-
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ៖ ស្ថានភាពទឹកស្ទឹងសែន មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ

កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំបាននលើកឡើងថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ស្ថានភាពកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំនៅរក្សាកម្ពស់ ១៣,៤១ម៉ែត្រដដែលនៅឡើយទេ ព្រោះមិនមានភ្លៀងធ្លាក់បន្តទៀត ។ប៉ុន្តែកម្រិតទឹកអាចនឹងឈានដល់ការប្រកាសអាសន្ន បើមានភ្លៀងធ្លាក់ពីរបីថ្ងៃទៅមុខទៀត។ លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា ៖ «ស្ថានភាពទឹកនៅធម្មតា គិតត្រឹមថ្ងៃនេះ ហើយកន្លងមក ខេត្តបានចេញសេចក្តីជូនដំណឹងពីកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៤១ម៉ែត្រ ចំពោះ កម្រិតទឹកត្រូវប្រកាសអាសន្នមានកម្ពស់ ១៣,៥០ម៉ែត្រ»។ លោកបានបញ្ជាក់ថា ទោះជាស្ថានភាពទឹកមិនទាន់មានការប្រែប្រួល និងដល់កម្រិតប្រកាសអាសន្នក៏ដោយ ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំខ្លួនរួចស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលដែលទឹកឡើងដល់កម្រិតប្រកាសអាសន្ន ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវរៀបចំសម្ភារៈ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយកើតឡើង។ សេចក្តីជូនដំណឹងបានបន្តថា រដ្ឋបាលខេត្តក៏បានឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត…
-
សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរយ៉ាងក្រៃលែង ក្នុងឱកាសដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានអង្គការ យូណេស្កូ សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអបអសាទរយ៉ាងក្រៃលែង ក្នុងឱកាសដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានអង្គការយូណេស្កូ សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ នេះបើតាម បណ្ដាញសង្គមរបស់សម្ដេចនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមខ្ញុំប្រធានគណបក្ស ប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែង ជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋាន ប្រាសាទ កោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១:២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលេីការងារនេះ រហូតសម្រេច បាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជ ព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០…
-
នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើសារលិខិតជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតជូនជនរួមជាតិ ស្ដីពីការដាក់ បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃអាទិត្យ ទី១៧ កញ្ញា ២០២៣។ សម្ដេចធិបតី បានលើកឡើងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជន កម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋាន ប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះករ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យសិក្ខា កាមធ្វើការចែករំលែកនូវបទពិសោធន៍ដែលខ្លួនទទួលបាន ដល់មូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស និងប្រគល់វិញ្ញាបនប័ត្រជូន សិក្ខាកាម កម្រិត ២ ជំនាន់ទី ៤ នៅវិមាន៧មករា ដែលមានសិក្ខាកាមចូលរួមចំនួន ១២៤រូប នារសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ ថ្លែងនូវការកោតសសើរចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាក្នុងការសិក្សារយៈពេលកន្លងមកនេះ ដោយការយកចិត្តទុក្ខដាក់ខ្ពស់ ។ សម្តេចបានបន្តទៀតថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេស តាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង…
-
នាយករដ្ឋមន្ត្រីថៃ ទើបចូលកាន់តំណែង នឹងមកទស្សនកិច្ចផ្លូវការ កាន់នៅកម្ពុជា នាចុងខែកញ្ញានេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងមកទស្សនកិច្ចផ្លូវ ការនៅព្រះរាជាណាចក្រកម្ពុជា នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នេះ។ នេះបើតាមលទ្ធផលនៃទស្សនកិច្ចការងាររបស់លោក ជំទាវ បណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការញ្ជើញរបស់ ឯកឧត្តម សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ។ នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការ និងឯកឧត្តម លេខាធិការអចិន្ត្រៃយ៍ បានពិភាក្សាយ៉ាងផុសផុលអំពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីការត្រៀមរៀប ចំដំណើរទស្សនកិច្ចផ្លូវការរបស់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង (RCEP) លើកទី៣ នៅទីក្រុងណាននីង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទី ក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអាទិត្យ ទី១៧ កញ្ញា ២០២៣ ៕ដោយ៖វណ្ណលុក
-
វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម ដំណើរការហើយ

(ភ្នំពេញ)៖ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ហើយ ក្រោមអធិបតីភាព ឯកឧត្ដម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរជាតិ គ្រូសម្របសម្រួលវេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមទាំង១១ ទីប្រឹក្សានៃក្លឹបយុវជនទាំង ២៤ នៅរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណចំនួន ៨០នាក់។ ជាកិច្ចចាប់ផ្តើម វេទិកាយុវជនលើកទី២ បានស្តាប់និងទស្សនាសារសំឡេងតាមប្រព័ន្ធវីដេអូរបស់ លោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ដែលបានថ្លែងនូវមតិស្វាគមន៍ ដោយលោកស្រីបានលើកឡើងថា៖ «យុវជនទាំងអស់គឺជាឆ្អឹងខ្នង ដែលធ្វើឱ្យចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើរទៅមុខបានដោយរលូន និងបានជោគជ័យក្នុងវិស័យមនុស្សរហូតមកដល់បច្ចុប្បន្ននេះ។ ការបង្កើតឱ្យមានវេទិកាយុវជនលើកទី១ កាលពីឆ្នាំ២០២២ គឺជាភាពជោគជ័យមួយដែលអាចឱ្យយើងឃើញថា យុវជនគឺពិតជាអាចចូលរួមចំណែកក្នុងការសម្រេចចិត្ត និងចូលរួមមតិយោបល់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។ ដូចនេះទើបមានការស្នើសុំពីយុវជនឱ្យមានការប្រារព្ធនូវវេទិកាយុវជននេះជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះគឺជាវេទិកាយុវជនលើកទី២ ដែលជាឱកាសក្នុងផ្ដល់នូវសិទ្ធអំណាចដល់យុវជនទាំង ១១ សមាគមជាតិ បានពិនិត្យពិភាក្សារួមគ្នា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអភិបាលខេត្តក្វាងស៊ី

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និង អាជីវករ ដែលបាននាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងពិព័រណ៍អាស៊ាន-ចិន លើកទី២០

(ភ្នំពេញ)៖ នៅលើបណ្ដាញសង្គមនាថ្ងៃទី១៧កញ្ញា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងបងប្អូនអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញដល់សាធារណជន ក្នុងកម្មវិធី “ពិព័រណ៍អាស៊ាន-ចិន លើកទី២០” ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ កញ្ញា ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ។ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។ កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្រសួង-ស្ថាប័ពាក់ព័ន្ធដែលបានចូលរួម មានជាអាទិ៍៖-ក្រសួងពាណិជ្ជកម្ម-ក្រសួងទេសចរណ៍-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា…
-
កម្លាំងជំនាញឆ្មក់បង្ក្រាបទីតាំងបនល្បែងដ៏ធំនៅខណ្ឌជ្រោយចង្វារ ឃាត់មនុស្សប្រុសស្រី ០៩នាក់

(ភ្នំពេញ)៖ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ចុះឆ្មក់បង្ក្រាបទីតាំងបនល្បែងដ៏ធំមួយក្នុងខណ្ឌជ្រោយចង្វា ឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួនកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងបញ្ជល់មាន់ ល្បែងអាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង រហូតឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់នេះ គឺបានអនុវត្តឡើងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការជំរុញបន្ថែមពីស្នងការរងទទួលផែនការងារ ក្រោមការសម្របសម្រួលផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាបនិងបញ្ចប់ប្រតិបត្តិការក្នុងការបិទទីតាំងបនល្បែងបញ្ជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទនេះដែរ សម្រាប់ជនសង្ស័យ ដែលជាអ្នកញៀនល្បែងទាំង៩នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងសំណុំរឿងក្នុងការបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី