Category: ព័ត៌មានជាតិ

  • អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យរកសារធាតុញៀននៅមូលដ្ឋានរបស់ខ្លួន

    អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យរកសារធាតុញៀននៅមូលដ្ឋានរបស់ខ្លួន

    ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រមូលអ្នករស់នៅមិនមានទីលំនៅច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ពិសេសអ្នកបើកបររថយន្តធុនធំ ធ្វើតេស្តរកសារធាតុញៀន ក្នុងការទទួលបានសេវាព្យាបាលពីសារធាតុញៀន។ យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែតុលា ឯកឧត្តម គួច ចំរើន បានណែនាំដូចនេះ ក្នុងពេលលោកដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកាលពីសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា អ្នកប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀននៅខេត្តព្រះសីហនុ មិនមានការថមថយឡើយ ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំ និងបានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ធ្វើរដ្ឋបាលចំហរនៅតាមទីតាំងសង្ស័យថា មានក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ៖ «សូមឱ្យខាងក្រុង ស្រុក ស្នងការ អាវុធហត្ថ ត្រូវចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរនៅតាមទីតាំងដែលមានការរស់នៅប្រមូលផ្តុំមិនមានភាពច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការប្រមូលយកមកធ្វើតេស្តរកសារធាតុញៀន ដើម្បីផ្តាច់ឬសគល់អ្នកញៀនគ្រឿងញៀន»។ ពិសេសត្រូវចុះត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំ ប្រសិនរកឃើញមានសារធាតុញៀនយកមកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត។ អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរភូមិ…

  • រដ្ឋមន្រ្តីការងារ កំណត់ឱ្យស្ថាប័នទាំងរដ្ឋ និងឯកជន អាចឈប់សម្រាកថ្ងៃបុណ្យ ២២ថ្ងៃ នាឆ្នាំ២០២៤

    រដ្ឋមន្រ្តីការងារ កំណត់ឱ្យស្ថាប័នទាំងរដ្ឋ និងឯកជន អាចឈប់សម្រាកថ្ងៃបុណ្យ ២២ថ្ងៃ នាឆ្នាំ២០២៤

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានចេញប្រកាសដោយសម្រេចឱ្យស្ថាប័នទាំងរដ្ឋ និងឯកជន អាចឈប់សម្រាកនៅថ្ងៃបុណ្យជាតិចំនួន២២ថ្ងៃសម្រាប់ឆ្នាំ២០២៤ ។នេះបើយោងតាមប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ ដែលផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ជារួមចំពោះការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ ក្រសួបានអនុញ្ញាតឱ្យកម្មករ និយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ បានឈប់សម្រាកពីការងារ ដោយមានប្រាក់ឈ្នួល តាមប្រតិទិននាឆ្នាំ២០២៤ ខាងមុខនេះ មានចំនួន២២ថ្ងៃ។ លោកបានបន្តថា ៖ «ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា»។ លោកបានបញ្ជាក់ទៀតថា នៅក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ។ ជាងនេះទៀត ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក់នៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។…

  • ក្រសួងទេសចរណ៍ សាទរចំពោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក្នុងការចាប់ផ្តើមហោះហើរត្រង់ សៀមរាប-កូរ៉េនៅចុងឆ្នាំនេះ

    ក្រសួងទេសចរណ៍ សាទរចំពោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក្នុងការចាប់ផ្តើមហោះហើរត្រង់ សៀមរាប-កូរ៉េនៅចុងឆ្នាំនេះ

    ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបញ្ជាក់ថា ការហោះហើរត្រង់របស់ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline ពីសៀមរាបទៅនិងមកប្រទេសកូរ៉េនេះ មានសារៈសំខាន់សម្រាប់ទេសចរណ៍ពីប្រទេសកូរ៉េមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅប្រទេសកូរ៉េ ក្នុងការផ្តល់ភាពងាយស្រួលកាន់តែច្រើន តម្លៃសមរម្យការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា។ ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ បានផ្សព្វផ្សាយនៅលើគេទំព័រផ្លូវការរបស់ខ្លួនថា ៖ «ទីបំផុត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីត្រូវបានសាងសង់រួចរាល់ហើយ។ លេខកូដ៣ ថ្មីសម្រាប់អាកាសយានដ្ឋានថ្មីគឺ «SAI» ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor ចាប់ផ្តើមបើកដំណើរការជើងហោះហើរនៅថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយហោះហើរត្រង់ពី សៀមរាប- អ៊ីនឆន់ និង អ៊ីនឆន់-សៀមរាប»។ ក្រមហ៊ុនអាកាសចរណ៍ Sky Angkor Airline បន្តថា ចំពោះកាលវិភាគនៃការហោះហើរ ក្រុមហ៊ុននេះនឹងហោះហើរជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលា ថា ការណ៍នេះធ្វើឱ្យគេរំពឹងថា ទេសចរជនជាតិកូរ៉េនឹងមកកាន់ខេត្តសៀមរាប មានចំនួនច្រើន។…

  • ក្រសួងកសិកម្ម បានត្រៀមពូជស្រូវ និងគ្រាប់ពូជដំណាំរួចរាល់ហើយសម្រាប់ចែកដល់កសិករដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីផលប៉ះពាល់ត្រូវបានវាយតម្លៃរួច

    ក្រសួងកសិកម្ម បានត្រៀមពូជស្រូវ និងគ្រាប់ពូជដំណាំរួចរាល់ហើយសម្រាប់ចែកដល់កសិករដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីផលប៉ះពាល់ត្រូវបានវាយតម្លៃរួច

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា ក្រសួងបានត្រៀមលក្ខណៈរួចហើយ ក្នុងការផ្តល់គ្រាប់ពូជស្រូវ និងដំណាំមួយចំនួនទៀត ដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដោយបរិមាណនៃគ្រាប់ពូជ មិនទាន់កំណត់ចំនួនបានទេ ត្រូវរងចាំដល់ទឹកស្រក និងវាយតម្លៃផលប៉ះពាល់ជាមុនសិន។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលាថា រាជរដ្ឋាភិបាលកម្ពុជាមានប្រព័ន្ធស្បៀងបម្រុង សម្រាប់ផ្តល់ជូនដល់ប្រជាកសិករ ប៉ុន្តែការផ្តល់ជូននៅក្នុងកម្រិតណាមួយនោះ ត្រូវរងចាំការវាយតម្លៃឱ្យបានច្បាស់លាស់ជាមុន ខណៈដែលទឹកមិនទាន់បានស្រកអស់នៅឡើយទេ។ កញ្ញាបានបញ្ជាក់ថា ៖ «ការផ្តល់ជូននេះទៀតសោត យើងមានប្រព័ន្ធស្បៀងបម្រុងរបស់យើង គឺមានពូជស្រូវ និងបន្លែមួយចំនួន ដែលយើងអាចផ្តល់ជូនប្រជាកសិករទៅតាមការវាយតម្លៃជាក់ស្តែងក្រោយពេលដែលទឹកស្រក»។ អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តថា គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលបានហក់ឡើងនៅអំឡុងចុងខែកញ្ញាកន្លងទៅ បានចាប់ផ្តើមស្រកវិញជាបណ្តើរៗហើយ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់មិនទាន់អាចធ្វើបាននៅឡើយទេ ដរាបណាទឹកមិនទាន់ស្រកអស់។ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ៖ «ក្រសួងកសិកម្ម និងមន្រ្តីនៅតាមមន្ទីរកសិកម្ម ក្នុងខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទាំងអស់ នឹងបន្តតាមដានបន្តទៀត និងរងចាំរហូតដល់ទឹកស្រកទៅអស់ទើបយើងអាចវាយតម្លៃការខូចខាតបាន។ បន្ទាប់ពីវាយតម្លៃការខូចខាតជាក់ស្តែងហើយ យើងកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប និងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់»។ បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង…

  • រយៈពេលប្រាំបួនខែ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង ១០ម៉ឺននាក់

    រយៈពេលប្រាំបួនខែ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង ១០ម៉ឺននាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារបានបង្ហាញថា រយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២៣នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវជាង ១០ម៉ឺននាក់ ។ក្នុងនោះរមណីយដ្ឋានប្រាសាទព្រះវិហារមានជាងប្រាំមួយម៉ឺននាក់ និងប្រាសាទកោះកេរជាងបួនម៉ឺននាក់។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២ ខែតុលាថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំ២០២៣នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុប ៦២,៦៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥៦,៦២៦នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៦,០២៧នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រមណីយដ្ឋានប្រាសាទព្រះវិហារទទួលបានភ្ញៀវទេសចរសរុប ៧៩,៨១៨នាក់ ក្នុងនោះក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៧,៧២៩នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ២ ០៨៩នាក់។ លោកបញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងរយៈពេលប្រាំបួនខែក្នុងឆ្នាំនេះ ភ្ញៀវទេសចរជាតិមានការថយចុះចំនួន ២៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈដែលភ្ញៀវទេសចរបរទេស មានការកើនឡើងចំនួន ១៨៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ដូចគ្នាដែរ។ ឯកឧត្តម ពុទ្ធិការ បានឱ្យដឹងទៀតថា ចំពោះរមណីយដ្ឋានប្រាសាទកោះកេរវិញ ក្នុងរយៈពេលប្រាំបួនខែ ក្នុងឆ្នាំ២០២៣នេះ បានទទួលភ្ញៀវទេសចរជាតិសរុប ៤៤,១៦២នាក់ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរជាតិសរុប ៤២,៦៦២នាក់។…

  • ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំនូវយន្តការសំខាន់ៗមួយចំនួនដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ

    ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំនូវយន្តការសំខាន់ៗមួយចំនួនដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានណែនាំនូវយន្តការសំខាន់ៗមួយចំនួន ដល់ក្រុមការងារក្រសួង ក្នុងការរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងដូចនេះតាមរយៈសេចក្តីណែនាំចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការចូលរូមសហការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន។ ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងបានធ្វើការណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ រៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា ត្រូវចូលរួមអនុវត្តយន្តការដូចជា៖ ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយនានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្រុមការងារក្រសួងត្រូវចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ…

  • ក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

    ក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

    ការយល់ដឹងពី ឌីជីថល (Digital) គឺត្រូវនឹងយុគ្គសម័យឧស្សាហកម្ម៤.០ ដែលតម្រូវអោយពលរដ្ឋទូទៅខំរៀន និងទទួលយកអ្វីដែលអ្នកជំនាញខំប្រឹងដើម្បីសង្គមកម្ពុជារីកចម្រើនទាំងអស់គ្នា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “Digital Skill Development Program” (DSDP) មានគោលបំណង៣ រួមមាន៖ ទី១- ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 ទី២- ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិនៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង ទី៣- ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។ នេះបើតាមលោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦របស់ ក្រសួង បង្ហាញពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងនាមដៃគូ ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង ដើម្បីជំនាញឌីជីថល…

  • សិស្ស គ្រូ និងអាជ្ញាធររួមគ្នាកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក

    សិស្ស គ្រូ និងអាជ្ញាធររួមគ្នាកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក

    ខេត្តកំពង់ឆ្នាំង៖ បង្ហាញការយល់ដឹងពីផលប៉ះពាល់កើតចេញពីការ ប្រើប្រាស់ប្លាស្ទិក ក៏ដូចជាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថានក្រុមសិស្ស គ្រូ និងអាជ្ញាធរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយ ប្រើប្រាស់ប្លាស្ទិក ក៏ដូចជាការចូលរួមលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការលើកកម្ពស់តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណ្ឌភាពទីក្រុង និងសុខភាពសាធារណៈ។ ក្នុងពិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងគេឃើញមានការចូលរួមពីសំណាក់ លោកជំទាវ ងិនលីណា រដ្ឋលេខាក្រសួងបរិស្ថាន នា វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣សិស្សានុសិស្សជាច្រើននាក់បានបញ្ជាក់ពីការយល់ដឹងផលលំបាកកើតចេញពីប្លាស្ទិក ។ដោយឡែកលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចូលរួមទប់ស្កាត់ការ ប្រើប្រាស់ប្លាស្ទិក ពិសេសនោះគឺការបំផុសចលនាឱ្យ សិស្សា នុសិស្សក៏ដូចជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។យុវតី នឹម សេរី សីលា រៀននៅ វិទ្យាល័យ ព្រែកតាទែន ឃុំ ព្រែក តាទែន ស្រុក ពញាឮ ខេត្ត កណ្ដាល ដែលបាន…

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ ប្រាប់កងកម្លាំងទាំងអស់ ឱ្យត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋ ខណៈទឹកជំនន់ កំពុងគំរាមគំហែង

    មេបញ្ជាការសឹករងខេត្តកំពង់ធំ ប្រាប់កងកម្លាំងទាំងអស់ ឱ្យត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋ ខណៈទឹកជំនន់ កំពុងគំរាមគំហែង

    កំពង់ធំ ៖ កងកម្លាំងសឹករងខេត្តកំពង់ធំ ត្រៀមខ្លួនរួចជាស្រេចដើម្បីអន្តរាគមន៍ និងការពារសន្តិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ជាពិសេសជំនន់ទឹកភ្លៀងដែលគំរាមកំហែងផ្លូវ ផលដំណាំពលរដ្ឋ។ បទបញ្ជានេះបានចង្អុលចំៗគោលដៅ តាមអង្គភាពនីមួយៗ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនិងរងផលប៉ះពាល់ដោយគ្រោះទឹកចំនន់ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។ មួយវិញទៀតត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ និង កងទ័ពទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ បើមានយោធិនណាម្នាក់ពាក់ព័ន្ធជាមួយគ្រឿងញៀន ទាំងការប្រើប្រាស់ ទាំងការចែក ចាយ ត្រូវលុបឈ្មោះចេញពីបញ្ជីកងទ័ព នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ការដាក់បទបញ្ជាណែនាំនេះ ធ្វើឡើងក្នុងពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្ររបស់សិក្ខាកាមជាកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទទួលបានលទ្ធផលល្អ និងសូមសរសើរដល់ក្រុមយោធាចារ្យ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង និងជានាយសេនាធិការ បង្ហាញពីលទ្ធផលនៃការហ្ចឹកហ្វឺនរៀនសូត្រ វគ្គបំប៉នពង្រឹងនាយទាហាន នាយទាហានរង និងពលទាហានប្រចាំឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមហ្វឹកហ្វឺនចំនួន១០០នាក់ និងគ្រូយោធាចារ្យ ព្រមទាំងអ្នកបម្រើការចំនួន១០…

  • ក្រុមហ៊ុនហ៊ិននីគែនបង្កើតយុទ្ធនាការ «ពិភពលោករួមគ្នា» ដើម្បីប្រមូលផ្តុំសហគមន៍ និងការដាំដើមឈើទៅតំបន់អេកូទេសចរណ៍ និងតំបន់អភិរក្សតាមសហគមន៍នៅខេត្តក្រចេះ

    ក្រុមហ៊ុនហ៊ិននីគែនបង្កើតយុទ្ធនាការ «ពិភពលោករួមគ្នា» ដើម្បីប្រមូលផ្តុំសហគមន៍ និងការដាំដើមឈើទៅតំបន់អេកូទេសចរណ៍ និងតំបន់អភិរក្សតាមសហគមន៍នៅខេត្តក្រចេះ

    ក្រចេះ៖ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអ្នកជំនាញអភិរក្សបរិស្ថានមកពីអង្គការមូលនិធិសត្វព្រៃពិភពលោកប្រចាំប្រទសកម្ពុជា ។ សកម្មភាពនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ រួមមានការដាំដើមឈើនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ការចម្អិននិងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ យុទ្ធនាការ «ពិភពលោករួមគ្នា» មានគោលបំណងធ្វើឱ្យបេសកម្មរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្លាយជាការពិត នោះគឺ៖ បង្កើតនូវសេចក្តីសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីធ្វើអោយពិភពលោកឱ្យកាន់ក្លាយជាកន្លែងរស់នៅដ៏ល្អប្រសើរឡើង ធ្វើឱ្យអ្នកគ្រប់គ្នាបានមកជុំគ្នា តាមរយៈការជួបជុំគ្នាក្នុងសហគមន៍ជាមួយនឹងចំណីអាហារ និងស្រាបៀរ។ ការដាំដើមឈើរួមគ្នា គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនៅដែនជម្រកសត្វព្រៃសំបូរ ហើយតំបន់នេះ គឺជាតំបន់ការពារដែលសម្បូរទៅដោយជីវចម្រុះ ដែលផ្តល់ប្រភពចំណូល និងធនធានធម្មជាតិដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់។ លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់គោលបំណងរួម និងការធ្វើការរួមគ្នាក្នុងចំណោមប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានដើម្បីការពារ និងធានាបាននូវសន្តិសុខស្បៀងអាហាររបស់គេឱ្យកាន់តែប្រសើរឡើង។ លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា ក្រុមហ៊ុនរបស់យើងបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៩ ឆ្នាំហើយចាប់តាំងពី ឆ្នាំ ១៩៩៤មកម្ល៉េះ ហើយយើងប្តេជ្ញានៅទីនេះជាច្រើនឆ្នាំបន្តទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា។ ដើម្បីឱ្យយើងទាំងអស់គ្នារីកចម្រើនបាន លុះត្រាតែបរិស្ថាន ឬធម្មជាតិជុំវិញយើងមានការរីកចម្រើនដែរ។…