Category: ព័ត៌មានជាតិ

  • និស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ចុះស្វែងយល់ពី កិច្ចសហប្រតិបត្តិការរបស់ JICA ជប៉ុន ក្នុងវិស័យមីននៅកម្ពុជា

    និស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ចុះស្វែងយល់ពី កិច្ចសហប្រតិបត្តិការរបស់ JICA ជប៉ុន ក្នុងវិស័យមីននៅកម្ពុជា

    (ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិហៅកាត់ថា JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយះពេល២ថ្ងៃ នៅខេត្ត បាត់ដំបង ដោយបានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការរបស់ចៃកា និងដំណើរទស្សនកិច្ចសិក្សា ក្នុងវិស័យមីនរបស់ប្រទេសកម្ពុជា ដោយមានការចូលរួមពីនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឆ្នាំទី២ ទី៣ និងទី៤ មានដូចជា ផ្នែកអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រចិន ព័ត៌មានវិទ្យា និតិសាស្ត្រ កែច្នៃអាហារ វិទ្យាសាស្ត្រសត្វ គណនេយ្យ ធនាគារ និងចិត្តវិទ្យា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំណេះដឹងមូលដ្ឋានដល់និស្សិត អំពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន ក្នុងកិច្ចការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យមីនរបស់ប្រទេសកម្ពុជា។ សិស្សនិស្សិត បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថ្លែងអំណរគុណដល់ប្រទេសជប៉ុន និង JICA ដែលរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាដែលជួយបង្កើនការយ់ដឹងរបស់ពួកគេលើសម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិក JICA ក្រុមការងារជំនាញស៊ីម៉ាក់ ក្នុងដំណើរការនៃការដោះមីន ។ ក្នុងនោះដែរ ទស្សនកិច្ចសិក្សាបានជ្រើសរើសនិស្សិតចំនួន ២៥រូប ធ្វើដំណើរទៅភូមិចម្លងរមាំងលើ ឃុំអូរសមរិល ស្រុកសំឡូត ខេត្តបាត់ដំបងដែលមានចំងាយប្រមាណ ៧៥គីឡូពីទីរួមខេត្ត ដោយសារការឆ្លងកាត់សង្រ្គាមកំឡុងឆ្នាំ១៩៧០ ជាហេតុធ្វើឱ្យភូមិនេះមាននៅសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយបាយស្ទើរតែពាសពេញភូមិ ក្រោមការដឹកនាំទស្សនកិច្ចសិក្សាដោយក្រុមការងារជំនាញរបស់ស៊ីម៉ាក់ និងការបង្ហាញបានឱ្យដឹងមាន…

  • អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)

    អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)

    អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023) 👏🏻💐🇰🇭 ៖១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination)២. កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination) ប្រភព៖ World Travel Awardsចាន់ វិចិត្រ

  • ក្រសួងអធិការកិច្ច ប្រជុំឆ្លង​របាយការណ៍ អង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ

    ក្រសួងអធិការកិច្ច ប្រជុំឆ្លង​របាយការណ៍ អង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ

    ភ្នំពេញ៖ កិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ច​ប្រជុំឆ្លង​របាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្គេតស្រាវជ្រាវ ករណីពាក្យស្នើសុំអន្តរាគមន៍​របស់ប្រជាពលរដ្ឋ ៥៤គ្រួសារ ស្ថិតក្នុងភូមិសន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិក សមាជិកា នៃគណៈប្រតិភូចុះអង្គេតស្រាវជ្រាវ និងលោកជំទាវនាយិកាខុទ្ទកាល័យ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ចំនួន ១៤រូប នៅទីស្តីការក្រសួង៕

  • ឯកឧត្តម ណុប ចាន់ណារិន្ទ និងលោកជំទាវគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួប កំណើតគម្រប់ ៤៦ ឈានចូល ៤៧ឆ្នាំ

    ភ្នំពេញ៖ ក្នុងឱកាសដ៏មហាបវរមង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ, ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោកជំទាវ បានបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម និងលោកជំទាវ សូមសម្ដែងនូវការគោរព​ដឹងគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ សម្តេចមហាបវរធិបតី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម ណុប ចាន់ណារិន្ទ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហា…

  • សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងត្រូវយកទៅអនុម័ត ក្នុងសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃស្អែក

    សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងត្រូវយកទៅអនុម័ត ក្នុងសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃស្អែក

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់ យកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើក ទី១១ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានី ប៉េកាំង

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានី ប៉េកាំង

    ភ្នំពេញ៖ ព្រឹកនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៧-១៨ តុលា ២០២៣។

  • សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ក្រុងឧដុង្គម៉ែជ័យ

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ក្រុងឧដុង្គម៉ែជ័យ

    កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរដ្ឋាភិបាល រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត មកពីគ្រប់ទិសទី បានអញ្ជើញចូលរួមពិធីឆ្លងបុណ្យភ្ជុំបិណ្ឌជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃសៅរ៍ ១៥ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែអញ្ជើញចូលរួមបុណ្យភ្ជុំដែលហៅថាថ្ងៃឆ្លងបិណ្ឌមិនដែលខកខានឡើយ ជាពិសេសនៅទីអារាមវត្ត វាំងចាស់នេះ ដោយនាំយក នូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញីសម្រាប់បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ។ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី…

  • ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ យុវជនESEA ស្ថានទូត សហគមន៍ខ្មែរ នៅប្រទេសថៃ រួមគ្នារៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ

    ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ យុវជនESEA ស្ថានទូត សហគមន៍ខ្មែរ នៅប្រទេសថៃ រួមគ្នារៀបចំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ

    ភ្នំពេញ៖ នៅឯប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារយុវជនESEA បានសហការជាមួយ ស្ថានទូតកម្ពុជា ប្រចាំ ប្រទេសថៃ និងសមាគម ACRA សមាគមមិត្តយើង រួមទាំងសមាគខ្មែរ បានរៀបចំពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ដោយមានការចូល រួមពី ពលករ ខ្មែរ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ តាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិដោយក្តី សប្បាយរីករាយ ក្រោម ស្មារតី សាមគ្គីក្នុងនាមជាខ្មែរតែមួយ។ តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៣ ខែតុលា លោក ឈឹម វិបុល អនុពន្ធការងារប្រចាំស្ថាន ទូតខ្មែរនៃព្រះ រាជាណាចក្រថៃបានឱ្យដឹងថា កម្មវិធីដាក់បិណ្ឌបានធ្វើឡើងចាប់ពីថ្ងៃ ទី២៤ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលានៅទីតាំងផ្សេងៗគ្នាចំនួន ១៣ ដែលមានអ្នកចូលរួមជាងមួយម៉ឺននាក់។ លោកបញ្ជាក់ថា៖“ពលករខ្មែរសប្បាយរីករាយ និងបានចូលរួមយ៉ាង ច្រើនកុះករដោយដាក់បិណ្ឌចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញាមក…”។លោកបន្តថា ក្រៅប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលរៀបចំ និង ដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារ យុវជនESA ស្ថានទូត និងសមាគមមិត្តយើង រួមទាំងសហគមន៍…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាសបង្គាប់តែងតាំង ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាសបង្គាប់តែងតាំង ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី

    ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ៕ សូមជូនព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង៖

  • អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់បទល្មើ សឆ្លង ដែនគ្រប់ប្រភេទ

    អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់បទល្មើ សឆ្លង ដែនគ្រប់ប្រភេទ

    ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ចូលជួបសម្តែងការគួសម និងបន្តបង្កើនកិច្ចសហប្រតិបត្តិរវាងគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។ អនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលបានត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ និងស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានបន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំឱ្យភាគីថៃបន្តផ្លាស់ប្តូព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើសដែលកេីតមានឡេីងរវាងប្រទេសទាំងពីរឱ្យទទួលបានជោគជ័យបន្ថែមទៀត។ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អរគុណភាគីថៃដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អ នៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើសដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។ លើសពីនេះ ភាគីកម្ពុជា…