Category: ព័ត៌មានជាតិ

  • យានយន្តល្មើសចំនួន ៥៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី៦ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៥៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី៦ ខែតុលា ម្សិលមិញនេះ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ១០៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៦៧គ្រឿង រថយន្តធំ ១១៨គ្រឿង រថយន្តតូច ៨៤៩គ្រឿង ម៉ូតូ ២៥០០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៥៥៦គ្រឿង មានរថយន្តធំ ១០គ្រឿង រថយន្តតូច ១៣១គ្រឿង និងម៉ូតូចំនួន ៤១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី៦ ខែតុលា

    ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី៦ ខែតុលា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៦៧នាក់ រួមមាន ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់(ស្រី ០នាក់)ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់(ស្រី ០នាក់)បើកបរក្រោមឥទ្ធិពល ៣ករណី ឃាត់ ២០នាក់(ស្រី ០នាក់)ប្រើប្រាស់ ៧ករណី ឃាត់ ៣៧នាក់(ស្រី ៧នាក់)វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦,០៥ក្រាម និង៣កញ្ចប់តូច។កេតាមីន(Ke) ស្មើ ១១៧២,២៨ក្រាម។កញ្ឆា ស្មើ ១៩៨,៦៩ក្រាម ។លទ្ធផលខាងលើ ០៩អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ០៩អង្គភាព ៕ ដោយ ៖ ប៊ុនធី និង…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស៤នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦និងរងរបួសធ្ងន់ស្រាល៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់(ស្រី ០១នាក់), របួសធ្ងន់ ០១នាក់ និងរបួសស្រាល ០៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៨លើក មាន ៖ កត្តាល្បឿន ០៥លើក (ស្លាប់ ០៤នាក់), មិនគោរពសិទ្ធិ ០១លើក(ស្លាប់ ០១នាក់), ភ្លើងសញ្ញា ០១លើក (ស្លាប់ ០១នាក់) និងកត្តាយាន ០១លើក៕៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • កម្ពុជា និងហ្វីលីពីន បង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់

    កម្ពុជា និងហ្វីលីពីន បង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់

    (ភ្នំពេញ)៖ កម្ពុជា និងហ្វីលីពីន បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់តំបន់ទេសចរណ៍ដទៃទៀត ដែលមានសក្ដានុពល ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការទូតសេដ្ឋកិច្ច និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការពារជាតិ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ ក៏បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់តំបន់ទេសចរណ៍ដទៃទៀតដែលមានសក្ដានុពលនៅកម្ពុជា និងហ្វីលីពីន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណហ្វីលីពីន ដែលបាននាំចូលអង្ករពីកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ឱ្យបានឆាប់តាមពេលវេលាសមស្រប ។…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ខេត្តសៀមរាប

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ខេត្តសៀមរាប

    សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប សរុបប្រមាណជាង ២៥០រូប។ អង្គពិធីបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់តាមដាន និងដាក់ចេញយន្តការដើម្បីឆ្លើយតបរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការអន្តរាគមន៍សំខាន់ៗ សំដៅស្ដារកំណើនទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយនឹងការបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការខិតខំជាបន្តបន្ទាប់របស់ក្រសួងទេសចរណ៍ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីពីការដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួមក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្ត្រ ទាំង៥ ហៅកាត់ថា “បង្កើន៥-BUILD” និងការងារគាំទ្រអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍន៍៣ -3Ds”។ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃភាពជាដៃគូ រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍ (4Ps) ក្នុងការរួបរួមគ្នាពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងបរិបទនៃស្ថានភាពប្រឈមផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងការធ្វើដំណើរជាអន្តរជាតិរបស់ទេសចរ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានបើកកិច្ចពិភាក្សា ដើម្បីប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ…

  • រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្នើឱ្យអង្គការរូមធូរីដ ជួយដល់ការវាយតម្លៃនៃការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ

    រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្នើឱ្យអង្គការរូមធូរីដ ជួយដល់ការវាយតម្លៃនៃការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោក Michael Bowers ប្រធានកម្មវិធីនៃអង្គការរូមធូរីដសកលលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការរូមធូរីដ ដែលបានជួយដល់ការលើកម្ពស់អំណានថ្នាក់ដំបូង និងគាំទ្រដល់ការគ្រប់គ្រងនិងដំណើរការបណ្ណាល័យនៅតាមសាលាបឋមសិក្សាគោលដៅនាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងបានអភិវឌ្ឍកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ផ្អែកតាមបទពិសោធនៃការអនុវត្តរបស់អង្គការរូមធូរីដ ។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គការរូមធូរីដជួយដល់ការវាយតម្លៃនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ ជាការឆ្លើយតប ចាប់តាំងពីឆ្នាំ២០១៨មក អង្គការរូមធូរីដបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីអំណាន និងកម្មវិធីអប់រំកុមារី ចំណាយទឹកប្រាក់ជិត២០លានដុល្លារសហរដ្ឋអាមរិក។ ហើយអង្គការរូមរីដ សូមទទួលយកនូវសំណូមពររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងបានប្តេជ្ញាបន្តគាំទ្រដល់ការលើកកម្ពស់អំណាននៅកម្ពុជា។ លោក Micheal Bowers បានប្រគល់សៀវភៅជាខេមរៈភាសាចំនួនជាង១២ម៉ឺនក្បាលនិង សៀវភៅជាភាសាអង់គ្លេសចំនួនជាង៨៣ ម៉ឺនក្បាលដល់ក្រសួងផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាការថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Michael Bowers ទទួលជំនួស…

  • អបអរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    អបអរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    ផ្សាយបន្តផ្ទាល់ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣

  • ក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុប្រាំបួនឆ្នាំ ក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ

    ក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុប្រាំបួនឆ្នាំ ក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ

    ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុប្រាំបួនឆ្នាំទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន ខណៈកម្ពុជាក៏មានគម្រោងផ្តល់ថ្នាំបង្ការនេះដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំតាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ។ ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នំា២០២៣ នេះតទៅ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃដល់កុមារីអាយុប្រាំបួនឆ្នំានៅទូទាំងប្រទេសនេះ ធ្វើឡើងតាមរយៈការចុះផ្តល់សេវាជាទៀងទាត់នៅតាមសាលារៀន និងសហគមន៍ និងការផ្តល់សេវាជាប្រចាំនៅ មណ្ឌលសុខភាព។ ការផ្តល់នេះធ្វើឡើងដោយក្រសួងសុខាភិបាល សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្ររបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំងនិងការផ្តល់ថ្នាំបង្ការ (Gavi), អង្គការសុខភាពពិភពលោក (WHO), យូនីសេហ្វ (Unicef) និងអង្គការ Clinton Health Access Initiative (CHAI)។ ពិធីប្រកាសជាផ្លូវការនេះបានធ្វើឡើងដោយមានការចូលរួមជាអធិបតីភាព ពីឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រ សួងសុខាភិបាល មន្រ្តីពាក់ព័ន្ធក្នុងក្រសួង និងអង្គការដៃគូជាច្រើន ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី ៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ដែលករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។ នៅកម្ពុជាជំងឺមហារីកមាត់ស្បូនជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេលំដាប់ទីពីរ និងជាមូលហេតុចម្បងទីបីនៃមរណភាពដែលបណ្តាលមកពីជំងឺមហារីក ក្នុងចំណោមស្ត្រីគ្រប់វ័យ ដោយមានការប៉ាន់ប្រមាណថា មានករណីថ្មីៗប្រមាណ ១ ១៣៥ ករណី…

  • ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមចុះជួយគាំទ្រ និងពង្រឹងសេវានៅតាមមណ្ឌលសុខភាពចំនួន ១៣ខេត្ត

    ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមចុះជួយគាំទ្រ និងពង្រឹងសេវានៅតាមមណ្ឌលសុខភាពចំនួន ១៣ខេត្ត

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមចុះជួយគាំទ្រនិងពង្រឹងការអនុវត្តស្តង់ដារនៃការទទួលស្គាល់គុណភាពសេវានៅតាមមណ្ឌលសុខភាពចំនួន១៣ខេត្ត ដើម្បីរៀបចំផែនការនិងគោលនយោបាយសម្រាប់យកមកអនុវត្តក្នុងការពង្រីកគុណភាពសេវាមណ្ឌលសុខភាព។ តាមរយៈហ្វេសប៊ុកក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែតុលា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមចុះជួយគាំទ្រជំរុញ និងពង្រឹងការអនុវត្តស្តង់ដារនៃការទទួលស្គាល់គុណភាពសេវានៅតាមមណ្ឌលសុខភាពចំនួន ១៣ខេត្ត។ ខេត្តទាំងនោះ រួមមាន ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ការចុះជួយគាំទ្រ និងពង្រឹងមណ្ឌលសុខភាពក្នុងខេត្តទាំងនោះ គឺដើម្បីពិនិត្យ និងពិភាក្សាអំពីផែនការ ការទទួលខុសត្រូវ តួនាទីភារកិច្ចរួម និងការពិនិត្យបញ្ជីផ្ទៀងផ្ទាត់ព័ត៌មានមណ្ឌលសុខភាពសម្រាប់យកមកអនុវត្ត។ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា សកម្មភាពចុះជួយគាំទ្រជំរុញ និងពង្រឹងការងារនៅតាមមណ្ឌលសុខភាពនៃខេត្តទាំង១៣ នឹងត្រូវចាប់ផ្តើមចុះធ្វើដោយក្រុមការងារថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល រួមគ្នាជាមួយមន្ទីរសុខាភិបាលខេត្ត។ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែតុលាថា តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅទៅលើពង្រីកនៃការផ្ដល់សេវាសុខាភិបាលនៅមូលដ្ឋាន ជាពិសេសនៅក្នុងមណ្ឌលសុខភាព…

  • ខេត្តកណ្តាល បង្ហាញការតាំងចិត្តសម្រេចឱ្យបានផ្គត់ផ្តង់ទឹកស្អាតនៅតាមជនបទនៅត្រឹមឆ្នាំ ២០២៥

    ខេត្តកណ្តាល បង្ហាញការតាំងចិត្តសម្រេចឱ្យបានផ្គត់ផ្តង់ទឹកស្អាតនៅតាមជនបទនៅត្រឹមឆ្នាំ ២០២៥

    កណ្ដាល៖ អាជ្ញាធរខេត្តកណ្តាលបានបង្ហាញការតាំងចិត្តសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជនដែលរស់នៅតាមនៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ នៅក្នុងក្រុង/ស្រុកចំនួនពីរនៅត្រឹមឆ្នាំ ២០២៥ តាមរយៈយន្តការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ ក្រុង/ស្រុកចំនួនពីរនៃខេត្តកណ្តាលនោះរួមមាន ក្រុងអរិយក្សត្រ និងស្រុកស្អាង ដែលតំបន់ទាំងពីរនេះត្រូវបានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលដឹកនាំដោយ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។ ប្រភពរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនៅក្រុងអរិយក្សត្រ នៅថ្ងៃទី ៥ ខែតុលានេះលោក នុត ពុធដារ៉ា ជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) មានប្រសាសន៍ថា ត្រឹមឆ្នាំ ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្ត ចង់សម្រេចឱ្យបាននូវចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកបញ្ជាក់ថា៖«រដ្ឋបាលខេត្តកណ្តាល បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់…