-
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ៖ នេះជាលើកទី១ សម្រាប់ការងារ ហ្វឹកហ្វឺន ជំនាញគ្រប់គ្រងអចលនវត្ថុ ដែលមានបំពាក់ជូន កុំព្យូទ័រ និងជីភីអេស

(ខេត្តតាកែវ)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញគ្រប់គ្រងអចលនវត្ថុ និងសម្របសម្រួលការងាររៀបចំកសាង បណ្ណកម្មសិទ្ធិ តាមបណ្តាស្ថាប័ន កងឯកភាពចំណុះ កងទ័ពជើងគោក នៅបញ្ជាការដ្ឋានវិស្វកម្ម(ត្រាំខ្នារ)នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបញ្ជាក់ថា៖ នេះជាលើកទី១ ហើយ សម្រាប់ការងារហ្វឹកហ្វឺនជំនាញគ្រប់គ្រងអចលនវត្ថុ ដែលមានការបំពាក់ជូន នូវសម្ភារៈចាំបាច់រួមមាន កុំព្យូទ័រ និងជីភីអេស ដើម្បីធានាបាននូវការហ្វឹកហ្វឺន និង អនុវត្តន៍ភារកិច្ចទទួលបានជោគជ័យ ។ តាមរបាយការណ៍បិទវគ្គបានឱ្យដឹងថា៖ វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងអចលនវត្ថុ បានដំណើការបើកវគ្គសិក្សាអស់រយៈពេល ៣៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ទី១៥ ខែកញ្ញា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ។ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញគ្រប់គ្រងអចលនវត្ថុនេះ គឺជាវគ្គបណ្តុះបណ្តាលថ្មីមួយដែលមិនធ្លាប់មានពីមុនមក ក្នុងនោះមានបូកបញ្ចូល ៣ មុខវិជ្ជារួមមគ្នា ដូចជា កម្មវិធីគ្រប់គ្រងទិន្នន័យអចលនវត្ថុតាមប្រព័ន្ធ STATE ASSET REGISTER MANAGEMAENT_INFORMATION SYSTEM ដែលហៅកាត់ថា SAMIS មុខវិជ្ជា GEOGRAPHIC INFORMATION…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌពោធិសែនជ័យ

-
កម្ពុជា និង១០ប្រទេសផ្សេងទៀត បើកកិច្ចប្រជុំរួមគ្នាដើម្បីជំរុញការអភិវឌ្ឍអប់រំបច្ចេកទេសនៅក្នុងតំបន់

ភ្នំពេញ៖ កម្ពុជានិងប្រទេសចំនួន១០ផ្សេងទៀតដែលមកពីតំបន់អាស៊ីអាគ្នេយ៍បានបើកកិច្ចប្រជុំរួមគ្នានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍ អប់រំបច្ចេកទេសលើកទី៦ (6th GBM of SEAMEO TED) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក ក្រុមប្រឹក្សាភិបាលតំណាងប្រទេសក្នុងតំបន់ស៊ីមេអូ ទំាង ១១ប្រទេស ដែលរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រឡេស្ត និងវៀតណាម។ ប្រភពក្រសួងអប់រំបានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរាយការណ៍ពីសមិទ្ធផល និងសកម្មភាពសម្រេចបានក្នុងឆ្នាំកន្លងទៅជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងជ្រាប ជាព័ត៌មាន, ពិនិត្យ និងសម្រេចលើគោលនយោបាយរបស់មជ្ឈមណ្ឌល ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរ ការមជ្ឈមណ្ឌល និង វាយតម្លៃ និងអនុម័តលើគម្រោងថវិកាប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាដើម។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការរួមចំណែករបស់…
-
ឯកឧត្តម ជាប ដាវុធ៖ សិក្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដើម្បីទទួលបានជោគជ័យ ត្រូវខិតខំសិក្សាបំប៉នបន្ថែមទៀត

(ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ បានជំរុញឱ្យ សិក្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ខាងមុខនេះ ត្រូវខិតខំសិក្សាបំប៉នបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ ។ ឯកឧត្តម ជាប ដាវុធ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសិក្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ មកពីសាលាវិទ្យាល័យហ៊ុនសែនបានដាវ និងវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ តុលា ២០២៣ ។ ឯកឧត្តម ជាប ដាវុធ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ក្នុងការចូលរួមលើកកម្ពស់ ការបង្រៀន និងការរៀនរបស់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីសម្រេចបានស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា…
-
ខេត្តប៉ៃលិនដាក់ផែនការពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យឱ្យបានគ្រប់ជ្រុងជ្រោយ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានដាក់ចេញនូវផែនការធ្វើយ៉ាងណាឈានទៅពង្រីកបណ្តាញទឹកស្អាត និងពង្រឹងអនាម័យទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ ។បច្ចុប្បន្នខេត្តនេះមានទឹកស្អាតសម្រាប់ប្រើប្រាស់ជាង ៧៣ ភាគរយ និងការងារអនាម័យសម្រេចបានជាង៨៨ភាគរយ។ ការដាក់ចេញនូវផែនការនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ(PWG-RWSSH) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងតំណាងឃុំ/សង្កាត់ចំនួន ៨ឃុំ/សង្កាត់ ក្រុមការងារផ្សេងៗ សរុបចំនួន ៣៨នាក់។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងជាប្រធាន PWG-RWSSH បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុប និងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យកាន់តែប្រសើរ ។តាមរយៈកិច្ចប្រជុំនេះភាគីពាកព័ន្ធ ក៏បានធ្វើផែនការសាងសង់បង្គន់អនាម័យនៅក្រុងប៉ៃលិនដែលមានបួនសង្កាត់ ប្រជាពលរដ្ឋរស់នៅ ៨ ៨២២ គ្រួសារ ស្មើ ៨ ៣៧៨ ខ្នងផ្ទះ ។ក្នុងនោះប្រជាពលរដ្ឋមានចំនួន ៩៤៦ខ្នងផ្ទះ នៅពុំទាន់មានបង្គន់អនាម័យប្រើប្រាស់។ បន្ថែមពីនេះលោកក៏បានជំរុញឱ្យរដ្ឋបាលស្រុក…
-
រដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់និយោជិតក្នុងវិស័យកាត់ដេរដែលព្យួរការងារចន្លោះពី ២០ទៅ ៤០ដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ប្រាក់ឧបត្ថម្ភ(លើកទី ៩)ជូនបងប្អូនកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរ ដែលបម្រើការងារនៅរោងចក្រទាំង៣៩ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ។ នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនឹងផ្តល់ជូនកម្មករនិយោជិតចំនួន ៣៩រោងចក្រនៅរាជធានីភ្នំពេញ ១៦ រោងចក្រ ខេត្តកណ្តាល ៥ កំពង់ចាម ១ កំពង់ស្ពឺ ៧ តាកែវ ៦ កំពង់ឆ្នាំង ២ ស្វាយរៀង១ និងខេត្តព្រះសីហនុ ១រោងចក្រ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងខែ កក្កដា សីហា និងខែកញ្ញា ឆ្នាំ ២០២៣»។ ក្នុងនោះចំនួន ថវិកាចំនួន ៨១ ០០០ រៀល (២០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ដល់…
-
ក្នុងត្រីមាសទី៣ឆ្នាំនេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបជាងមួយលានដុល្លារ

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាងមួយលានដុល្លារ ក្នុងនោះពីមូលនិធិគន្ធបុប្ផាកម្ពុជាបានចំនួនជិត ៩០ម៉ឺនដុល្លារ និងថវិកាចំនួនជាង ៤០ម៉ឺនដុល្លារទៀត ទទួលបានពីការបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសនៅថ្ងៃទី២៥ ខែតុលាថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគពីសប្បុរសជនសរុបប្រមាណ ១,៣៣៤,៩១០ដុល្លារ ក្នុងនោះពីមូលនិធិគន្ធបុប្ផាកម្ពុជាបានចំនួន ៨៩៨,៤១០ដុល្លារ និង ៥,២៦០, ៥៩៣,០០០រៀល និងថវិកាចំនួន ៤៣៦,៥០០ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។ ប្រភពដដែលបានឱ្យដឹងទៀតថា ដោយឡែកសម្រាប់ខែកញ្ញាឆ្នាំ២០២៣នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២២១,១៥៤,១០០រៀល និង ៥៥,៥៥៧ដុល្លារ ពីសប្បុរសជន ៩,៤៣៥ រូប ដែលរួមមានសមាជិកគាំទ្រ ៧,៩៩៥រូប និងសប្បុរសជនផ្សេងៗចំនួន ១,៤៤០រូប។ ទន្ទឹមនេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨,៨៥៦ដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ សេចក្ដីប្រកាសដដែល បានបញ្ជាក់ថា៖ «ជំនួសមុខឱ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា…
-
រដ្ឋាភិបាលសម្ពោធដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ជា សុមេធី កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ។គម្រោងនេះចង់ផ្ញើសារថា រដ្ឋាភិបាលមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា គម្រោង ATscale ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះទេ ក៏ជាសារមួយរំឭកទាំងអស់គ្នាថា រដ្ឋាភិបាលមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប។ ក្រៅពីនេះមិនគ្រាន់តែផ្តល់នូវឧបករណ៍អវយវៈសប្បនិម្មិតនោះទេ តែ ក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើង។ ក្នុងឱកាសនោះឯកឧត្តម ឈាង រ៉ា បានថ្លែងថា គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការរក្សាបានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានសន្តិសុខដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ធ្វើអោយមានការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។ លោកបញ្ជាក់ថា៖«នាអាណត្តិមុនៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា…
-
ក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ ១.៥លាននាក់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គវិក្រឹតការនេះគឺជាវគ្គទី១ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះធ្វើឡើងដើម្បីពង្រឹងនិងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាម សិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកដល់គ្រូឧទ្ទេសអំពីដើមចមនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចទទួលបាននូវជំនាញច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះក៏ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្តុះបណ្តាលកម្រិតជាតិនេះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» នេះ…
-
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរសៀលថ្ងៃទី២៧ ខែតុលានេះ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡងបាក់ឌុប ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ នឹងរៀបចំឡើងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង ១៤៖៣០នាទី ៕ ដោយ-រ៉ាវុធ