Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

    រដ្ឋមន្រ្តីក្រសួងអធិការកិច្ច រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

    MC៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងសម្ថភាពផ្ទាល់ខ្លួន បង្កើនទាំងចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ដែលបានរៀបចំសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ចំណែកឯមន្ត្រីក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃ ក្នុងអាណត្តិថ្មីទី៧ នេះ  គឺបានបន្តថែរក្សាកេរ្តិ៍តំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ប្តូរឈ្មោះក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបានអនុក្រិត្យស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា  និងត្រាស្របតាមឈ្មោះក្រសួងអធិការកិច្ចថ្មី។  ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើន រំលឹក និងផ្តាំផ្ញើដល់អង្គពិធីអំពីគោលការណ៍គន្លឹះ ចំនួន៦ចំណុចដោយសង្កត់ធ្ងន់ថា អង្គភាពមួយរីកចម្រើន និងរឹងមាំទៅបាន គឺត្រូវមានកត្តា៦សំខាន់៖ ទី១.ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ ទី២.ត្រូវទីកន្លែងធ្វើការច្បាស់លាស់ សមរម្យ ទី៣.ត្រូវមានមូលធនមនុស្ស ទី៤.ត្រូវគោរពឱយបានខ្ជាប់ខ្ជួននូវរបៀបរបបការងារទាំង៥រួមមាន (របបប្រជុំ, របបរាយការណ៍, របបចុះពិនិត្យដល់ទីតាំងជាក់ស្ដែង, របបរៀនសូត្រ និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃ ) ទី៥.កត្តាហិរញ្ញវត្ថុ និងទី៦.គឺត្រូវការការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម ជាពិសេស…

  • «របាំព្រះរាជទ្រព្យ»ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២០ឆ្នាំហើយ

    «របាំព្រះរាជទ្រព្យ»ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២០ឆ្នាំហើយ

    ភ្នំពេញ៖ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាង​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេក​ៗ​។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួបទី២០ឆ្នាំ ដែល «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ ពលរដ្ឋខ្មែរ បានចាត់ទុក «របាំព្រះរាជទ្រព្យ» ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។  របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់​បញ្ជាក់ដោយ​ទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទី​ប្រគំជូនរបាំនេះផងដែរ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥១៨៤នាក់

    សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥១៨៤នាក់

    ផ្សាយបន្តផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥១៨៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

  • «របាំព្រះរាជទ្រព្យ» ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២០ឆ្នាំហើយ

    «របាំព្រះរាជទ្រព្យ» ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២០ឆ្នាំហើយ

    ភ្នំពេញ៖ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាង​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេក​ៗ​។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួបទី២០ឆ្នាំ ដែល «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ ពលរដ្ឋខ្មែរ បានចាត់ទុក «របាំព្រះរាជទ្រព្យ» ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។  របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់​បញ្ជាក់ដោយ​ទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទី​ប្រគំជូនរបាំនេះផងដែរ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។…

  • សិស្សជនជាតិដើមភាគតិចជាងមួយម៉ឺននាក់ បានទទួលការអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច

    សិស្សជនជាតិដើមភាគតិចជាងមួយម៉ឺននាក់ បានទទួលការអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច

    ភ្នំពេញ៖ គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» បានជួយដល់សិស្សជនជាតិដើមភាគតិចជាងមួយម៉ឺននាក់នៅក្នុងខេត្តចំនួនប្រាំមួយដើម្បីកាត់បន្ថយការបោះបង់ការសិក្សា និងដោះស្រាយឧបសគ្គខាងភាសាចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។ គម្រោងនេះ អនុវត្តដោយអង្គការទិន្នន័យពីការអភិវឌ្ឍ (ODC) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយដោយផ្ទាល់ និងប្រយោលទៅដល់សិស្សជាជនជាតិដើមភាគតិច គ្រូបង្រៀន រាជរដ្ឋាភិបាល អង្គការក្រៅរាជរដ្ឋាភិបាល និងបានបង្កើតវេទិកាឌីជីថល ឬផលិតវីដេអូអប់រំឌីជីថលបានចំនួន ៩០ ដែលជាភាសាជនជាតិភាគតិចប្រាំភាសាផ្សេងៗគ្នារួមមាន ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងភាសាកួយ។ យោងតាមរបាយការណ៍របស់ ODC នៅថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញថា គម្រោងនេះមានរយៈពេលកំណត់មួយឆ្នាំ ដែលអនុវត្តក្នុងខេត្តគោលដៅចំនួនប្រាំមួយ ដែលមាន ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ក្នុងរយៈពេលមួយឆ្នាំនេះ គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» បានជួយដល់សិស្សជនជាតិដើមភាគតិចចំនួន ១២ ៥០០នាក់ គ្រូបង្រៀនចំនួន ៨៤នាក់ និងបង្កើតវេទិកាឌីជីថលនៅលើយូធូប (YouTube) ដែលមានអ្នកមើលចំនួន ៤៥ ០០០នាក់ និងនៅលើទំព័រហ្វេសប៊ុក និងវេបសាយអូឌីស៊ី មានអ្នកមើលចំនួន ៤៥…

  • កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមក

    កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមក

    ភ្នំពេញ៖ កម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមករវាងខេត្តសៀមរាប និងទីក្រុងឆាងសារ ដើម្បីជាការជំរុញឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរមានការកើ នឡើង។ ការចុះអនុស្សរណៈយោគយល់គ្នារវាងមន្ទីរទេសចរណ៍ វិទ្យុ ភាពយន្ត និងទូរទស្សន៍ក្រុងឆាងសារ នៃប្រទេសចិនជាមួយសមាគមទេសចរណ៍កម្ពុជា ក្នុងគោលបំណងដើម្បីជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមក រវាងខេត្តសៀមរាប និងទីក្រុងឆាងសារ ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា លោកបានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់ទូលំទូលាយ ជាពិសេសជំរុញទេសចរណ៍ក្នុងខេត្តហ៊ូណាន មកកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនទេសចរណ៍ខេត្តហ៊ូណាន សហការជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជា រៀបចំដំណើរទេសចរណ៍ប្រកបដោយផាសុខភាព និងភាពទាក់ទាញ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «យើងបានស្នើឱ្យរដ្ឋបាលទីក្រុងឆាងសារ ក៏ដូចជាខេត្តហ៊ូណានទាំងមូល គាំទ្រក្នុងការផ្សព្វផ្សាយពីកម្ពុជាឱ្យបានទូលំទូលាយ ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ តំបន់ឆ្នេរសមុទ្រជាដើមទៅកាន់ប្រជាជនខេត្តហ៊ូណាន»។ ជាមួយគ្នានេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏ថ្លែងឱ្យដឹងនាឱកាសនោះដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសប្រទេសចិន ត្រូវបានលើកកម្ពស់មួយកម្រិតដ៏ធំថែមទៀតរហូតប្រសិទ្ធនាមថា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ…

  • ក្រសួងកសិកម្ម និងអ្នកជំនាញ ជំរុញឱ្យមានការប្រើពូជសុទ្ធផ្ការំដួល ជាពូជអង្ករប្រណីត ដែលមានតម្លៃ និងទីផ្សារខ្ពស់

    ក្រសួងកសិកម្ម និងអ្នកជំនាញ ជំរុញឱ្យមានការប្រើពូជសុទ្ធផ្ការំដួល ជាពូជអង្ករប្រណីត ដែលមានតម្លៃ និងទីផ្សារខ្ពស់

    ភ្នំពេញ៖ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យនិស្សិតស្ម័គ្រចិត្តផ្តល់យោបល់ និងជួយដល់កសិករក្នុងការជ្រើសរើសកួរស្រូវសុទ្ធល្អ សម្រាប់ដាំដុះ ខណៈអ្នកជំនាញផ្នែកវិស័យដំណាំស្រូវ យល់ឃើញថា ការប្រើប្រាស់ពូជសុទ្ធកត្តាចាំបាច់ សម្រាប់បំពេញតម្រូវការនាំចេញទៅទីផ្សារក្រៅប្រទេស។ បណ្ឌិត យ៉ង សាំងកុមារ បានណែនាំដូចនេះ ក្នុងពេលលោកចុះទៅជួបជាមួយនឹងនិស្សិតស្ម័គ្រចិត្ត និងកសិករនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្រែដែលប្រើពូជសុទ្ធផ្ការំដួលមុនពេលប្រមូលផលកាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅនេះ។ ឯកឧត្តមបានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី៦ ខែវិច្ឆិកា ថា ៖ «នៅក្នុងពេលចុះទៅជួបជាមួយប្អូនៗនិស្សិត និងកសិករនាពេលនោះ ខ្ញុំបានបញ្ជាក់ប្រាប់ពួកគាត់ពីសារៈសំខាន់នៃការប្រើពូជសុទ្ធដូចជា កសិករនឹងទទួលបានស្រូវមានគុណភាពល្អ ងាយស្រួលលក់ និងបានតម្លៃខ្ពស់ ស្រូវលូតលាស់បានល្អផ្តល់ផលច្រើន និងតម្រូវការពូជតិចជាដើម»។ ឯកឧត្តមបានបន្តថា ៖ «ខ្ញុំក៏បានណែនាំឱ្យនិស្សិតស្ម័គ្រចិត្តផ្តល់យោបល់ និងជួយដល់កសិករធ្វើការជ្រើសរើសកួរស្រូវសុទ្ធល្អ និងមានកួរវែងទុកធ្វើជាពូជ ហើយយកល្អកាត់ស្មែងខាងលើចេញដោយទុកតែស្មែងវែងៗទុកជាពូជ។ យើងត្រូវការការចូលរួមពីកសិករក្នុងការសាងប្រព័ន្ធពូជសុទ្ធដើម្បីផលប្រយោជន៍កសិករ និងវិស័យស្រូវអង្កររបស់ជាតិយើងទាំងមូល»។ ជាមួយគ្នានេះដែរ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម (CARDI) បានប្រាប់ឱ្យដឹងបន្ថែមដែរថា ការជំរុញឱ្យមានការប្រើប្រាស់ពូជសុទ្ធនេះ ជាគម្រោងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មឯកឧត្តម…

  • រដ្ឋមន្ត្រីក្រសួងអប់រំផ្ញើសារជូនពរ និងផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបត្រូវថែរក្សាសុខភាព ក្លាហាននិងជឿជាក់

    រដ្ឋមន្ត្រីក្រសួងអប់រំផ្ញើសារជូនពរ និងផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបត្រូវថែរក្សាសុខភាព ក្លាហាននិងជឿជាក់

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចេញសារផ្ដាំផ្ញើ និងជូនពរដល់បេក្ខជន ក្នុងឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ(បាក់ឌុប) សម័យប្រឡង៦-៧ឆ្នាំ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងក្នុងសារនេះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានអំពាវនាវឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ក្រៅពីនេះមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិនៃការប្រឡងឡើយ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងលើកឡើងដោយធ្វើការផ្តាំផ្ញើដែរថា៖”សូមបេក្ខជនថែររក្សាអនាម័យ និងសុខភាពឱ្យបានល្អ ទទួលទានដំណេក បរិភោគអាហារនិងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាពិសេសអាហារពេលព្រឹក ។ក្រៅពីនេះត្រូវមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ ប្រុងប្រយ័ត្ននិងត្រូវគោរពច្បាប់ ចរាចរណ៍ នៅពេលធ្វើដំណើរទៅមណ្ឌលប្រឡង”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានជូនពរដល់បេក្ខជនទាំងអស់ដោយសូមឱ្យបានទទួលលទ្ធផលល្អក្នុងការប្រឡងដ៏មានសារៈសំខាន់មួយនេះ៕ ដោយ៖ម៉ាដេប៉ូ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងជាតិ

    (សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣ ។ សម្ដេចធិបតី បានលើកឡើងថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ, តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។ សម្តេចធិបតី…

  • មកមើលតារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងបាក់ឌុប សម័យប្រឡង ៦-ខែវិច្ឆិកា

    មកមើលតារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងបាក់ឌុប សម័យប្រឡង ៦-ខែវិច្ឆិកា

    ភ្នំពេញ៖ នេះគឺជាតារាងនៃការប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបសម័យប្រឡង ៦-ខែ វិច្ឆិកា ២០២៣ ដែលក្នុងនេះមានទាំងថ្នាក់វិទ្យាសាស្រ្តនិង ថ្នាក់វិទ្យាសាស្រ្ត សង្គម។ គួរបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងបាក់់ឌុបប្រព្រឹត្តទៅរយៈ ពេលពីរថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា។ ជាមួយគ្នាក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស”។ ដោយឡែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)៕ដោយ៖ម៉ាដេប៉ូ