-
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខ័ន្ធកងអង្គរក្ស ឱកាសបុណ្យកាន់បិណ្ឌ វេនទី៥

(ខេត្តកណ្តាល)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិខ្មែរ នៃវេនទី៥ នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ ។ ពិធីនេះបានប្រារព្ធធ្វើឡើង តាមបែបពិធីការវន្ទនាកិច្ចរបស់កងទ័ព និងទំនៀមទម្លាប់ប្រពៃណីបែបពុទ្ធសាសនា ដោយមានវត្តមានអញ្ជើញជាអធិបតី ឯ.ឧ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនិងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។ បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមកបានចូល រួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ…
-
កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាខាងមុខ

ពោធិ៍សាត់៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ទីរួមខេត្តបាត់ដំបង នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមការបញ្ជាក់ ពី លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះទស្សនកិច្ចសិក្សាពីគម្រោងនេះ ដែលរៀបចំដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ។ លោក ឈឹម ផល្លា បន្តថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ទីរួមខេត្តបាត់ដំបង បានបញ្ចប់ការសាងសង់ស្ទើរទាំងស្រុង គឺនៅសល់តែការសាងសង់ផ្លូវវៀងក្រុង និងស្ពានឆ្លងកាត់ស្ទឹងពោធិសាត់ប៉ុណ្ណោះ។ តាមការគ្រោងទុក កំណាត់ផ្លូវនេះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាខាងមុខ ។ កំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាមរហូតដល់ក្រុងសេរីសោភ័ណ្ឌ បានស្ថាបនារួចរាល់ ប៉ុន្តែនៅសល់មួយកំណាត់ទៀតគឺពីសេរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ ដល់ក្រុងប៉ោយប៉ែត ប្រវែង ៣៦គីឡូម៉ែត្រ នៅមិនទាន់សាងសង់រួចរាល់នៅឡើយទេ ។ លោកបញ្ជាក់ថា ផ្លូវជាតិលេខ៥ ដែលបានសាងសង់នេះគឺជាប្រភេទស្តង់ដាផ្លូវហាយវ៉េលក្ខណៈអន្តរជាតិ ដែលបានចាក់កម្រាស់រហូតដល់ ១តឹកកន្លះ ស្មើ ១៥សង់ទីម៉ែត្រ ទ្រលើទម្ងន់ច្រើន ប្រើប្រាស់បានយូរ និងបន្តភា្ជប់ពីព្រំដែនថៃទៅដល់ប្រទេសវៀតណាម។…
-
សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី បានទទួលហិរញ្ញប្បទានឥតសំណងបន្ថែម ដើម្បីពង្រឹងសមត្ថភាពឱ្យក្លាយទៅជាសហគ្រិនសហគមន៍កសិកម្ម

ភ្នំពេញ៖ សហគមន៍កសិកម្មម្រេចសរីរាង្គ នៅខេត្តមណ្ឌលគិរី បានទទួលហិរញ្ញប្បទានឥតសំណងបន្ថែមពីគម្រោងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម ដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្មក្លាយទៅជាសហគ្រិនសហគមន៍កសិកម្ម។ ការចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី បានធ្វើឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ សហគមន៍កសិកម្មម្រេចសរីរាង្គ មណ្ឌលគិរីនេះ ជាសហគមន៍ទី១៩ហើយ ដែលទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ជាមួយគម្រោង CASDP ដែលមានទឹកប្រាក់ចំនួន ៥៤ ៥៨៧ ដុល្លារអាមេរិក ដែលស្មើនឹង៤០ភាគរយ នៃទុនវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេលបីឆ្នាំ (២០២៣-២០២៥)។ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានថ្លែងនាពិធីនោះថា សហគមន៍បានលើកផែនការក្នុងទុនវិនិយោគ សរុបប្រមាណជា២៧ម៉ឺនដុល្លា ក្នុងនោះ ៦០ភាគរយ ជាទុនដែលសហគមន៍មានស្រាប់ក្នុងដៃ ៤០ភាគរយ ជាទុនផ្តល់ពីគម្រោង និងផ្លូវកៅស៊ូ១ខ្សែក្នុងតំលៃប្រមាណជា ៨៧ ម៉ឺនដុល្លារ ក៏ត្រូវគម្រោងផ្តល់ជូនសហគមន៍ និងប្រជាជនក្នុងមូលដ្ឋាននោះផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្ម ជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិពិធកម្មកសិកម្ម (CASDP) ដែលផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីក្លាយទៅជាសហគ្រិនសហគមន៍កសិកម្ម តាមអនុសាសន៍ណែនាំរបស់ឯកឧត្តម…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលរាជធានីខេត្តបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ បង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ក្នុងលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៣ បានលើកឡើងដោយស្នើឱ្យរដ្ឋបាលរាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជី ដោយជួយណែនាំដល់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើការបញ្ជាក់នីត្យានុកូលកម្មលើប្រកាសស្តីពីការចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗផងដែរ ដល់បេក្ខជនដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ឬខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ជុំវិញបញ្ហានេះ លោក សោម…
-
កម្ពុជា និងឡាវ វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ និងប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហការនេះបន្ថែមទៀត

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសឡាវបានវាយតម្លៃខ្ពស់លើចំណងកិច្ចសហប្រតិបត្តិការក្នុងផ្នែកយោធារវាងគ្នានិងគ្នាកន្លងមក ហើយប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះបន្ថែម តួយ៉ាងការផ្លាស់ប្តូរព័ត៌មានចារកម្ម ការទប់ស្កាត់បទល្មើសឆ្លងដែន ការបណ្តុះបណ្តាលសមត្ថភាពកងទ័ពជាដើម។ការផ្លាស់ប្តូរនេះ ក្នុងន័យថែរក្សាសន្តិភាព ស្ថិរភាព បង្កើនសុខុមាលភាពប្រជាជនប្រទេសទាំងពីរនិងនៅក្នុងតំបន់។ ការវាយតម្លៃ និងការប្តេជ្ញារវាងប្រទេសទាំងពីរ ធ្វើឡើងតាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាទីក្រុងវៀងច័ន្ទន៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាកម្ពុជាទៅកាន់ប្រទេសឡាវ ។ ប្រភពហ្វេសប៊ុកផ្លូវការរបស់បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា នៅក្នុងជំនួបនេះភាគីទាំងពីរបានរំលេចឡើងនូវសមិទ្ធផលដែលបានសម្រេចបានក្នុងផែនការនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ តួយ៉ាងការផ្លាស់ប្តូរទស្សនកិច្ច ពិធីសារនានា ដើម្បីឆ្លុះបញ្ចាំាងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលភាគីទាំងពីរបានព្រមព្រៀង។ ប្រភពដដែលបន្តថា ៖ «សកម្មភាពនេះបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកម្ពស់ជីវភាព សុខមាលភាពប្រជាជនប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ផងដែរ»។ ដោយឡែកក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឡាវនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូកងទ័ពកម្ពុជា នាថ្ងៃទី៣ ខែតុលា ក៏បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន…
-
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា កាកបាទក្រហមកម្ពុជានឹងចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នឹងចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គិតជាទឹកប្រាក់ចំនួន ៦៦.៨៨៨ដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីការផ្តល់អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១ ៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ដែលមន្ត្រីតំណាងពីកាកបាទក្រហមកម្ពុជានឹងចុះចែកពីថ្ងៃទី៤-៥ នៅស្រុកកណ្ដៀង ដែលមាន៩២៥គ្រួសារ និងក្រុងពោធិ៍សាត់ មាន៣៧៥គ្រួសារ»។ សេចក្តីប្រកាសបន្តថា ពីថ្ងៃទី៦-៧ ខែតុលានឹងចែកនៅស្រុកភ្នំក្រវាញ ដែលមាន ៣២០គ្រួសារ) និងស្រុកវាលវែង មានចំនួន ២២៥គ្រួសារ។ បើតាមការប្រកាស…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ

-
សម្ដេចតេជោ ហ៊ុន សែន៖ បៀវត្សរ៍ឡើងបានតិច ប្រសើរជាងបាត់បង់ការងារធ្វើ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បៀវត្សរ៍ឡើងបានតិច ប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះនៅលើបណ្ដាញសង្គម នាយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា បានសម្រេចផ្តល់ប្រាក់ឈ្នួលគោលជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និង វាយនភណ្ឌ ចំនួន២០៤ ដុល្លារ ប៉ុន្តែ មាន មជ្ឈដ្ឋាន មួយចំនួនតូច រិះគន់ថា ការដំឡើងនេះ មិនអាចទទួលយកបាន ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់ថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ សម្ដេចបន្តថា ការដំឡើងបានបៀវត្តន៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។ សម្ដេចតេជោ បានប្រកាសសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។…
-
រដ្ឋមន្រ្តីពាណិជ្ជកម្ម និងសមាគមភស្តុភារកម្មកម្ពុជា នឹងអញ្ជើញពិនិត្យការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-វៀតណាមសប្ដាហ៍នេះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល នឹងដឹកនាំគណៈប្រតិភូក្រសួង និងសមាគមភស្តុភារកម្មកម្ពុជា ទៅត្រួតពិនិត្យមើលការធ្វើពាណិជ្ជកម្ម នៅតាមច្រកព្រំដែនកម្ពុជា និងវៀតណាម នៅថ្ងៃទី៥ ខែតុលាខាងមុខនេះ ដើម្បីឱ្យមានសង្គតិភាពច្បាស់លាស់ ចំពោះពាណិជ្ជកម្មតាមព្រំដែន។ ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនេះ ត្រូវបានលោក ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូន ប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដោយលោកអះអាងថា ជាដំណើរទស្សនកិច្ចមួយដ៏មានសារៈសំខាន់ ដោយនឹងបានស្វែងយល់ការតែច្បាស់អំពីសកម្មភាពនៃការដឹកជញ្ជូន បញ្ហាប្រឈមនានារបស់ការដឹកជញ្ជូនតាមព្រំដែន ថែមទាំងអាចផ្តល់ជាដំណោះស្រាយផងដែរ។ លោក ស៊ិន ចន្ធី បានប្រាប់ឱ្យដឹងថា វិស័យដឹកជញ្ជូនភស្តុភារកម្ម និងដឹកជញ្ជូន និងវិស័យពាណិជ្ជកម្ម ជាវិស័យដែលមានការទាក់ទងគ្នាយ៉ាងស្អិតរមួត និងមិនអាចខ្វះគ្នាបានឡើយ ដែលនេះជាហេតុផល ដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្មី បង្ហាញការយកចិត្តទុកដាក់លើវិស័យនេះ ខណៈដែលកន្លងតម្លៃដឹកជញ្ជូននៅកម្ពុជាថ្លៃជាងបណ្តាប្រទេសដទៃទៀត។ លោក ស៊ិន ចន្ធី បានបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺដើម្បីបង្ហាញឱ្យឃើញជាក់ស្តែងនូវសកម្មភាពនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន, បញ្ហាប្រឈមដែលតែងកើតមានឡើង, ការដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗពីមន្រ្តីពាក់ព័ន្ធ និងវិស័យឯកជននៅតាមច្រកព្រំដែនទាំងនោះផងដែរ»។ បើតាមប្រធានសមាគមភស្តុភារកម្មកម្ពុជា មិនត្រឹមតែច្រកព្រំដែនកម្ពុជាជាមួយវៀតណាមទេ សមាគមគ្រោងនឹងអមដំណើររដ្ឋមន្រ្តីទៅកាន់ច្រកព្រំដែនជាមួយប្រទេសជិតខាងដទៃទៀតនាពេលខាងមុខ ដើម្បីជាការផ្តល់ព័ត៌មានដល់រាជរដ្ឋាភិបាលនូវស្ថានភាពជាក់ស្តែងពិតប្រាកដ…
-
រដ្ឋមន្រ្តី៖ ប្រជាជាតិខ្មែរមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្វថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់

ភ្នំពេញ៖ មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់ នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធយ៉ាងចើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងពិធីអបអរសាទរខួបលើកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺ ជួយយើងទាំងអស់គ្នា» នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារឱ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្ស ចាស់ឱ្យបានល្អប្រសើរ និងបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិ។ ឯកឧត្តម ជា សុមេធី ថ្លែងថា ៖ «យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់ចំណេះដឹង វប្បធម៌ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ»។…