Category: ព័ត៌មានជាតិ

  • អាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម ៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស

    អាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម ៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស

    (ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។ ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច បន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់ម៉ោង ១៤និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ នៅចំណុចធនាគារមួយកន្លែង ផ្លូវ២៨៩ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បេីតាមចម្លើយសារភាពរបស់…

  • ជិះកង់បី អស់តែ ៤០០០រៀល តែច្រលំបាញ់ឱ្យ ៤០០០ដុល្លាអាមេរិក កំពុងប្រកាសស្វែងរកម្ចាស់កង់បី

    ជិះកង់បី អស់តែ ៤០០០រៀល តែច្រលំបាញ់ឱ្យ ៤០០០ដុល្លាអាមេរិក កំពុងប្រកាសស្វែងរកម្ចាស់កង់បី

    (ភ្នំពេញ)៖ អ្នកនិយមលេងបណ្តាញសង្គមបានជួយចែករំលែកយ៉ាងច្រើនជុំវិញការបង្ហោះសំណេរ របស់បុរសម្នាក់ កំពុងប្រកាសស្វែងរកម្ចាស់កងបី ក្រោយជិះអស់តម្លែ ៤ពាន់រៀល បែរជាច្រលំបាញ់អោយចំនួន ៤០០០ដុល្លារទៅវិញ ។ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា បងប្អូនជួយ share រកបងប្រុសម្នាក់នេះផង ខ្ញុំច្រលំបាញ់លុយទៅគាត់ ៤,០០០$ ពេលជិះGrab Tuk tuk របស់គាត់២ ៣ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវអោយគាត់តែ ៤,០០០រៀល ទេ ។ ទន្ទឹមនឹងនេះ ម្ចាស់គណនីខាងលើ សង្ឃឹមថា គាត់បានឃើញនឹងជួយផ្ញើត្រលប់អោយរូបលោកវិញ ពេលនេះ លោកកំពុងស្វែងរក និង ទំនាក់ទំនងគាត់អត់ចូលទេ បើស្គាល់ រឺ ឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ រឺទាក់ទងទៅលោក វិញ ផង ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • ប្រតិកម្មរហ័ស នៃស្នងការរាជធានី បំភ្លឺករណីឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ នៅចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ ខណ្ឌសែនសុខ

    ប្រតិកម្មរហ័ស នៃស្នងការរាជធានី បំភ្លឺករណីឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ នៅចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ ខណ្ឌសែនសុខ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថាមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប ១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង ដើម្បីធ្វើការបំភ្លឺបកស្រាយជុំវិញការចោទប្រកាន់ខាងលើ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បំភ្លឺឱ្យដឹងថា៖ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនពិការភាពដើរសុំលុយ និងអ្នកលក់ផ្លែឈើ នៅតំបន់ស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ…

  • កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទួលគោកកាលពី ៣ឆ្នាំមុន

    កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទួលគោកកាលពី ៣ឆ្នាំមុន

    (ភ្នំពេញ)៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលជាតិថៃ ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ និង ៥០នាទីព្រឹក បានឃាត់ខ្លួនពិរុទ្ធជនចំនួន ០១ នាក់នៅក្នុងទឹកដីប្រទេសថៃហើយបញ្ជូនមកកម្ពុជាដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពីបទ ឃាតកម្ម និងកាន់កាប់អាវុធឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ៦៨៨ (ឈ) ដឃដ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៖-ឈ្មោះ លី ថារិយ…

  • ក្រសួងអធិការកិច្ចបង្ហាលទ្ធផល នៃជំនួបរវាង លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា និង ឯកឧត្តម ហួត ហាក់

    ក្រសួងអធិការកិច្ចបង្ហាលទ្ធផល នៃជំនួបរវាង លោកជំទាវ  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា និង ឯកឧត្តម ហួត ហាក់

    ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវវេជ្ជបណ្ឌិត ដេវយ៉ានី ឧ. ឃូប្រ៊ាហ្គីដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញមកដល់ទីក្រុងញូយ៉ក

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញមកដល់ទីក្រុងញូយ៉ក
  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការងារអាទិភាពរបស់ក្រសួងរៀបចំដែនដី គឺការរៀបចំក្របខ័ណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់លាស់ដោយផ្តោតសំខាន់លេីការកំណត់នូវមុខងារសក្ដានុពលសេដ្ឋកិច្ចដី

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការងារអាទិភាពរបស់ក្រសួងរៀបចំដែនដី គឺការរៀបចំក្របខ័ណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់លាស់ដោយផ្តោតសំខាន់លេីការកំណត់នូវមុខងារសក្ដានុពលសេដ្ឋកិច្ចដី

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍លើកឡើងថា ការងារអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការរៀបចំក្របខណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់ លាស់ ការរៀបចំដែនដី នគរូបនីយកម្ម ដោយផ្តោតសំខាន់លេីការកំណត់នូវមុខងារសក្កានុពលសេដ្ឋកិច្ចដី ជជាអាទិ៍ដីសម្រាប់តំបន់ឆ្នេរ តំបន់ទេសចរណ៍ តំបន់ប្រាសាទ និងដីសម្រាប់សក្ដានុពលកសិកម្មជាដេីម។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួង សូមស្វាគមន៍សិស្សមេធាវី សម្រាប់ការចូលរួមក្នុងកិច្ចការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យកាន់តែបានគ្រប់ជ្រុងជ្រោយ ដេីម្បីជាប្រយោជន៍រួម ជាពិសេសជាឱកាសសម្រាប់ប្អូនៗចូលរួមប្រតិបត្តិច្បាប់ នយោបាយ សង្គមកិច្ច និងយុត្តិធម៌។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសិស្សមេធាវី ជំនាន់ទី១៩ នៃមជ្ឈមណ្ដលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នៅទីស្តីការក្រសួង កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕ ដោយ៖ ង៉ាន់ ទិត្យ

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី

    សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី

    ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ សម្ដេចតេជោ បានបង្ហាញការនឹករលឹកដូច្នេះនៅលើបណ្ដាញសង្គមសង្គមតេឡេក្រាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះ ខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ តែថ្ងៃនេះ នាយករដ្ឋមន្ត្រីថ្មី ចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)។ សម្ដេចតេជោបន្តថា ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មា បន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ។ សម្ដេចតេជោ ក៏បានផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូបខ្ញុំកាលពីឆ្នាំកន្លងទៅ៕ដោយ: វណ្ណលុក

  • មន្ត្រីយុត្តិធម៌៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រោងដំណើរការឆាប់ៗនេះ

    មន្ត្រីយុត្តិធម៌៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រោងដំណើរការឆាប់ៗនេះ

    ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រោងនឹងដាក់ដំណើរក្នុងពេលឆាប់ៗខាងមុខនេះពោលគឺអាចដំណើរការនៅចុងខែកញ្ញា ឬដើមខែតុលារ ដែលមកពេលនេះក្រសួងកំពុងប្រមូលធាតុចូលសំខាន់ៗលើលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរនេះ។ ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់បែបនេះកាលពីថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីក្រសួងយុត្តិធម៌បានធ្វើវិបស្សនាលើកទី៦ ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានពិនិត្យ ពិភាក្សា និងរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ឱ្យដំណើរការនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រសួងបានធ្វើវិបស្សនាលើកទី៦ នេះ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ វិបស្សនានេះ រៀបចំឡើងក្រោយពីទទួលបានធាតុចូលសំខាន់ៗពីសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងបន្ថែមថា វិបស្សនាធ្វើឡើងក្នុងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងព្រះរាជក្រឹត្យ ដើម្បីធានាបានភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងព្រះរាជក្រឹត្យពាក់ព័ន្ធអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។យន្តការនេះ មានសារៈសំខាន់ក្នុងការបង្ខិតសេវាយុត្តិធម៌ទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយមិនមានភាពស្មុគស្មាញលើនីតិវិធី មិនចំណាយពេលវេលាយូរ និងថវិការច្រើន ហើយរក្សាការសម្ងាត់រវាងភាគីជម្លោះ ខុសពីការប្រើយន្តការតុលាការ។ ឯកឧត្តមបន្តថា នៅពេលអាជ្ញាធរនេះដំណើរការនឹងជួយសម្រួលដល់បន្ទុក និងការកកស្ទះសំណុំរឿងនៅតុលាការ ខណៈពេលធនធានតុលាការកម្ពុជានៅមានកម្រិតទាំងហិរញ្ញវត្ថុ…

  • ក្រសួងវប្បធម៌កំពុងរៀបចំចុះក្រមា និងមន្ទីរស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបី និងបញ្ជីបេតិកភណ្ឌស្មារតីចងចាំ របស់អង្គការយូណេស្កូ

    ក្រសួងវប្បធម៌កំពុងរៀបចំចុះក្រមា និងមន្ទីរស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបី និងបញ្ជីបេតិកភណ្ឌស្មារតីចងចាំ របស់អង្គការយូណេស្កូ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងកំពុងរៀបចំឯកសារដើម្បីចុះក្រមា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឬមន្ទីស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបី និងបញ្ជីបេតិកភណ្ឌស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។ ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីលោកជំទាវ ភឿង សកុណា ដឹកនាំប្រតិភូត្រឡប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយទទួលបានជោគជ័យក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានគោលនយោបាយ និងផែនការក្នុងការរៀបចំស្នើសុំចុះបញ្ជីប្រាង្គប្រាសាទផ្សេងៗទៀត ក៏ដូចជាវប្បធម៌អរូបីរបស់យើងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ ឯកឧត្តម គង់ ពុទ្ធិកា បានបញ្ជាក់ថា ៖ «ខ្ញុំទទួលព័ត៌មានបានគឺ លោកជំទាវរដ្ឋមន្រ្តីកំពុងតែរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជីក្រមាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីមួយដែរ ដែលនេះជាការរំពឹងទុករបស់យើង ហើយយើងនឹងខិតខំទៅមុខបន្ថែមទៀត»។ក្រៅពីនោះទៀតលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានខិតខំប្រឹងប្រែងផងដែរនៅក្នុងការស្នើសុំការចុះបញ្ជីគុកទួលស្លែង ឬសារមន្ទីរស-២១របស់យើងនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូផងដែរ ដើម្បីឱ្យពិភពលោកចងចាំដែរថា អ្វីដែលកើតឡើងនៅកម្ពុជានេះគឺជាមេរៀនមួយដែលមិនត្រូវកើតមានឡើងនៅកន្លែងផ្សេងទៀតក្នុងពិភពលោក ហើយក្រៅពីនោះក៏អាចនឹងមានប្រាង្គប្រាសាទផ្សេងៗទៀតដែរដែលកំពុងធ្វើការសិក្សាដើម្បីស្នើសុំការចុះបញ្ជី»។ ទាក់ទងនឹងគម្រោងនេះ បណ្ឌិត សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញាថា ក្រសួងវប្បធម៌ មានការយកចិត្តទុកដាក់មិនមែនតែលើប្រាសាទនោះទេ ប៉ុន្តែក្រសួងក៏យកចិត្តទុកដាក់ទៅលើមនុស្សនៅទូទាំងពិភពលោកឱ្យយល់ដឹងពីដំណើរនៃការវិវត្តសកម្មភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែរ។ លោកបន្តថា សារមន្ទីរស-២១ ជាកន្លែងមួយដែលឱ្យមនុស្សគ្រប់គ្នាមានការចងចាំ…