Category: ព័ត៌មានជាតិ

  • សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

    សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។ យោងតាមបណ្ដាញសង្គមនៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងសេចក្តីសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជេីញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសព។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យេីង។ ព្រមជាមួយគ្នានេះ…

  • ក្រសួងការងារ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិក ប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មាន ជាង ៣.២លាននាក់

    ក្រសួងការងារ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិក ប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មាន ជាង ៣.២លាននាក់

    ភ្នំពេញ: របាយការណ៍ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ ឱ្យដឹងនៅថ្ងៃទី ៨ ខែតុលាថា គិតត្រឹមឆមាសទី១ ឆ្នាំ២ ០២៣ សមាជិកដែលប្រើប្រាស់រ បប សន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣.២លាននាក់។ ក្រសួងការងារបានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ អ្នកដែលបានប្រើប្រាស់ ប័ណ្ណ ប.ស.ស សម្រា ប់ទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងឯកជន មានចំនួនជិត២.២លាននាក់។ របាយការណ៍ដដែលបាន បញ្ជាក់ថា ៖ «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន ១ ៥១៨ បានចុះ កិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេ ទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន»។ ទាក់ទងនឹងការប្រើប្រាស់ប័ណ្ណ ប.ស.ស នេះដែរ មន្រ្តីផ្នែក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃមន្ទីរពេទ្យព្រះអង្គឌួង បាន ឱ្យដឹងថា ថា…

  • គ ជ ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ ជ ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    (ភ្នំពេញ) ៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.០១៦ នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.២៩៦ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.៣១៥ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៨១៨នាក់។ លទ្ធផលសរុបរយៈពេល ៧ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧៤.២៩១ នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦៦.៨១៥ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៧.១២១ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៥.៤៦៧ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ…

  • ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រង

    ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រង

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរ- ជាតិឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពី ករណីជនមិនស្គាល់មុខធ្វើការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្ត- ក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឲ្យសាធា- រណៈជនមានការយល់ច្រឡំថា ជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថានសូមធ្វើការបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។ ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ គឺជា ករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាបនិងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ បស្ថក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។ ក្រសួងបរិស្ថានសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបាន ចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបជា ព័ត៌មាន…

  • ប.ស.ស និងអង្គការអុកស្វាម សហការគ្នារៀបចំវទិកាប្រចាំឆ្នាំថ្នាក់តំបន់ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត

    ប.ស.ស និងអង្គការអុកស្វាម សហការគ្នារៀបចំវទិកាប្រចាំឆ្នាំថ្នាក់តំបន់ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត

    (ខេត្តស្វាយរៀង)៖ ថ្ងៃនេះបេឡាជាតិសន្តិសុខសង្គម (បសស) និងអង្គការអុកស្វាម រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ តំបន់ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបប សន្ដិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» នៅខេត្តស្វាយរៀង។ វេទិកានៅខេត្តស្វាយរៀងនេះ គឺជាវេទិកាទី២បន្ទាប់ពី វេទិកានៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ ខែកញ្ញាដែរ ដែលមានអ្នកចូលរួមប្រមាណជាង ១០០នាក់ រួមមានថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត តំណាងក្រសួង មន្ទីរ និងរដ្ឋបាលខេត្ត មកពី ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងស្វាយរៀងផ្ទាល។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។ វេទិកាប្រចាំឆ្នាំថ្នាក់តំបន់នេះ ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធពិភាក្សាគោលនយោបាយ ក្នុងន័យ ស្វែងយល់ពីបញ្ហាប្រឈម និងត្រិះរិះស្វែងរកដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោល នយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាង កម្មករនិយោជិត និងដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹង យេនឌ័រ និងជាសកល ។ លោកស្រី សុខ ច័នឆវីប្រធានកម្មវិធីអង្គការអុកស្វាម…

  • កម្ពុជា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលានេះ

    កម្ពុជា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលានេះ

    (ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ៖ កម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៧០%។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • អបអរសាទរខួប ១ឆ្នាំ នៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយបានវិនិយោគទុនរហូតដល់ជាង ៣០០លានដុល្លារ

    អបអរសាទរខួប ១ឆ្នាំ នៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយបានវិនិយោគទុនរហូតដល់ជាង ៣០០លានដុល្លារ

    (ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសខួប១ឆ្នាំនៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ជាមួយនឹងការផ្តល់ជូនពិសេសដល់អតិថិជន ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី សហស្ថាបនិក និង ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថេល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថេល នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ លោកជំទាវ លី…

  • រាជរដ្ឋាភិបាលរៀបចំពិធី បង្សុកូលឧទ្ទិសកុសលជូនជនរង គ្រោះ ដែលបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    រាជរដ្ឋាភិបាលរៀបចំពិធី បង្សុកូលឧទ្ទិសកុសលជូនជនរង គ្រោះ ដែលបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    (ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៤ អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និងនៅទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៤ឆ្នាំមុន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បួងសួងសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព…

  • ក្រសួងការងារ៖ រយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជា បង្កើតការងារជិត ៦ម៉ឺនកន្លែង

    ក្រសួងការងារ៖ រយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជា បង្កើតការងារជិត ៦ម៉ឺនកន្លែង

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយ បង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន ៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់ (៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន ១,១០៩ ផ្តល់ការងារថ្មីបានជាង ២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។ វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីនេះ អាចបង្ហាញថា អ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង ៨៣ម៉ឺននាក់ ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ ។ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ…