-
ឡាវ-កម្ពុជា ជាអ្នកជិតខាងដ៏ល្អ ដែលនឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនរីកលូតលាស់ទៅមុខ

(ភ្នំពេញ)៖ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពីលើពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សាកម្ម ជាដើម ។ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ឯកឧត្តម បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិថ្មីនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។…
-
ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុកដាក់សុខទុក្ខ ជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ចំនួន ៣៨នាក់ និងគ្រួសារនិវត្តន៍ជនដែលបានទទួលមរណភាព ចំនួន ២៧នាក់ សរុបចំនួន ៦៥នាក់ អបអរទិវាមនុស្សចាស់កម្ពុជានិងអន្តរជាតិ និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផងដែរ ។ លោកជំទាវ ពុំ ចន្ទីនី បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ហើយទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែមនោសញ្ចេតនា តែងតែគិតគូរពីសុខទុក្ខរបស់លោកពូអ្នកមីងជានិច្ច។ លោកជំទាវអគ្គលេខាធិការ បន្ថែមថា កន្លងមកនិវត្តន៍ជនកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។ សមិទ្ធផល ស្នាដៃ…
-
សភាពាណិជ្ជកម្មកម្ពុជា កំពុងបង្កើនទំនាក់ទំនងជាមួយសាធារណរដ្ឋឆែក ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើដំណើរទៅទស្សនកិច្ចរយៈពេលប្រាំថ្ងៃនៅនៅទីក្រុងប្រាក សាធារណរដ្ឋឆែក កាលពីសប្តាហ៍មុន ដោយដំណើរទស្សនកិច្ចនេះ មានគោលដៅជាសំខាន់ទៅលើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើវិស័យកសិឧស្សាហកម្ម ការជំរុញកាលានុវត្តភាពនាំចេញផលិតផលកម្ពុជាចូលទីផ្សារអឺរ៉ុប។ លោក ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃ ១០ ខែតុលាថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប្រាក សាធារណរដ្ឋឆែកនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងសភាពាណិជ្ជកម្មឆែក ក្នុងក្របខ័ណ្ឌកម្មវិធីជំនួយពាណិជ្ជកម្មនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរបស់សាធារណរដ្ឋឆែក។ លោកបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយ ក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនរួមមាន ក្រសួងកសិកម្មសាធារណរដ្ឋឆែក, សភាពាណិជ្ជកម្មសាធារណរដ្ឋឆែក, សភាកសិកម្មសាធារណរដ្ឋឆែក,វិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្មម្ហូបអាហារ ជាដើម។ ក្រៅពីនេះ លោក ម៉េង និមល និយាយថា ប្រតិភូសភាពាណិជ្ជកម្ម ក៏បានជួបជាមួយសមាគមសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសាធារណរដ្ឋឆែក, សមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សមាគមចំការឯកជនសាធារណរដ្ឋឆែក, ក្រុមហ៊ុននាំចូលទំនិញទីផ្សារសាធារណរដ្ឋឆែក, ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រសាធារណរដ្ឋឆែក, កសិដ្ឋានចិញ្ចឹមគោ និងផលិតឈីស(Cheese) និងបានទៅទស្សនាពិព័រណ៍ផលិតផលកសិកម្ម, ព្រមទាំងតំបន់បេតិកភណ្ឌវប្បធម៌ និងតំបន់ពាណិជ្ជកម្មសាធារណរដ្ឋឆែកផងដែរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក…
-
រដ្ឋបាលខេត្តកោះកុង រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ឆ្ពោះទៅតំបន់អារ៉ែង ក្នុងខែវិច្ឆិកាខាងមុខនេះ

កោះកុង៖ រដ្ឋបាលខេត្តកោះកុងបានប្រកាសឱ្យដឹងថា ខេត្តនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ និងជិះកង់កម្សាន្តឆ្ពោះទៅតំបន់អារ៉ែង នាខែវិច្ឆិកាខាងមុខនេះ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីអបអរថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣) ជាពិសេសដើម្បីរឹតចំណងមិត្តភាពឆ្ពោះទៅតំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង។ សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី៩ ខែតុលា បានលើកឡើងថា កម្មវិធីនេះរៀបចំជា ២ដំណាក់កាល ដែលទី១ សម្រាប់អ្នកប្រណាំងកង់អាជីព ត្រូវជិះក្នុងរយៈចម្ងាយ ៤៥គីឡូម៉ែត្រ ដោយចាប់ផ្តើមពីផ្លូវបំបែកស្រុកថ្មបាំង ទៅដល់ចំណុចបញ្ចប់តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង។ រីឯដំណាក់កាលទី២ គឺសម្រាប់អ្នកជិះកង់កម្សាន្ត ត្រូវជិះក្នុងរយៈចម្ងាយ ២០គីឡូម៉ែត្រ ដោយចាប់ផ្តើមពីមុខសាលាស្រុកថ្មបាំង ទៅដល់ចំណុចបញ្ចប់តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង។ សេចក្តីប្រកាសបន្តទៀតថា ចំពោះលក្ខខណ្ឌចូលរួមព្រឹត្តិការណ៍ប្រណាំងកង់នេះដែរ តម្រូវឱ្យអ្នកចូលរួមបង់ប្រាក់ចំនួន ៤ម៉ឺនរៀល ដោយអ្នកចូលរួមនឹងទទួលបាននូវអាវយឺតចំនួនមួយ អាហារថ្ងៃត្រង់មួយពេល ភេសជ្ជៈ ទឹកសុទ្ធ និងបណ្ណស្លាកសម្គាល់ចំនួនមួយជាដើម។ ប្រភពដដែលបញ្ជាក់ថា ក្នុងការចូលរួមព្រឹត្តិការណ៍ជិះកង់នេះដែរ អ្នកចូលរួមត្រូវត្រៀមកង់ និងមធ្យោបាយសម្រាប់ដឹកជញ្ជូនដោយខ្លួនឯង ។ចំណែកថវិកាដែលទទួលបានពីការចុះឈ្មោះចូលរួមដែលនៅសល់ពីការចំណាយរៀបចំព្រឹត្តិការណ៍ នឹងត្រូវប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តកម្មគោលនយោបាយអាទិភាពចំនួន៦ (កម្មវិធីទី៤)

-
មន្រ្តីនាំពាក្យរដ្ឋាភិបាល ស្នើឱ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពបំពាន សិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬបណ្តាញសង្គមតទៅទៀត

ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានស្នើឱ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពបំពានសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬបណ្តាញសង្គមតទៅទៀត ដែលក្រមសីលធម៌ ជាពិសេស បញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មានត្រូវដឹង។ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៩ ខែតុលា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរថា កាលពីពេលថ្មីៗនេះ លោកបានលើកឡើងក្នុងបទសម្ភាសមួយដោយនិយាយថា នៅស្រុកគេ ពិសេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវាយគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ហើយពង្រីកដាក់លើទំព័រមុខទេ។ ឯកឧត្តមបានបន្តថា៖ «សារព័ត៌មានគេច្រើនសរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំពាក់ព័ន្ធបុគ្គលល្បីៗទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើម»។ ឯកឧត្តម ប៉ែន បូណា បន្តថា ៖ «គេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។ ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរ ជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មាន»។ ក្នុងសំណេរដដែល ឯកឧត្តម ប៉ែន បូណា បានចោទជាសំណួរថា៖« ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន នៅលើទំព័រមុខសារព័ត៌មាន?»។ បន្ថែមពីនេះ ឯកឧត្តម…
-
គម្រោងហាវែស III កំពុងជំរុញការធ្វើកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ សម្រាប់កែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ

ភ្នំពេញ៖ គម្រោងហាវែស III កំពុងគាំទ្រ និងជំរុញការធ្វើកសិកម្មឆ្លាតវៃ ដែលធន់នឹងអាកាសធាតុ តាមរយៈថាមពលសូឡា ជីធ្យូងអង្កាម នៅតាមខេត្តជាប់បឹងទន្លេសាប ដើម្បីបង្កើនការកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកែច្នៃដែលជាដៃគូរបស់គម្រោងហាវែស III។ កាលពីចុងសប្តាហ៍មុន គម្រោងហាវែស III បានរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុមការងារការិយាល័យអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារជំនួយអាមេរិកទៅកាន់ទីតាំងចំនួន១៣ ដែលដៃគូគម្រោងចំនួន១១ក្រុមហ៊ុន បានអនុវត្តសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងហាវែស III នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានសិក្សាពីអត្ថប្រយោជន៍ដែលកសិករខ្នាតតូចទទួលបានតាមរយៈការធ្វើកសិកម្មឆ្លាតវៃ ដែលធន់នឹងអាកាស។ ក្រុមហ៊ុនទាំង១១ ដែលស្ថិតនៅខេត្តជាប់បឹងទន្លេសាបទាំងប្រាំ ដែលជាដៃគូររបស់គម្រោងគម្រោងហាវែស III និងកំពុងអនុវត្ត ការធ្វើកសិកម្មឆ្លាតវៃ ដែលធន់នឹងអាកាសធាតុនេះ រួមមាន៖ ក្រុមហ៊ុនសូជី, ក្រុមហ៊ុនពេជ្រចិន្តាហ្រ៊ូតប្រូដាក់សិន, សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា, ក្រុមហ៊ុនណាវីតា, រោងម៉ាស៊ីនកិនស្រូវតាំងអៀងហួត, ក្រុមហ៊ុនមិសុតា, ក្រុមហ៊ុនArgosolar, ក្រុមហ៊ុនHusk ,សិប្បកម្មគ្រឿងហ្លួង, ក្រុមហ៊ុន Agri House និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ។ អ្នកស្រី…
-
ក្រសួងសុខាភិបាលបញ្ជាក់ពីករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីលើកុមារីអាយុ២ឆ្នាំនៅខេត្តព្រៃវែង

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានស្តីពីករណី ជំងឺ ផ្តាសាយ បក្សីមួយ ករណីទៀត ដែល កើតលើកុមារីអាយុពីរ ឆ្នាំ បណ្ដាល ឱ្យ ស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ។ ករណីនេះកើតឡើងនៅភូមិឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការសាកសួរបង្ហាញថា នៅផ្ទះ កុមារមានមាន់ងាប់ជាហូរហែរ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថានៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើង នូវ ជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយ តប បន្ទាន់ផ្នែក សុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែង រកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍…
-
សម្តេចម ហ៊ុន ម៉ាណែត បានជំរុញឱ្យខិតខំបន្ដផ្ដល់អាទិភាព ខ្ពស់ទៅលើការស្ដារ និងកសាង ប្រព័ន្ធគមនាគមន៍ ដើម្បីជំរុញវិស័យទេសចរណ៍ ពង្រីកការធ្វើដំណើរមកកម្ពុជា ការធ្វើពាណិជ្ជកម្ម ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអោយកាន់តែជិតទៅក្នុងតំបន់ និងក្នុងសកលលោក

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសរចណ៍បាន រំលេច ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរដ៏ស្កឹមស្កៃ ជាសក្ខីកម្ម គួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុង រឿងរបស់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូច្នេះ ខណៈ អាកាស យានដ៏ធំថ្មីមួយនេះ គ្រោងនឹងបើកដំណើរការជាផ្លូវការ នៅ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា សមិទ្ធផលថ្មីមួយនេះពិតជា មានសក្តានុពលក្រៃលែងដែលអាចជួយបង្កើនភាពទាក់ទាញ ទេសចរ បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយនៅក្នុងប្រទេសយើង និងអាចទាក់ទាញសក្តានុពល វិនិយោគ មកកាន់ទឹកដីខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល ផងដែរ។ អាកាសយានដ្ឋានថ្មីនេះ ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ និងលើក កម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវការជឿជាក់ថា អាកាសយានដ្ឋាននេះ នឹងជួយទាក់ទាញភ្ញៀវទេសចរ ដែលនឹងរួមចំណែកក្នុងការឈាន ទៅសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណប្រាំបីលាននាក់ នៅឆ្នាំ២០២៨ តាមរយៈការបង្កើនការតភ្ជាប់ ជើងហោះហើរ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ និស្សិតនិងពលរដ្ឋខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់ នៅក្នុង ប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតាមដានជាប្រចាំ អំពី សុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ឬពេលថ្ងៃឡើយ។ អ្នកនាំពាក្យដដែលបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុក ដាក់ គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបាន ណែនាំ ឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។ លើសពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាព ប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណី អាហារនិងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែល បម្រើឱ្យ ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និង សិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណ ៤៥០ នាក់ ។ ក្នុងនោះ មាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានរងគ្រោះដល់ជីវិតកាលពីថ្ងៃទី ៧ ខែតុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយ…