Category: ព័ត៌មានជាតិ

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង ៥:០០នាទី ថ្ងៃទី២៣ កញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ កញ្ញា ២០២៣ វេលាម៉ោង ៤:០០នាទីព្រឹកនៅកម្ពុជា។

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ជាមួយនេះ កម្ពុជា ចង់បាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អង់តូនីញ៉ូ ហ្គូទរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២២កញ្ញា នាទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចធិបតី និង គណៈប្រតិភូ និងបានបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ីជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ ។ ក្នុងន័យនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបានបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជាដែលបានចូលរួម…

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ «សូមកុំចោលកិច្ចការសង្គម»

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ «សូមកុំចោលកិច្ចការសង្គម»

    ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកថា «សូមកុំចោលកិច្ចការសង្គម» ព្រោះវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយ ឱ្រៀនសូត្រតាមទង្វើល្អៗរបស់យើង និងដើម្បីផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាននូវផ្នត់គំនិតរបស់សង្គម ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះនៅបណ្ដាញសង្គមនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ ប្រធាន ស.ស.យ.ក. បានបញ្ជាក់លើបណ្ដាញសង្គមដូច្នេះថា៖ នៅក្នុងពិធីជួបជុំ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រៅពីការបង្ហាញនូវក្តីនឹករឭកគ្នា ខ្ញុំក៏បានចែករំលែកនូវទស្សនៈមួយចំនួនដល់ ក្រុមគ្រួសារ ស.ស.យ.ក. ដែលមានវត្តមាននៅទីនោះប្រមាណ ៤០០ នាក់ អំពីការចូលរួមកិច្ចការសង្គម។ ឯកឧត្តមបន្តថា ការចូលរួមកិច្ចការសង្គម មិនថាក្នុងក្របខ័ណ្ឌ ស.ស.យ.ក. ឬក្របខ័ណ្ឌណាទេ គឺវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយឱ្យចាប់អារម្មណ៍ និងរៀនសូត្រតាមទង្វើរបស់យើង។ យើងធ្វើនេះ ដើម្បីផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាននូវផ្នត់គំនិតរបស់សង្គម។ យើងត្រូវមានបេះដូងសម្រាប់សង្គមជាតិ ទោះតិចក្តីច្រើនក្តី។ នោះហើយជាស្មារតីរបស់ ស.ស.យ.ក. ។ ក្នុងឱកាសនោះ ឯកឧត្តម…

  • អន្តរជាតិចាប់អារម្មណ៏ពីវឌ្ឍនភាពថ្មី​ របស់កម្ពុជា

    អន្តរជាតិចាប់អារម្មណ៏ពីវឌ្ឍនភាពថ្មី​ របស់កម្ពុជា

    សបា្តហ៍នេះលោកអ្នកនឹងបានយល់ពីការវិភាគ វាយតំលៃអំពីសមត្ថភាពដឹកនាំ​របស់រាជរដ្ឋាភិបាល​ថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពីបានឡើងដឹកនាំនាវាកម្ពុជា ពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រ គោលជំហរ ជាពិសេសគោលនយោបាយរបស់គណបក្សប្រជាជន​កម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ។ តើអន្តរជាតិ ចាប់អារម្មណ៍មកលើកម្ពុជា លើចំណុចអ្វីខ្លះ វឌ្ឍនភាពអ្វីខ្លះ ពីការដឹកនាំ នៃរាជរដ្ឋាភិបាលថ្មី។ សូមតាមដានសណ្តាប់

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៣ កញ្ញា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៣ កញ្ញា ២០២៣ (មានវីដេអូ)
  • កម្ពុជា សង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃសម្រាប់ការឈរឈ្មោះជាសមាជិក គណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព សម្រាប់អាណត្តិ ២០២៥-២០២៦

    កម្ពុជា សង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃសម្រាប់ការឈរឈ្មោះជាសមាជិក គណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព សម្រាប់អាណត្តិ ២០២៥-២០២៦

    (ភ្នំពេញ)៖ កម្ពុជា សង្ឃឹមថា នឹងទទួលបានការគាំទ្រដ៏មានតម្លៃសម្រាប់ការឈរឈ្មោះជាសមាជិក នៃគណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្ដិភាព សម្រាប់អាណត្តិ ២០២៥-២០២៦ ដើម្បីរួមចំណែកដល់ សន្ដិភាព សន្ដិសុខ និ ងស្ថិរភាពអន្ដរជាតិ ។ នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហ ប្រជាជាតិ នាថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានថ្លែងថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេ ញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព ។ សម្ដេចបញ្ជាក់ថា កម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្ដិភាព ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ដំណើរការនេះ កម្ពុជាបានស ម្រេចចិ ត្តឈ រឈ្មោះ…

  • បុរស ពិការតស៊ូពីលក់ត្រីតាមកញ្ច្រែង មកបង្កើតជាសិប្បកម្មត្រីងៀត អាចរកប្រាក់ចំណេញក្នុងមួយខែចាប់ពី៣ទៅ៤ពាន់ដុល្លារ

    បុរស ពិការតស៊ូពីលក់ត្រីតាមកញ្ច្រែង មកបង្កើតជាសិប្បកម្មត្រីងៀត អាចរកប្រាក់ចំណេញក្នុងមួយខែចាប់ពី៣ទៅ៤ពាន់ដុល្លារ

    (ខេត្តសៀមរាប)៖ធ្លាប់តែជីវភាពក្រីក្រ និង ថែមទាំងពិការភាព ប៉ុន្តែយ៉ាងណាដោយភាពអត់ធ្មត់តស៊ូ ទីបំផុតបុរសពិការជើង និងភរិយាបានសម្រេចបំណងដែលជាក្តីសុបិន្តរបស់ខ្លួននោះគឺបង្កើតជាសិប្បកម្មត្រីងៀតមានកេរ្តិ៍ឈ្មោះបោះសម្លេងដែលអាចលក់បានទាំងក្នុងស្រុក និងការបញ្ជូនទៅលក់នៅបរទេសបានថែមទៀត។ បុរសដែលជាម្ចាស់សិប្បកម្មត្រីរូបនេះ មានឈ្មោះ យន់ សំណាង សព្វថ្ងៃរស់នៅភូមិអារញ្ញ ក្រុងសៀមរាប ខេត្តសៀមរាប ហើយបច្ចុប្បន្នលោកថែមទាំងបានទទួលបានវិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS)ដែលជាមធ្យោបាយមួយលោកអាចរកទីផ្សារបានងាយស្រួលជាងមុន។ លោក យន់ សំណាង បានបញ្ជាក់ប្រាប់ថា៖នាពេលបច្ចុប្បន្ននេះលោកអាចលក់ត្រីបាន ក្នុងមួយខែប្រមាណ ២តោន ហើយទទួលបានប្រាក់ចំណេញចាប់ពី ៣ ទៅ ៤ពាន់ដុល្លារ ក្នុងមួយខែ ។ លោកមានបុគ្គលិកធ្វើការចំនួនជាង ១០នាក់។បុរសរូបនេះបានប្រាប់ដែរថា”ខ្ញុំបានចាប់ផ្តើមរកស៊ីតាំងតែពីលក់ត្រីតាមកញ្ច្រែងក្នុងផ្សារបន្តិចបន្តួច ហើយបានពង្រីកមុខរបរបន្តិចម្តងៗរហូតមានដើមទុនច្រើន ដូចសព្វថ្ងៃដោយ សារការតស៊ូស្វិតស្វាញណាស់។ ១៥ឆ្នាំមកនេះខ្ញុំស្គាល់គ្រប់រស់ជាតិ ។បច្ចុប្បន្ននេះដែរខ្ញុំ មានផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងប្រទេសនិងក្រៅប្រទេសក្នុងនេះដូចជាត្រូវបានឈ្មួញកណ្ដាល នាំចេញក្រៅផ្លូវការ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្ត្រាលី ដែលមានសហគមន៍ ជនជាតិខ្មែរកំពុងរស់នៅជាដើម”។ បុរសរូបនេះបានបញ្ជាក់ប្រាប់ថាលោកបានផលិតត្រីងៀត និងត្រីប្រឡាក់ គឺជាផលិតផលចម្បងរបស់សិប្បកម្ម ដោយប្រើប្រាស់ត្រីប្រភេទខុសៗគ្នារួមមាន៖ ត្រីរ៉ស់…

  • លោកវរសេនីយ៍ឯក ជឹម ស៊ីថា ដឹកនាំប្រជុំជួរណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ត្រូវមានវិន័យត្រឹមត្រូវជានិច្ច

    លោកវរសេនីយ៍ឯក ជឹម ស៊ីថា ដឹកនាំប្រជុំជួរណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ត្រូវមានវិន័យត្រឹមត្រូវជានិច្ច

    (ភ្នំពេញ)៖ ដោយអនុវត្តន៍ និងទទួលបាននូវបទបញ្ជាណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានកោះប្រជុំជួរមន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ដើម្បីធ្វើការណែនាំផ្សព្វ ផ្សាយអនុក្រឹត្យលេខ៣៩។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌត្រូវគោរពវិ័ន័យកងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ក្រម សិលធម៏ គុណធម៌ មិនត្រូវពួនលាក់ខ្លួនក្រោមដើម ឈើ ឬកន្លែងផ្សេងៗជាដាច់ខាត។ ត្រូវឈរគោរពប្រជាពលរដ្ឋ អ្នកបើកបរ បើក្នុងករណីខ្វះចន្លោះប្រហោងចំណុចណាត្រូវណែនាំប្រកបដោយសម្តីវាចាទន់ភ្លន់ តែម៉ឺងម៉ាត់។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានដាក់បទបញ្ជាថា រាល់ពេលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្តា គោលដៅ ត្រូវប្រជុំជួរជាមុនសិន ៕ ដោយ ៖ ជីម ភារ៉ា

  • កាកបាទក្រហមកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌

    កាកបាទក្រហមកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលទទួលបាននារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ និង វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពី – ថ្ងៃទី ១៧ ដល់ទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ បានសម្រេចចេញជាសេចក្ដី ថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងនោះសម្រេចបានការងារសំខាន់ៗដោយផ្អែកទៅតាមរបៀបវារៈដែលបាន រៀបចំឡើង ដោយឆ្លងកាត់ការប្រជុំក្នុងប្រទេសចំនួន៧លើក ប្រជុំតាមប្រព័ន្ធអនឡាញរវាងសមាគមជាតិ ទាំង១១ ចំនួន ២លើក និងប្រជុំតាមអនឡាញរបស់គណៈកម្មការរៀបចំ…

  • នាយករដ្ឋមន្ត្រីកម្ពុជា រំលេចពីយុទ្ធសាស្ត្របញ្ចកោណ ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ

    នាយករដ្ឋមន្ត្រីកម្ពុជា រំលេចពីយុទ្ធសាស្ត្របញ្ចកោណ ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍រំលេចពីយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកយកយុទ្ធសាស្ត្របញ្ចកោណ មករំលេចក្នុងមហាសន្និបាតនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហ ប្រជាជាតិ នាថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា កម្ពុជា មានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០ ។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តម អគ្គលេខាធិការ ចំពោះរដ្ឋ សមាជិក ដើម្បីអនុវត្តន៍ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី, រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញា ចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលខ្ញុំទើបបានប្រកាសជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ។ សម្ដេចបន្តថា យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ…