-
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាឱ្យបណ្ដេញជនល្មើសជាមន្ត្រីបួននាក់ ចេញពីក្របខ័ណ្ឌមន្ត្រីសាធារណៈ ក្នុងករណីបាញ់បោះរាប់រយគ្រាប់ នៅគិរីរម្យ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា អ្នកពាក់ព័ន្ធចំនួនបួននាក់ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រី សាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។ សម្តេចធិបតីបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់ អភិវឌ្ឍន៍ កោះពេជ្រ” ។ សម្តេចធិបតី បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបាន បាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានដក ចេញពីក្របខ័ណ្ឌ ។សម្តេចជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់ វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬមន្រ្តីរាជ ការណា ដែលបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើម ។ សម្តេចបន្តថា មិនត្រូវលើកលែងឱ្យ ទៀតនោះទេ ចំពោះកងកម្លាំងដែល បានប្រព្រឹត្តខុស ដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ដែលនេះត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះ ត្រូវតែ ធ្វើជាដាច់ខាត ចាប់ពីពេលនេះតទៅ។ សូមរំលឹកថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះ កោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍន៍ កោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជា បានស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជី ដីធ្លីជូនពលរដ្ឋឱ្យបានលឿន ។ សម្ដេចធិបតីបន្តថា កិច្ចការងារនេះ យើងធ្វើតាមយន្តការពីរ ។គឺទី១-យន្តការធ្វើយ៉ាងណា ជំរុញការពន្លឿនការចែក ប័ណ្ណកម្មសិទ្ធិដីធ្លីទូទាំង ប្រទេស ដោយកន្លងមកយើងមាន ៧លានបណ្ណ តែយើងចែកបាន ២ លានបណ្ណ នៅសល់ ៥លានបណ្ណទៀត ។ សម្ដេចធិបតីបន្តថា សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចាត់វិធានការ ដើម្បីជំរុញការបញ្ជូនបណ្ណបញ្ជាក់ចុងក្រោយ ហើយឯកឧត្តម សាយ សំអាល់ និងក្រុមការងារ ក៏បានរៀបចំហើយ ជំរុញ ដោយកន្លែងខ្លះ…
-
កម្ពុជា-ចិន បង្ហាញជំហររួមគ្នាក្នុង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងភាគីចិនបង្ហាញការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យមានជាអាទិ៍ ការទូត ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងអប់រំ ជាពិសេសជំនួយរបស់ភាគីចិននៅក្នុងអំឡុងពេលវិបត្តិន ជំងឺកូវីដ ១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កាវ ជាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន និងសហការី នារសៀលថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ បានលើកឡើងពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព រួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ព្រមទាំងបេសកកម្ម ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកប្រធានក្រុមប្រឹក្សាភិបាល អំពីភាពចាំបាច់ក្នុងការប្ដូរឈ្មោះពី « ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច » ទៅជា « ក្រសួងអធិការកិច្ច…
-
ខេត្តមណ្ឌលគិរី ក្លាយជាខេត្តទី១៤ ដែលត្រូវបានប្រកាសជាខេត្តអស់មីន

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តមណ្ឌលគិរីជាខេត្តអស់មីនបានមានប្រសាសន៍ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។ ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួនបី រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ,អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧ ៨៨៦ ៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តមបន្តថា នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ នេះគឺជាភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង…
-
យន្តការបរធនបាលកិច្ច នឹងជំរុញការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលពីបរធនបាលកិច្ចដែលធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០២៣ថា យន្តការបរធនបាលកិច្ចនឹងជំរុញការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមប្រធានបទស្ដីពី «បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត» ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិសាលភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ច សមាជិកសមាជិកានៃសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាវិនិយោគិន និងធុរជនសក្ដានុពលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងអាចទាញយកផលប្រយោជន៍អតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់ធុរកិច្ចរបស់ខ្លួន។ ឯកឧត្តម សុខ ដារ៉ា បានថ្លែងថា យន្តការបរធនបាលកិច្ចមានសារៈសំខាន់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រោះជាយន្តការមួយដែលបង្កើតនូវថ្នាលទំនុកចិត្ត, មានភាពស្របច្បាប់, មានតម្លាភាព, ប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈការតាមដានត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធ។ ទាក់ទងនឹង ការផ្តល់សិទ្ធិដល់ជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យវិញ ឯកឧត្តម សុខ ដារ៉ា បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពីបរធនបាលកិច្ច ឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាលកិច្ច ដែលបច្ចុប្បន្នយន្តការនេះ ជាយន្តការដែលពេញនិយម និងមានតម្រូវការនៅក្នុងទីផ្សារ ជាពិសេសការវិនិយោគដោយប្រយោលលើវិស័យពាក់ព័ន្ធ រួមទាំងវិស័យអចនលទ្រព្យផងដែរ។ លោកបានបន្តថា បរធនបាលកិច្ច ដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ចំនួន…
-
សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ គាំទ្រលើការកែលម្អកម្មវិធីសិក្សាផ្នែកជលផលនៅកម្រិតសាកលវិទ្យាល័យនៅកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានគាំទ្រលើការកែលម្អឱ្យមានទំនើបកម្មលើកម្មវិធីសិក្សានៅកម្រិតសាកលវិទ្យាល័យនៅកម្ពុជាពាក់ព័ន្ធផ្នែកជលផលឱ្យសមស្របតាមសភាពការណ៍ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងក្នុងវិស័យជលផល។ ការលើកឡើងរបស់ EU និងFAO នេះធ្វើឡើងតាមរយៈសិក្ខាសាលាស្តីអំពីការត្រួតពិនិត្យកម្មវិធីវិទ្យាសាស្រ្តជលផល ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិនៅថ្ងៃទី១៤ ខែវិច្ឆិកា បានឱ្យដឹងថា អង្គការFAO និងរដ្ឋបាលជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួន ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។ សាកលវិទ្យាល័យទាំងបួនរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹងជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ ថ្លែងក្នុងសិក្ខាសាលានោះដែរលោក អេរិច បារ៉េន(Eric Baran) អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានលើកឡើងថា ៖ «យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន…
-
ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យកម្លាំង តាមបណ្តាខណ្ឌ បង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព ខណៈមន្រ្តីសង្គមស៊ីវិល និងអ្នកជំនាញខាងអប់រំគាំទ្រនូវវិធានការនេះ តែត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ឧត្តមសេនីយ៍ ជួន ណារិន្ធ បានដាក់បទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាព ហាក់បីដូចជាកម្រើកឡើងវិញនៅតាមទីសាធារណៈ បន្ទាប់ពីមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តយុទ្ធនាការបង្រ្កាបនាពេលកន្លងមក។ ប្រភពហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងថា ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង។ ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ដោយឡែក ពាក់ព័ន្ធនឹងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងប៉ះពាល់ដល់ការអនុវត្តន៍គោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»។ បន្ថែមពីនេះ ឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវស្មោះត្រង់នឹងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌផ្សេងៗដែលជាបទល្មើសមានហានីភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញផងដែរ។៕ ដោយ៖ គឹម យុត្ថារ៉ូ
-
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគិតចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា មានអ្នកចូលរួមជាង២,៧លាននាក់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិត ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម សរុបចំនួន ២,៧៦៩,២៥២ នាក់ ។ ប្រភពដដែលរំលេចថា ក្នុងយុទ្ធនាការនេះមានភាគី ជាច្រើនចូលរួម។ ក្នុងនេះមានដូចជា លោកគ្រូអ្នកគ្រូសរុប ១០៤,៥២២ នាក់ សិស្សា នុសិស្ស សរុបចំនួន ២,៥៤៤,០៦៥ នាក់ កម្មករកម្មការិនី និង ប្រជា ពល រដ្ឋ ចំនួន ៤៦,១៥៨ នាក់ ខណៈសកម្មភាព ចុះផ្សព្វផ្សាយសរុប ចំនួន ៨,១៧១ លើក នៅសាលារៀនចំនួន៦,០៥១ សាលា, រោងចក្រ/សហគ្រាស/ប្រជាពលរដ្ឋចំនួន ៩៨ កន្លែង, សហគមន៍ចំនួន ៦៣ កន្លែង និងវត្ដអារាមចំនួន ២០…
-
យុវជន និងគ្រួសារក្រីក្រ រីករាយ និងពេញចិត្តចំពោះការបណ្តុះបណ្តាលជំនាញមិនគិតថ្លៃ

ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាជ្ញាធរ មូលដ្ឋាន និយោជក និងអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានអបអរសាទរ និងពេញយ៉ាងខ្លាំងចំពោះកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្រិត១ (C1) ដល់ក្រុមគោលដៅគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលជាកម្មវិធីនយោបាយដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់ក្រុមគោលដៅ មិនត្រឹមតែសិក្សាដោយឥតគិតថ្លៃនោះទេ ថែម ទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលទៀតផង ៕
-
ក្រសួងអប់រំប្រកាសបញ្ចប់កំណែសន្លឹកកិច្ចការប្រឡងសញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីការបញ្ចប់នូវកំណែសន្លឹកកិច្ចការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣កន្លងទៅ។ ជាមួយការប្រកាសបញ្ចប់កំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប នៅរសៀលថ្ងៃដដែលនេះដែរអង្គភាពប្រឆាំងអំពើពុក រលួយក៏បាន បង្ហាញ ពីខ្លឹមសារ និងរូបភាព គណៈកម្មការកណ្តាលកំណែ បានទទួល ពិនិត្យ ផ្ទៀងផ្ទាត់ វេចខ្ចប់សន្លឹក MCS ទុកក្នុងហឹប និងបានដឹកយកទៅ រក្សា ទុកនៅអាគាររដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរង់ចាំ បន្តការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។ចំណែកឯ សន្លឹកកិច្ចការ បេក្ខជនរក្សា ទុកក្នុងបន្ទប់ដោយសាឡេទុក មុននឹងត្រូវដឹកយកទៅ រក្សាទុកនៅសាលាបឋមសិក្សាចៅពញាហុក នាព្រឹកថ្ងៃស្អែកផងដែរ។ គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបនាឆ្នាំនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៣៧ ៤១២នាក់ ក្នុងនេះស្រី ៧៣ ២៧៨នាក់។ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ…