ជូនដល់សាធារណៈជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ

    ក្រសួងវប្បធម៌ត្រៀមរៀបចំការសម្តែងសិល្បៈជាច្រើនទម្រង់ជូនដល់សាធារណៈជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ

    ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អក អំបុកនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៦-២៧និង២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈនឹងមានរៀបចំកម្មវិធី សិល្បៈច្រើនទម្រង់ សម្ដែង ជូនមហាជនទស្សនា ផងដែរ។ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន បញ្ជាក់ថា រៀងរាល់ឆ្នាំនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះព្រះខែ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងរៀបចំ សម្តែងសិល្បៈជូនដល់មហាជនទស្សនា ។ ដោយឡែកឆ្នាំនេះក្រសួង បានរៀបចំទីតាំងចំនួនបួន។ក្នុងនោះ ទីតាំងទី១ នៅខាងមុខវត្តបទុម ដែលមានការសម្តែងនូវទម្រង់របាំប្រពៃណី។ ទីតាំងទី២ នឹងរៀបចំ ឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញដោយ មានការ សម្តែងជាទម្រង់ល្ខោនខោល និងរបាំងផ្សេងៗទៀត។ សម្រាប់ទី តាំង ទី៣ រៀបចំសម្តែងជូនកីឡាករអុំទូកទស្សនានៅកន្លែងស្នាក់នៅ និងទី តាំងទី៤ ក្រុមភ្លេងប្រពៃណី នឹងសម្តែងរយៈពេលបី ថ្ងៃជូនមហា ជន…