Category: ព័ត៌មានជាតិ

  • ឯកអគ្គរាជទូតជប៉ុន៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា

    ឯកអគ្គរាជទូតជប៉ុន៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនេះ ឯកឧត្តម UENO Atsushi បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិកន្លងមក ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានសម្រេចនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា និងការអភិវឌ្ឍគួរឱ្យកោតស្ញប់ស្ញែង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ។ ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ថ្លែងថា ជប៉ុនជាមិត្តដ៏ល្អ,…

  • ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

    ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ផ្អែកតាមច្បាប់ស្ដីពីវិសោធកម្ម ច្បាប់ស្ដីពីការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា៣ថ្មី “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តងនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរមុនដំណាច់ ឆ្នាំទី៦នៃនីតិកាលព្រឹទ្ធសភា លើក លែងតែក្នុង ករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកំណត់និងប្រកាសដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមប្រសាសន៍ ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ ព័ន្ធនាព្រឹកថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម នុត សុខុម បន្តថា ផ្តើមចេញពីមូល ដ្ឋាននេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែន ការមេ ប្រតិទិនការងារបានកែ សម្រួល បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងៗ និងបានត្រៀមសម្ភារ…

  • រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការជាមួយក្រសួងបរិស្ថាន បេីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

    រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការជាមួយក្រសួងបរិស្ថាន បេីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

    (ខេត្តកំពង់ឆ្នាំង )៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ស្រុកសាមគ្គីមានជ័យ ។ នៅក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក៏មានវត្តមានជាកិត្តិយសពីសំណាក់ ឯកឧត្តម ប្រតិភូអមដំណើរ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីមេឃុំ លោកគ្រូ…

  • ជនសង្ស័យ ៥៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៩ ខែកញ្ញា

    ជនសង្ស័យ ៥៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៩ ខែកញ្ញា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៥៥នាក់ រួមមាន ៖ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់) ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ២៩នាក់(ស្រី ២នាក់) ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់(ស្រី ១នាក់)វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកញ្ញា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ២៤៥៨,៤៣ក្រាម និង៦កញ្ចប់តូច។មេតំហ្វេតាមីន(Wy) ស្មើ ៨,៤៦ក្រាម។កេតាមីន(Ke) ស្មើ ២៩,៤៣ក្រាម។លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ១២អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស១២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស១២នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៤និង របួសធ្ងន់ស្រាល១២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ ១០នាក់ និងរបួសស្រាល ០២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១២លើក មាន ៖ កត្តាល្បឿន ០៣លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់/គ្រោះថ្នាក់ ០៣លើក,កត្តាផ្លូវ ០១លើក (ស្លាប់ ០១នាក់), កត្តាយាន០១លើក (ស្លាប់ ០១នាក់), មិនគោរពសិទ្ឋិ ០៣លើក (ស្លាប់ ០២នាក់), មិនពាក់មួក ០៦នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន៤០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន៤០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញនេះ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៦៨គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច៣២គ្រឿង ម៉ូតូ ៤៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៤០៨គ្រឿង មាន រថយន្តធំ ២គ្រឿង រថយន្តតូច៣២គ្រឿង និងម៉ូតូចំនួន ៣៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • នាយករដ្ឋមន្ត្រីថៃ ធានាអះអាងចំពោះសម្តេចតេជោ ហ៊ុន សែន ថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ

    នាយករដ្ឋមន្ត្រីថៃ ធានាអះអាងចំពោះសម្តេចតេជោ ហ៊ុន សែន ថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ

    ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ បានធានាអះអាងចំពោះសម្តេចតេជោ ហ៊ុន សែន ថា រដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ហើយបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ។ ការធានាអះអាងរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ បានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម នៅវិមាន៧មករា នារសៀលថ្ងៃទី២៨កញ្ញា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សន កិច្ច ក្រៅប្រទេសលើកដំបូងមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោបានអបអរសាទរ ជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិ បាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។ ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសំដែងការគួរសម សម្តេចតេជោ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ និងរៀបចំពិធីលៀងសាយភោជន៍ ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ និងរៀបចំពិធីលៀងសាយភោជន៍ ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូ នៅវិមាន៧មករា រាជធានីភ្នំពេញ ៕

  • យុវជនសង្ឃឹមថានឹងទទួលបានការងារធ្វើក្រោយពីបានដាក់ពាក្យនៅ NEA

    យុវជនសង្ឃឹមថានឹងទទួលបានការងារធ្វើក្រោយពីបានដាក់ពាក្យនៅ NEA

    ភ្នំពេញ៖ យុវជននិងអ្នកស្វែងរកការងារធ្វើបានបង្ហាញក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលបានការងារធ្វើក្រោយពីបានមកដាក់ពាក្យស្វែងរកការងារធ្វើនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ នេះ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារបានប្រកាសថា ក្រុមហ៊ុនធំៗចំនួន ៦ បានផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែ។ និស្សិតម្នាក់ឈ្មោះ ប៉ៃ ភឿន មកពីរាជធានីភ្នំពេញ បាននិយាយថា រូបនាងបានមកដាក់ពាក្យដើម្បីស្វែងរកការងារធ្វើនៅNEA ដោយរំពឹងថានឹងទទួលបានជោគជ័យជាប់បានការងារធ្វើពីសំណាក់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក។ និស្សិតរូបនេះនិយាយថា៖ « កន្លងមកខ្ញុំពិបាកក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ តែពេលមកដល់ NEA ខាងNEA ជួយសម្របសម្រួល និងមានឱកាសជួបជាមួយតំណាងក្រុមហ៊ុនដើម្បីសម្ភាសន៍ការងារផ្ទាល់តែម្តង»។ និស្សិតរូបនេះបានថ្លែងអំណរគុណដល់ក្រសួងការងារដែលបានបង្កើតវេទិកាការងារនេះក្នុងការផ្តល់ឱកាសដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើដឹងពីតម្រូវការក្រុមហ៊ុនជ្រើសរើសបុគ្គលិក។ ចំណែកនិស្សិតម្នាក់ទៀត ឈ្មោះ ធឹម ចាន់លៃ ជានិស្សិតឆ្នាំទី១ មកពីខេត្តតាកែវ បាននិយាយឲ្យដឹងផងដែរថា និស្សិតរូបនេះធ្លាប់មកដាក់ពាក្យនៅNEA ច្រើនដងមកហើយតែបរាជ័យ ហើយមកលើកនេះរូបនាងនៅតែមានភាពជឿជាក់ថានឹងមានឱកាសជាប់ទទួលបានការងារធ្វើ។និស្សិតរូបនេះនិយាយថា៖ « ខ្ញុំធ្លាប់មកដាក់ពាក្យច្រើនដងហើយ អារម្មណ៍ខ្ញុំខ្លាច…

  • នាយករដ្ឋមន្ត្រីកម្ពុជា សាទរចំពោះប្រាក់ឈ្នួលកម្មករ និយោជិតសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ដុល្លារ ក្នុង ១ខែ និងអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំតម្លើងថ្លៃជួល

    នាយករដ្ឋមន្ត្រីកម្ពុជា សាទរចំពោះប្រាក់ឈ្នួលកម្មករ និយោជិតសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ដុល្លារ ក្នុង ១ខែ និងអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំតម្លើងថ្លៃជួល

    ភ្នំពេញ៖ សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារអបអរសាទរជាមួយកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ និងបានអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំតម្លើងថ្លៃជួល។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដឹច នាព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ។ ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់ ។ សូមជម្រាបថា លទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ…