Category: ព័ត៌មានជាតិ

  • ក្រសួងបរិស្ថាន៖គិតត្រឹមថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣មានអ្នកចូលរួមអនុវត្តលើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបជាង២លាន៥សែននាក់

    ក្រសួងបរិស្ថាន៖គិតត្រឹមថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣មានអ្នកចូលរួមអនុវត្តលើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបជាង២លាន៥សែននាក់

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទិន្នន័យសរុប សម្រាប់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងប្រទេស អនុវត្ត លើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»បានកើនជាង ២លាន៥សែននាក់ហើយ ។ នេះបើតាមការឱ្យដឹង ពីសំណាក់ ក្រសួងបរិស្ថាន។ តាមទិន្នន័យខាងលើនេះដែរបានបង្ហាញពីស្តិតិដូចជា៖សាលារៀន ផ្សព្វផ្សាយបានចំនួន ៥, ៦៩២ លើក, លោកគ្រូអ្នកគ្រូ ចូលរួម សរុបចំនួន ១០០, ០៧៥ នាក់ ,សិស្សានុសិស្សចូលរួមសរុបចំនួន ២, ៤០៨, ៧៩៩ នាក់,ផ្សព្វផ្សាយបានចំនួន ៧,៤០៩ លើក,ក្រុង/ស្រុក ១៦៨,អ្នកចូលរួមសរុបចំនួន,២,៥០៨,៨៧៤ នាក់,សាលារដ្ឋផ្សព្វផ្សាយបានចំនួន ៤,៧០៩ លើក,សាលាឯកជនផ្សព្វផ្សាយបានចំនួន ១៦៨ លើក។ គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានលើកឡើងក្នុងយុទ្ធនាការនេះនាកន្លងមកថា ប្រសិន បើសិស្សម្នាក់ ឬ គ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួម…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។ បន្ទាប់មកប្រតិភូក្រសួងបរិស្ថាន បានដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌលព្រះបរមរូប ខាងកើតវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់ សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ។ គួររំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃស្អែក គឺខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើង…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

    (ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។ បន្ទាប់មកប្រតិភូក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់បានដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌលព្រះបរមរូប ខាងកើតវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់ សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។ គួររំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃស្អែក គឺខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ…

  • ធនធានមនុស្ស មានសារៈ​សំខាន់​​ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន

    ធនធានមនុស្ស មានសារៈ​សំខាន់​​ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា កសាងមូលធនមនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD plus 3Ds) ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាស្នូលមួយ និងត្រូវការរៀបចំយន្តការអនុវត្តឱ្យបានល្អ ដើម្បីធានាប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នៅការដ្ឋានអគារសាលាវិជ្ជាជីវៈទេសចរណ៍ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនីរបស់ក្រុមហ៊ុនសាងសង់ សរុប២៥០នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃសាលាវិជ្ជាជីវៈទេសចរណ៍ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏ចាំបាច់ថ្មីមួយបន្ថែមទៀត​ក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលនឹងផ្តល់ឱកាសឱ្យសិស្ស និសិ្សត យុវជន អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងអ្នកដែលមកពីគ្រួសារខ្សត់ខ្សោយ និងងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាជាតិ និងអាស៊ាន ឱ្យទទួលបានជំនាញពិតប្រាកដ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែល កម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ…

  • ក្រសួងអប់រំ ដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនប្រឡង បាក់ឌុប ទៅរក្សាទុកតាមសាលាខេត្តមុននឹងដឹកយកទៅកាន់រាជធានីភ្នំពេញ

    ក្រសួងអប់រំ ដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនប្រឡង បាក់ឌុប ទៅរក្សាទុកតាមសាលាខេត្តមុននឹងដឹកយកទៅកាន់រាជធានីភ្នំពេញ

    ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាក្រោយការបញ្ចប់ នៃការដំណើរការសំណេរ ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិឬហៅថាបាក់ឌុប រួចមក ប្រធានគណៈមេប្រយោគ ទូទាំងប្រទេសគណៈកម្មការ អប្បមាទទូទាំងជំនួយការអប្បមាទ ប្រទេសប្រចាំខេត្តនីមួយៗ បានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជន មករក្សាទុកនៅតាមសាលាខេត្តនីមួយៗ ប្រកបដោយ សុវត្ថិភាព ហើយ រង់ចាំដល់ព្រឹកថ្ងៃទី៨ខែវិច្ឆិកា នឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះ ស៊ីសុវត្ថិក្នុងរាជធានីភ្នំពេញ។ ក្រសួងអប់រំបានឱ្យដឹងថា បន្ទាប់ពីប្រមូលកិច្ចការរបស់បេក្ខជនរួច រាល់ នក៏មានការបិតសាឡេការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការ ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្រសួងអប់រំបានបញ្ជាក់ថា ចំពោះសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺនិង រាជធានីភ្នំពេញបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។ គ្រប់ដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានការដំណើរ ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដោយ៖ម៉ាដេប៉ូ

  • សម័យប្រឡងបាក់ឌុប៖បេក្ខជនអវត្តមាន ២.៣២៨នាក់, មានបញ្ហាសុខភាព៨៥ករណី

    សម័យប្រឡងបាក់ឌុប៖បេក្ខជនអវត្តមាន ២.៣២៨នាក់, មានបញ្ហាសុខភាព៨៥ករណី

    ភ្នំពេញ៖ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យ ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ពីថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់( ស្រី៧៣.២៧៨នាក់) ចែកជា ២២៧មណ្ឌល ប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។ ក្រសួងអប់រំបានឱ្យដឹងថា ចំនួនគណៈមេប្រយោគទូទាំងប្រទេស និង គណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់ និងរាជធានី ខេត្ត ២៥.៣៥៥ នាក់ ។ ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើ ពុករលួយបានចូលរួមសរុប ៣.០៤០នាក់ ។ ដោយឡែកចំពោះបេក្ខជនអវត្តមានសរុប ២.៣២៨នាក់ (ស្រី៩៣៤នាក់ ) ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់( ស្រី៧៤៩នាក់)។បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី។ ក្នុងនោះបេក្ខជនមាន បញ្ហា សុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន៥ករណី។ក្រៅ ពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្ត ការ ប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្ត ទុក…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការបង្ហាញនូវភាពរីកចម្រើន របស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាព ជាតិនៅកម្ពុជា

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការបង្ហាញនូវភាពរីកចម្រើន របស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាព ជាតិនៅកម្ពុជា

    ភ្នំពេញ៖មហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ ក្រោមប្រធានបទ ស្រមៃមើលឱកាស ត្រូវបានប្រារព្ធពិធីបិទ នារាត្រីថ្ងៃ ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៣ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ី ប៉ាស៊ីហ្វិកគឺ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយ ឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវ ការរីក ចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និង ឯកភាព ជាតិនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះ ក៏ជាការជួបប្រជុំថ្នាក់តំបន់ មួយដ៏ធំ ដោយមាន ការ ចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ពិនិត្យវឌ្ឍនភាព និងទទួលដឹងឮ ពី សមិទ្ធផល ដែលសមាគមមិត្ត កាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេច បានកន្លងមក លើការងារ ជួយ កុមារី យុវតី ស្ត្រីវ័យក្មេង…

  • សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក

    សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក ។ សម្ដេចថា កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង) ។ ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់ ។ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង ។ សម្ដេច ក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល ៕ ដោយ ៖ វណ្ណលុក

  • រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

    រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

    MC៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ដែលបានរៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ចំណែកឯមន្ត្រីក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃ ក្នុងអាណត្តិថ្មីទី៧ នេះ  គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបានអនុក្រិត្យស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា  និងត្រាស្របតាមឈ្មោះក្រសួងអធិការកិច្ចថ្មី។  ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើន រំលឹក និងផ្តាំផ្ញើដល់អង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុចដោយសង្កត់ធ្ងន់ថា អង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមានកត្តា៦សំខាន់៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱយបានខ្ជាប់ខ្ជួននូវរបៀបរបបការងារទាំង៥រួមមាន (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម ជាពិសេស…