-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១ តុលា ២០២៣ (មានវីដេអូ)

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃបិណ្ឌវេនទី២ នៅវត្តមុនីប្រសិទ្ធីវង្ស ក្នុងខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅប្រគេនព្រះសង្ឃក្នុងបិណ្ឌទី២ នៅវត្តមុន្នីប្រសិទ្ធីវង្ស (វត្តព្រែកព្នៅ) ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ។ នាឱកាសដ៏ថ្លៃថ្លានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា…
-
យានយន្តល្មើសចំនួន ៥៩៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧០៧គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ១៤៤គ្រឿង ម៉ូតូ ៥៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៥៩៣គ្រឿង មាន រថយន្តធំ ៥គ្រឿង រថយន្តតូច ១១៣គ្រឿង និងម៉ូតូចំនួន ៤៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ ដដែល បាន វាយតម្លៃ ថា ការ អនុវត្ត តាម អនុក្រឹត្យ ថ្មី ក្នុង ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស៦នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤និង របួសធ្ងន់ស្រាល៦នាក់។ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស របួសធ្ងន់ ៤ នាក់ និង របួសស្រាល ០២ នាក់ គឺ កើតឡើង ដោយសារ ការ ប៉ះទង្គិច គ្នា ចំនួន ៦ លើក មាន ៖ កត្តា ល្បឿន ០២ លើក , មិន គោរព សិទ្ធិ ១ នាក់ , មិន ប្រកាន់ ស្តាំ ២ នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ទិសដៅការងារមួយចំនួន ដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបន្តអនុវត្ត

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរយៈពេល៩ខែ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ និង កោតសរសើរដល់អង្គភាពស្ថាប័ន ដែលមានស្នាដៃក្នុងការកសាងអង្គភាព ការប្រតិបត្តិតួនាទី ភារកិច្ចចំពោះនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ ពង្រឹងការអនុវត្តច្បាប់ រួមចំណែកកសាងកម្ពុជា ជាប្រទេសនីតិរដ្ឋ ព្រមទាំងដាក់ចេញនូវវិធានការណ៍ និង អនុវត្តនូវពាក្យស្លោករបស់កងរាជអាវុធហត្ថរួមមាន៖ ទី១. កសាង ហ្វឹកហ្វឺន និងប្រតិបត្តិការ សម្រាប់ប្រតិបត្តិតួនាទី ភារកិច្ច ធានាបាននូវប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ទី២. ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ និងទី៣. ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់បន្ថែមថា សម្រាប់មេបញ្ជាការឬប្រធានស្ថាប័ន ការងារគ្រប់គ្រងកម្លាំង ត្រូវធ្វើកិច្ចការងារ ៧យ៉ាង៖…
-
ក្រុមសង្គ្រោះគ្រោះមហន្តរាយ កងពលតូចអន្តរាគមន៍លេខ៨ បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចល័តជួយប្រជាពលរដ្ឋ តាមភូមិសាស្រ្ត មានមានគ្រោះទឹកជំនន់

(ខេត្តព្រះវិហា)៖ កម្លាំងក្រុមសង្គ្រោះគ្រោះមហន្តរាយ និងរថយន្តសម្រាប់ដឹកជញ្ជូន រថយន្តសង្គ្រោះ ព្រមទាំងស្បៀងអាហារ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨.៣០នាទី ត្រូវបានរៀបចំរួចជាស្រេច តាមបទបញ្ជា ដើម្បីត្រៀមចល័តជួយប្រជាពលរដ្ឋ តាមភូមិសាស្រ្ត ពេលមានគ្រោះធម្មជាតិទឹកជំនន់ ។ ចំពោះការរៀបចំត្រៀមនេះ ធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ៕ សួន លីណា
-
ឯកឧត្តម ប្រាក់ សោភ័ណ ណែនាំមន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត បន្តបំពេញភារកិច្ចស្នូលបម្រើសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា

(សៀមរាប)៖ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំ និង ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត ត្រូវបន្តបំពេញភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងល្អ បម្រើសេវាសាធារណៈ ជូនប្រជាជនឲ្យបានទាន់ពេលវេលា ។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ។ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា ក្រោយពេលមានភាពធូស្រាល ពីវិបត្តិកូវីដ១៩ ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ មានវប្បធម៌សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ បាននិងកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនាកម្សាន្តជាបណ្តើរៗ ក្នុងការស្តារឡើងវិស័យទេសចររបស់ខេត្តយើងផងដែរ ។ ឯកឧត្តម ក៏បានជំរុញឱ្យ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត ចូលរួមអនុវត្តគោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន…
-
សហជីពធំៗ ចេញញត្តិគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ ២០២៤

(ភ្នំពេញ)៖ តំណាងសហជីពធំៗនៅថ្ងៃទី៣០ កញ្ញា ឆ្នាំ ២០២៣ បានចេញញត្តិគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តីសម្រេចការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារក្នុងមួយខែ ។ សហជីពធំៗទាំងនោះរួមមាន សហព័ន្ឋសហជីពសុវត្ថិភាពកម្មករ សហព័ន្ឋសហជីពកម្មករប្រជាធិបតេយ្យ និង សហព័ន្ឋសហជីពវឌ្ឍនភាពការងារកម្មករខ្មែរ ជាដើម។ ក្រុមសហជីពបានលើកឡើងថា ពួកគេបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ដោយប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សានិងបង្កើតឱកាសការងារជូនដល់បងប្អូនកម្មករនិយោជិតព្រមទាំងបន្តជំរុញឲ្យមានបរិយាកាសវិនិយោគនិងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ។ ក្រុមសហជីពក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋ បន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារនិងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់ ។ ជាងនេះទៅទៀត សហជីពគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់កាលៈទេសៈ ពិសេសសម្តេចធិបតីបានអនុញ្ញាតឲ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផងដែរកំពុងទទួលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកលដែលនាំឲ្យតម្រូវការសាកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ ។ លើសពីនេះទៅទៀត កម្មករក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និង ថ្លៃអគ្គិសនីនៅតាមផ្ទះជួលរួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផងដែរ៕ ដោយ វណ្ណលុក
-
ស្ថាប័នពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅខេត្តបាត់ដំបង

ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយពីការចំណាកស្រុកប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋ និងចូលរួមទប់ស្កាត់ការជួយដូរកម្លាំងមនុស្សដោយខុសច្បាប់ ។ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីការិយាល័យអប់រំមីន និងស្តារទំនាក់ទំនង បានអមដំណើរ ប្រតិភូគណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី)ប្រចាំទីក្រុងភ្នំពេញ និងប្រតិភូអាយ (អាយ.ស៊ី.អរ.ស៊ី) ប្រចាំទីក្រុងហាណូយ ចុះពិនិត្យការងារផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការជួញដូរមនុស្ស នៅស្រុកកំរៀង និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ នៅមូលដ្ឋានខេត្តបាត់ដំបង។ ទន្ទឹមនឹងនោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំទីក្រុងភ្នំពេញ និងទីក្រុងហាណូយ បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការងារអប់រំផ្សព្វផ្សាយពីចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការងារស្តារទំនាក់ទំនងគ្រួសារ របស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារ ដែលធ្វើបានយ៉ាងល្អប្រសើរ ដោយសង្កេតឃើញថាប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី និងក្រុមការងារបានចុះពិនិត្យការចែកលិខិតដំណឹងគ្រួសាររបស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅតាមខ្នងផ្ទះដោយផ្ទាល់ និងបានវាយតម្លៃខ្ពស់ចំពោះការសហការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានដែលបានជួយសម្រួលការងាររហូតទទួលបានជោគជ័យ។ ក្នុងឱកាសនោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី បានពិនិត្យឃើញថា លិខិតដំណឹងគ្រួសាររបស់កាកបាទក្រហមកម្ពុជា ពិតជាមានសារៈសំខាន់ក្នុងការជួយផ្តល់ដំណឹងរវាងក្រុមគ្រួសារ និងជនជាប់ឃុំ។ ប្រភពខាងលើបញ្ជាក់ថា៖«ជាក់ស្តែង ក្នុងនោះមានមួយករណីដែលគ្រួសារបានបាត់ដំណឹងបងប្រុស អស់រយៈពេល១០ឆ្នាំ ស្មានតែបងប្រុសបានទទួលមរណភាពទៅហើយ មិននឹកស្មានថាបងប្រុសជាប់នៅពន្ធនាគារនោះទេ…
-
គ.ជ.ប នឹងចាប់ផ្តើមធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅថ្ងៃស្អែក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស ។ ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គ.ជ.ប បានអំពាវនាវចំពោះ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ដើម្បីឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ បើតាមសេចក្តីអំពាវនាវដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី ២៩ ខែកញ្ញា បញ្ជាក់ថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។ នៅក្នុងលិខិតបញ្ជាក់ថា ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក, ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ…