-
អង្គភាពប្រឆាំងអំពើពុករលួយចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដល់សាលាចំនួន១៤ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានជាង ៦ពាន់នាក់

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះផ្សព្វផ្សាយ ទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០២៣ ទៅដល់វិទ្យាល័យ-អនុវិទ្យាល័យ និងសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ ចំនួន ១៤ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាង ៦.០០០ នាក់។ ក្នុងកិច្ចប្រជុំលើកទី២៨ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣នេះអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖អង្គភាពរបស់ខ្លួននឹងបន្តចុះ ផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិនេះនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តនានា ជាបន្តបន្ទាប់ទៀតតាមកាលបរិច្ឆេទ និងកម្មវិធីរបស់ខ្លួនរហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថាគោលបំណងដ៏សំខាន់នៃយុទ្ធនាការផ្សព្វផ្សាយទិវា៩ធ្នូរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ រួមមាន ដូចជា៖(១) ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (២) លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ (៣) បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ (៤) កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល (៥) អប់រំ…
-
យុវជនមានពិការភាពកម្ពុជា ទទួលបានមេដាយមាស និងសំរឹទ្ធ ក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

ភ្នំពេញ៖ យុវជនមានពិការភាពកម្ពុជាចំនួនបួននាក់ទទួលបានមេដាយមាស និងសំរឹទ្ធពីការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ ។ក្នុងនោះយុវជនមានពិការភាពម្នាក់ ទទួលបានមេដាយមាសមួយ និងសំរឹទ្ធមួយ នាទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមេរ៉ាត ។ លោក ចនពៅ ស៊ីរ៉ាណូ ជាយុវជនមានពិការភាពដែលទទួលបានមេដាយមាស ដោយការប្រកួតលើវិញ្ញាសា eLife Map រយៈពេលពីរថ្ងៃ ។យុវជនមានពិការភាពកម្ពុជាទាំងបួននាក់នេះ ក៏ទទួលបានមេដាយសំរឹទ្ធចំនួនបួនគ្រឿងផងដែរ លើវិញ្ញាប្រកួតលើវិញ្ញាសា eContent ជាលក្ខណៈក្រុម។ ប្រភពក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែតុលាថា ជាមោទនភាព និងអបអរសាទរ ដែលយុវជនមានពិការភាពកម្ពុជា ទទួលបានមេដាយមាស និងមេដាយសំរិទ្ធ ក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងនេះ មានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ។ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប) ដោយមានយុវជនមកពីប្រទេសចំនួន១៨ គឺកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេត្យូពី បង់ក្លាដែស…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យ ប្រើប្រាស់អគាររដ្ឋបាលថ្មី សមិទ្ធផលនានា និងប្រកាស ខេត្តកំពង់ស្ពឺជាខេត្តអស់មីន

-
ឯកឧត្តម អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងរាជសម្បត្តិ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម ៖ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាសាទរយ៉ាងក្លៀវក្លា និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជ ហឫទ័យគង់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត និងដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវស្វាមីភក្តិឥតងាករេ ដង្ហែតាមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាង របស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងមានជំនឿយ៉ាងមុតមាំលើព្រះបញ្ញាញាណ ប្រកបដោយ ព្រះទសពិធរាជធម៌ និងព្រះសក្ដានុពលយ៉ាងត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មបម្រើជាតិ មាតុភូមិអង្គរដ៏បវរ។ ឆ្លៀតឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ អស់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមី ដួងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ…
-
កញ្ញា ប៉ោ រចនា អ្នកខេត្តបាត់ដំបង បានក្លាយជាម្ចាស់ម្កុដ MISS GLAMOUR LOOK CAMBODIA ឆ្នាំ២០២៣

(ភ្នំពេញ)៖ កម្មវិធីប្រកួតជ្រើសរើសសបវរកញ្ញា MISS GLAMOUR LOOK CAMBODIA 2023 បានមកដល់ទីបញ្ចប់ការ ក្រោយដំណើរការអស់ពេលជាង១ខែ ដោយសម្រេចរកឃើញម្ចាស់ម្កុដហើយបានទៅលើបេក្ខភាពមកពីខេត្តបាត់ដំបងកញ្ញា ប៉ោ រចនា ។ ការប្រកួតនេះបានប្រារព្ធឡើងក្នុងផ្សារទំនើបអូឡាំព្យាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើនបានចូលរួមអបអរនិងមកគាំទ្រ ហើយជាលទ្ធផលនៃកម្មវិធី MISS GLAMOUR LOOK CAMBODIA 2023 ជ័យលាភីលេខ១កញ្ញា ប៉ោ រចនា , លេខ២កញ្ញា ម៉ៅ នីង, និងលេខ៣ វ៉ិត មករា ។ សូមបញ្ជាក់ថា Miss Glamour Look Cambodia 2023 បានចម្រាញ់បេក្ខនារីបានចំនួន១២នាក់ ចម្រុះសល់១០រូបយកវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយគណៈកម្មជាង១០នាក់បានធ្វើដាក់ពិន្ទុនិងចម្រាញ់មើលឃើញ កញ្ញា ប៉ោ រចនា មានភាពសមត្ថភាពនិងរូបសម្រស់ល្អ ដែលអាចតំណាងប្រទេសកម្ពុជា ដើម្បីត្រៀមចេញទៅប្រកួតនៅឆាកអន្តរជាតិ ក្នុងប្រទេសហ្វីលីពីននាខែក្រោយនេះ៕ ដោយ /…
-
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍អប់រំចិន-អាស៊ានលើកដំបូងនៅដើមខែធ្នូ ខាងមុខ

ភ្នំពេញ៖ សមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា នឹងរៀបចំពិព័រណ៍អប់រំចិន-អាស៊ានជាលើកដំបូងនៅប្រទេសកម្ពុជា នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅផ្សារទំនើបអូឡាំព្យា ដើម្បីធ្វើការទាក់ទាញនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឲ្យបានកាន់តែច្រើនបន្ថែមទៀត។ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍អប់រំចិន-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែតុលានេះថា កម្មវិធីពិព័រណ៍អប់រំចិន-អាស៊ាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានសិក្សានៃសាកលវិទ្យាល័យនានារបស់ប្រទេសចិន ជូនដល់សិស្សានុសិស្សនៅកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិននាពេលអនាគត មួយផ្នែកទៀតក៏អាចទាក់ទាញសិស្សានុសិស្សរបស់ប្រទេសចិនមកបន្តការសិក្សានៅប្រទេសកម្ពុជាវិញដូចគ្នា។ លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បានបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើការផ្លាស់ប្ដូររវាងចិន និងអាស៊ាន ក៏ដូចជាប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងវិស័យអប់រំ។ លោកបន្តថា បើតាមក្រសួងអប់រំចិន បច្ចុប្បន្នមានប្រទេសចំនួន ១៥ បានបញ្ជូនសិស្សទៅរៀននៅប្រទេសចិន ក្នុងនោះមាន ១២ប្រទេសនៅទ្វីបអាស៊ី ៧ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះថៃឈរលំដាប់ទី ១ បន្ទាប់មកឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវ។ ចំណែកប្រទេសកម្ពុជា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ

(ខេត្តតាកែវ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ ។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល។ បច្ចេកវិទ្យា ឌីជីថលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តតាកែវ និងទៅកាន់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា និងទទួលបានលទ្ធផលកាន់តែប្រសេីរនៅឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត៕ អត្ថបទ ង៉ាន់ ទិត្យរូបភាព…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញប្រគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជី ថល (Digital Talent) ២០២៣”

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីគល់ពានរង្វាន់ “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” ដែលជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី អាណាព្យាបាល ក្រុមគ្រួសារ និងសិស្សានុសិស្ស ជាបេក្ខជនឆ្នើម។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សឌីជីថល គឺជាអាទិភាពចម្បងបំផុត ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ច-សង្គមឌីជីថល និងសម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ សំដៅដល់ការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការកសាងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល កន្លងមកនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបំពេញបេសកកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការលើកកម្ពស់និងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាអាទិ៍៖ ការផ្តួចផ្តើមបង្កើតកម្មវិធីសម្រាប់ជំរុញការយល់ដឹងជាសាធារណៈពីឌីជីថល (Tech…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យើងប្រើបេះដូងបណ្តុះកូនឈើ ចែកជូនដើមឈើដើម្បីប្រជាពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ «យើងប្រើបេះដូងបណ្តុះកូនឈើ ផលិតដើមឈើដោយបេះដូង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីស្តារព្រៃឈើឡើងវិញ និងជូនជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប» នេះជាការថ្លែងឡើង របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នៅថ្ងៃទី ២៨ តុលា ឆ្នាំ២០២៣ នាទីស្នាក់ការគណបក្សស្រុកអូររាំងឪ ។ ជាការគូសបញ្ជាក់នៅចំពោះមុខសមាជិក សមាជិការគណបក្សប្រជាជន ក្នុងស្រុកអូររាំងឪ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការបណ្តុះចលនាដាំដើមឈើនេះ គឺជាស្មារតីសាមគ្គីកើតចេញពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស ព្រះសង្ឃ រួមទាំងការចូលរួមពី ប្រជាពលរដ្ឋកម្ពុជា អ្នកស្រលាញ់ព្រៃឈើ ដែលមានច្រើនលាននាក់ ។ ដើម្បីកម្ពុជាស្អាត បៃតង ចីរភាព ក្រសួងបរិស្ថាន ជំរុញឱ្យយុទ្ធនាការ ១០ តុលា ២០២៣ ផ្តល់ជូនកូនឈើ១លានដើមយ៉ាងតិចជារៀងរាល់ឆ្នាំ និងអាចសម្រេចបាន ដោយបេះដូង ដើម្បីកម្ពុជាបៃតង ស្អាតទាក់ទងទេសចរណ៍មកកម្សាន្តនិងវិនិយោគ។ ស្មារតីនេះបានសរបញ្ជាក់ពីការចូលរួមពីគ្រប់គ្នាទាំងអស់ និងដំណើរត្រឹមត្រូវចំទិសដៅស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាត្រីវិស័យស្រាប់។…
-
រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ បន្តជួយដល់ពលរដ្ឋ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ មិនមែនត្រឹមតែ វិស័យ កាត់ដេរនោះទេ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ កំពងុធ្វើកិច្ចការងារតាមបន្ទាត់នយោបាយ របស់គណបក្សនយោបាយពីអាណត្តិមុនៗ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ ជាពិសេស កម្មករ-កម្មារិនី ដែលជាកម្លាំងមួយដ៏ធំ នៅក្នុងវិស័យឧស្សាហកម្មរបស់យើង ក្រៅពីនោះ ក៏មិនមែនតែក្នុងវិស័យឧស្សាហកម្មកាត់ដេរ វាយនភណ្ឌនោះដែរ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យធនាគារ និងវិស័យផ្សេងៗទៀត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ គឺធ្វើតាមបន្ទាត់នយោបាយ របស់គណបក្សនយោបាយពីអាណត្តិមុនៗ ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ តាមរយៈការជួយបណ្តុះធនធានមនុស្សលើគ្រប់វិស័យទាំងអស់ មិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត…