Category: ព័ត៌មានជាតិ

  • ខេត្តចំនួនបួន របស់កម្ពុជា កំពុងទទួលរងនូវជំនន់ទឺកភ្លៀង

    ខេត្តចំនួនបួន របស់កម្ពុជា កំពុងទទួលរងនូវជំនន់ទឺកភ្លៀង

    ភ្នំពេញ៖ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងថា ខេត្តមួយចំនួនកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ដែលភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែមិនមានផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ។ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់កាលពីថ្ងៃទី២៧ ខែកញ្ញា ថា ភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្កឱ្យខេត្តមួយចំនួន រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទទួលរងនូវការជនលិច និងធ្វើឱ្យប៉ះពាល់ដល់ ២៣ ក្រុង/ស្រុក និង៧៧ ឃុំ/សង្កាត់។ លោកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ប្រមាណជាង ៨ ៤៧៣ គ្រួសារ ក្នុងនោះអាជ្ញាធរបានជម្លៀសពលរដ្ឋ ៣១៤ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព និងបានបង្កការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២ ៦៥៥ ខ្នង និងស្រូវ ៥ ០៤៤ ហិកតា។ លោកបញ្ជាក់ថា ៖ «ឆ្លើយតបទៅនឹង បញ្ហានេះ ឯកឧត្តម គន់ គីម ប្រធានគណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានចុះទៅពិនិត្យដោយផ្ទាល់នៅក្នុងខេត្តកំពង់ធំ និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការជួយអន្តេរាគមន៍សង្គ្រោះប្រជាពលរដ្ឋ…

  • អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឱ្យម្ចាស់ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអតិថិជនអាយុក្រោម១៨ឆ្នាំ ចូលសម្រាក

    អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឱ្យម្ចាស់ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអតិថិជនអាយុក្រោម១៨ឆ្នាំ ចូលសម្រាក

    កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឱ្យម្ចាស់ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអតិថិជនអាយុក្រោម១៨ឆ្នាំចូលសម្រាក។បម្រាបនេះក្នុងន័យទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលបង្កឡើងដោយក្រុមក្មេងទំនើង ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការណែនាំមួយចំនួន ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមដើម្បីរក្សាសុវត្ថិភាព របៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយក្រុមក្មេងទំនើង។ ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា ៖ «យើងមិនឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ ផ្តល់ជាជម្រក ឬឱកាសឱ្យជនល្មើស ធ្វើអាជីវកម្មផ្លូវភេទ ឬជួញដូរលើស្រ្តី និងកុមារ ការលបលួចជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនបានដាច់ខាត»។ ក្នុងករណីមានជនសង្ស័យលោកស្នើឱ្យម្ចាស់ទីតាំងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ មានសមត្ថកិច្ច។ មួយវិញទៀត លោកថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬទីតាំងអាជីវកម្ម និងមិនអាជីវកម្មទាំងអស់ ត្រូវរាយការណ៍ពីវត្តមានជនបរទេស ដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ប្រព័ន្ធ FPCS (Foreigner Presence in…

  • កម្ពុជា-ធនាគារពិភពលោកនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានទឹករយៈពេលវែងឱ្យកាន់តែខ្លាំង

    កម្ពុជា-ធនាគារពិភពលោកនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានទឹករយៈពេលវែងឱ្យកាន់តែខ្លាំង

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូធនាគារពិភពលោក ឬហៅកាត់ថា WB បានលើកឡើងថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្នាលើការអភិវឌ្ឍធនធានទឹករយៈពេលវែងឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យមាននិរន្តភាព។ ប្រភពក្រសួងធនធានទឹកបានបង្ហាញថា ការលើកឡើងរបស់ភាគីទាំងពីរធ្វើឡើងតាមរយៈជំនួបពិភាក្សាគ្នារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានា និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងនិងធនាគារពិភពលោកក្នុងការកសាងនិងការអភិវឌ្ឍន៍ធនធានទឹករយៈពេលវែងនៅកម្ពុជា។ លោកបានឱ្យដឹងដែរថា ក្នុងពេលបច្ចុប្បន្ន ដោយមានការគាំទ្រ និងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រសួងបាននិងកំពុងដំណើរការគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងកំពុងរៀបចំ គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP)។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ៖ «ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាពទីមួយ ហេតុនេះ ធនាគារពិភពលោកជាមជ្ឈមណ្ឌលចំណេះដឹង និងជាដៃគូដ៏ល្អដើម្បីគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួងដែលបានដាក់ចេញ»។ ជាការឆ្លើយតប លោកស្រី Mariam Sherman បានលើកឡើងថា អភិវឌ្ឍធនធានទឹក គឺរឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។…

  • សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពាក់ព័ន្ធករណីពន្ធដារមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ រាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ!

    សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពាក់ព័ន្ធករណីពន្ធដារមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ រាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ!

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធករណីពន្ធដារ មិនទាន់មានការ សម្រេចជា ផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មី ក៏មិនមាន បង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ ។ នេះបើយោងតាមសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រយៈពេលជាង៤នាទី នារាត្រីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ៕ ដោយ៖ វណ្ណលុកសូមជូនសារសំឡេង

  • កំណាត់ផ្លូវជាតិលេខ៤ ចំនួនពីរកន្លែង ត្រូវបានជូនដំណឹងផ្អាកចរាចរ បណ្តោះអាសន្ន

    កំណាត់ផ្លូវជាតិលេខ៤ ចំនួនពីរកន្លែង ត្រូវបានជូនដំណឹងផ្អាកចរាចរ បណ្តោះអាសន្ន

    ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរបណ្តោះ អាសន្ននៅ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូ ម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ និងត្រង់ ចំណុច ស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ។ ការប្រកាសផ្អាកចរាចរ នេះកើតឡើងបន្ទាប់ពីមានជំនន់ ទឹក ភ្លៀងបានហូរកាត់កំណាត់ផ្លូវនេះកាន់តែខ្ពស់ឡើងៗ។ សូមជូនសេចក្តីជូនដំណឹង៖

  • ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

    ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូតប្រទេស បារាំង ជប៉ុន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ក្រោយពីបានបញ្ចប់ដំណើរការកាត់ក្តីប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, ការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង ៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ។ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ជាមួយនឹងធនធាននៃសំណុំរឿងដែលមានបទពិសោធន៍យ៉ាងច្រើន និងយុត្តិសាស្ត្រនានា ដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈការផ្ទេរចំណេះដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្របតាមទិសដៅប្រែក្លាយកម្ពុជាពីប្រទេសធ្លាប់រៀនសូត្រពីគេ…

  • ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋទាំងអស់ការពារ ពីជំងឺភ្នែកក្រហម ទោះបីជំងឺនេះមិនប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ

    ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋទាំងអស់ការពារ ពីជំងឺភ្នែកក្រហម ទោះបីជំងឺនេះមិនប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ

    ភ្នំពេញ៖ បន្ទាប់ពីមានករណីនៃការផ្ទុះករណីជំងឺភ្នែកក្រហមជិត១០០ករណី នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ការពារ ពីជំងឺភ្នែកក្រហមនេះ ទោះបីជាជំងឺនេះមិនប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីករណីផ្ទុះជំងឺរលាកភ្នែកនៅក្នុងឆ្នាំ២០២៣ នៅកម្ពុជាចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីជំនាញនៃក្រសួងសុខាភិបាល និងមន្រ្តីសុខាភិបាលក្នុងមូលដ្ឋានបានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗផងដែរ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីបញ្ហានៃការឆ្លងជំងឺភ្នែកក្រហមនេះ។ ក្រសួងសុខាភិបាល បានលើកឡើងថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ សេចក្តីប្រកាសបញ្ជាក់ថា ៖ «ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្ដល់ថ្នាំ អង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែកបាន»។ រោគសញ្ញាជំងឺភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន ដោយសារមានការកើនឡើងនូវការផលិតទឹកភ្នែក រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក…

  • ក្រុមហ៊ុនកំពង់ផែកោះកុង៖ កំពង់ផែកោះកុង នឹងជួយដល់កំណើននៃការដឹកជញ្ជូនកសិផលរវាងកម្ពុជា និងចិន

    ក្រុមហ៊ុនកំពង់ផែកោះកុង៖ កំពង់ផែកោះកុង នឹងជួយដល់កំណើននៃការដឹកជញ្ជូនកសិផលរវាងកម្ពុជា និងចិន

    កោះកុង៖ កំពង់ផែកោះកុង ឬកោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលជាផែឯកជនមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញពីក្រៅប្រទេស ជាពិសេសការដោះដូរទំនិញពីប្រទេសចិន។ ដាក់ឱ្យដំណើរការសាកល្បងនូវ កំពង់ផែកោះកុងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយនាថ្ងៃបើកដំណើរការសាកល្បងនោះក៏មានវត្តមាននាវាដឹកទំនិញមួយគ្រឿងបានចូលមកចតផងដែរ។ កំពង់ផែនេះ មានជម្រៅទឹក១១,២ម៉ែត្រ និងអាចចតនាវា ដែលមានទំងន់ចាប់ពីមួយម៉ឺនតោនឡើងទៅ ចំនួនពីរគ្រឿង ក្នុងពេលតែមួយ។ លោក កាវ លាំង ប្រធានក្រុមហ៊ុនកំពង់ផែកោះកុង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា កំពង់ផែកោះកុងរបស់ក្រុមហ៊ុនលោកនេះ បានធ្វើឱ្យការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីភាពរីកចម្រើនគ្រប់ផ្នែកវិស័យ និងមានការសហការដ៏រឹងមាំរវាងប្រទេសទាំងទ្វេ។ លោកបានបន្ថែមថា កំពង់ផែនេះ ត្រូវសាងសង់ឡើងបីដំណាក់កាល ដោយនេះជាការបើកដំណើរការសាកល្បងនេះ ស្ថិតនៅក្នុងដំណាក់កាលទី១ នៅឡើយទេ ដែលដំណាក់កាលទី១ សាងសង់នៅលើផ្ទៃប្រមាណ៧០ភាគរយ នៃផ្ទៃដីសរុប១៥ហិកតារបស់ក្រុមហ៊ុន។ លោក កាវ លាំង បានបញ្ជាក់ថា ៖ «ការពិតយើងត្រូវសាងសង់បីដំណាក់កាល…

  • នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលជិត ១០០ករណីនៅក្នុងខេត្តរតនគិរី

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលជិត ១០០ករណីនៅក្នុងខេត្តរតនគិរី

    ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលជិត ១០០ ករណីនៅក្នុងខេត្តរតនគិរី ខណៈដែលថ្នាក់ដឹកនាំខេត្តនៅជាប់គ្នានោះ ក៏បានប្រកាសឱ្យអាជ្ញាធរ ចុះទៅអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួនពីជំងឺនេះ។ យោងតាមការប្រកាសឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី២៥ ខែកញ្ញាថា គិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា មន្ត្រីជំនាញបានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន ៩៣ករណី ក្នុងនោះមានស្រី ៥៧នាក់ នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ នាយកដ្ឋានដដែលបានឱ្យដឹងថា ករណីដែលផ្ទុះឡើងនេះ ដោយសារមានអ្នកភូមិចំនួន ៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាបានទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់នឹងភូមិប៉ក់តូចនេះ។ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញា មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ថា ៖ «ករណីភាគច្រើននៃការរកឃើញជំងឺភ្នែកក្រហមនេះ គឺស្រាលទេ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ១៤ថ្ងៃ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក។ ដូច្នេះការឱ្យថ្នាំបន្តក់ ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ»។ ប្រភពដដែលអះអាងថា ជំងឺភ្នែកក្រហមនេះ វាជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ឬចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម ឆ្លងតាមរយៈខ្យល់ដោយការក្អក…

  • រដ្ឋមន្រី្តក្រសួងបរិស្ថាន៖ អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង

    រដ្ឋមន្រី្តក្រសួងបរិស្ថាន៖ អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង

    ភ្នំពេញ៖ “អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ច សន្យាហើយដោះលែង ដែលជាការអនុវត្តខុសច្បាប់”។ នេះជាការ បញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ ថ្លែងនៅចំពោះមុខមន្រ្តីរាជការក្រោមឱវាទ ក្នុងពិធី សំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារ ធម្មជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គ្រប់ករណីប្រព្រឹត្តិបទល្មើស ទាំងឡាយ ឱ្យតែចាប់បានគឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយ ដោះលែងនោះទេ ។គឺត្រូវតែកសាងសំណុំរឿង និង ដាក់បន្តទៅ តុលាការ ជាដាច់ខាត ។ប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹង កត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យឯកត្តមរដ្ឋមន្រ្តីជា អ្នកសម្រេច ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចឱ្យឃើញផងដែរថា ក្រសួងបរិស្ថាន បាននឹង កំពុងអនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣។ ក្នុងនេះទី១.កាត់ បន្ថយ ការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ…