-
លោកជំទាវ ឌិត នីតា សាយសំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅរៀនសូត្រទាំងអស់គ្នា

(ភ្នំពេញ)៖ មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកជំទាវ ឌិត នីតា សាយសំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។ លោកជំទាវបន្ថែមថា ពូមីងបងប្អូនទាំងអស់អាចគិតថាស្ថានភាពគ្រួសារមិនល្អ មិនអំណោយផលក្នុងការឱ្យកូនៗទៅរៀនសូត្រ តែការគិតនេះនិងធ្វេីឱ្យស្ថានភាពគ្រួសាររិតតែជួបការលំបាកថែមទៀតនៅពេលដែលកូនៗក្មួយៗធំដឹងក្ដីហេីយមិនបានរៀនសូត្រដល់ចប់ចុងចប់ដេីម ពួកគាត់និងបាត់បង់នៅឱកាសការងារល្អរបស់ពួកគាត់ បាត់បង់នូវសក្កានុពលរបស់ពួកគាត់ក្នុងការជួយកសាងប្រទេសជាតិ ។ ជាមួយគ្នានោះ លោកជំទាវ ឌិត នីតា…
-
ចងក្រងជាសហគមកសិកម្មបែបថ្មី ជាប្រយោជន៍ក្នុងការរកទីផ្សារ និង តម្លៃកសិផល សម្រាប់ប្រជាកសិករ

(ខេត្តបន្ទាយមានជ័យ)៖ ការចងក្រងជាសហគមកសិកម្មបែបថ្មី គឺដើម្បីប្រជាកសិករ ទទួលបានប្រយោជន៍ ក្នុងការរកទីផ្សារ និង មិនព្រួយបារម្មណ៍ពីតម្លៃកសិផល ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ដល់បងប្អូនប្រជាកសិករឲ្យរួមគ្នាបង្កើតជាសហគមកសិកម្មថី្មមួយរក្សាបាននូវតម្លៃ និងទីផ្សារ រួមទាំងទទួលបានបច្ចេកទេសផលិតផងដែរ ។ ហើយពិធីនេះ បានធ្វើឡើង នៅស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោក ឃ្លោក នួយ បញ្ជាក់ថា ការផ្សព្វផ្សាយឲ្យបងប្អូនដែលប្រកបរបរ ធ្វើស្រែ ចំការ ឬ ជាកសិករ ស្ម័គ្រចិត្ត ចូលជាសហគមកសិកម្មបែបថ្មីនេះ សំដៅជួយប្រជាកសិករ ដែលមានថវិកាតិចតួច និង ដីស្រែតិច ឲ្យពួកគេមកចូលជាមួយអ្នកមានទុន មានដីស្រែច្រើន ដើម្បីរួមគ្នាធ្វើកសិកម្មបែបថ្មី ដែលការផលិតចំណាយទុនតិច តែទិន្នផលខ្ពស់ដែលឆ្លើយតបតម្រូវការចាំបាច់ ទីផ្សារលក់កសិផលមានតំលៃសមរម្យទទួលយកបាន ។ គួរបញ្ជាក់ផងដែរ ការផ្សផ្សាយបង្កើតសហគមកសិកម្មបែបថ្មីនេះ ជាទិសដៅ អភិវឌ្ឍវិស័យកសិកម្មផ្ដោតលើការ រក្សាស្ថេរភាពតម្លៃនិងទីផ្សារ…
-
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីធានាការគ្រប់គ្រង និងការអនុវត្តកម្មវិធី បណ្តុះបណ្តាលថ្នាក់ជាតិ លើ ក្រុមគោល ដៅ១,៥ លាន នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះនា ទីស្តីការ ក្រសួងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការ គ្រប់គ្រងនិងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជា ជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ក្រសួងការងារបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាព នូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់ លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលនឹងប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ប្រព្រឹត្ត ទៅ ដោយរលូន និងទទួលបានជោគជ័យតាមផែនការ ដែល បានគ្រោង ទុក។ មានប្រសាសន៍ក្នុងឱកាសបើកវគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យ បាននូវបាវចនារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ ទ្រឹស្តី ផ្សាភ្ជាប់នឹងការអនុវត្ត នឹងការចូលរួមចំណែកជួយកសាងអភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងឱ្យដឹងថា សកម្មភាពហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងជំរុញឱ្យកម្លាំងពលកម្មកាន់តែមានប្រសិទ្ធភាពក្នុងច្រវាក់ការងារ តាមរយៈការផ្សាភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត ដើម្បីចូលរួមចំណែកជួយកសាងអភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តម ហេង សួរ បានថ្លែងបែបនេះ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ន នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបង្ហាញពីការរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីឱ្យសិស្សមានកន្លែងសម្រាប់ហាត់ការ បើទោះបីជាសាលាមានរោងជាង ឬមន្ទីរពិសោធន៍ ក៏ដោយ។ នាពិធីនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា…
-
សហគ្រិនស្រ្តីកម្ពុជា ស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន លើសកម្មភាពសេដ្ឋកិច្ចរបស់ស្ត្រី

ភ្នំពេញ៖ នាទិវាសហគ្រិនស្ត្រីកម្ពុជា លើកទី៤ ឆ្នាំ ២០២៣ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានស្នើឱ្យរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន វិនិយោគិន និងផ្នែកពាក់ព័ន្ធនានា យកចិត្តទុកដាក់បន្ថែមទៀតដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា។ លោកស្រីបានថ្លែងនាទិវានោះថា ៖ «យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប្រមាណជាង ៦៥ភាគរយ គឺមានម្ចាស់ជាស្ត្រី ដែលក្នុងនោះ ៩០ភាគរយ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយស្រ្តី តែពួកយើងនៅតែមានបញ្ហាប្រឈមជាច្រើននៅឡើយពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម»។ លោកស្រី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបន្តថា រហូតមកដល់ពេលនេះមានបញ្ហាជាច្រើនដែលសហគ្រិនស្ត្រីបាននិងកំពុងជួបប្រទះ ដែលបញ្ហាមួយក្នុងចំណោមនោះ គឺការចូលទៅកាន់ទីផ្សារ ដែលជាកង្វល់ដ៏ធំបំផុតរបស់សហគ្រិនទូទៅដែលជាអ្នកផលិត ជាពិសេសសហគ្រិនស្ត្រី។ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបាននិងកំពុងកើតឡើង ក៏ដូចជាតម្រូវការជាក់ស្តែងរបស់សមាជិការបស់សមាគម លោកស្រី កែវ មុំ បានអះអាងថា សមាគមលោកស្រី បាននិងកំពុងធ្វើកិច្ចការជាច្រើនតាមរយៈយន្តការថ្មីៗ មានដូចជា ការបណ្តុះបណ្តាលដោយផ្តោតលើជំនាញឌីជីថល ជំនាញទីផ្សារ ជំនាញទំនាក់ទំនង ជំនាញសហគ្រិនភាព និងជំនាញរួមផ្សំជាច្រើនទៀត, ការស្វែងការគាំទ្រមតិជាមួយនឹងក្រសួង…
-
ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង និងកម្ពុជា រួមគ្នាជាមួយប្រទេសដទៃទៀតថ្កោលទោសសង្គ្រាមកំពុងកើតឡើងនាបច្ចុប្បន្ន

ភ្នំពេញ៖ សព្វថ្ងៃនេះ ក្នុងពេលដែលសង្គ្រាមកំពុងកើតមានឡើងវិញគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំងនៅលើទឹកដីអឺរ៉ុប ដែលជាសង្គ្រាមមួយដ៏អាក្រក់ខុសច្បាប់ និងមិនសមហេតុផល ប្រទេសបារាំង និងកម្ពុជា ក៏បានរួមគ្នាជាមួយប្រទេសភាគច្រើនដទៃទៀត ដើម្បីថ្កោលទោសសង្គ្រាមទាំងនេះផងដែរ។ នេះជាការថ្លែងឡើងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាស្ថានទូតបារាំងក្នុងពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះបានប្រារព្ធឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ លោកឯកអគ្គរដ្ឋទូតបារាំង បានមានប្រសាសន៍ថា ៖ «វិមានខាងលើនេះ គឺជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា»។ ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននេះ លោក ហ្សាក់ ប៉ឺឡេ លើកឡើងថា ៖ « សព្វថ្ងៃនេះ ក្នុងពេលដែលសង្គ្រាមកំពុងកើតមានឡើងវិញគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំង នៅលើទឹកដីអឺរ៉ុប ដែលជាសង្គ្រាមមួយដ៏អាក្រក់ ខុសច្បាប់ និងមិនសមហេតុផលបង្កឡើងដោយប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន ក៏ដូចជាសង្គ្រាមបង្ហូរឈាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់។ ប្រទេសបារាំង និងប្រទេសកម្ពុជា បានរួមគ្នាជាមួយប្រទេសភាគច្រើនដទៃទៀត ដើម្បីថ្កោលទោសសង្គ្រាមទាំងនេះ ក៏ដូចជាផលវិបាកនានា ដែលសង្គ្រាមទាំងនេះបង្កឡើង»។លោកបានបន្តថា ប្រទេសបារាំងមានមោទនភាពដែលស្ថិតនៅក្បែរប្រទេសកម្ពុជា ដើម្បីបម្រើបុព្វហេតុសន្តិភាព…
-
ព្រះមហាក្សត្រកម្ពុជា បានយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង រយៈពេល ១សប្តាហ៍

(ភ្នំពេញ)៖ តបតាមការសូមយាងរបស់ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អញ្ជើញចូលរួមដង្ហែ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជទស្សនកិច្ចនេះរួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ។ ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ ។ ព្រះករុណា ព្រះបាទ សម្តេច…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៤ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងសារលិខិត សម្ដេចធិបតី បានជំរុញឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យល់ដឹងអំពីសារសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើង នូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការ សកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យបានសម្រេចអត្រាគ្របដណ្ដប់ ៩០% នៅឆ្នាំ២០២៣ និង ១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា ៕ ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖
-
ក្រុមហ៊ុនធំៗ អំពាវនាវឲ្យអ្នកស្វែងរកការងារធ្វើ ត្រៀមខ្លួន ក្នុងការ ទទួល យកឱកាសការងារ

(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនធំៗ នេះបានអំពាវនាវឲ្យយុវជននិង អ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ខណៈដែលឱកាសការងារថ្មីៗចំនួន២ម៉ឺនកន្លែងមាននៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ លោក ហែម សុផាន់ណា អនុប្រធានផ្នែកធនធានមនុស្សនាយកដ្ឋាន ធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុនតូយ៉ាតា (ខេមបូឌា ) មានប្រសាសន៍ថា ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ គឺជា ឱកាស មួយដ៏ល្អសម្រាប់ផ្តល់ឱកាសដល់សិស្ស-និស្សិតស្វែង យល់ ព័ត៌មានឱកាសការងារតាមបណ្តាលក្រុមហ៊ុន ក៏ដូចជាការ តម្រង់ទិសឲ្យពួកគេយល់ពីតម្រូវការក្នុងវិស័យការងារដែលក្រុមហ៊ុនកំពុងត្រូវការ។ លោកមានប្រសាសន៍ថា៖ « ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលឃើញពិព័រណ៍ការងារ និង ផលិតភាពជាតិពីមួយឆ្នាំ ទៅមួយឆ្នាំមានអ្នកចូលរួមច្រើនមកស្វែងយល់ពីព័ត៌មានទីផ្សារការងារដើម្បីពួកគេត្រៀម និងដាក់ពាក្យមកកាន់ក្រុមហ៊ុនដែលកំពុង ជ្រើសរើសបុគ្គលិក»។ លោកមានប្រសាសន៍បន្ថែមថា សម្រាប់ពិព័រណ៍ការងារឆ្នាំនេះមាន មុខតំណែងជាច្រើនដូចជាផ្នែកលក់ គណនេយ្យករ ធនធានមនុស្ស និងផ្នែកផ្សេងៗទៀតផងដែរ។ លោកក៏បានអំពាវនាវឲ្យយុវជន និងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួន និង ស្វែងយល់ពីមុខតំណែង និងពង្រឹងសម្ថភាពភាសាបរទេស ផងដែរ។ ជាមួយគ្នានេះ លោក…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវចំណុចអាទិភាពចំនួន ៦

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយដាក់ចេញនូវចំណុចអាទិភាពចំនួន ៦ ក្នុងនោះមានការធ្វើកំណែទម្រង់មុខងារសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពមនុស្ស គុណភាពស្ថាប័ន និងការបន្តបណ្ដុះបណ្ដាល។ ដូច្នេះ ការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺសមស្របតាមពេលវេលា និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់ និងនីតិវិធីនានាពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជូនមេធាវី និស្សិត ជំនួយការ និងអ្នកហាត់ការចំនួន ៣០៣នាក់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តលះបង់ពេលវេលាជួយការងាររបស់ក្រសួង និងចូលរួមទទួលយកចំណេះដឹងបទពិសោធន៍នានាពាក់ព័ន្ធច្បាប់ភូមិបាល ការចុះបញ្ជីអចលនវត្ថុ ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការរៀបចំផែនទីប្រើប្រាស់ដី ការកសាងប្លង់គោលនិងផែនការប្រើប្រាស់ដី ច្បាប់ស្ដីពីសំណង់…