-
កាឌី៖ បច្ចុប្បន្នកសិករ៤០ភាគរយ កំពុងដាំដុះពូជស្រូវសែនក្រអូប០១ ដែលកំពុងមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរ៉ុប

ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាឬ កាឌី(CARDI) បានឱ្យដឹងថា ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្នកសិករ៤០ភាគរយ កំពុងដាំដុះពូជស្រូវនេះ ដោយសារតែមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរុប។ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលាថា ពូជស្រូវសែនក្រអូប០១នេះ ជាប្រភេទពូជស្រូវស្រាល ដែលមានក្លិនក្រអូបស្រាល បើសិនជាកសិករធ្វើជាស្រូវពង្រោះអាចប្រើប្រាស់ពេលវេលា១០៥ថ្ងៃ ។ប៉ុន្តែបើស្ទូង ត្រូវប្រើពេលវេលា១១៥ថ្ងៃ។ លោកបានបន្ថែមថា ពូជស្រូវនេះ បានធ្វើចេញពីពូជស្រូវសែនក្រអូបចំនួនបួនពូជ ក្នុងរយៈពេលប្រាំមួយឆ្នាំ ទើបអាចជ្រើសរើសស្រឡាយពូជនេះ បានបីស្រឡាយ ទើបយកមកដាំនៅលើដីស្រែ ក្នុងរយៈពេលពីរឆ្នាំទៀត ទើបចម្រាញ់បានស្រឡាយមួយដែលល្អជាងគេ គឺពូជសែនក្រអូប០១នេះ ដែលកសិករអាចដាំដុះបានដោយមិនប្រកាន់រដូវ ប្រសិនបើគាត់គ្រប់គ្រងទឹកបានល្អ។ លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ៖ «ពូជស្រូវសែនក្រអូប០១នេះ ជាពូជស្រូវមួយដែលមានទីផ្សារល្អ ដោយតម្រូវការទីផ្សារនៅក្រៅប្រទេសមានច្រើនជុំវិញពិភពលោក។ ដូចនេះពូជស្រូវនេះ មានលក្ខណៈល្អណាស់ សម្រាប់កសិករយើងក្នុងការផលិត ដោយមិនបារម្ភក្នុងការខ្វះទីផ្សារ»។ នាយកវិទ្យាស្ថាន CARDI បានបន្ថែមថា ចំពោះទិន្នផលវិញ ស្រូវប្រភេទនេះ…
-
ក្រសួងមហាផ្ទៃ រៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ។ក្នុងនោះមានក្បួនយានយន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ជាដើម។ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផងដែរ។ ប្រភពក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ច័ន្ទតារា បានលើកឡើងថា កន្លងមកមិនទាន់មានឯកសារគតិយុត្ត ឬអនុក្រឹត្យណែនាំណាមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជានៅឡើង គឺមានតែជាបទបញ្ជានានា ដែលបានដាក់ចេញតាមភាពជាក់ស្តែងតែប៉ុណ្ណោះ។ ដូច្នេះ ថ្ងៃនេះយើងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយឱ្យបានច្បាស់លាស់ និងមានភាពងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជាឱ្យបានសមស្រប ៕ ដោយ៖ គឹម យុត្ថារ៉ូ
-
ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wan li Tires កំពុងពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ស៊ីឌីស៊ី (CDC) បានឱ្យដឹងថា មានក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា Wan li Tires បានសម្រេចចិត្តនឹងសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជា។ តាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជីង គ័ងជីន (Jing Guangjun) នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ។ នាជំនួបនោះក្នុងទិសដៅដើម្បីជំរុញឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា ។ឯកឧត្តម ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧ភាគរយមានហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិន ក្នុងនោះរួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។…
-
មន្រ្តី៖ អគារជាប់គាំងនៅខេត្តព្រះសីហនុជិត ៤០០ អគារ ត្រូវបានកំណត់អត្តសញ្ញាណកម្មរួចរាល់

ព្រះសីហនុ៖ លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា អគារជាប់គាំងនៅខេត្តព្រះសីហនុជិត ៤០០ អគារ ត្រូវបានកំណត់អត្តសញ្ញាណកម្មរួចរាល់ហើយ ។ប្រតិបត្តិការបន្តទៀត នឹងធ្វើការដោះស្រាយអគារទាំងនោះម្ដងមួយៗករណី ដើម្បីទទួលបានវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាល។ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលាថា មកដល់ពេលនេះ ក្រុមការងារដោះស្រាយបញ្ហាការវិនិយោគអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងដំណាក់កាលទី១នេះ គឺបានធ្វើអត្តសញ្ញាណកម្មអគារដែលជាប់គាំងជិត ៤០០ អគារបានរួចរាល់អស់ហើយ ។ដូច្នេះអគារដែលបានធ្វើអត្តសញ្ញាណកម្មជិត ៤០០អគារនេះ ត្រូវបានកំណត់ថា អគារប្រភេទណាដែលត្រូវចាត់ទុកថា ជាអគារជាប់គាំង និងចាត់ទុកថាអគារណាដែលត្រូវដោះស្រាយ ក៏ដូចជាកំណត់អគារណាដើម្បីទទួលបានផលប្រយោជន៍ពីកញ្ចប់ថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ៖ «យើងកំពុងតែធ្វើលើការងារហ្នឹង ។ដូច្នេះយើងមិនទាន់អាចឆ្លើយបានថាមានចំនួនអគារប៉ុន្មានដោះស្រាយបាននោះទេ»។ ចំពោះប្រតិបត្តិការបន្តទៀត គឺក្រុមការងារដោះស្រាយអគារជាប់គាំង កំពុងកំណត់តំបន់ ឬទីតាំងអគារជាប់គាំងដែលបានធ្វើអត្តសញ្ញាណកម្មរួចរាល់ ដើម្បីជាការលើកយកបង្ហាញទៅកាន់អ្នកវិនិយោគថ្មី ឬអ្នកអភិវឌ្ឍថ្មី ក្នុងការពិចារណាសម្រាប់ការវិនិយោគទៅលើតំបន់នីមួយៗថាត្រូវសាកសមធ្វើអាជីវកម្មអ្វី។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។ លោកក៏បានឱ្យដឹងទៀតថា ដោយឡែក ក្រុមការងារដោះស្រាយអគារជាប់គាំង ក៏បានពិភាក្សាគ្នា ដើម្បីរៀបចំបង្កើតជាយន្តការមួយច្បាស់លាស់ សម្រាប់ដោះស្រាយករណីអគារជាប់គាំងនេះមួយករណីម្ដងៗ ឱ្យស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលដាក់ចេញជាកញ្ចប់វិធានលើកទឹកចិត្ត។…
-
នគរបាលជាតិជប៉ុន ស្វែងរកកិច្ចសហការពីកម្ពុជាជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

ភ្នំពេញ៖ នគរបាលជាតិជប៉ុនបានស្វែងរកកិច្ចសហការពីនគរបាលជាតិកម្ពុជាចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យបានកាន់តែខ្លាំងក្លា និងសកម្មថែមទៀត ។ ការស្នើពីភាគីជប៉ុននេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក អ៊ីអូស៊ីមី អូហ្គាតា(Yoshimi Ogata) អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន នៅអំឡុងសន្និសីទអាស៊ានណាប៉ូលលើកទី៤១ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៃអគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសលើកឡើងថា ក្នុងកិច្ចជំនួបនោះ លោក Yoshimi Ogata បានថ្លែងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តន៍ច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ ជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។ ប្រភពដដែលបន្តថា លោក Yoshimi Ogata បានលើកឡើងពីវិបត្តិនៃករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងកើនឡើងទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសនៅក្នុងប្រទេសជប៉ុនដែលកំពុងយាយីដល់ប្រជាជនជប៉ុនជាច្រើននាក់ ជាពិសេសការបង់ខាតទ្រព្យសម្បត្តិក្នុងទំហំរាប់ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានោះ លោកបានស្នើដល់ភាគីកម្ពុជា បន្តផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាមួយនេះឱ្យបានទាន់ពេលវេលា តាមរយៈការផ្តល់មុខសញ្ញាដែលសម្ងំលាក់ខ្លួន ដែលកំពុងលួចប្រព្រឹត្តបទល្មើសទាំងនេះ។ ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានប្រាប់ភាគីជប៉ុនពីគោលជំហរបស់នគរបាលកម្បុជាថា…
-
ពិព័រណ៍អនាគតយុវជន ផ្ដល់សិទ្ធិអំណាចដល់យុវជនដើម្បីរៀបចំអនាគតមួយប្រកបដោយចីរភាព

ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប) បានរៀបចំពិព័រណ៍អនាគតយុវជនក្រោមប្រធានបទ “សកម្មភាពអ្នក – អនាគតអ្នក” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយពិព័រណ៍នេះបានផ្ដល់ឱកាសឱ្យយុវជនរាប់ពាន់នាក់មកពីមជ្ឈដ្ឋានចម្រុះបានជួបជុំគ្នា ដើម្បីពួកគេបានទទួលសិទ្ធិអំណាចនិងចូលរួមក្នុងការរៀបចំអនាគតមួយប្រកបដោយចីរភាព។ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៣ ខែតុលានេះបានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរួមសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប)រួមមានដូចជា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) យូនីសេហ្វ (UNICEF) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) UNAIDS កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្ដាញយុវជន និងវិស័យឯកជន។ ពិព័រណ៍អនាគតយុវជនគឺជាស៊េរីនៃសកម្មភាពកម្រិតខ្ពស់បំផុតមួយដែលបាននាំមកនូវការជួបជុំរបស់យុវជនដើម្បីពិភាក្សាប្រកបដោយប្រឌិតញាណ និងចែករំលែកគំនិតនិងដំណោះស្រាយស្តីពីបញ្ហាគន្លឹះមួយចំនួនដែលបង្ករផលប៉ះពាល់ដល់យុវជនសម័យបបច្ចុប្បន្ន។ នៅទីកន្លែងពិព័រណ៍ផ្ទាល់ អ្នកចូលរួមបានពិភាក្សា, ជជែកដេញដោល រៀនសូត្រពីអ្នកជំនាញ និងបង្កើតបណ្ដាញ។ ប្រភពដដែលបន្ថែមថា ក្នុងផ្នែកមួយនៃពិព័រណ៍ មានវេទិកាប្រឌិតញាណមួយចំនួនអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធិនិងជម្រើស សិទ្ធិមនុស្ស សមភាពយេនឌ័រ ជំនាញបៃតង យុវជននិងការអប់រំ។ពិព័រណ៍ នោះ ដាក់វិញ្ញាសារឱ្យយុវជនបង្កើតគំនិតនិងដំណោះស្រាយ និងបង្កើតបណ្ដាញរវាងគ្នានិងគ្នាហើយបានរកឃើញនូវដំណោះស្រាយ…
-
សង្គ្រាមនៅកម្ពុជាបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបញ្ចេញវីដេអូឯកសារអំពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី២៣ តុលា ១៩៩១-ថ្ងៃទី២៣ តុលា ២០២៣) សម្ដេចតេជោ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានផ្ដួចផ្ដើមឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និងជម្លោះរ៊ាំរ៉ៃជាង៥០០ឆ្នាំជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គ្មានសង្គ្រាមណាមួយ អាចបញ្ចប់ទៅបានដោយការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែសង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព ។ សូមរំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤…
-
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រកឃើញពលរដ្ឋជិត២០០នាក់ បានឆ្លងជំងឺភ្នែកក្រហម

ភ្នំពេញ៖មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បន្តរកឃើញប្រជាពលរដ្ឋជិត២០០នាក់ បានឆ្លងជំងឺភ្នែកក្រហម ដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ។ក្រុមគ្រូពេទ្យជំនាញកំពុងផ្តល់ការពិនិត្យ ព្យាបាល និងអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេនេះ មានការប្រុងប្រយ័ត្ន។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានប្រាប់ឱ្យដឹងថា រូបលោក និងក្រុមការងារ រួមជាមួយនឹងក្រុមគ្រូពេទ្យបានចុះពិនិត្យ និងរកឃើញពលរដ្ឋចំនួន ១៧៧ នាក់ មានកើតជំងឺភ្នែកក្រហម។ លោកឱ្យដឹងថា ៖ «អាចនឹងមានករណីឆ្លងនេះនៅទីតាំងផ្សេងទៀត ហើយយើងកំពុងតែស្រាវជ្រាវ។ អ៊ីចឹងហើយបានយើងសំណូមឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេប្រុងប្រយ័ត្ន រក្សាអនាម័យ ថែរក្សាសុខភាព ដោយអនុវត្តវិធានការសុខាភិបាល ការលាងដៃឱ្យបានស្អាត ចៀសវាងការប៉ះពាល់ភ្នែក ព្រោះនេះជាជំងឺឆ្លង»។ បើតាមប្រធានមន្ទីរសុខាភិបាលបើគិតចាប់តាំងផ្ទុះជំងឺនេះមក ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញពលរដ្ឋជាង ២០០នាក់ ដែលបានឆ្លងជំងឺភ្នែកក្រហម។ លោកបន្តថា នេះជាតួលេខបណ្តោះអាសន្ន ដែលបានកត់ត្រាទិន្នន័យ តាមរយៈការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអាចនឹងមានច្រើនទៀត។ យើងកំពុងតែស្រង់ទិន្នន័យតាមរយៈការមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ និងផ្នែកចក្ខុ ថាតើអ្នកជំងឺនេះមានមូលដ្ឋានមកពីណា ដើម្បីមានវិធានការចុះទៅពិនិត្យ។ ពាក់ព័ន្ធបញ្ហានេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី…
-
សិស្សប៊ែលធី ភាសាអង់គ្លេស ទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៤ ដល់ ៦៨ចំនួន ១,០២២នាក់ ទទួលសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA)

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី ជូនដល់សិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៤ ដល់ទី៦៨ ដែលបានប្រឡងជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១,០២២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដែលបាន ប្រព្រឹត្តទៅនៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ)។ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៨សាខា (២៦សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់) និងមានសិស្សកំពុងសិក្សាចំនួន…
-
«កាស» សម័យបុរាណជាង ១០០កាស ត្រូវបានអាជ្ញាធរជាតិអប្សរាប្រទះឃើញ ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ បើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប «ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រីស្ដសករាជ ។ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩ ។ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌគឺបោះពុម្ព និងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។ បើតាមនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ ឱ្យដឹងទៀតដឹងថាាចេញផ្សាយរបស់ិអប្សរាប្រះ។សថា៖«ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ នាយកដ្ឋាន បានរៀបរាប់ទៀតថា សំណង់នេះ…