-
កម្ពុជា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលានេះ

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ៖ កម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៧០%។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
អបអរសាទរខួប ១ឆ្នាំ នៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយបានវិនិយោគទុនរហូតដល់ជាង ៣០០លានដុល្លារ

(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសខួប១ឆ្នាំនៃដំណើរការផ្សារទំនើបកូនខ្មែរដំបូងគេនៅកម្ពុជា ជាមួយនឹងការផ្តល់ជូនពិសេសដល់អតិថិជន ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី សហស្ថាបនិក និង ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង សហស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថេល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង រីថេល នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ លោកជំទាវ លី…
-
រាជរដ្ឋាភិបាលរៀបចំពិធី បង្សុកូលឧទ្ទិសកុសលជូនជនរង គ្រោះ ដែលបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៤ អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និងនៅទូទាំងប្រទេស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៤ឆ្នាំមុន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បួងសួងសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព…
-
ក្រសួងការងារ៖ រយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជា បង្កើតការងារជិត ៦ម៉ឺនកន្លែង

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយ បង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន ៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់ (៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន ១,១០៩ ផ្តល់ការងារថ្មីបានជាង ២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។ វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីនេះ អាចបង្ហាញថា អ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង ៨៣ម៉ឺននាក់ ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ ។ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ…
-
រដ្ឋមន្ត្រីប្រតិភូ ផ្ដាំផ្ញើដល់យោធាសឹករងខេត្តកំពង់ធំ រួមគ្នាថែរក្សាសុខសន្តិភាព និងបន្តដោះស្រាយរាល់ការលំបាករបស់កងទ័ព អតីតយុទ្ធជន និងពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត

(កំពង់ធំ)៖ ក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ១គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្រាប់សកម្មភាពមនុស្សធម៌ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី៦ ខែតុលា ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមនឹងកងកម្លាំងសឹករងខេត្តកំពង់ធំ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តដោះស្រាយរាល់ការលំបាករបស់កងទ័ព អតីតយុទ្ធជន និងពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។ ជាមួយនោះដែរ ត្រូវយកចិត្តទុកដាក់ថែរក្សារថយន្តគិលានសង្គ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដោយឥតគិតថ្លៃ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានឧបត្ថម្ភថវិកា គ្រឿងសម្ភារៈយោធោ សម្រាប់ប្រើប្រាស់ក្នុងវិស័យកងទ័ពជាច្រើនមានដូចជា ៖ រថយន្ត ទោចក្រយានយន្ត វិទ្យុទាក់ទង ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនតោន សម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ…
-
រដ្ឋភិបាលគិតគូរដល់ប្រាក់ឈ្នួលអប្បបរមា និងសុខទុក្ខរបស់កម្មករនយោជិត (video)

ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគិតគូរអំពីសុខទុក្ខរបស់កម្មករនិយោជិត គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត! អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូមួយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានរយៈពេលប្រមាណ១៤នាទី ក្រោមចំណងជើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគិតគូរអំពីសុខទុក្ខរបស់កម្មករនិយោជិត គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត! វីដេអូនេះ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិសកលកើតចេញពីកូវីដ១៩មិនទាន់បញ្ចប់ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដោយកត្តាភូមិសាស្ត្រនយោបាយ បាននិងកំពុងធ្វើឱ្យប្រទេសជាច្រើន ជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។ ស្ថានភាពនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ី ដែលផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរ បានធ្លាក់ចុះនូវការបញ្ជាទិញ ហើយប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ ដែលកើតចេញពីវិបត្តិនេះផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ជាពិសេស កម្មករនិយោជិត ពិតជាមានសំណាងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តពីសម្តេចតេជោ ហ៊ុន សែន បានធានា និងផ្តល់នូវភាពកក់ក្តៅ ហើយជានិច្ចកាលតែងគិតគូរពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានចាត់ទុក្ខសុខទុក្ខរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពបំផុតដែលត្រូវដោះស្រាយជាបន្ទាន់។…
-
សហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រកាសគាំទ្រ និងស្នើសុំចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារកាលពីរសៀលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៣ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រកាសគាំទ្រ និងស្នើសុំចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាល។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្សដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់ និងកម្លាំងយុវជនដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជម្រើសថ្មីបន្ថែមដល់សិស្សានុសិស្ស ឬយុវជនកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះដោយបន្ថែមលើសេវាកម្មអប់រំរបស់ខ្លួនដែលមានស្រាប់ ។ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងរបស់វិស័យឯកជនក្នុងការចូលរួមគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែមដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យ និងជាការជួយជ្រោមជ្រែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីជាប្រមុខ ដើម្បីពង្រឹងវិស័យការងារ បង្កើតឱកាសការងារប្រកបដោយភាពទាក់ទាញ និងផលិតភាពខ្ពស់ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ជាអាទិភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស…
-
ឯកឧត្តម សុខ សូកេន ជំរុញឱ្យសហគមន៍ទេសចរ អភិវឌ្ឍឲ្យក្លាយទៅជាគោលដៅមួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក សមាគមកាណូតដឹកទេសចរចុងឃ្នៀស និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។ ដំណើរទស្សនកិច្ចនេះ បន្តជួយរៀបចំតំបន់ទាំងនេះ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំនានា ឱ្យបង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេស លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បន្តជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍នេះឲ្យបានច្រើនបន្ថែមទៀត។ សមាជិកសហគមន៍ បានសម្តែងនូវការរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលមានគំនិតផ្តួចផ្តើមនានាក្នុងការជំរុញការអភិវឌ្ឍន៍ និងអភិរក្សសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤…
-
គ ជ ប ប្រកាសលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៦២១ នាក់ ។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៥៣៨ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.៤៥១ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៨០៦ នាក់។ លទ្ធផលសរុបរយៈពេល ៦ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖-ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦០.២៧៥ នាក់-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦០.៥១៩ នាក់-អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៥.៨០៦ នាក់-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១២.៦៤៩ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ…
-
នារីរងគ្រោះ ៧នាក់ចាញ់បោកជនខិលខូចនាំទៅធ្វើការនៅប្រទេសឡាវ ត្រូវបានអគ្គកុងស៊ុលកម្ពុជាអន្តរាគមន៍បញ្ជូនមកកម្ពុជាវិញហើយ

(ខេត្តស្ទឹងត្រែង)៖ នារីជនជាតិខ្មែរចំនួន ៦នាក់ ដែលបានចាញ់បោកជនខិលខូចឲ្យទៅបម្រើការងារនៅ ប្រទេសឡាវ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសឡាវ ធ្វើអន្តរាគមន៍បញ្ជូនមកប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។ លោក គី មុន្នីរ័ត្ន អគ្គកុងស៊ុល បានឲ្យដឹងថា៖ នារីរងគ្រោះទាំង ៦នាក់នេះ មកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តព្រះសីហនុ ១នាក់ ខេត្តកំពត ២នាក់ ខេត្តកំពង់ស្ពឺ ២នាក់ និងរាជធានីភ្នំពេញ ១នាក់ ។ ត្រូវបានស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវៀងច័ន្ទ សហការជាមួយប៉ូលិសឡាវ ជួយសង្រ្គោះពីខេត្តបរកែវ តំបន់ត្រីកោណកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ ។ បើតាមការរៀបរាប់ឲ្យដឹងពីនារីរងគ្រោះម្នាក់ក្នុងចំណោម ៦នាក់ថា៖ ពួកគេបានចាញ់បោកមេខ្យល់យកទៅធ្វើការនៅប្រទេសឡាវ តំបន់ត្រីកោណ តាំងពីខែសីហា ឆ្នាំ២០២៣ ។ ដំបូងគឺធ្វើការនៅផ្នែក KTV បម្រើសេវ៉ា ២៤ម៉ោង បាន ៣ថ្ងៃ ថៅកែនៅទីនោះឲ្យធ្វើជាស្រ្តីបម្រើផ្លូវភេទ ២៤ម៉ោងលើ ២៤ម៉ោងវិញ ដោយបានទទួលទង្វើបែបនេះ ទើបពួកគេបានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍…