Category: ព័ត៌មានជាតិ

  • អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ  បានប្រែក្លាយតំបន់ដែល ធ្លាប់ជាសមរភូមិដ៏ក្តៅមកជាតំបន់អភិវឌ្ឍន៍មួយ ជាមួយអាកាសយាន ដ្ឋាន អន្តរ ជាតិទំនើប និងធំជាងគេនៅកម្ពុជា

    អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ  បានប្រែក្លាយតំបន់ដែល ធ្លាប់ជាសមរភូមិដ៏ក្តៅមកជាតំបន់អភិវឌ្ឍន៍មួយ ជាមួយអាកាសយាន ដ្ឋាន អន្តរ ជាតិទំនើប និងធំជាងគេនៅកម្ពុជា

    សៀមរាប៖ ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិ សៀមរាបអង្គរនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបាន ចប់សព្វគ្រប់ ។ នេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់ឱ្យប្រើ ប្រាស់ជា ផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។ នាពេលនេះដែរឯកឧត្តមបានរំលឹកថា គម្រោងធំៗចំនួនពីរបាន ចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាស យានដ្ឋាន អន្តរ ជាតិ សៀមរាបអង្គរ និង គម្រោងសាងសង់ផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។…

  • អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ត្រីពាក់ព័ន្ធ ចុះធ្វើបច្ចុប្បន្នភាព និងរៀបចំ បែបបទធ្វើអនុបយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនក្រុមគ្រួសារអតីតយុទ្ធជន

    អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ត្រីពាក់ព័ន្ធ ចុះធ្វើបច្ចុប្បន្នភាព និងរៀបចំ បែបបទធ្វើអនុបយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនក្រុមគ្រួសារអតីតយុទ្ធជន

    (កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ចុះធ្វើបច្ចុប្បន្នភាព និងរៀបចំបែបបទធ្វើអនុបយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លីជូនក្រុមគ្រួសារអតីតយុទ្ធជន ។ ការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនបន្ត និងការរៀបចំបែបបទឯកសារសុំអនុប្រយោគពីរាជរដ្ឋាភិបាល ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍ពីប្រវត្តិ និងស្ថានភាពជាក់ស្ដែង នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អតីតយុទ្ធជនចំនួន១៤១ គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកក្បាលដី ក្នុងមួយគ្រួសារចំនួន១ហិចតាកន្លះ និងផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដើម្បីរកដំណោះស្រាយ និងវិធានការក្នុងការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតយុទ្ធជនឲ្យមានប្រសិទ្ធភាព ហើយនឹងមានវិធានការចំពោះអ្នកដែលរំលោភកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់នោះផងដែរ ។…

  • ព្រះករុណា ព្រះមហាក្សត្រ បង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ

    ព្រះករុណា ព្រះមហាក្សត្រ បង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ

    (សៀមរាប)៖ មានព្រះរាជបន្ទូលនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អបំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរដែលជាស្នាព្រះហស្ថ និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតរមួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនដែលផ្ដើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣ ។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានាទាំងជាតិ និងអន្តរជាតិជាពិសេសប្រទេសជប៉ុន ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត,…

  • ជោគជ័យ នៃព្រះរាជពិធីសម្ពោធ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    ជោគជ័យ នៃព្រះរាជពិធីសម្ពោធ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    (សៀមរាប)៖ ជោគជ័យដ៏ត្រចះត្រចង់ នៃព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៃរមណីយដ្ឋានអង្គរ បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ ។ នេះជាព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះមហាក្សត្រ ព្រះអង្គក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញាស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់…

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈពេល ១៩ឆ្នាំ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈពេល ១៩ឆ្នាំ

    (សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈពេល ១៩ឆ្នាំ ចែកចេញជាពីរដំណាក់កាល។ នេះជាការបញ្ជាក់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជា្ញធរជាតិអប្សរា ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលប្រាសាទអង្គរវត្ត” ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៥ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌ ពិភពលោកក្នុងឆ្នាំ១៩៩២ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានខិតខំបំពេញការងារ ប្រកបដោយទំនួល ខុសត្រូវខ្ពស់ចំពោះជាតិ និងអន្តរជាតិ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌវប្បធម៌អង្គរជាសម្បត្តិមនុស្សជាតិដ៏ល្បីល្បាញគ្មានពីរលើលោកប្រកបដោយកិត្តិសព្ទ និងការទទួលស្គាល់យ៉ាងទូលំទូលាយនៅ គ្រប់រូបភាព…

  • ឯកឧត្តម ហួត ហាក់៖ ជាមន្រ្តីអធិការកិច្ច ឈរលើភាព ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ ច្បាប់ ជាមូលដ្ឋាន

    ឯកឧត្តម ហួត ហាក់៖ ជាមន្រ្តីអធិការកិច្ច ឈរលើភាព ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ ច្បាប់ ជាមូលដ្ឋាន

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានណែនាំដល់សិក្ខាកាម ដែលបញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨ នៅ ពេលចុះបំពេញបេសកកម្ម ត្រូវប្រកាន់ខ្ជាប់នូវក្របសីលធម៌វិជ្ជាជីវៈ ជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ ច្បាប់ជាមូលដ្ឋាន។ ឯកឧត្តម ហួត ហាក់ បានណែនាំបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់អំពីសារសំខាន់ នៃវិស័យអធិការកិច្ចក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ព្រមទាំងរួមចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ក៏ដូចជាការរួមចំណែកពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈជាដើម ។ ឯកឧត្តម ហួត ហាក់ បានស្នើរដល់សិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាល ត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអង្គភាព…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូដល់បណ្តាមន្ទីរព័ត៌មាន រាជធានី-ខេត្តផ្សេងទៀត

    ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូដល់បណ្តាមន្ទីរព័ត៌មាន រាជធានី-ខេត្តផ្សេងទៀត

    (សៀមរាប)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ថាអាចយកជាគំរូដល់បណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ក្នុងការដឹកនាំគ្រប់គ្រង អនុវត្តការងារភារកិច្ចប្រកបដោយភាពច្នៃប្រឌិត សាមគ្គី សហការល្អ ជាពិសេសលើការងាររៀបចំនិងគ្រប់គ្រងការងារបច្ចេកទេស ដែលមានលក្ខណៈស្តង់ដារសម្រាប់ធ្វើជាគំរូដល់បណ្តាមន្ទីរដទៃទៀត។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកឡើងបែបនេះ ក្នុងពិធី សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តសៀមរាប និងក្រោយពីបានទៅមើលបច្ចេកទេសការងារនិងកម្មវិធីផ្សាយនានា ក្នុងបន្ទប់កាត់ត ចាក់ផ្សាយ បញ្ចូលសម្លេង នៃវិទ្យុនិងទូរទស្សន៍ខេត្ត នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តសៀមរាបសម្រេចបានក្នុងរយៈពេលកន្លងមក និងជំរុញលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ។ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីជាមានការលំបាកខ្លះក្នុងការងារតែនៅតែតស៊ូពុះពារដោយមិនបណ្តែតបណ្តោយទៅលើអ្វីដែលជួបប្រទះនោះទេ ផ្ទុយទៅវិញអាស្រ័យលើភាពជាអ្នដឹកនាំនិងភាពច្នៃប្រឌិតនេះហើយ ដែលអាចធ្វើឱ្យអ្វីដែលយើងខ្វះ និងអ្វីដែលយើងមានអាចកែច្នៃដើម្បីបំរើការងាររបស់យើងបាន។ ថ្វីត្បិតតែជាលើកដំបូង…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែវិច្ឆិកា បណ្តាលឲ្យមនុស្លាប់ ៣នាក់ និងរងរបួស ១៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែវិច្ឆិកា បណ្តាលឲ្យមនុស្លាប់ ៣នាក់ និងរងរបួស ១៦នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រចំនួន ១៦នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មាន គ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០៧លើក ស្លាប់ ០៣នាក់ មិនគោរព សិទ្ធិ ១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ០នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៣៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៣៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៩៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៩គ្រឿង រថយន្តធំ ៣២គ្រឿង រថយន្តតូច ៥៣គ្រឿង ម៉ូតូ ៣៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៥១គ្រឿង មាន រថយន្តធំ ៣គ្រឿង រថយន្តតូច ៣៨គ្រឿង និងម៉ូតូចំនួន ៣១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅ យ៉ាង ល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៧០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី៣ ខែវិច្ឆិកា

    ជនសង្ស័យ ៧០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី៣ ខែវិច្ឆិកា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យ ចំនួន ៧០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៧០នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ១២ករណី ឃាត់ ១៧នាក់ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៥០នាក់ស្រី ៤នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២២១,៣៥ក្រាម និង១៤កញ្ចប់តូច។លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា