Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីការបរទេសប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

    រដ្ឋមន្ត្រីការបរទេសប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកបំពេញ ទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចកកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៩ ខែតុលាបានឱ្យដឹងថាក្នុងអំឡុង ពេល ទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញ ចូល ជួបសម្តែង ការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង ឯកឧត្តម ម៉ៅរូ វីអេរ៉ា នឹងមានជំនួបទ្វេភាគីសំដៅដាក់ចេញនូវវិធានការ សកម្មភាពដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចសហការបច្ចេកទេស ព្រមទាំងកិច្ច សហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីផងដែរ។ ក្រសួងការបរទេសបានរំលេចថា ដំណើរទស្សនកិច្ចនេះនឹងជា ជំហាន ថ្មីសំខាន់មួយទៀត…

  • និស្សិត និងពលរដ្ឋខ្មែរនៅអ៊ីស្រាអែលមានសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

    និស្សិត និងពលរដ្ឋខ្មែរនៅអ៊ីស្រាអែលមានសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

    រហូតមកទល់ពេលនេះ និស្សិត និងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោក ប៉ែន បូណា បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ ឬពេលថ្ងៃឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាពប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណីអាហារនិងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណជា ៤៥០ នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាពកាលពីថ្ងៃទី ៧តុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ពិធីរៀបចំបុណ្យសព គឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។ រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេស ដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការណ៍យ៉ាងល្អជាមួយរដ្ឋាភិបាល អ៊ីស្រាអែល៕

  • សម្តេចមហារដ្ឋសភា ឃួន សុដារី បានចាត់ ឯកឧត្តម លីម ប៊ុនហុក នាំយកសារលិខិតរំលែកទុក្ខ ជូនគ្រួសារនិស្សិតដែលទទួលមរណភាព នៅអ៊ីស្រាអែល

    សម្តេចមហារដ្ឋសភា ឃួន សុដារី បានចាត់ ឯកឧត្តម លីម ប៊ុនហុក នាំយកសារលិខិតរំលែកទុក្ខ ជូនគ្រួសារនិស្សិតដែលទទួលមរណភាព នៅអ៊ីស្រាអែល

    (កណ្តាល)៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា បានអញ្ជើញនាំយកសារលិខិតរំលែកទុក្ខ និងថវិកា របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនក្រុមគ្រួសារនិស្សិតឈ្មោះ ចាន់ ឧត្តម ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) នៅគេហដ្ឋាន ភូមិស្វាយតាមេឃ ឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងសារលិខិតរំលែកទុក្ខ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានខ្លឹមសារដូចតទៅ៖ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចមានក្តីរំជួលចិត្តឥតឧបមានិងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូនបង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួលមរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សានៅប្រទេសអុីស្រាអែល ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន…

  • សម្តេចតេជោ ហ៊ុន សែន នឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរឿង ប្រវត្តិសាស្ត្ររបស់សម្ដេច ផ្សេងទេ តែអាចប្រើប្រាស់នូវអ្វីដែល មានក្នុង ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋាន

    សម្តេចតេជោ ហ៊ុន សែន នឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរឿង ប្រវត្តិសាស្ត្ររបស់សម្ដេច ផ្សេងទេ តែអាចប្រើប្រាស់នូវអ្វីដែល មានក្នុង ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋាន

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមិនអនុញ្ញាត ឱ្យថតសាច់ រឿងរឿងប្រវត្តិសាស្ត្ររបស់សម្ដេច ផ្សេងដែលមានការ បញ្ចូលគំនិតរបស់អ្នកនិពន្ធខុសពីការពិត តែអាចប្រើប្រាស់នូវអ្វី ដែល មានក្នុងខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋាន ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាកក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ដូច្នេះក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅ OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈ ភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិ មាតុភូមិ នោះ បានថតចប់ជាស្ថាពរហើយ។ សម្តេចតេជោ ហ៊ុន សែន…

  • សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងតួនាទីជាប្រធានបក្សកាន់អំណាច សម្ដេច ក៏នៅតែមានឥទ្ធិពលនយោបាយ ទាំងក្នុងនិងក្រៅប្រទេស

    សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងតួនាទីជាប្រធានបក្សកាន់អំណាច សម្ដេច ក៏នៅតែមានឥទ្ធិពលនយោបាយ ទាំងក្នុងនិងក្រៅប្រទេស

    ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា, ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងឋានៈសម្តេចជាក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះ ក្រោយមានក្រុមអ្នកនយោបាយប្រឆាំង ព្រមទាំងអ្នកវិភាគដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានវិភាគវាយប្រហារ និងចោទប្រកាន់មក សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកបញ្ជាពីក្រោយខ្នង និងលុកលាន់លើកិច្ចនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ មេបក្សកាន់អំណាច នៅតែមានអំណោច អញ្ចឹងសូមផ្តាំទៅ បើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ។ ក្នុងឋានៈខ្ញុំជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប៉ុន្តែក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ សម្តេច…

  • សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់អំណាចរបស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជា បន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ

    សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់អំណាចរបស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជា បន្តរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទា់ព្រះមហាកក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថា តើនៅលើពិភពលោកនេះ មានបុគ្គលណាដែលប្រជាប្រិយភាពរបស់ខ្លួនកំពុងតែកើនឡើងខ្ពស់ហើយសុខចិត្តបោះបង់អំណាចរបស់ខ្លួន។ សម្តេច បញ្ជាក់ថា ការលះបង់តំណែងនាយករដ្ឋមន្រ្តីរបស់របស់សម្តេច សម្រាប់អាណត្តិទី៧នេះ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា នៅលើពិភពលោកនេះ មានមនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែធ្លាក់ក្នុងការបោះឆ្នោត ឯមនុស្សមួយចំនួនទៀត ចុះចេញពីអំណាចដោយសារតែបញ្ហានេះបញ្ហានោះ ក៏ប៉ុន្តែសម្រាប់សម្តេច ការចុះចេញពីអំណាច ដោយសារតែការគិតគូរសម្លឹងទៅឱ្យឆ្ងាយបន្តិច ដោយសារតែគិតគូរពីកត្តាសន្តិភាព សម្រាប់ប្រទេសរបស់កម្ពុជា។ សម្តេចបានចោទសួរថា ឥឡូវជាង១ខែហើយ នៃការរៀបចំរាជរដ្ឋាភិបាលថ្មី តើមានបានមានបានឃើញថា ប្រជាជនកម្ពុជាមានការភ័យខ្លាច ដោយសារការផ្លាស់ប្តូរមេដឹកនាំទេ? តើមានបានឃើញថា ប្រជាជនបានទៅដកប្រាក់ត្រៀមអង្ករដើម្បីរត់ភៀសខ្លួនទេ គឺអត់ទេ? សម្តេចថា «ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពខ្ញុំមានបញ្ហា ឬរហូតដល់ខ្ញុំស្លាប់ រឿងវានឹងច្របូកច្របល់សម្រាប់ជាតិ ដូច្នេះខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំ គឺជាការលះបង់ ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត…

  • អតីតនាយករដ្ឋមន្ត្រីកម្ពុជា លើកយោបល់ទៅកាន់រាជរដ្ឋាភិបាល កុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល មិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ

    អតីតនាយករដ្ឋមន្ត្រីកម្ពុជា លើកយោបល់ទៅកាន់រាជរដ្ឋាភិបាល កុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល មិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់ កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាយោបល់ទៅកាន់រាជរដ្ឋាភិបាល ថា ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល មិនប្រកាសឱ្យជម្លៀសជនបរទេសចេញពីប្រទេសខ្លួននោះទេ កម្ពុជា គួរកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៊ីស្រាអែលឡើយ ប៉ុន្តែប្រសិនបើមានការសម្រេចឱ្យជម្លៀសជនបរទេសចេញពេលណានោះ កម្ពុជា ក៏មិនរុញរាក្នុងការជួលយន្តហោះពិសេស ចេញទៅដឹកប្រជាពលរដ្ឋខ្លួនមកវិញដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំឭកនូវព្រឹត្តិការណ៍កាលពីឆ្នាំ២០១៣-២០១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលកាលណោះ រងការគំរាមកំហែងផ្លោងគ្រាប់មីស៊ីល ពីសំណាក់កូរ៉េខាងជើង ខណៈដែលពលករ និងនិស្សិតកម្ពុជារាប់ម៉ឺននាក់កំពុងស្នាក់នៅកូរ៉េខាងត្បូង ប៉ុន្តែសម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ពុំមានជំហរឱ្យប្រជាពលរដ្ឋកម្ពុជា ចាកចោលប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះឡើយ។ ដូចគ្នានេះដែរ នៅពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩ ដំបូងៗនៅប្រទេសចិន នាដើមឆ្នាំ២០២០ ប្រទេសមួយចំនួនបានយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន ប៉ុន្តែសម្រាប់សម្ដេច វិញ គឺបានទៅដល់ប្រទេសចិន ដើម្បីជូនសារអំពីសាមគ្គីភាពជាមួយប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានជូនសារទៅនិស្សិតកម្ពុជា សូមឱ្យបន្តនៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈដ៏លំបាក។ ទាក់ទងនឹងព្រឹត្តិការណ៍នៅប្រទេសអ៊ីស្រាអែលនាពេលថ្មីៗនេះ សម្ដេចតេជោអតីនាយករដ្ឋមន្ត្រី បានផ្ដល់ជាយោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតីនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា «ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែល…

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវភាគីក្នុងជម្លោះនៅអ៊ីស្រាអែល សូមជ្រើសរើសការសន្ទនា ដើម្បីបញ្ចប់សង្រ្គាម និងសុំឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវភាគីក្នុងជម្លោះនៅអ៊ីស្រាអែល សូមជ្រើសរើសការសន្ទនា ដើម្បីបញ្ចប់សង្រ្គាម និងសុំឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាកក្សត្រ បានថ្លែងថា «ខ្ញុំកំពុងគិតថា ការវាយបករបស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់លើកនេះ មិនមែនគ្រាន់តែតំបន់ហ្គាហ្សាទេ តែរឿងនោះ យើងមិនទាន់បញ្ចេញមតិណាមួយទាក់ទងទៅនឹងកិច្ចការបរទេសនេះទេ អ្វីដែលយើងចង់បានសុំឱ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកដោះស្រាយតាមរយៈ នៃការសន្ទនា»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំសូមអំពាវនាវចំពោះក្រុមហាម៉ាស់ សុំឱ្យដោះលែងចំណាប់ខ្មាំង ដែលបានចាប់ ក្នុងនោះក៏មានពលរដ្ឋថៃចំនួនជាង ១០នាក់ផងដែរ»។ សម្តេចតេជោ ក៏បានទាមទារទៅកាន់ក្រុមហាម៉ាស់ថា មិនមានផលប្រយោជន៍សម្រាប់អ្នកទេ ប្រសិនបើអ្នកចាប់ជំរិត ចាប់ជាចំណាប់ខ្មាំងយកទៅសម្លាប់ ឬធ្វើបាប គ្មានប្រយោជន៍ទេ ។ សម្ដេចមើលឃើញថា «សង្គ្រាមនេះ អាចអ៊ីស្រាអែល ទៅត្រួតត្រាតំបន់ហ្គាហ្សាឡើងវិញ ហើយអាចនឹងឈានទៅដល់ការវ៉ៃទៅលើទឹកដីលីបង់ ដើម្បីបំផ្លាញចោលមូលដ្ឋានផងដែរ ។ សូមជម្រាបថា ក្រោយទទួលបានដំណឹងពីករណីមរណភាពរបស់និស្សិត ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣…

  • ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពលោក ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់

    ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពលោក ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពលោក ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ នេះបើយោងតាមព្រះរាជសារដែលទួលបាននាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងព្រះរាជសាររំលែកទុក្ខនេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដូច្នេះថា «ខ្ញុំមានសេចក្ដីសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើតរបស់ លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទទួលមរណភាព ក្នុងអាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកកំពុង ស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ។ ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលបុណ្យសព និស្សិត ចាន់ ឧត្តម ដែលបានរងគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលបុណ្យសព និស្សិត ចាន់ ឧត្តម ដែលបានរងគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល

    (កណ្តាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចូលបុណ្យសព លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី ៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈពេលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានអាន និងប្រគល់ជូន ក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា…