-
កម្មករនិយោជិត នៃរោងចក្រចំនួន ៣៩ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី៩

(ភ្នំពេញ)៖ កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុង ខែ កក្កដា ខែសីហា និង ខែកញ្ញា ឆ្នាំ២០២៣ នៃរោងចក្រទាំង ៣៩ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី៩។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះបានឱ្យដឹងថាកម្មករនិយោជិតដែលបានទទួលបានប្រាក់ឧបត្ថម្ភនេះបន្ទាប់ពីទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលកន្លងមក។ជាមួយគ្នានេះធនាគារ វីង នឹងផ្ញើសារអំពី ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក នាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ទឹកប្រាក់៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ។ទឺកប្រាក់ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។ ក្រសួងបានរំឭកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ…
-
អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្រោមវត្តមានឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករងពន្ធនាគារ, ប្រធាននាយកដ្ឋានសន្ដិសុខពន្ធនាគារ, ប្រធានពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ។ ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះមន្ដ្រីពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងរយៈពេលកន្លង នៅតាមពន្ធនាគារនីមួយៗ។ លើសពីនេះ ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ក៏បានធ្វើការណែនាំដល់មន្ដ្រីពន្ធនាគារទាំងអស់ ត្រូវអនុវត្តនូវវិធានាការនានាឱ្យបានម៉ឺងមាត់ ក្នុងការគ្រប់គ្រងពន្ធនាគារ។ ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ បន្ដថា មន្ដ្រីពន្ធនាគាររាជធានី-ខេត្តទាំងអស់ ត្រូវមានការឆែកឆេរឱ្យបានជាប់ជាប្រចាំ ចំពោះអ្នកចូលសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារ។ ជាពិសេសទៀតនោះ មន្ដ្រីពន្ធនាគារ ត្រូវសហការឱ្យបានជាប់ជាប្រចាំជាមួយ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ នៅពេលបញ្ជូនជនជាប់ឃុំ ទៅមន្ទីរពេទ្យ ឬតុលា ជាដើម ដើម្បីការពារជនជាប់ឃុំទាំងនោះ…
-
ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បាន អញ្ជើញចូលរួមពី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានជម្រាបជូនអំពីគោលបំណង និងសំណូមពរនៃការប្រជុំ ដើម្បីពិភាក្សារួមយោបល់ និងបែងចែកភារកិច្ចសម្រាប់ការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយកាលបរិច្ឆេទនៃការប្រារព្ធព្រះរាជពិធីប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី ២៩ ខែតុលា ឆ្នាំ ២០២៣ ឲ្យសម្រេចលទ្ធផលល្អប្រសើរធានារូបភាពចាត់តាំងនិងខ្លឹមសារឲ្យបានស័ក្តិសមបំផុត។ ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងពីខ្លឹមសារផែនការណែនាំស្ដីពីការចាត់តាំងរៀបចំ និងពិភាក្សាផ្លាស់ប្ដូរយោបល់ ហើយអង្គប្រជុំបានឯកភាពតាមគោលការណ៍កំណត់ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវបានឯកឧត្តមប្រធានអង្គប្រជុំធ្វើការបូកសរុបនិងកំណត់បែងចែកភារកិច្ចជូន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី/ខេត្ត…
-
កាណាដា និងអង្គការដៃគូ នឹងបន្តគាំទ្រសកម្មភាពមីន និងជួយជនពិការដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកាណាដា និងអង្គការដៃគូ នឹងបន្តគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន និងជួយជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគាំទ្រដល់សហគមន៍ឱ្យទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឬការបង្កើតមុខរបរថ្មីមួយផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាកាលរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ តាមរយៈហ្វេសប៊ុកផ្លូវការឯកឧត្តមបាននិយាយថា ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន ជាដើម»។ យោងតាមអាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា រយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ព្រមទាំងទទួលបាននូវបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមចែករំលែកជំនាញ និងចំណេះដឹងរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដែលទទួលរងគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចកម្ពុជាដែរ។ ប្រភពដដែលបន្តថា ជាមួយនឹងបទពិសោធន៍ទាំងនេះ កម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឬសិក្ខាសាលា ឬសន្និសីទជាច្រើនទាំងថ្នាក់តំបន់ និងសកលលោក ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ជាដើម។ ដោយឡែក នៅថ្ងៃដដែលនោះដែរ ឯកឧត្តម លី ធុជ ក៏បានជួបជាមួយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed…
-
សៀវភៅ «សម្តេចតេជោ ហ៊ុន សែន: អ្នកគូសវាសជោគវាសនាកម្ពុជា» ជាភាសាអង់គ្លេស ត្រូវបានសម្ពោធជាផ្លូវការ

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថារាជបណ្ឌិត្យសភាកម្ពុជា (RAC) បានបកប្រែសៀវភៅក្រោមចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន៖អ្នកគូសវាសជោគវាសនាកម្ពុជា» ជាភាសាអង់គ្លេសរួចរាល់ហើយ។ សៀវភៅដែលនិយាយពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរប្រវត្តិសាស្រ្តសម័យទំនើបកម្ពុជា គឺជាស្នាដៃរបស់លោក កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមានតម្លៃជាមេរៀនការទូត ហើយសៀវភៅនេះបោះពុម្ពជាភាសាខ្មែរកាលពីឆ្នាំ២០២២ ក្រោមការចាត់ចែងរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ។ លោក គិន ភា បានឱ្យដឹងថា លោកជាអ្នកចាត់ចែងការបកប្រែស្នាដៃសៀវភៅនេះ ទៅជាភាសាអង់គ្លេស «SAMDECH DECHO HUN SEN: MAN OF CAMBODIA’S DESTINYÈ» ដែលក្រុមការងារមានចំនួនបួននាក់ បានចំណាយពេលជាងប្រាំមួយខែក្នុងការបកប្រែសៀវភៅនេះដោយទទួលបានជោគជ័យ និងបានប្រកាសសម្ពោធជាផ្លូវការក្នុងវេទិកាភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ៖ «ការបកប្រែនេះមានការលំបាកខ្លះៗដែរ ដោយសារជាឯកសារពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបចាប់ពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០, ១៩៧០ និង១៩៨០ ជាពិសេសមានការលំបាកទៅលើពាក្យបច្ចេកទេសមួយចំនួនដែលពាក់ព័ន្ធនឹងមនោគមវិជ្ជានយោបាយគ្រាសម័យនោះ ក៏ដូចជាឈ្មោះទីតាំងភូមិសាស្រ្តមួយចំនួនទៅវៀតណាម ដែលក្រុមការងារលំបាកក្នុងការសរសេរជាភាសាអង់គ្លេស»។ លោក គិន…
-
អាល្លឺម៉ង់ នឹងបន្តគាំទ្រក្រសួងការងារលើវិស័យអាទិភាព ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពបន្ថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាលោក ស្តេហ្វិន ម៉េសសឺរឺរ (Stefan Messerer) បានលើកឡើងថា រាជរដ្ឋាភិបាលភាគីអាល្លឺម៉ង់ នៅតែបន្តគាំទ្រដល់ភាគីកម្ពុជា ពិសេសក្រសួងការងារលើកិច្ចសហប្រតិបត្តិការវិស័យអាទិភាព ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាដូច្នេះ នៅក្នុងជំនួបពិភា ក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារតាមប្រព័ន្ធតេឡេក្រាម។ តាមរយៈក្រសួងការងារ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក ស្តេហ្វិន ម៉េសសឺរឺរ បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារអាទិភាពមួយចំនួន។ លោកថា ៖ «អាល្លឺម៉ង់ នៅតែបន្តគាំទ្រកម្ពុជាលើវិស័យអាទិភាព រួមមាន វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះបន្ថែមទៀត»។ ជាកិច្ចឆ្លើយតប ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួន ដែលតែងតែជួយជ្រោមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។…
-
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មតម្លៃជាង៥០ពាន់លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា កម្ពុជាបានរៀបចំផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មដែលមាន១៧៤គម្រោង ជាមួយនឹងតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារក្នុងផែនការនេះ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅអំឡុងពេលដែលលោកបានចូលរួមជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) នាទីក្រុងសិនជិន ប្រទេសចិន តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធភស្ដុភារកម្មសកល។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ សូមជម្រាបថា វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជាឆ្នាំ២០២៣ ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមានបណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង ៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក។ ថ្លែងសុន្ទរកថានាពិធីបើកវេទិកានេះឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងពីយុទ្ធសាស្រ្តទាក់ទាញ វិនិយោគិន របស់ប្រទេសកម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ១៩។ លោកបានថ្លែងថា ៖ «កម្ពុជាមានធនធានមនុស្សដែលមានវ័យក្រោម២៥ឆ្នាំ…
-
តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនឹងរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ

ព្រះសីហនុ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហហនុ បានប្រាប់ថា តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនឹងរូបរាងឡើងក្នុងស្រុកព្រៃនប់នាពេលឆាប់ៗខាងមុខនេះ ។លទ្ធផលនេះតាមរយៈជំនួបរវាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីងនៃប្រទេសចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ លោក ឃាង ភារម្យ បានលើកឡើងដូចនេះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក បន្ទាប់ពីឯកឧត្តម គួច ចំរើន បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិនខេត្តលីវនីង ដែលដឹកនាំដោយលោក វ៉ាង មីងយូ(Wang Mingyu)អនុប្រធានគណៈកម្មាធិការខេត្តនៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន។ លោកបានប្រាប់បន្ថែមនៅថ្ងៃទី២៤ ខែតុលាថា តំបន់សេដ្ឋកិច្ចពិសេសថ្មី នៅក្នុងស្រុកព្រៃនប់នេះ កំពុងស្ថិតនៅក្នុងការសិក្សាលម្អិត ពីភាគីចិន និងមិនទាន់បានកំណត់នៅក្នុងឃុំណាមួយនៅឡើយទេ ហើយក៏មិនទាន់បានកំណត់ទំហំដី និងទំហំទុនវិនិយោគនៅឡើយដែរ។ លោកបានថ្លែងថា ៖ «នៅក្នុងខេត្តព្រះសីហនុរបស់យើង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ ទីតាំង ហើយបច្ចុប្បន្ន នេះកំពុងដំណើការមានចំនួនបួនទីតាំង»។ យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ជំនួបពិភាក្សារវាងឯកឧត្តម គួច ចំរើន និងលោក វ៉ាង មីងយូ…
-
រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតការយកចិត្តទុកដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតការយកចិត្តទុកដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ដោយកម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្ត្រផងដែរ។ កញ្ញា អឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដូចនេះតាមរយៈសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី២៤ ខែតុលា ស្តីពីកម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្ត្រ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេស កូឡុំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ កញ្ញា អឹម រចនា បានថ្លែងថា ៖ «នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និងការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា»។ កញ្ញាបានបញ្ជាក់បន្ថែមថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត…
-
មន្ត្រីសុខាភិបាលកម្ពុជាមកពីខេត្តចំនួន២១ បានទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេស បង្ការ និងកម្ចាត់ជំងឺគ្រុនចាញ់

ភ្នំពេញ៖ កម្ពុជា និងចិន បានសហការគ្នារៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសបង្ការ និងកម្ចាត់ជំងឺគ្រុនចាញ់ ដល់មន្ត្រីសុខាភិបាលកម្ពុជាមកពីខេត្តចំនួន២១ ដើម្បីផ្ដល់ចំណេះដឹង និងជំនាញបន្ថែមក្នុងការតាមដានគ្រប់គ្រងនិងព្យាបាលជំងឺគ្រុនចាញ់ឱ្យកាន់តែមានភាពប្រសើរឡើង។ ប្រភពក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រួមនឹងអគ្គនាយកដ្ឋានរដ្ឋបាលផ្នែកបង្ការ និងគ្រប់គ្រងជំងឺនៃខេត្តហៃណាន ប្រទេសចិន ជូនដល់មន្ត្រីសុខាភិបាលកម្ពុជាសរុបចំនួន ៣០នាក់ ដែលមកពីបណ្ដាខេត្តចំនួន២១។ ក្រសួងបានឱ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងរយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ដោយមានការសិក្សាដោយផ្ទាល់ជាមួយអ្នកជំនាញសុខភាពសាធារណៈ និងការចុះធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពចំបក់ និងជួបជាមួយអ្នកស្ម័គ្រចិត្តគ្រុនចាញ់ភូមិរំដួលថ្មីផងដែរ។ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានលើកឡើងពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះថា ជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីសុខាភិបាលកម្ពុជាដើម្បីបង្កើនចំណេះដឹង និងជំនាញបន្ថែមទៀតក្នុងការតាមដានគ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ ទាក់ទងរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៤ ខែតុលាថា ការបណ្តុះបណ្តាលនេះ…