Category: ព័ត៌មានជាតិ

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់ផ្នែកសឹករងស្ទឹងសែន ត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងចូលរួមរក្សាការពារសន្តិសុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់ផ្នែកសឹករងស្ទឹងសែន ត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងចូលរួមរក្សាការពារសន្តិសុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    (កំពង់ធំ)៖ ក្នុងឱកាសត្រួតពិនិត្យវាយតម្លៃការអនុវត្តសកម្មភាពចលនាប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរបស់កងទ័ព នៅទីបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបានប្រគល់ភារកិច្ចសំខាន់ៗដល់ផ្នែកសឹករងស្ទឹងសែន មានទី១-ត្រូវយកចិត្តទុកដាក់ត្រៀមបម្រុង និងចាត់តាំងកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ឲ្យទាន់ពេលវេលា, ទី២-ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីរក្សាឲ្យបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋជួបជុំសប្បាយរីករាយ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃផ្នែកសឹករងស្ទឹងសែន ដែលបានអនុវត្តល្អតាមខ្លឹមសារចលនាប្រឡងទាំងប្រណាំងទាំងប្រាំ របស់កងយោធពលខេមរភូមិន្ទ ពិសេសការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរបស់កងទ័ព ។ លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន បានរាយការណ៍ថា អនុវត្តតាមផែនការចលនាប្រឡងប្រណាំងនេះ ផ្នែកសឹករងស្ទឹងសែន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ។ ផ្នែកសឹករងស្ទឹងសែន បានចិញ្ចឹមគោ ២២ក្បាល, ត្រីជាង ៦ម៉ឺនក្បាល, មាន់ ទា ក្ងានជាច្រើនក្បាល ព្រមទាំងបានដាំបន្លែបង្ការផ្សេងៗ…

  • ឯកឧត្តម ប៉ែន បូណា៖ «កម្ពុជាគឺជាប្រទេសដែលរាជរដ្ឋាភិបាល អនុគ្រោះបំផុតលើវិស័យពន្ធដាធៀបនឹងប្រទេសក្នុងតំបន់ក៏ដូចជាលើពិភពលោក»

    ឯកឧត្តម ប៉ែន បូណា៖ «កម្ពុជាគឺជាប្រទេសដែលរាជរដ្ឋាភិបាល អនុគ្រោះបំផុតលើវិស័យពន្ធដាធៀបនឹងប្រទេសក្នុងតំបន់ក៏ដូចជាលើពិភពលោក»

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាពិសេសស្តីពី គោលនយោបាយសារពើពន្ធ និងការលើកទឹកចិត្តផ្នែកពន្ធដារ នៅទូរទស្សន៍ជាតិកម្ពុជា (ទទក)។ ក្នុងកិច្ចសម្ភាស ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ច្បាស់ជូនសាធារណជនថា កម្ពុជាគឺជាប្រទេសដែលរាជរដ្ឋាភិបាលអនុគ្រោះបំផុតលើវិស័យពន្ធដាធៀបនឹងប្រទេសក្នុងតំបន់ក៏ដូចជាលើពិភពលោក។ សូមរង់ចាំតាមដានទស្សនាការចាក់ផ្សាយកិច្ចសម្ភាសន៍ទាំងស្រុង៕ ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

  • គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី -ខេត្ត-ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

    គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី -ខេត្ត-ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចដូចខាងក្រោម៖ទី១៖ កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖*សេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥*ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែង*ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្ត*ប្រតិទិននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត*សេចក្តីសម្រេច ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត*គំរូបណ្ណព័ត៌មានអ្នកបោះឆ្នោត*ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់*ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់ នៃមណ្ឌលរាជធានី ខេត្ត*សេចក្តីសម្រេច ស្តីពីការបញ្ចូលឈ្មោះ និងលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។ ទី២៖ ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប…

  • ក្រុមកីឡាទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ ប្ដេជ្ញាយកជ័យជម្នះ ក្នុងពិធីអុំទូកនៅខេត្តកំពង់ធំ ខាងមុខ និងត្រៀមចូលរួមចូលរួមប្រកួត នៅរាជធានីភ្នំពេញ ឱ្យទទួលបានជោគជ័យ

    ក្រុមកីឡាទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ ប្ដេជ្ញាយកជ័យជម្នះ ក្នុងពិធីអុំទូកនៅខេត្តកំពង់ធំ ខាងមុខ និងត្រៀមចូលរួមចូលរួមប្រកួត នៅរាជធានីភ្នំពេញ ឱ្យទទួលបានជោគជ័យ

    (កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំចំនួន ២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់ សរុបចំនួន៣០នាក់ ត្រូវត្រៀមខ្លួន ចូលរួមប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីអុំទូកនៅខេត្តកំពង់ធំនាពេលខាងមុខ និងត្រៀមខ្លួនចូលរួមប្រកួតនៅរាជធានីភ្នំពេញ ឲ្យទទួលបានជោគជ័យផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាល និងឧបត្ថម្ភអាវយឺត គ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំងកីឡាករអុំទូកខ្នាតអន្តរជាតិ ឈ្មោះថា ខ្លាខ្មៅមានជ័យ បារមីសឹករងកំពង់ធំ ដែលជាទូកក្រោមការឧបត្ថម្ភគាំទ្ររបស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ហើយឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសរៀបចំកម្មវិធីអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាជនបានសប្បាយរីករាយ ។ លោក កែន សិរី រ័ត្ន មុន្នី ប្រធានក្រុមតំណាងឲ្យក្រុមកីឡាករ ទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះ…

  • កិច្ចប្រជុំពង្រឹងភាពជាអ្នកដឹកនាំ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ របស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

    កិច្ចប្រជុំពង្រឹងភាពជាអ្នកដឹកនាំ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ របស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

    (ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំរៀបចំឡើងនេះ មានគោលបំណងពិភាក្សា និងផ្លាស់ប្ដូរយោបល់ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងារ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បន្ថែមទៀត ដើម្បីឱ្យស្របទៅតាម ការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស, ជាពិសេសលើកកម្ពស់កិត្តិនាម ក.ស.វ. ក្នុងនាមជាសេនាធិការ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងការបំពេញភារកិច្ចជាសេនាធិការរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី លើការសិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ ជូនទីស្តីការគណៈរដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងនោះឱ្យមានសង្គតិភាព និងឆ្លើយតបនឹងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នាពេលកន្លងមក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាថ្មី នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាថ្មី នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ។ ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងនូវការអបអរសាទរជូន សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានយកឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល, កាកបាទក្រហម និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខនិងផ្តល់ជំនួយមនុស្សធម៌ ក្នុងកាលៈទេសៈដែលប្រទេសតួកគីជួបនូវគ្រោះធម្មជាតិរញ្ជួយដីកន្លងមក ។ ក្នុងជំនួបនេះ លោកជំទាវ ក៏បានធ្វើការកត់សម្គាល់ផងដែរថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា ។ ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅប្រទេសគុយបា រួមទាំងស្នើជំរុញពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅប្រទេសគុយបា រួមទាំងស្នើជំរុញពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍ សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពីបំណងដូចគ្នានេះ ដោយ សម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ ។ លោកជំទាវ លីយូរកា…

  • ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកខ្លឹមសារសំខាន់បី ដែលជាទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ

    ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកខ្លឹមសារសំខាន់បី ដែលជាទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានចែករំលែកចំណុច និងខ្លឹមសារ ០៣ សំខាន់ដែលជាទស្សនៈ និងបទពិសោធន៍របស់ឯកឧត្តមផ្ទាល់ ជូនដល់អង្គសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដែលបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ។ ចំណុច និងខ្លឹមសារ ០៣ សំខាន់ រួមមាន៖ (១)ស្មារតី ដឹកនាំសកម្មភាព La conscience determine l’ action ការចេះប្រើប្រាស់ចំណេះដឹងឱ្យត្រូវតាមបរិបទ និងស្របតាមលទ្ធភាព និងមធ្យោបាយដែលមានក្នុងដៃ និង(៣) គុណភាពនៃអ្នកដឹកនាំ ដែលត្រូវការចាំបាច់កត្តាបី គឺចក្ខុវិស័យ ជំនាញ និងអត្តចរិត។ ឯកឧត្តមបានលើកឡើងពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំដែរថា ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ត្រូវការក្តាប់អោយបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បន្តសម្រួចនូវចំណេះជំនាញជាបច្ចេកទេសក្នុងការបំពេញភារកិច្ច ឱ្យស្របតាមបរិបទជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសម្រេចសមិទ្ធផលអោយបានច្រើន និងការប្រកាន់ភ្ជាប់អត្តចរិកទន់ភ្លន់ ហ្មត់ចត់ក្នុងការបំពេញការងារ។ បើតាមរបាយការណ៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបរាប់សាវតានៃវគ្គបណ្តុះបណ្តាលស្តីអំពី…

  • ក្រសួងការងារ បង្ហាញវឌ្ឍនភាពការងារអាទិភាព ៦ចំណុច ដែលត្រូវសម្រេចឱ្យបាននៅឆ្នាំ២០២៣ ដើម្បីជាប្រយោជន៍កម្មករ

    ក្រសួងការងារ បង្ហាញវឌ្ឍនភាពការងារអាទិភាព ៦ចំណុច ដែលត្រូវសម្រេចឱ្យបាននៅឆ្នាំ២០២៣ ដើម្បីជាប្រយោជន៍កម្មករ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៣ ខែតុលា បានបង្ហាញពីវឌ្ឍនភាពការងារអាទិភាពចំនួន៦ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ឱ្យក្រសួងការងារ ប្រតិបត្តិនៅឆ្នាំ២០២៣ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងការលើកតម្កើងជីវភាព ក៏ដូចជាការកាត់បន្ថយចំណាយដល់កម្មករនិយោជិត។ ក្នុងសុន្ទរកថាជំនួបជាមួយកម្មករនិយោជិតប្រមាណ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ អះអាងថា កិច្ចការទីមួយដែលបំពេញយ៉ាងជោគជ័យជូនរាជរដ្ឋាភិបាល គឺការកំណត់ប្រាក់ឈ្នួលឆ្នាំ២០២៤គោលជូនកម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ ក្រុមការងារប្រាក់ឈ្នួលអប្បបរមាដែលមានរដ្ឋមន្ត្រីក្រសួងការងារជាប្រធាន កាលពីថ្ងៃទី២៨ ខែកញ្ញា បានសម្រេចតួលេខប្រាក់ឈ្នួលគោលសម្រាប់កម្មករ ចំនួន២០២ដុល្លារ ហើយសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន ២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៤។ ដោយឡែកចំពោះកិច្ចការងារទីពីរស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.វិញ មកដល់ពេលនេះ ក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមរៀបចំប្រកាសអន្តរក្រសួង ដើម្បីដាក់ឱ្យអនុវត្ត នៅមុន ដំណាច់ ឆ្នាំ២០២៣។ ចំពោះកិច្ចការងារទីបីស្តីពីលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងកម្មករនិយោជិត‎ចំនួន១,៥លាននាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការមួយជំហ៊ានរួចហើយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបានកំណត់យន្តការ មុខសញ្ញា វិធីសាស្រ្តចុះឈ្មោះសិស្ស កម្មវិធីសិក្សា និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីដាក់ដំណើរការតាមកាលកំណត់។ បន្ថែមពីនេះ…

  • ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP របស់ចក្រភពអង់គ្លេស

    ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP របស់ចក្រភពអង់គ្លេស

    (ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា បានចេញផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ជូនបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស…