-
កម្ពុជាកំពុងដាក់ចេញយុទ្ធសាស្រ្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្រប នឹងនិន្នាការពិភពលោកដែលកំពុងគិតគូ បង្កើតសន្ធិសញ្ញាលើកដំបូង ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក

ភ្នំពេញ ៖ ខណៈដែលប្រទេសនានាលើពិភពលោក កំពុងឈាន ចូល កិច្ចចរចាមួយផ្សេងទៀត ក្នុងសប្តាហ៍នេះ ស្តីពីការបង្កើតសន្ធិសញ្ញា លើកដំបូង ដែលមិនធ្លាប់មាន ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក នោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កំពុងត្រូវបានអនុវត្ត នៅ ទូទាំងប្រទេសកម្ពុជាផងដែរ និង កំពុងមានការចូលរួម និងការ ប្តេជ្ញាចិត្តពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀន និង អ្នកពាក់ព័ន្ធផ្សេងៗទៀត ចំនួនជាងពាក់កណ្តាលប្រទេស តាម ទិសស្លោក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់នូវ ការសាទរចំពោះ ការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋា ភិ បាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ ខ្ពស់ លើគោលនយោបាយគាំពារប្រជាពលរដ្ឋ ដែលជាក្តីសង្ឃឹម ដ៏កក់ ក្តៅរបស់ប្រជាពលរដ្ឋ ដោយបានដើរទន្ទឹមគ្នានឹងបរិបទនៃការវិវត្ត របស់ពិភពលោក។ យើងទាំងអស់គ្នាតាមរយៈការផ្តួចផ្តើមរបស់ ក្រសួងបរិស្ថាន នឹងចូលរួមការពារបរិស្ថាន…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ក្រសួងកំពុងគិតគូរពីការបង្កើន សមត្ថភាព និងការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកផលិតសំរាម ការបែង ចែកសំរាម ដោយគិតចាប់ពីកុមារ

កំពត ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូស បញ្ជាក់ថា ក្រសួងបរិស្ថានកំពុងគិតគូរពីការបង្កើនសមត្ថភាព និង ការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកផលិតសំរាម ការបែងចែកសំរាម ដោយ គិតចាប់ពី កុមារ តូចផងដែរ ។ឯកឧត្តមបន្តថា យើងត្រូវបញ្ជ្រាបក្នុង វិស័យអប់រំ និងជំរុញនូវការអប់រំផ្សព្វផ្សាយនិង ការបង្កើនសកម្ម ភាព ក្នុងការរៀបចំ សាលាមេត្រីបរិស្ថាន អារាមមេត្រីបរិស្ថាន មណ្ឌុល សុខភាព មេត្រីបរិស្ថាន និង ភូមិ ឃុំមានសុវត្ថិភាព ដោយគិតគូរការងារ បរិស្ថាន និង អនាម័យផងដែរ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ចក្រា និង ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងចូចនេះក្នុងឱកាស អញ្ជើញ បើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៥ ស្តីពី ការរៀបចំផែនការ សកម្មភាព ជាតិ សម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា» នៅ…
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩

-
ក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជា៖ “ពួកយើងនឹងធ្វើឱ្យគេស្គាល់សត្វ រុក្ខជាតិ និងព្រៃព្រឹក្សាដ៏ស្រស់ស្អាតរបស់ខ្មែរយើង”

ភ្នំពេញ៖ ក្រុមមួយដែលបានដាក់ឱ្យឈ្មោះខ្លួន ថា”ក្រុមអ្នកប្រមាញ់ រូបភាព ជីវ ចម្រុះនៅកម្ពុជា”បានប្តេជ្ញាថានឹងធ្វើឱ្យគេស្គាល់សត្វ រុក្ខជាតិ និងព្រៃព្រឹក្សាដ៏ស្រស់ស្អាត។អ្វីដែលក្រុមនេះកំពុងធ្វើឱ្យមានចាប់ អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺតាមរយៈការដើរប្រមាញ់រូបភាពសត្វស្លាបដ៏ស្រស់ស្អាត និងពិសេសនោះគឺឱ្យសាធារណៈជន បាន ស្គាល់ សត្វ កម្រៗ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈរូបភាពដែលត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជានេះដែរបានជួយជំរុញឱ្យមនុស្សកាន់តែច្រើនស្រឡាញ់ចូលចិត្តសត្វព្រៃ ជួយទាក់ទាញក្នុងការចូលរួមក្នុងការអភិរក្ស និង ពិសេសនោះក៏ជាផ្នែកមួយជួយទាក់ទាញលើវិស័យទេសចរណ៍ទៀតផង។ ក្នុងសកម្មភាពចូលរួមតាំងពិព័រណ៍រូបថតសត្វស្លាបនៅកម្ពុជាដើម្បីផ្សព្វផ្សាយដល់សាធារជន ជាពិសេសក្នុងស្រទាប់យុវជន ឱ្យយល់ដឹង អំពីកិច្ច គាំពារ បរិស្ថាន និងការអភិរក្សជីវៈចម្រុះដែលជា សម្បត្តិធនធាន ធម្មជាតិរបស់កម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣នាមជ្ឈមណ្ឌលកោះពេជ្រ កន្លងទៅលោក សួង ម៉ារឌី ដែល ជាអ្នកប្រមាញ់រូបភាពស្ម័គ្រចិត្តដ៏សំខាន់មួយរូបក្នុងក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជាបានឱ្យដឹងថាក្រុមរបស់លោកមានសមាជិកចម្រុះគ្នាមានមកពីស្ថាប័នរដ្ឋ ឯកជន ដែលសុទ្ធសឹងជាអ្នកស្រឡាញ់ ប្រមាញ់រូបភាពបានរួមគ្នាដើរថតរូបភាព ហើយបានផ្សព្វផ្សាយ ដល់ពលរដ្ឋកម្ពុជា និងក៏ដូចជាមនុស្សក្នុងពិភពលោកបានឃើញ និងស្គាល់។ លោកបានបញ្ជាក់ថា”រូបភាពជាច្រើនប្រភេទ ដែលពួកយើងបានថត ប៉ុន្តែ ក្នុងពិព័រណ៍នេះគឺយើងបានលើកយកតែសត្វស្លាបមក បង្ហាញ ប៉ុណ្ណោះ។ក្រុមយើងបានបង្ហាញពីប្រភេទសត្វព្រៃ រុក្ខជាតិនានា ដែលកប់ជ្រៅក្នុងព្រៃភ្នំ និងក៏ដូចជាតំបន់នានានៅកម្ពុជាដើម្បី ឱ្យបានឃើញនិងស្គាល់”។…
-
បេក្ខជនជាងពីរម៉ឺននាក់ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា បណ្តា ក្រុម ហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារ ធ្វើពីបេក្ខជនជាង ពីរម៉ឺនាក់ក្នុងចំណោមអ្នកចូលរួមជាងបីម៉ឺននាក់ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិ ទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ ។ ក្រសួងការងារបានបញ្ជាក់ថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋម ចំនួន ៦៣៧ នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូល រួមទស្សនាតាម គេហទំព័រ Career Fair សរុបជាងពីរម៉ឺននាក់ផងដែរ។ គួររំលឹកថា ថ្លែងក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និង ផលិត ភាពជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី ១០ ខែវិច្ឆិកាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូស រំលេចថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចំនួន ១៥០ ដែលស្មើនឹង…
-
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧

(តាកែវ)៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានលើកឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧ ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមសាងសង់សាលារៀនមួយខ្នងពីរជាន់ ៦បន្ទប់ ដែលមានទីតាំងស្ថិតនៅ ភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការចូលរួមពីលោកអភិបាលស្រុកកោះអណ្ដែត លោកមេឃុំរមេញ និងលោកមេភូមិ សំរោង ព្រមទាំងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ ។ ឯឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បាននាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកទាំងពី តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧នេះ។ ឯកឧត្តមបានណែនាំដល់ក្រុមការងារក្នុងការសិក្សាអំពីទីតាំងឱ្យ បានច្បាស់លាស់ និងសមស្របសម្រាប់កសាងអគារសិក្សានេះ ដើម្បីធានាដល់គុណភាព និងស្តង់ដារ ត្រឹមត្រូវ ហើយបន្ទាប់ពីកំណត់ទីតាំងរួច ក្រុមវិស្វករនិងមកសិក្សាបន្ថែម ព្រមទាំងគូរប្លង់ ដើម្បីចាប់ផ្តើ មការសាងសង់ឱ្យបានឆាប់សម្រាប់បំពេញតម្រូវការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា សាលារៀនថ្មីមួយខ្នងដែលត្រៀមនឹងសាងសង់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូយុវជនគណបក្សចុះសួរសុខទុក្ខ លោកយាយ គង់ សារឿន វរជនដោះមីនដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ខេត្តស្វាយរៀង

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលផ្នែកឃោសនាអប់រំ ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកថវិកា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកយាយ គង់ សារឿន អតីតយុទ្ធជនប្តេជ្ញាឈ្នះ វរៈជនដោះមីន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅនៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងលោក លោកស្រីតំណាងអាជ្ញាធរដែនដីក៏បានអញ្ជើញចូលរួមផងដែរ។ លោកយាយ គង់ សារឿន មានប្រសាសន៍ថា៖ នាងខ្ញុំនិងក្រុមគ្រួសារទាំងមូល ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ។ លោកយាយបានរៀបរាប់ពីប្រវត្តិការងារថា៖ ឆ្នាំ១៩៧២ ចេញតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិ ឆ្នាំ១៩៧៤ បានចូលទៅប្រទេសវៀតណាមបានចូលបម្រើកងទ័ពនៅអង្គភាពវរនារីពិសេស វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ បន្ទាប់មកបានផ្ទេរភារកិច្ចទៅអង្គភាពកងអនុសេនាធំនារីដោះមីនខេត្តស្វាយរៀង ហើយបានបំពេញភារកិច្ចដោះមីននៅតាមព្រំប្រទល់ដែនកម្ពុជា វៀតណាម និងកម្ពុជា ថៃ ហើយបានទទួលងារជាយុទ្ធជនប្តេជ្ញាឈ្នះ…
-
លោក ណេតាន់យ៉ាហ៊ូ ៖ ក្រោយសង្គ្រាមកម្ចាត់ពួកហាម៉ាស់បញ្ចប់ អ៊ីស្រាអែលនឹងលុបបំបាត់ការស្អប់ និងសម្លាប់ជនជាតិអ៊ីស្រាអែលនៅហ្គាហ្សា

ហ៊្សេរុយសាឡឺម៖ មេដឹកនាំអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបាត់បង់ការគ្រប់គ្រងនៅតំបន់ភាគខាងជើងហ្គាហ្សាហើយ និងថា បន្ទាប់ពីសង្គ្រាមបញ្ចប់ ប្រទេសរបស់លោកនឹងរក្សាការត្រួតពិនិត្យសន្តិសុខ ដើម្បីធានាថា គ្មានអាជ្ញាធរថ្មីអប់រំកូនចៅរបស់ខ្លួន ឱ្យស្អប់អ៊ីស្រាអែលទៀតឡើយ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយក្នុងសន្និសិទកាសែតមួយនៅទីក្រុងតែល អាហ្វីវ ថា យើងនឹងទទួលជ័យជំនះក្នុងសង្គ្រាមកម្ចាត់ក្រុមហាម៉ាស ក៏ដូចជាជួយសង្គ្រោះចំណាប់ខ្មាំងរបស់យើង។ លោក ណេតាន់យ៉ាហ៊ូ បន្តថា ក្រុមហាម៉ាសបានបាត់បង់ការគ្រប់គ្រងនៅភាគខាងជើងតំបន់ហ្គាហ្សា… ពួកគេគ្មានកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនទៀតទេ… ការប្រយុទ្ធនេះនឹងបន្ត រហូតដល់ពួកភេរវករចុងក្រោយ ឬក្រុមហាម៉ាសទាំងអស់ត្រូវបានសម្លាប់។ យើងនឹងមិនបញ្ឈប់ទេ រហូតដល់បេសកកម្មត្រូវបានបញ្ចប់។ បន្ថែមលើនេះ លោក ណេតាន់យ៉ាហ៊ូ បានច្រានចោលលទ្ធភាពដែលអាជ្ញាធរប៉ាឡេស្ទីន កាន់កាប់តំបន់ហ្គាហ្សាបន្ទាប់ពីសង្គ្រាមបញ្ចប់ ដោយលោកបានអះអាងថា នឹងមិនមានអាជ្ញាធរស៊ីវិលនៅទីនោះ (ហ្គាហ្សា) ដែលអប់រំកូនចៅរបស់ពួកគេឱ្យស្អប់អ៊ីស្រាអែល, សម្លាប់អ៊ីស្រាអែល ឬលុបបំបាត់អ៊ីស្រាអែលឡើយ។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅច្រើនកុះករ ដើម្បីសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាសនៅលើទឹកដីខ្លួនកាលពីថ្ងៃទី០៧ ខែតុលា។ បើតាមមន្ត្រីអ៊ីស្រាអែល ពលរដ្ឋរបស់ខ្លួនប្រហែល ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្រោមថ្វីដៃរបស់ពួកហាម៉ាស។ ចំណែកមន្ត្រីសុខាភិបាលប៉ាឡេស្ទីនក៏បានអះអាងដែរថា មនុស្សច្រើនជាង ១១,០០០នាក់បានស្លាប់ក្នុងរយៈពេលជាង ៤សប្តាហ៍ ដោយសារការវាយប្រហារតាមអាកាស…
-
លោកជំទាវ ឌិត នីតា សាយសំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅរៀនសូត្រទាំងអស់គ្នា

(ភ្នំពេញ)៖ មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកជំទាវ ឌិត នីតា សាយសំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។ លោកជំទាវបន្ថែមថា ពូមីងបងប្អូនទាំងអស់អាចគិតថាស្ថានភាពគ្រួសារមិនល្អ មិនអំណោយផលក្នុងការឱ្យកូនៗទៅរៀនសូត្រ តែការគិតនេះនិងធ្វេីឱ្យស្ថានភាពគ្រួសាររិតតែជួបការលំបាកថែមទៀតនៅពេលដែលកូនៗក្មួយៗធំដឹងក្ដីហេីយមិនបានរៀនសូត្រដល់ចប់ចុងចប់ដេីម ពួកគាត់និងបាត់បង់នៅឱកាសការងារល្អរបស់ពួកគាត់ បាត់បង់នូវសក្កានុពលរបស់ពួកគាត់ក្នុងការជួយកសាងប្រទេសជាតិ ។ ជាមួយគ្នានោះ លោកជំទាវ ឌិត នីតា…
-
ចងក្រងជាសហគមកសិកម្មបែបថ្មី ជាប្រយោជន៍ក្នុងការរកទីផ្សារ និង តម្លៃកសិផល សម្រាប់ប្រជាកសិករ

(ខេត្តបន្ទាយមានជ័យ)៖ ការចងក្រងជាសហគមកសិកម្មបែបថ្មី គឺដើម្បីប្រជាកសិករ ទទួលបានប្រយោជន៍ ក្នុងការរកទីផ្សារ និង មិនព្រួយបារម្មណ៍ពីតម្លៃកសិផល ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ដល់បងប្អូនប្រជាកសិករឲ្យរួមគ្នាបង្កើតជាសហគមកសិកម្មថី្មមួយរក្សាបាននូវតម្លៃ និងទីផ្សារ រួមទាំងទទួលបានបច្ចេកទេសផលិតផងដែរ ។ ហើយពិធីនេះ បានធ្វើឡើង នៅស្រុកភ្នំស្រុក និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោក ឃ្លោក នួយ បញ្ជាក់ថា ការផ្សព្វផ្សាយឲ្យបងប្អូនដែលប្រកបរបរ ធ្វើស្រែ ចំការ ឬ ជាកសិករ ស្ម័គ្រចិត្ត ចូលជាសហគមកសិកម្មបែបថ្មីនេះ សំដៅជួយប្រជាកសិករ ដែលមានថវិកាតិចតួច និង ដីស្រែតិច ឲ្យពួកគេមកចូលជាមួយអ្នកមានទុន មានដីស្រែច្រើន ដើម្បីរួមគ្នាធ្វើកសិកម្មបែបថ្មី ដែលការផលិតចំណាយទុនតិច តែទិន្នផលខ្ពស់ដែលឆ្លើយតបតម្រូវការចាំបាច់ ទីផ្សារលក់កសិផលមានតំលៃសមរម្យទទួលយកបាន ។ គួរបញ្ជាក់ផងដែរ ការផ្សផ្សាយបង្កើតសហគមកសិកម្មបែបថ្មីនេះ ជាទិសដៅ អភិវឌ្ឍវិស័យកសិកម្មផ្ដោតលើការ រក្សាស្ថេរភាពតម្លៃនិងទីផ្សារ…