-
ភាគីពាក់ព័ន្ធ ផ្សព្វផ្សាយវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ភាគីពាក់ព័ន្ធបានផ្សព្វផ្សាយពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីឱ្យអគារដែលសាងសង់មិនទាន់ចប់អាចសាងសង់ដល់ចប់ និងអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគឡើងវិញ។ ការផ្សព្វផ្សាយបែបនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាស្ដីពី «វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ» ក្រោមអធិបតីឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ាន សាហ៊ីប បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំក្រុមការងារសិក្សាលើការរៀបចំវិធានការដោះស្រាយបញ្ហាគម្រោងវិនិយោគជាប់គាំងនេះ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ។ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ កាលពីខែមីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលានាពេលនេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងចំណោមតួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព ព្រមទាំងសម្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។ វិធានការជាកញ្ចប់ ដែលបានដាក់ចេញ ដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងទាំងនេះ ត្រូវផ្អែកតាមគោលការណ៍ចំនួនពីរ ។គឺ ទី១ ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ដល់ចប់សព្វគ្រប់ និងទី២ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ចបាន។ លោក ហ៊ាន សាហ៊ីបបន្ថែម។ ឯកឧត្តមបានបញ្ជាក់ថា ព្រះសីហនុ គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់…
-
ក្រសួងមុខងារសាធារណៈ ប្រកាសពីការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ២៥០នាក់ បម្រើការងារក្នុងខេត្តចំនួន១៧

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានជូនដំណឹង ឱ្យមានការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ សម្រាប់បម្រើការងារក្នុងខេត្តចំនួន១៧ ដែលជាការចាប់ផ្តើមនៃការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃមន្រ្តីបច្ចេកទេសនៅតាមឃុំសង្កាត់។ តាមរយៈសេចក្តីជូនដំណឹងដែលបានផ្សាយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល។ ការជ្រើសរើសនេះដើម្បីឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។ ការប្រឡងនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា បេក្ខជនដែលបានមានបំណងចូលរួមការប្រឡងប្រជែង ត្រូវជ្រើសរើសទីកន្លែងបំពេញការងារជាក់លាក់ (ឃុំ ស្រុក ខេត្ត) ក្នុងតារាងភ្ជាប់ជាមួយជាមុន និងមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរកន្លែងការងារដោយហេតុផល ណាមួយឡើយ។ ការស្នើសុំផ្លាស់ប្ដូរកន្លែងការងារ មានន័យថាសាមីជននោះបោះបង់ក្របខណ្ឌមន្ត្រីរាជការ។ ប្រភពដដែលបានឱ្យដឹងទៀតថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី ១លាន៤សែនរៀល ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១៦ម៉ឺនរៀល…
-
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវឱ្យអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ជួយទាក់ទាញវិនិយោគិនពីក្រៅប្រទេស

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងជួយទាក់ទាញវិនិយោគអ្នកក្រៅប្រទេសមកកម្ពុជា ខណៈក្រុមហ៊ុនចិនវិនិយោគផ្នែកសំបកកង់ប្រកាសពង្រីករោងចក្ររបស់ខ្លួនដំណាក់កាលទី៣ នៅកម្ពុជាដោយបោះទុនបន្ថែមជាង ២០០លានដុល្លារក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដូចនេះ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួនបី និងក្រុមហ៊ុនចំនួនប្រាំមួយដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចនេះ ក្នុងខេត្តស្វាយរៀង ។តំបន់សេដ្ឋកិច្ចពិសេសចំនួនបីរួមមាន៖ ស៊ីន បាវិត, ស្វាយរៀង ហ្គីហ្គា រីសស៍ និងឈីលូ ជាន ពុ ចាយ ។តំបន់ទាំងបីនេះសរុបមានទុនវិនិយោគចំនួន ៩៧៧ លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង កំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣ ១៤៣ កន្លែង។ មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។ ក្នុងបទសម្ភាសនាឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់នោះ លោកបានប្រាប់ឱ្យដឹងថា លោកបានជួបជជែក ដើម្បីស្ដាប់ពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍ ហើយលោក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមបានថ្លែងថា ៖…
-
សហគមន៍ឥន្ទធនូកម្ពុជាស្នើឱ្យសាធារណជនបញ្ចប់ការវែកញែកជុំវិញរឿងភេទទី៣ ក្រោយករណីនេះត្រូវបានដោះស្រាយដោយសន្តិវិធី

ភ្នំពេញ៖ អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)ស្នើឱ្យសាធារណជនបញ្ចប់ការវែកញែកនិងបញ្ចេញមតិយោបល់បែបអវិជ្ជមានដែលមានលក្ខណៈរើសអើង ដែលអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូបរាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា។ ការស្នើនេះបន្ទាប់ពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឯកឧត្តម កែវ រ៉េមី បានអញ្ជើញលោក អ៊ូ ប៊ុ ណ្ណារ៉ាត់ ហៅ នាយក្រឹម និងលោកស្រី ចនច័ន្ទ លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីពិភាក្សាពាក់ព័ន្ធជុំវិញការបញ្ចេញយោបល់រឿងភេទទី៣តាមរយៈកម្មវិធីថ្នាក់អន្តរជាតិ Cambodia’s Got Talent កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣ ធ្វើឡើងតាមរយៈលិខិតស្នើសុំអន្តរាគមន៍របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)។ កញ្ញា លី ពិសី ប្រធានសម្របសម្រួលនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) បានលើកឡើងតាមរយៈលិខិតថ្លែងអំណរថា ករណីនេះត្រូវបានដោះស្រាយចប់សព្វគ្រប់តាមយន្តការ និងដំណើរប្រកបដោយសន្តិវិធី តម្លាភាព ស្មារតី ទទួលខុសត្រូវ ការគោរព និងសុខដុម។ កញ្ញាបានបញ្ជាក់ថា សហគមន៍ឥន្ទធនូកម្ពុជា សង្ឃឹមថា បងប្អូនទាំងអស់គ្នាអាចបញ្ចប់ការវែកញែក និងបញ្ចេញមតិយោបល់បែបអវិជ្ជមាន ដែលមានលក្ខណៈរើសអើងអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប រាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា។ កញ្ញាបន្តថា ពួកយើងគួរតែត្រឡប់មកបន្តស្មារតី និងវប្បធម៌នៃការគោរព ការពារ អធ្យាស្រ័យ ថែរក្សា…
-
យុវជនមកពីគ្រួសារក្រីក្រជាង៣០០នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍

សៀមរាប៖ សិក្ខាកាមជាង ៣០០ នាក់ ដែលជាយុវជនមកពីគ្រួសារមានជីវភាពខ្វះខាត បានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ក្រោមការរៀបចំរបស់ក្លឹបទេសចរណ៍ខេត្តសៀមរាប តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិអភិវឌ្ឍជំនាញ និងបច្ចេកទេសដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។ សិក្ខាកាមជាយុវជនចំនួន៣០០នាក់ ដែលទើបបានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនេះ បានសិក្សាពេញម៉ោង មានរយៈពេលប្រាំមួយខែ នៅសាកលវិទ្យាល័យអង្គរ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងគេហកិច្ច ហើយបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីក្រសួងទេសចរណ៍ កាលថ្ងៃទី៣១ខែ តុលាឆ្នាំ២០២៣។ ប្រភពរដ្ឋបាលខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានលើកថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ ជាផ្នែកដ៏សំខាន់ នៃសេដ្ឋកិច្ចបៃតង (មាសបៃតង) ហើយចំណូលនៃវិស័យនេះត្រូវបានចាត់បញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុក។ លោកបន្តថា ៖ «ការផ្ដួចផ្ដើមឱ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាបានជួយជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តឱ្យកាន់តែបានប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទៅប្រទេសជិតខាង ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ»។ ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និងបង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។សូមជំរុញឱ្យសិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការបណ្តុះបណ្ដាលនាពេលនេះ ត្រូវខិតខំអនុវត្តការងារដោយប្រើចំណេះជំនាញដែលទទួលបាន ប្រកបដោយផ្លែផ្កាល្អ»។ បើតាមលោក លោក…
-
ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិសរសើររដ្ឋាភិបាលកម្ពុជាលើការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ ក្រុមបេសកកម្ម Article IV Consultation របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកោតសរសើររដ្ឋាភិបាលកម្ពុជាទៅលើកិច្ចការប្រឆាំងការលាងលុយកខ្វក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដែលកម្ពុជាអាចរំដោះខ្លួនចេញពីបញ្ជីតាមដានរបស់ FATF កាលពីខែកុម្ភៈកន្លងទៅ ហើយក្រុមការងារ IMF លើកទឹកចិត្តឱ្យខិតខំលើកិច្ចការងារនេះបន្ថែមទៀតក៏ដូចជាពង្រឹងអភិបាលកិច្ចនិងតម្លាភាព។ ការកោតសរសើររបស់ក្រុមបេសកកម្ម IMF ដូច្នេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមបេសកកម្មនេះ ដែលដឹកនាំដោយលោក Davide Furceri ប្រធានបេសសកម្ម បញ្ចប់ដំណើរទស្សនកិច្ចរយៈជិតកន្លះខែនៅកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែតុលា ដោយបានជួបពិភាក្សាការងារជាមួយបណ្តាក្រសួងស្ថាប័ន វិស័យឯកជន ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរកម្ពុជាដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកំណត់ទស្សនវិស័យសម្រាប់អនាគត។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក Davide Furceri បានផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងវិស័យអភិបាលកិច្ច និងតម្លាភាព ដែលលោកយល់ថា ជាធាតុសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់កាន់តែច្រើនពីបរទេស និងអាចធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអាចបង្កើនការត្រួតពិនិត្យស្ថានភាពសេដ្ឋកិច្ច និងការបង្កើតគោលនយោបាយ។ លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលគិតគូរកំណែទម្រង់ផ្នែករចនាសម្ព័ន្ធសេដ្ឋកិច្ចសំដៅធ្វើពិពិធកម្មជាមួយដៃគូពាណិជ្ជកម្មជំរុញការវិនិយោគថ្មីៗ ជាពិសេសការផ្តល់ទុនសមស្របទៅតាមការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច ខណៈ IMF ធានាបន្តផ្តល់ជំនួយផ្នែកបច្ចេកទេស និងផ្នែកកសាងសមត្ថភាព។ ក្នុងនោះដែរក្រុមបេសកកម្ម IMF បានព្យាករណ៍ថា ៖ «បំណុលសារធារណៈរបស់កម្ពុជានឹងកើនឡើងក្នុងកម្រិតមធ្យម តែទោះជាយ៉ាងណាហានិភ័យនៃវិបត្តិបំណុលនៅមានកម្រិតទាបនៅឡើយ…
-
ក្រុងបាត់ដំបង ជាប់ជា «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ»

ភ្នំពេញ៖ ទីក្រុងបាត់ដំបងនៃខេត្តបាត់ដំបងជាក្រុងទី១ដែលបានជាប់ជា «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ» ក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលាថា នៅថ្ងៃទិវាទីក្រុងពិភពលោកទីក្រុងចំនួន ៥៥ ត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ខណៈដែលទីក្រុងថ្មីដែលទើបនឹងដាក់បន្ថែមរបស់អង្គការយូណេស្កូនេះ ត្រូវបានទទួលស្គាល់លើភាពច្នៃប្រឌិតជាផ្នែកយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ វប្បធម៌ និងការរៀបចំផែនការទីក្រុងដែលផ្តោតសម្រាប់មនុស្សរស់នៅ។ សេចក្តីប្រកាសបានឱ្យដឹងទៀតថា ទន្ទឹមនឹងការដាក់បញ្ចូលទីក្រុងថ្មីបន្ថែមចំនួន៥៥ ជាបណ្តាញទីក្រុងច្នៃប្រឌិត (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) បានកើនដល់ចំនួន ៣៥០ ទីក្រុងនៅក្នុងប្រទេសជាង១០០ ដែលតំណាងឱ្យវិស័យចំនួនប្រាំពីររួមមាន៖ សិប្បកម្មនិងសិល្បៈប្រជាប្រិ យ, ការរចនា, ភាពយន្ត, អាហារ, អក្សរសាស្ត្រ, សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី។ លោក Audrey Azoulay អគ្គនាយកអង្គការយូណេស្កូបានថ្លែងក្នុងសេចក្ដីប្រកាសថា ៖ «ទីក្រុងនៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់យើងកំពុងឆ្ពោះទៅបង្កើនលទ្ធភាពក្នុងការពង្រឹងថាមពលនៃភាពច្នៃប្រឌិតវប្បធម៌សម្រាប់ភាពធន់ និងការអភិវឌ្ឍន៍ទីក្រុង»។ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានលើកឡើងដែរថា យូណេស្កូ…
-
កម្ពុជា និងសារមន្ទីរសហរដ្ឋអាមេរិក ចុះអនុស្សរណៈលើការអភិរក្សបេតិកភណ្ឌ និងការស្រាវជ្រាវ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរដ៏ល្បីរបស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ ប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់នៃវត្ថុបុរាណខ្មែរ និងជំរុញការលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកនៃសារមន្ទីរ។ ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកផាទ្រិក មួរហ្វី( W. Patrick Murphy) និងលោក Chase Robinson នាយកសារមន្ទីរជាតិ សិល្បៈអាស៊ី Smithsonian កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាថ្ងៃទី៣១ ខែតុលា បានឱ្យដឹងថា អនុស្សរណៈនេះ កំណត់គោលដៅជាក់លាក់ ក្នុងការលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកនៃសារមន្ទីរ តាមរយៈកម្មវិធីផ្លាស់ប្តូរគ្នា សម្របសម្រួលលើការផ្តល់ប្រឹក្សាស្តីពីការគ្រប់គ្រងសារមន្ទីរ ការផ្តល់កម្ចី និងការផ្លាស់ប្តូរវត្ថុតាំង និងវត្ថុដទៃទៀត រួមនឹងការសហការគ្នាលើការស្រាវជ្រាវផងដែរ។អនុស្សរណៈនេះក៏នឹងពង្រឹងផងដែរ នូវការសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ នៃវត្ថុបុរាណខ្មែរ។ សេចក្តីប្រកាសបញ្ជាក់ថា ៖ «នេះជាការបង្ហាញឱ្យឃើញមួយទៀត នៃកិច្ចសហប្រតិបត្តិការរឹងមាំផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយរួមទាំងការខិតខំក្នុងការអភិរក្ស…
-
អង្ករសែនក្រអូបកម្ពុជាឈ្នះពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន ប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបក្នុងឆ្នាំ២០២៣នេះ បានឈ្នះ ពានរង្វាន់មាស ពីកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដោយជ័យលាភីនេះ មានការសាទរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ជាមួយការរំពឹងថា ទីផ្សារអង្ករក្រអូបកម្ពុជានឹងកាន់តែមានសន្ទុះខ្លាំងថែមទៀត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣បានបញ្ជាក់ថា អង្ករម៉ាកសមូហភាព SKO ផលិតចេញពីពូជស្រូវសែនក្រអូបបានឈ្នះ ពានរង្វាន់មាសពីកម្មវិធីដែលរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្តគ័រស៊ី(Guangxi)និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិនកាលថ្ងៃទី ២៨ ខែតុលា ។ ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ។ក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួនប្រាំប្រទេស និងចំនួន ៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។ សេចក្តីប្រកាសបន្តថា អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ…
-
ខែតុលា មានភ្ញៀវទេសចរជាង២ ម៉ឺននាក់ បានទៅទស្សនារមណីយ ដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

ភ្នំពេញ៖អាជ្ញាធរជាតិព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣បាន ប្រកាសឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែតុលា កន្លងទៅ ថ្មីៗនេះ សម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាចំនួន២ គឺរមណីយ ដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២៧ ៤៦៩ នាក់បានទៅទស្សនា ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងអំឡុងខែតុលាកន្លង ទៅនេះរមណីយដ្ឋានប្រាសាទព្រះវិហារបានទទួលភ្ញៀវទេសចរសរុបចំនួន ៦ ២២៤នាក់ ។ក្នុងនោះមានទេសចរជាតិចំនួន ៦ ២២៤នាក់ និងទេសចរបរទេសចំនួន ៦៥០នាក់។ចំណែករមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវជាតិ ២១ ២៤៥នាក់។ សូមជម្រាបថា ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ ណ្ឌ ពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ប្រាសាទព្រះវិហារស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ចំណែកប្រាសាទកោះកេរដែលស្ថិតនៅក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកក្នុងបញ្ជីរបស់អង្គការយូណេស្កូនៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ…