-
គណបក្សប្រជាជនកម្ពុជា អបអរសាទរដែលរមណីយដ្ឋាន ប្រាសាទ កោះកេររបស់ខ្មែរ បានសម្រេចបញ្ចូលជាសម្បត្តិបេតិក ភណ្ឌពិភព លោក

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ បាន សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សេចក្តីថ្លែងការណ៍ដែលទទួលបាននៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា យើងខ្ញុំទាំងអស់គា្ន ជាថ្នាក់ដឹកនាំ និងជា សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងមូល សូមសម្តែង នូវការអបអរសាទរប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមាន មោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិក ភណ្ឌ ពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទី ក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលា ម៉ោង ១២:១៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ១:២៨នាទី នៅ រាជធានីភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ ជ្រាល ជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៦ និងទី ៧ នៃរដ្ឋសភា ព្រមទាំងក្រសួង…
-
យុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមទាំង១១ នៃភូមិភាគអាស៊ី-អាគ្នេយ៍ ទទួលបានការបណ្តុះបណ្តាល ជំនាញ ទំនាក់ទំនងជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំ វ័យក្មេង

ភ្នំពេញ៖ ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហមទាំង១១ នៃភូមិភាគអាស៊ី-អាគ្នេយ៍ បានទទួលការបណ្តុះ បណ្តាលពីជំនាញទំនាក់ទំនងជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំវ័យក្មេង ។ នេះបើតាមសេចក្តីប្រកាស ព័ត៌មាន ស្ដីពី ពិធីបើក និងលទ្ធផលថ្ងៃទី១ នៃវទិកាយុវជនលើកទី២ នៃ សមាគម ជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគ អាស៊ី អាគ្នេយ៍ ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ពិធីបើកវេទិកាយុវជន លើក ទី២ បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈ កម្មាធិការកណ្ដាល និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់ សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដោយ មានការ អញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរ ជាតិ គ្រូសម្របសម្រួល វេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទ…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយ សម្រេច បាន សមិទ្ធផល ជាក់ស្តែងថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើមាតុភូមិនិវត្តន៍ក្រោយ បញ្ចប់ដំណើរ ទស្សនកិច្ច និងចូលរួមពិព័រណ៍ចិន-អាស៊ាន នៅប្រទេសចិនទទួលបាន ផ្លែផ្កាខ្ពស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណា ចក្រកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មក ដល់ធ្វើមាតុភូមិនិវត្តន៍កម្ពុជាវិញហើយនៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការ អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅក្នុង ប្រទេស ចិន រយៈពេល៤ថ្ងៃ ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជា ប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជា ប្រមុខដឹកនាំរបស់កម្ពុជាទទួលបានផ្លែផ្កាខ្ពស់ជាពិសេសការបន្តពូនជ្រំពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច លំដាប់ទី២លើពិភពលោក និងលំដាប់លេខ១ នៅតំបន់អាស៊ី ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាង នាយក រដ្ឋមន្ត្រី ចិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ…
-
កម្ពុជា-ថៃ នឹងធ្វើការសិក្សាលម្អិតជាមួយគ្នាទាក់ទងនឹងគម្រោងបោសម្អាតតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមព្រំដែននៃប្រទេសទាំងពីរ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជាបានលើកឡើងថា កម្ពុជា និងថៃ នឹងធ្វើការសិក្សាលម្អិតជាមួយគ្នាបន្តទៀតទាក់ទងនឹងគម្រោងបោសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមទីតាំង និងភូមិសាស្ត្រជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលជួបបញ្ហាប្រឈមដោយសារគ្រឿងផ្ទុះទាំងនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបានប្រាប់ឱ្យដឹងដូចនេះកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ(TMAC) កាលពីសប្តាហ៍មុន។ ឯកឧត្តម លី ធុជ បានថ្លែងថា ៖ «យើងនឹងធ្វើការសិក្សាលម្អិតជាមួយគ្នានេះ ក្នុងការបោសម្ពាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះនៅតាមទីតាំង និងភូមិសាស្ត្រនៅជាប់ព្រំដែនជែលជួបបញ្ហាប្រឈម។ ក្រោយទទួលបានព័ត៌មានលម្អិតពីភាគីថៃ ក្រុមការងារជំនាញរបស់កម្ពុជានឹងធ្វើការជាមួយគ្នា ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការក្នុងការឈានទៅដល់ការបោះសម្អាតក្នុងពេលវេលាសមស្របណាមួយ»។ ឯកឧត្តមបានលើកឡើងទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមបន្ទាត់ព្រំដែននេះ លោកនាយកដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងប្រទេសថៃ មានបំណង និងចង់ឃើញតំបន់ព្រំដែននៃប្រទេសដែលមានរបងជាប់គ្នាទាំងពីរ ជាតំបន់ដែលមានសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងសងខាង និងធ្វើឱ្យតំបន់ទាំងនោះ មានការអភិវឌ្ឍន៍ផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «តំបន់មួយចំនួននៃតំបន់ព្រំដែនរបស់ប្រទេសទាំងពីរនេះ ជាអតីតតំបន់សមរភូមិ មានគ្រាប់មីន និងគ្រាន់មិនទាន់ផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទាំងសងខាង និងជាឧបសគ្គដល់ការអភិវឌ្ឍន៍នៅតាមតំបន់នោះ។ ដូច្នេះ ខ្ញុំបានជំរាបជូនភាគីថៃដែរថា…
-
ម៉ាស៊ីនស្ទូងចំនួន ១០០គ្រឿង ត្រូវបានផ្តល់ជូនសហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ម៉ាស៊ីនស្ទូងចំនួន ១០០ គ្រឿង ដល់សហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣ខេត្ត សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍ក្នុងការផលិតពូជស្រូវ និងជំរុញការនាំចេញស្រូវទៅក្រៅប្រទេស។ ម៉ាស៊ីនស្ទូងស្រូវរបស់កម្ពុជាដែលជាអំណោយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានចែកជូនដល់ដៃសហគមន៍ផលិតពូជស្រូវ តាមរយៈ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ឯកឧត្តមប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញានេះថា ម៉ាស៊ីនស្ទូងនេះ មានគុណសម្បត្តិច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម ចំណេញពេលវេលា និងកាត់បន្ថយការប្រើប្រាស់ពូជ ។ការចែកម៉ាស៊ីស្ទូងនាពេលនេះ ជាផ្នែកមួយនៃបេសកកម្មកសាងប្រព័ន្ធពូជសុទ្ធសម្រាប់ពង្រីកទីផ្សារអង្ករជូនកសិករ តាមរយៈការប្រើប្រាស់កម្លាំងម៉ាស៊ីន ហើយការយកត្រឹម១៣ខេត្ត សម្រាប់ផ្តល់ជូនម៉ាស៊ីន ព្រោះខេត្តទាំងនេះ ជាខេត្តដែលមានសក្តានុពល និងមានការដោះដុះដំណាំស្រូវច្រើន សម្រាប់ការនាំចេញ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ម៉ាស៊ីនស្ទូងនេះជាប្រភេទម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដែលផលិតនៅក្នុងស្រុក ដោយម៉ាស៊ីននេះត្រូវការកម្លាំងមនុស្សបីនាក់សម្រាប់ដំណើរការវា។ទោះយ៉ាងណាការប្រើប្រាស់ម៉ាស៊ីននៅតែមានផលចំណេញជាងប្រើប្រាស់កម្លាំងមនុស្សសម្រាប់ស្ទូង»។ ឯកឧត្តម យ៉ង សាំងកុមារ បានបន្ថែមថា ក្រសួងកសិកម្ម បានសម្រេចផ្តល់ម៉ាស៊ីននេះ ដល់សហគមន៍កសិកម្មដែលមានសក្តានុពលក្នុងការផលិតពូជស្រូវ ដែលមានសក្តានុពល សម្រាប់ការនាំចេញ ដូចជាពូជស្រូវសែនក្រអូប ផ្ការំដួល ជាដើម។ជារួម…
-
រយៈពេល ប្រាំបីខែ ឆ្នាំ២០២៣ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួនជាងមួយពាន់នាក់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សមួយពាន់នាក់ បានស្លាប់ និងជាង ២ ៧០០នាក់ ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ប្រាំបីខែនៃឆ្នាំ២០២៣នេះ ។អត្រានេះថយចុះ៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នានសឆ្នាំមុន។នេះជាការថ្លែងឡើងរបសឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងឱ្យដឹងថា ៖ «ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតមានឡើងចំនួន ២ ១២៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១ ០១៥នាក់ របួសធ្ងន់១ ៧៧៥នាក់ និង របួសស្រាល១០១៦ នាក់»។ ក្នុងចំណោមអ្នករងគ្រោះទាំងនោះ ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព ហើយចំនួននៃអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងទៅ មានការថយចុះ ៩ភាគរយ។ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ៖…
-
រដ្ឋបាល និងស្នងការដ្ឋាននៃរាជធានីភ្នំពេញ ប្រកាសកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា និងអនុវត្តឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការចូលរួមសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខណៈអង្គការសង្គមស៊ីវិលគាំទ្រលើផែនការកែសម្រួលនេះ។ យោងតាមគោលការណ៍ឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ ធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា ដែលនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ «ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទី ភារកិច្ច ចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍»។ ជុំវិញបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) ប្រចាំកម្ពុជាប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ថា លោកគាំទ្រចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យានេះ ដើម្បីឱ្យមានលក្ខណៈប្លែក ដើម្បីងាយស្រួលក្នុងការចំណាំ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការកែសម្រួលនេះ គ្រាន់តែខុសគ្នារវាងឯកសណ្ឋានប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺការអនុវត្តជាក់ស្តែងលើការងារនៃមន្ត្រីទាំងពីរប្រភេទនេះ។…
-
ក្រសួងសង្គមកិច្ចអំពាវនាវគ្រប់ភាគីពាក់ព័ន្ធបន្តវិនិយោគ និងលើកស្ទួយសុខុមាលភាពមនុស្សគ-ថ្លង់នៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តវិនិយោគ និងយកចិត្តទុកដាក់លើកស្ទួយសុខុមាលភាពជនពិការភាព ពិសេសមនុស្សគ-ថ្លង់ ដើម្បីបង្ហាញពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សត-ថ្លង់ នៅកម្ពុជា។ ការអំពាវនេះធ្វើឡើងនាឱកាសដែលកម្ពុជាបានរៀបចំ ទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «បរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ» នៅថ្ងៃទី១៧ ខែកញ្ញា ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការនៅទីស្តីការក្រសួង។ ទិវានេះ មានការចូលរួមពីឥស្សរជនតំណាងក្រសួង ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ មនុស្សគ-ថ្លង់ និងជនមាន ពិការភាពសរុបចំនួនប្រមាណ ៤០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច។ ថ្លែងក្នុងទិវានោះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា ការរៀបចំទិវានេះឡើងគឺជាការផ្តល់ឱកាស ជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងអ្នកគ-ថ្លង់ ដែលជាការបង្ហាញពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃរបស់ពួកគេផងដែរ។ លោកបានសង្កត់ធ្ងន់ថា ៖ «រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ជនមានពិការភាព ពិសេសបងប្អូនក្រុមគ្រួសារមនុស្សគ-ថ្លង់»។…
-
កម្ពុជា គ្រោងនឹងនាំចេញផលិតផលជលផលកែច្នៃរួចពីរមុខ ទៅសហភាពអឺរ៉ុប នាឆ្នាំក្រោយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអង្គការយូនីដូ (UNIDO) បានសហការគ្នាជំរុញការនាំចេញផលិតផលជលផលកែច្នៃរួចចំនួនពីរមុខ គឺ ទឹកត្រី និងប្រហុក ទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៤ខាងមុខ ។បច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យត្រឹមត្រូវ ជាពិសេសការគិតគូរលើសំបកវេចខ្ចប់ដើម្បីនាំចេញទៅកាន់ទីផ្សារមួយនេះ។ នៅពិធីបើកដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការអភិវឌ្ឍខ្សែច្រវាក់តម្លៃផ្តោតការយកចិត្តទុកដាក់ជាពិសេស លើបច្ចេកវិទ្យាកែច្នៃ និងគ្រប់គ្រងគុណភាព ដើម្បីធានាថាផលផលិតផលជលផលកម្ពុជាមានទាំងគុណភាព និងសុវត្ថិភាពដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុ ងស្រុក និងក្រៅប្រទេស។ការងារសមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលមានបំណងសម្រេចឱ្យបាននូវការនាំចេញផលផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។ កញ្ញា អ៊ឹម រចនា បានថ្លែងថា ៖ «មែនទែនទៅចំពោះការរុញទីផ្សារផលិតផលជលផលរបស់យើងទៅកាន់ទីផ្សារអឺរ៉ុបនេះ ដូចបានដឹងស្រាប់ យើងបានបញ្ជាក់ជូនកន្លងមកហើយថា យើងបានធ្វើការជិតស្និទ្ធមែនទែនជាមួយអង្គការយូនីដូ តាមរយៈរដ្ឋបាលជលផល។ ដូច្នេះ វាជាការងារមួយ ដែលត្រូវការពេលវេលាដែរ ហើយបញ្ហាប្រឈមនៅតែមាន ប៉ុន្តែយើងកំពុងតែដោះស្រាយហើយ»។ កញ្ញាបន្តថា ៖ «យើងនៅតែបន្តគាំទ្រដោយសារតែការស្វែងរកទីផ្សារសម្រាប់ផលិតផលជលផល និងផលិតផលកសិផលផ្សេងទៀត គឺជាគោលនយោបាយមួយដែលយើងបានដាក់ចេញដើម្បីជំរុញវិស័យកសិកម្មរបស់យើង»។…