Category: ព័ត៌មានជាតិ

  • សិក្ខាកាមចំនួន ២០៥នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល នាយទាហានបញ្ជាការ-សេនាធិការវិស្វកម្ម វិក្រឹតការជំនាន់ទី២ ដោយជោគជ័យ

    សិក្ខាកាមចំនួន ២០៥នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល នាយទាហានបញ្ជាការ-សេនាធិការវិស្វកម្ម វិក្រឹតការជំនាន់ទី២ ដោយជោគជ័យ

    កំពង់ចាម៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង  មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ​មានគោលដៅពង្រឹងសមត្ថភាពកងទ័ព ដែលជាធនធានមនុស្ស នាយទាហាន និងជំនាញឯកទេសវិស្វកម្ម និងជាយុទ្ធសាស្ត្រ ដើម្បីធានាដឹកនាំ គ្រប់គ្រង កសាងជំនាញបានល្អ នៅគ្រប់កាលៈទេសៈ ដែលនេះជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា « កំណើន – ការងារ – សមធម៌ – ប្រសិទ្ធភាព និងចីរភាព » និងមានចំណុចអាទិភាពគន្លឹះ៥គឺ :   «  មនុស្ស – ផ្លូវ – ភ្លើង – ទឹក និងបច្ចេកវិទ្យា »។ សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គនៅពេលនេះ បានប្តេជ្ញាយកចំណេះដឹងដែលបញ្ចប់នេះ ទៅអនុវត្ត ដឹកនាំ កសាង ពង្រឹងការគ្រប់គ្រងអង្គភាព ឱ្យបានរឹងមាំ កែលម្អនូវឥរិយាបថពីមុន ដែលផ្ទុយពីទ្រឹស្តីបទនៃក្បួនតម្រា ដែលខ្លួនបានសិក្សា និងធ្វើជាគំរូល្អដល់យោធិនទាំងឡាយ…

  • សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច​ប្រាសាទអង្គរវត្ត

    សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច​ប្រាសាទអង្គរវត្ត

    ផ្សាយបន្តផ្ទាល់៖ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣

  • រាជធានីភ្នំពេញ និង បណ្តាខេត្តជាច្រើនចេញមកបញ្ជាក់ពីការមិន យក ថវិកាផ្ញើ កង់ ម៉ូតូ សិស្សប្រឡងបាក់ឌុប

    រាជធានីភ្នំពេញ និង បណ្តាខេត្តជាច្រើនចេញមកបញ្ជាក់ពីការមិន យក ថវិកាផ្ញើ កង់ ម៉ូតូ សិស្សប្រឡងបាក់ឌុប

    (ភ្នំពេញ)៖ ក្នុងដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ ឬហៅបាក់ឌុប សម័យប្រឡង ថ្ងៃទី៦-៧ខែ វិច្ឆិកា ២០២៣នេះ រាជធានីភ្នំពេញ និង ខេត្តមួយចំនួនបានប្រកាសបន្ត បន្ទាប់ ដោយបានបញ្ជាក់ពីការផ្ញើកង់ម៉ូតូរបស់សិស្សប្រឡង បាក់ ឌុប មិនតម្រូវឱ្យបង់ប្រាក់ឡើយ។ ចំពោះខេត្តដែលបានចេញមកបញ្ជាក់ពីការមិនយកថវិកាពីសិស្សប្រឡងបាក់ឌុបទាំងនេះគេឃើញមានដូចជា៖រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់,កំពង់ធំ, ប៉ែលិន ,ស្ទឹងត្រែង,ព្រៃវែងជាដើម។ ជាមួយគ្នានៅថ្ងៃទី៣ខែវិច្ឆិកានេះ ដែរក្រសួងអប់រំបានក្រើនរំលឹក ដល់ បេក្ខជន ប្រឡងបាក់ឌុបដែលត្រូវយកឯកសារអ្វីខ្លះ ដើម្បី ចូល ប្រឡង ។ ក្នុងនេះក្រសួងបញ្ជាក់ពីបេក្ខជន ប្រឡងអាចយក ជាប់ខ្លួន មកជាមួយនូវដូចជាបេក្ខជនចំណេះទូទៅនិងបំពេញ វិជ្ជាបណ្ណសម្គាល់ខ្លួន , បេក្ខជនស្វៃរិនចំណេះទូទៅ និងស្វៃរិន បំពេញវិជ្ជាត្រូវយកសាលាលបត្រឯកត្តជនជាដើម។ គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និងកីឡាបានត្រៀមរួចរាល់ហើយ ក្នុងការប្រឡងសញ្ញាបត្របាក់ឌុប នៅដើមសប្តាហ៍ក្រោយនេះ។ដោយឡែកហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុបក៏ត្រូវបាន ដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តរួចរាល់ផងដែរ។ បើតាមក្រសួងអប់រំដំណើរការសំណេរប្រឡងបាក់ឌុបនឹង ប្រព្រឹត្ត ទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា…

  • ប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ (Video Inside)

    ប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ (Video Inside)

    រាជធានីភ្នំពេញ ត្រៀមប្រារព្ធពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងមកដល់នៅសប្តាហ៍ក្រោយនេះហើយ ដោយនឹងមានការយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណា ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រមួយដែលរំលឹកខួប៧០ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួច ពីនឹមអាណានិគមនិយមបារាំងក្រោយការត្រួតត្រាអស់រយៈពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាអតីតព្រះប្រមុខរដ្ឋតែមួយអង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារបានឯករាជ្យនេះមកវិញ ពីបារាំង ដោយគ្មានការបង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថាសម្តេចព្រះបិតាឯករាជ្យជាតិ។ តើប្រវត្តិពិតប្រាកដពាក់ព័ន្ធនឹងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា បានចាប់ផ្តើមតាំងពីពេលណាមក? លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍អំពីប្រវត្តិទាំងនេះ

  • ឯកឧត្តម ណុប រ័ត្ននិមល អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន

    ឯកឧត្តម ណុប រ័ត្ននិមល អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន

    (តាកែវ)៖ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា វិស័យព្រះពុទ្ធ សាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយ រាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការ យល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវ ចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។ ឯកឧត្តម ណុប រ័ត្ននិមល តំណាងឯកឧត្ដម កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានថ្លែងក្នុងឱកាសដង្ហែអង្គកឋិន ទានវេរប្រគេនព្រៈសង្ឃគង់ចាំ ព្រះវស្សាអស់កាលត្រី នៅក្នុងពុទ្ធ សីមាវត្តលឹមពូលសាមគ្យារាម និងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរបាយការណ៍របស់លោកអភិបាល ក្រុងដូនកែវ បានឱ្យដឹងថា ស្ថានភាពសន្តិសុខសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រុងដូនកែវ ខេត្តតាកែវ នាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ក្នុងនោះ វិស័យព្រះពុទ្ធសាសនាក៏មានការវិវត្តន៍រីកចម្រើន ស្របទៅនឹងវិស័យអាណាចក្រផងដែរ។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់…

  • គណៈសង្ឃកម្ពុជា ណែនាំឱ្យព្រះសង្ឃបព្វជិតពុទ្ធសាសនា បញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមានដល់ពុទ្ធសាសនា

    គណៈសង្ឃកម្ពុជា ណែនាំឱ្យព្រះសង្ឃបព្វជិតពុទ្ធសាសនា បញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមានដល់ពុទ្ធសាសនា

    ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនា ដែលកំពុងប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនានិងសង្គមជាតិ។ សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មាន អវិជ្ជមានរបស់ព្រះសង្ឃបព្វជិតពុទ្ធសាសនាចុះថ្ងៃទី ១ខែ វិច្ឆិកា បានលើកឡើងថា ក្នុងបរិការណ៍ដែលប្រជាពុទ្ធបរិស័ទខ្មែរ បាននិងកំពុងគោរពប្រតិបត្តិដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្ស ព្រមទាំងលើកកម្ពស់វិស័យពុទ្ធសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤៣ ថា «ពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយកកម្ពុជា បានសង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក កិតតុក យូធូប គេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាអក្សរ សំឡេង និងវីដេអូប្រាសចាកក្រមសីលធម៌ វិន័យសង្ឃនិងច្បាប់រដ្ឋ។ ព្រមទាំងបានធ្វើការវាយប្រហារ ដៀមដាមពីបុគ្គលម្ខាងទៅបុគ្គលម្ខាងទៀត ដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរពីបុរាណរៀងមក។ គណៈសង្ឃ សង្កត់ធ្ងន់ថា៖« ការណីនេះ ជាហេតុបច្ច័យបង្កឱ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃ ព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណនិងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ»។ ហេតុនេះ ដើម្បីចៀសវាងនូវផលប៉ះពាល់និងឥទ្ធិពលអាក្រក់ ដល់តម្លៃពុទ្ធសាសនា…

  • យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣នឹងបើកជាផ្លូវការនៅថ្ងៃទី៣វិច្ឆិកា

    យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣នឹងបើកជាផ្លូវការនៅថ្ងៃទី៣វិច្ឆិកា

    ភ្នំពេញ៖ យុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២៣ ជាផ្នែកមួយនៃគម្រោងស្អាត នឹងបើកជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកានេះដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាម ខណៈដែលអង្គការសង្រ្គោះកុមារ( Save the Children )កំពុងអនុវត្តគម្រោងមួយឱ្យកុមារមានការច្នៃប្រឌិតដើម្បីស្ទាក់សំរាមនៅក្នុងភូមិបណ្ដែតទឹករបស់ខ្លួន។ តាមរយៈយុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២៣ បានដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួនបួនធំៗ ក្រោមទិសស្លោក «សីលធម៌យើង ប្រពៃណីយើងថ្លាថ្លៃ» ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមផ្ដើមពីរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គម្រោងស្អាត។ សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា ក្រោមទិសស្លោកថ្មីនេះ ផែនការសកម្មភាពទាំងនោះរួមមាន ទី១ ចិត្តខ្ញុំស្អាត ខ្មែរស្អាត ជាការធ្វើបទបង្ហាញដោយព្រះគ្រូ គូ សុភាព ជូនយុវជនប្រមាណ ១០០០នាក់ ក្នុងន័យបណ្ដុះការគិតល្អ ក្នុងនាមជាកូន ជាចៅ ជាបងប្អូន ជាញាត្តិមិត្ត ជាពលរដ្ឋល្អ យុវជនល្អ និងជាសិស្សល្អ។ ទី២ ការងារខ្ញុំស្អាត ខ្មែរស្អាត ជាកម្មវិធីជជែកពិភាក្សា បង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ-កម្មការីនីរោងចក្រ ក្នុងគោលគំនិតបណ្ដុះការគិតល្អ ក្នុងនាមជាពលរដ្ឋល្អ បុគ្គលិកល្អ បង្កើនប្រសិទ្ធភាពការងារជាមួយបរិស្ថានស្អាត អនាម័យ។ ទី៣ ខ្ញុំទំពាំងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្រ្ជាបសារអប់រំតាមសាលារៀនដល់សិស្សានុសិស្សដើម្បីបន្ថែមការយល់ដឹងពីការទុកដាក់សំរាម។ ចំណែកសកម្មភាពទី៤ ធុរកិច្ចយើងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្ជ្រាបសារនៃយុទ្ធនាការភ្នំពេញស្អាតទៅកាន់ម្ចាស់អាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់ថែរក្សាអនាម័យ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសចេញនូវគោលនយោបាយមួយនៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសចេញនូវគោលនយោបាយមួយនៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

    (កណ្ដាល)៖ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងប្រកាសចេញនូវគោលនយោបាយមួយ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្លើយតបនឹងសំណើរបស់សមាគមអលនទ្រព្យ ដែលបានស្នើមករាជរដ្ឋាភិបាល ។ សម្តេចធិបតី បានថ្លែងថា សម្ដេចបានជជែកជាមួយឯកឧត្តម សាយ សំអាល់ អំពីសំណើរបស់សមាគមអលនទ្រព្យរឿងមួយនោះ ថ្ងៃទី១៣ ខែវិច្ឆិកាខ្ញុំនឹងប្រកាស។ តាមពិតមានគោលនយោបាយមួយ ដែលយើងចំហរ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង អីចឹងយើងនឹងផ្សព្វផ្សាយឱ្យប្រើ ដើម្បីផលប្រយោជន៍ទាំងអស់ ។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំពិភាក្សាអំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា ត្រូវបានរៀបចំឡើង នៅក្រសួងរៀបចំដែនដី ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្រធានបទសំខាន់ៗចំនួន៣…

  • ជម្លោះដីធ្លីជិត៥ឆ្នាំ នៅសង្កាត់​ព្រែកព្នៅ ត្រូវបាន​បញ្ចប់ ក្រោម​ការសម្របសម្រួលពីរដ្ឋមន្ត្រី​ក្រសួងអធិការកិច្ច

    ជម្លោះដីធ្លីជិត៥ឆ្នាំ នៅសង្កាត់​ព្រែកព្នៅ ត្រូវបាន​បញ្ចប់ ក្រោម​ការសម្របសម្រួលពីរដ្ឋមន្ត្រី​ក្រសួងអធិការកិច្ច

    ភ្នំពេញ៖ នៅចំពោះមុខភាគីជម្លោះ រាំរៃជិត៥ឆ្នាំ ឯកឧត្តម ហួត ហាក់ ស្នើអោយភាគីទាំងពីរ មើលមុខគ្នា និងចាប់ដៃគ្នាឡើងវិញ ដើម្បីឈ្នះឈ្នះទាំងអស់គ្នា។ វិវាទដីធ្លី មានទីតាំងស្ថិត​នៅភូមិផ្សារ​លិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើករណីពាក្យ​បណ្តឹង​របស់លោកស្រី ធី ចន្ថា និងលោក ធី សារ៉ាវុធ រវាងឯកឧត្តមបណ្ឌិត ម៉ែន ដែន និងលោកជំទាវ ទូច ថាវី នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ការដោះស្រាយដើម្បីបញ្ចប់វិវាទនេះ មានការចូលរួមពី ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ឯកឧត្តមប្រធានគណៈប្រតិភូ​ចុះអង្គេត​ស្រាវជ្រាវ និងឯកឧត្តម…

  • នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ស្នើឱ្យអ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺនអប់រំ និងផ្សព្វផ្សាយពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្ម

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ស្នើឱ្យអ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺនអប់រំ និងផ្សព្វផ្សាយពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្ម

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC)បានស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំង មុនចល័តទៅតំបន់បេសកកម្ម ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យកាន់តែទូលំទូលាយ។ ការស្នើរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដូចនេះធ្វើឡើងក្នុងឱកាសដែលលោកស្រី Jane Frences Connors ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលជួបពិភាក្សាការងារអំពីអាណត្តិអ្នកតស៊ូមតិសិទ្ធិជនរងគ្រោះ(Victims’ Rights Advocate) ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ, ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។ កិច្ចពិភាក្សានេះ ប្រព្រឹត្តឡើង ដើម្បីស្វែងយល់ពីមធ្យោបាយផ្សេងៗសម្រាប់កិច្ចសហការក្នុងការបង្ការ និងការឆ្លើយតប រួមទាំងពង្រឹងបន្ថែមនូវភាពជាដៃគូររវាងអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ប្រភពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា គ្រប់កងកម្លាំងរក្សាសន្តិភាព តែងទទួលបានការហ្វឹកហាត់មុនពេលចល័ត លើប្រធានបទពាក់ព័ន្ធនឹងការរំលោភ និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។កម្ពុជា បានបញ្ជូនកម្លាំងនារីនៅតំបន់បេសកកម្មរហូតដល់ ៤៧ ភាគរយ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង, ៤៨ ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារី…