Category: ព័ត៌មានជាតិ

  • ក្រសួងកសិកម្ម និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ រួមគ្នា បង្កើតកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App)

    ក្រសួងកសិកម្ម និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ រួមគ្នា បង្កើតកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App)

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពីវឌ្ឍនភាពនៃការរៀបចំ USER REQUIREMENT សម្រាប់បញ្ចូលក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App) ជាមួយក្រុមការងារនៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់ក្រុមការងារឌីជីថល នៃក្រសួងកសិកម្ម សហសការគ្នាជាមួយក្រុមការងារនៃក្រសួងប្រៃសណីយ៍ឱ្យបានជិតស្និទ្ធ និងល្អប្រសើរ ដើម្បីធានាថា កម្មវិធីទូរសព្ទដៃកសិកម្មឌីជីថលដែលកំពុងផលិតនេះ បម្រើដល់សេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបញ្ជូន ក៏ដូចជាការចែករំលែកព័ត៌មានដល់កសិករ អំពីបច្ចេកទេសកសិកម្ម ទីផ្សារ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យកសិកម្ម។ ក្រៅពីនេះ កិច្ចប្រជុំក៏បានពិនិត្យលើការតភ្ជាប់បណ្តាញ Internet ការវាយតម្លៃលើកម្រិតសុវត្ថិភាពនៃ Website ការដាក់ QR Code លើសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាទាំង ៣ និង Agri Digital App ផងដែរ…

  • ក្រសួងការងារ, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមវិនិយោជក១៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការហាត់ការ និងកម្មសិក្សាដល់អ្នកសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ

    ក្រសួងការងារ, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមវិនិយោជក១៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការហាត់ការ និងកម្មសិក្សាដល់អ្នកសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ

    (ភ្នំពេញ)៖ក្រសួងការងារ និង សភាពាណិជ្ជកម្មកម្ពុជា ហើយនិង សមាគមអ្នកវិនិយោជកដែលមានសរុបចំនួន១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា៖ តាមរយៈពិធីចុះហត្ថលេខា រវាងក្រសួងការងារ និងវិស័យឯកជននេះក្នុងគោលបំណងដើម្បីសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាតាមរយៈឱកាសហាត់ការចុះកម្មសិក្សារបស់សិស្ស។តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរគេរំពឹងថានឹងទទួលបានលទ្ធផលដូចជា៖សិស្សដែលចូលរៀនទាំងអស់នឹងបានចូលហាត់ការតាមរោងចក្រសហគ្រាស ហើយដែលអាចផ្សារភ្ជាប់ទ្រឹះស្តីជាមួយនឹងការអនុវត្តជាក់ស្តែងតែម្តង។ទី២សិស្សអាចទទួលបានចំណេះដឹងផ្សេងទៀតតាមរយៈការណែនាំរបស់អ្នកគ្រប់គ្រងតាមរោងចក្រសហគ្រាស ឬពីវិស្វករតាមការដ្ឋានផ្ទាល់ តាមភោជនីយដ្ឋាន តាមសណ្ឋានគារជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់ដែរថាការនេះនឹងអាចជួយយុវជន ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុននានាអាចមកធ្វើការផ្លាស់ប្តូរជំនាញបង្កើនជំនាញ បង្កើនសមត្ថភាព និងពិសេសបង្កើនផលិតភាពដើម្បីលើកស្ទួយ រោងចក្រសហគ្រាសឬក្រុមហ៊ុនរបស់ខ្លូនកាន់តែមានផលិតភាពល្អ មានប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការដើម្បីរកប្រាក់ចំណេញដែលតាមរយៈនេះគេអាចចែករំលែកប្រាក់ចំណេញទាំងអស់នេះជូនដល់បងប្អូនកម្មករនិយោជិត។ ឯកឧត្តមបានថ្លែងដែរថា”នេះគឺជាអ្វីដែលយើងគិតថាកិច្ចសហប្រតិបត្តិការលើវិស័យឯកជន និងរដ្ឋក្នុងការបណ្តុះបណ្តាលធនធានមនុស្សនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក”។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាការចុះហត្ថលេខាមួយនេះគឺធ្វើយ៉ាងណាឱ្យសិស្សមានជំនាញពិតប្រាកដ។យើងធ្វើយ៉ាងណាឱ្យកម្លាំងធនធានមនុស្សក្នុងស្រុកមានជំនាញត្រឹមត្រូវដើម្បីអាចបំពេញការងារហើយបានប្រាក់ខែសមស្របសម្រាប់ចិញ្ចឹមក្រុមគ្រួសារនិងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។ គួរបញ្ជាក់ថាការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕ អត្ថបទ៖លោក ជិន ម៉ាដេប៉ូរូបភាព៖លោក…

  • មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបឧក្រិដ្ឋជនជួញដូរ គ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ រឹបអូស បានថ្នាំ ញៀនជាង ១០០គីឡូក្រាម

    មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបឧក្រិដ្ឋជនជួញដូរ គ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ រឹបអូស បានថ្នាំ ញៀនជាង ១០០គីឡូក្រាម

    (ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារ បស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹក នាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួល ផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ លោកឧត្ដម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿង ញៀន ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការ សម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំង គ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំង ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទ ល្មើស ជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច…

  • មន្រ្តីជំនាញ ដកហូតទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគី មីហាម ឃាត់ ចំនួន ២៦១.៣៥គីឡូក្រាម ដែលប៉ះពាល់សុខភាពអ្នក ប្រើប្រាស់ធ្ងន់ធ្ងរ

    មន្រ្តីជំនាញ ដកហូតទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគី មីហាម ឃាត់ ចំនួន ២៦១.៣៥គីឡូក្រាម ដែលប៉ះពាល់សុខភាពអ្នក ប្រើប្រាស់ធ្ងន់ធ្ងរ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប )បានឱ្យដឹង ថា ដើម្បីបន្តនូវការ ការពារសុខុមាលភាពប្រជាពលរដ្ឋ មន្រ្តីជំនាញបានត្រួតពិនិត្យលើ មុខ ទំនិញប្រមាណជិត១០០មុខដែលជាម្ហូបអាហារ បម្រើឱ្យ ជីវភាព ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ ជាក់ស្ដែង ក្នុងប្រតិបត្តិការនោះ ទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន ២៦១.៣៥គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូតក្រោយរកឃើញថាមានហានិភ័យ និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លទ្ធផលនៃការរកឃើញខាងលើគឺធ្វើឡើងក្នុងខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ នាថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ មន្រ្តីជំនាញ ក៏បានធ្វើការផ្សព្វផ្សាយអប់រំអំពីចំណេះដឹងផ្នែក ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធម្ហូបអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិេសសអាជីវករដែលជាអ្នកលក់ដូរស្រាប់ឱ្យបានយល់អំពីផលប៉ះពាល់ នៃសារធាតុគីមីហាមឃាត់ និងទោសទណ្ឌដែលនឹងត្រូវពិន័យ ក្រោយរកឃើញថាខុសផ្ទុយនឹងច្បាប់ដែមានចែង។ សូមជម្រាបជូនថា ដោយអនុវត្តតាមការចង្អុលបង្ហាញ និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ ដែរ សាខា ក. ប. ប. ខេត្តកណ្តាលបានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួន…

  • ឯកឧត្តម ហេង សួរ៖ “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បន្តរីកចំរើន និងកាន់តែរឹងមាំ”

    ឯកឧត្តម ហេង សួរ៖ “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បន្តរីកចំរើន និងកាន់តែរឹងមាំ”

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជានិងជប៉ុនកាន់តែ រីកចម្រើន និងរឹងមាំ។ តាមរយៈហ្វេសប៊ុកផ្លូវការឯកឧត្តមបានលើកឡើងថា៖ “សូមជូនពរ ឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ”។ ការលើកឡើងដូចនេះ បន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួម ពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើង នៅផ្សារ ទំនើបអ៊ីអនភ្នំពេញ។ ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការមហោស្របខ្សែភាពយន្ត ជប៉ុន លើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុង…

  • ឯកឧត្តម ម៉ៅ ធនិន ៖ យើងអាចប្រារព្ធពិធីអុំទូកយ៉ាងអធិកអាធមបាន ទាំងអស់នេះ គឺជាតម្លៃសុខសន្តិភាព

    ឯកឧត្តម ម៉ៅ ធនិន ៖ យើងអាចប្រារព្ធពិធីអុំទូកយ៉ាងអធិកអាធមបាន ទាំងអស់នេះ គឺជាតម្លៃសុខសន្តិភាព

    (ខេត្តកំពត)៖ ថ្លែងក្នុងឱកាសបើកពិធីប្រណាំងអុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅដងព្រែក ក្រុង កំពត ខេត្ត កំពត នារសៀល ថ្ងៃទី១០ ខែ វិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្ត កំពត បានថ្លែង លើកឡើងថា ថ្ងៃនេះខេត្ត កំពត របស់យើងពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលយើងបានរៀបចំឡើងនៃពិធីប្រណាំងទូក ដើម្បីអបអរសាទរ បុណ្យអុំទូក អកអំបុក ប្រណ្តែតប្រទីប និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិមានតាំងពីបុរមបុរាណកាលមកជាមរតកប្រពៃណីទំនៀមទម្លាប់តាំងពីដូនតារបស់យើង ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា ការប្រណាំងនូវក្នុងឆ្នាំ២០២៣នេះ នឹងមានភាពអធិកអធមជាងឆ្នាំមុន ព្រោះកីឡាករអុំទូកយើងក្នុងឆ្នាំនេះ កាន់តែមានបទពិសោធន៍ និងបច្ចេកទេសល្អជាងឆ្នាំមុនផងដែរ ។ ពិសេស គឺ ដោយសារតែកីឡាកររបស់យើងទាំងអស់គ្នា មានសាមគ្គីភាព និងភារភាពរវាងកីឡាករក្នុងខេត្ត និងមកពីបណ្តាខេត្តផ្សេងៗមកចូលរួម ញាំឲ្យការប្រកួតប្រជែងកាន់តែខ្ពស់និងមានភាពអធិកអធមខ្លាំង ។ ឯកឧត្តម បានគូសបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងដែលយើងមានឱកាសចូលរួមសប្បាយរីករាយ និងតម្គល់នូវអ្វីដែលពាក់ព័ន្ធនិងទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើងដែលបន្តមកពីដូនតារបស់យើងរៀបចំនាពេលនេះ និងមានឱកាសប្រារពយ៉ាងអធិកអធមសប្បាយរីករាយទាំងអស់គ្នា ទាំងអស់នេះទទួលបានពីតម្លៃសុខសន្តិភាព ហើយ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យសហគមន៍ ផ្តល់ផល ប្រយោជន៍ទៅលើមុខងារ៤ធំៗ នៅក្នុងការចូលរួម អភិវឌ្ឍន៍វិស័យ ឌីជីថលនៅកម្ពុជា

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យសហគមន៍ ផ្តល់ផល ប្រយោជន៍ទៅលើមុខងារ៤ធំៗ នៅក្នុងការចូលរួម អភិវឌ្ឍន៍វិស័យ ឌីជីថលនៅកម្ពុជា

    (តាកែវ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” Community Tech Center” (CTC) គឺជា មជ្ឈមណ្ឌលដែលផ្ដល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងសេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្ស និស្សិត និងសាធារណជនរស់នៅមូលដ្ឋាន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល ។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពស់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងបានជ្រើសរើសវិទ្យាល័យនៅតាមក្រុង-ស្រុក ទូទាំងខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់ ។ មជ្ជមណ្ឌលនេះ មានមុខងារចម្បងចំនួន៤ គឺ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់…

  • រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្សជាប់បាក់ឌុបចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល

    រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្សជាប់បាក់ឌុបចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលជាប់ជាស្ថាពរក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ គប្បីពិចារណា ចាប់យក ការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល។ ការលើកទឹកចិត្តនេះ បន្ទាប់ពីសិស្សានុសិស្ស បានបញ្ចប់សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលបានប្រពឹ្រត្តទៅកាលថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ តាមរយៈសេចក្តីប្រកាសស្ដីពីការលើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ចុះថ្ងៃទី១០ ខែវិច្ឆិកានេះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបន្តថា “ដោយក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ”។ ឯកឧត្តមបន្តថា ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក៏នឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ខណៈសិស្សានិសស្ស ក៏អាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។ ជុំវិញសារៈសំខាន់នៃជំនាញបច្ចេកវិទ្យាឌីជីថលនេះ លោក គង់ សំនៀង…

  • កម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រចក្រា ដោយផ្តោតលើ ភាពស្អាត បៃតង និងចីរភាព

    កម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រចក្រា ដោយផ្តោតលើ ភាពស្អាត បៃតង និងចីរភាព

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឈរលើអាទិភាពចម្បង៣គឺ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រា ទទួលបានការវាយតម្លៃខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព។ ក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃទី ១០ ខែវិច្ឆិកានេះថា យុទ្ធសាស្រ្តចក្រានេះក៏ដើម្បីជួយឱ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។…

  • អង្គការក្រៅរដ្ឋាភិបាល នឹងរៀបចំព្រឹត្តិការណ៍មួយ លើកកម្ពស់ការយល់ដឹងលើពលករទេសន្តរប្រវេសន៍ជាស្រ្តី

    អង្គការក្រៅរដ្ឋាភិបាល នឹងរៀបចំព្រឹត្តិការណ៍មួយ លើកកម្ពស់ការយល់ដឹងលើពលករទេសន្តរប្រវេសន៍ជាស្រ្តី

    ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធសិទ្ធិការងារនិងលើកកម្ពស់ស្រ្តីនឹងរៀបចំព្រឹត្តិការណ៍ពិសេស ក្រោមប្រធានបទ «ពាក្យពេចន៍មានសារៈសំខាន់» នៅចុងខែវិច្ឆិកាខាងមុខនេះ ដើម្បីលើកកម្ពស់ការរាយការណ៍ប្រកបដោយទទួលខុសត្រូវជុំវិញពលករទេសន្តរប្រវេសន៍ជាស្រ្តី។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ២ដល់ម៉ោង៥ល្ងាចនៅទីតាំង Raintree Phnom Penhនៅក្នុងកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌(SAF)។កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ត្រូវបានអនុវត្តដោយ អង្គការអន្តរជាតិខាងការងារ (ILO) និងទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកស្ទួយភាពអង់អាចរបស់ស្ត្រី (UN Women) ដែលដឹកនាំដោយការិយាល័យ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។នេះបើតាមសេចក្តីប្រកាសរួមនៃអង្គការខាងលើ។ សេចក្តីប្រកាសបន្តថា៖«កម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ សូមគោរពអញ្ជើញលោកអ្នក ចូលរួមក្នុងកម្មវិធី ពាក្យពេចន៍មានសារៈសំខាន់ ការសម្ពោធ កម្រងសទ្ទានុក្រមវាក្យសព្ទ ស្ដីអំពីទេសន្តរប្រវេសន៍សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយ ផ្តោតលើពលករទេសន្តរប្រវេសន៍ជាស្ត្រី និងការបញ្ឈប់អំពើហិង្សាលើស្ត្រី»។ ស្របពេលជាមួយនឹងយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាលើស្រ្តី និងក្មេងស្រី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ប្រចាំនៅកម្ពុជា នឹងរៀបចំកម្មវិធីមួយសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធនានា។ ប្រភពដដែលបញ្ជាក់ថា៖« កម្មវិធីនេះ គឺជាការសម្ពោធ សទ្ទានុក្រមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ ដែលលើកកម្ពស់ការរាយការណ៍ប្រកបដោយការទទួលខុសត្រូវ ទៅលើការធ្វើទេសន្តរប្រវេសន៍ និងអំពើហិង្សាប្រឆាំងនឹងពលករទេសន្តរប្រវេសន៍ជាស្ត្រី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃភាសាដែលមានការគិតគូរអំពីយេនឌ័រ»។ កម្មវិធីនេះ…