-
កម្ពុជានាំបង្កងកណ្តូបលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន

(ភ្នំពេញ)៖ កម្ពុជាបាននាំបង្កងកណ្តូបជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន ហើយរំពឹងថាការនាំចេញនេះនឹងមានច្រើនបន្ថែមទៀតនៅថ្ងៃខាងមុខ។ការនាំចេញនេះដែរត្រូវបានគេរំពឹងថាជាផ្នែកមួយសំខាន់លើចំណីម្ហូបអាហារសមុទ្ររបស់កម្ពុជាដែលគេទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ពិសារ ជាតម្រូវការទីផ្សារមួយខ្ពស់ផងដែរ។ គួរបញ្ជាក់ថាបញ្ចេញឱ្យដឹងនេះធ្វើឡើងពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងដំណើរទស្សនកិច្ច និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលពីគម្រោងCAPFish នាទីស្តីការក្រសួងកសិកម្ម រាជធានីភ្នំពេញនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។ ទាក់ទិនក្នុងរឿងនេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទបានលើកឡើងថា៖ការនាំចេញបង្កងកណ្តូបនេះគឺជាលើកទីមួយហើយទៅកាន់ទីផ្សារប្រទេសចិន។ការនាំចេញលើកដំបូងនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣មានចំនួន៤៥គីឡូក្រាម។ លោកជំទាវ អនុរដ្ឋលេខាធិការបានថ្លែងដែរថា៖ក្រសួងកសិកម្មកំពុងធ្វើការថ្លឹងថ្លែងមើលថាបង្កងកណ្តូប ដែលមានក្នុងធម្មជាតិមានចំនូនតិចតួចនៅឡើយ ហេតុនេះថាតើយើងត្រូវនាំចេញកម្រិតដូចម្តេចឱ្យរក្សាបាននូវតុល្យភាពសត្វទាំងនេះនៅក្នុងធម្មជាតិ។ហេតុនេះលើកដំបូងដែលយើងនាំចេញទៅកាន់ប្រទេសចិនមានតែចំនួន៤៥គីឡូក្រាមប៉ុណ្ណោះ។សម្រាប់ការវេចខ្ចប់ទៀតសោត ដោយសារវាជាសត្វរស់ទើបគេត្រូវលម្អិតលម្អន់ ដោយក្នុងនេះមួយថង់ៗគេដាក់តែចំនួន៥ក្បាលទេ ហើយក្នុងនេះគេដាក់អុកស៊ីសែន តែយ៉ាងណាក្តីនៅពេលនាំទៅកាន់ទីផ្សារចិនយើងបានទទួលជោគជ័យដោយបង្កងកណ្តុបទាំងនេះរស់ទាំងអស់ ដែលជាតម្រូវការមួយគេត្រូវការងដោយសារបង្កងនេះគេចង់បានរស់សម្រាប់ទុកធ្វើម្ហូបអាហារពីព្រោះថាបើកាលណាងាប់វានឹងអស់សាច់តែម្តង។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផលបានឱ្យដឹងថា៖បង្កងកណ្តូបកំពុងមានទីផ្សារល្អលើទីផ្សារចិនដែលមានន័យថាយើងមានប៉ុន្មានក៏គេទទួលយកដែរ។ការនាំចេញបង្កងប៉ាក និងធនធានសមុទ្រកម្ពុជាច្រើនទៀតនាកន្លងមកនេះដែរសុទ្ធតែមានរស់ជាតិឆ្ងាញ់ពិសារដែលទីផ្សារប្រទេសចិនគេត្រូវការ។ ឯកឧត្តមបានលើកឡើងថា៖”កាលពីដំបូងឡើយបង្កងកណ្តូបអ្នកនេសាទកម្ពុជាមិនត្រូវការវាទេដោយសារគ្មានទីផ្សារ ប៉ុន្តែបន្ទាប់ពីកម្ពុជាបានទទួលកិច្ចសហប្រតិបត្តិការលើទីផ្សារ និងជនជាតិចិនចូលមកកាន់កម្ពុជាកាន់តែច្រើនមកឃើញថាទីផ្សារបង្កងកណ្តូបកំពុងមានតម្រូវការខ្ពស់ ហើយពេលនេះយើងអាចនាំចេញទៅលក់ប្រទេសនេះបានទៀតផង”។ គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ,…
-
កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់សហការជាមួយរដ្ឋាភិបាលប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយរដ្ឋាភិបាលប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ។ នេះបើតាមសុន្ទរកថារបស់សម្តេចធិបតី ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» និងខួបលើកទី ១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នៅទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន, នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់…
-
រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល រួមគ្នារៀបចំទិវាសម្អាតពិភពលោកលើកទី៦

ភ្នំពេញ៖ ភាគីពាក់ព័ន្ធជាច្រើន រួមមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ អង្គការសម្អាតទន្លេសមុទ្រ ក្រុមហ៊ុនខេមប្រ៊ូ អាជ្ញាធរមូលដ្ឋាន កម្មកររបស់ក្រុមហ៊ុនប្រមូលសំរាមទាំង៣ យុវជន សិស្សានុសិស្ស និងស្ថាប័នដៃគូផ្សេងទៀត បានចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមត្រើយម្ខាងនៃមាត់ទន្លេសាប ចាប់ពីសាលាបឋមសិក្សាជ្រោយចង្វាដល់សណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ហួត ហៃ អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការរៀបចំទិវាសម្អាតពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការការពារបរិស្ថាន បញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម សំណល់រឹងផងដែ»។ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានពាំនាំនូវការអំពាវនាវក្នុងការចូលរួមក្នុងយុទ្ធនាការ «ស្អាត វៃឆ្លាត និងបៃតង» របស់ក្រសួងទេសចរណ៍ ផ្សព្វផ្សាយជូនអ្នកចូលរួមទាំងអស់ផងដែរ ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកាន់តែច្រើន។ នាឱកាសនោះដែរ លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំង ដែលក្រុមហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។ លោកបន្តថា សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន…
-
សុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតែមួយ”

-
ប្រតិភូយុវជន សមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ មកដល់កម្ពុជា ចូលរួមកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងរៀបចំវេទិកាយុវជនលើកទី២ និងកិច្ចប្រជុំថ្នាក់ ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ខាងមុខនេះ។ ជាក់ស្តែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន ១០ ក្នុង ភូមិភាគអាស៊ីអាគ្នេយ៍មានចំនួន ២៤នាក់ គ្រូសម្របសម្រួល ៤នាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកា យុវជនលើកទី២ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញ៉ា និងបន្តចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣។ អនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជាបានរៀបចំ ក្រុមការងារយុវជនទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូទាំងអស់ ដោយមានមន្ត្រីទំនាក់ទំនង (L.O) សម្រាប់ប្រតិភូយុវជនតាមសមាគមជាតិនីមួយៗ…
-
ជនសង្ស័យ ៩៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី១៦ ខែកញ្ញា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៩៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៤៥នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ១០ករណី ឃាត់ ៥២នាក់ (ស្រី ១នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១៥៧,៨៤ក្រាម និង២៥កញ្ចប់តូច។ កេតាមីន (Ke) ស្មើ១០០២,៩០ក្រាម។លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១៣អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ២៣នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣និង របួសធ្ងន់ស្រាល ២៣នាក់។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ៣លើក បត់គ្រោះថ្នាក់ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាអាកាសធាតុ ១លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ប្រតិភូយុវជននៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគ អាស៊ីអាគ្នេយ៍ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមវេទិកាយុវជន លើក ទី២

ភ្នំពេញ៖កាកបាទក្រហមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអញ្ជើញមកដល់ប្រតិភូយុវជន នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចូលរួមវេទិកាយុវជនលើកទី២ ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងរៀបចំវេទិកាយុវជន លើកទី២ និងកិច្ចប្រជុំថ្នាក់ ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទ ក្រហម អឌ្ឍចន្ទក្រហម – ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ។ នៅថ្ងៃទី១៦ ខែកញ្ញាគណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន ១០ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍មានចំនួន ២៤នាក់ គ្រូសម្របសម្រួល ៤នាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកា យុវជន លើក ទី២ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា…
-
អបអរ ទេព បូព្រឹក្ស ត្រឡប់មកចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវី-អាកទីវ

ស្វាគមន៍កំពូលសិល្បការិនីចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ទេព បូព្រឹក្ស ក្នុងការត្រឡប់មកចូលវិស័យសិល្បៈវិញ ជាមួយរសអារម្មណ៍តន្រ្តីបែបថ្មី បទចម្រៀងថ្មី ស្តាយ៍ប្លែក និងត្រូវបានប្រកាសជាទូតសុច្ឆន្ទៈផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈវី-អាកទីវ នៅក្នុងកម្មវិធីប្រគំតន្រ្តី “NEW ERA” ដែលប្រព្រឹត្តទៅនៅ ដឹព្រីមៀម សេនធ័រ សែនសុខ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ សិល្បការិនី បវរកញ្ញាកម្ពុជា រួមទាំងហ្វេនៗជាច្រើនដែលមានវត្តមានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខា ព្រមទាំងមានការចាក់បង្ហាញនូវវីដេអូស្ពតពាណិជ្ជកម្មថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលចូលរួមសម្តែងលើកដំបូងពីសំណាក់សិល្បការិនីចម្រៀងរ៉េប ទេព បូព្រឹក្ស យ៉ាងរស់រវើក និងពោរពេញដោយថាមពល។ ក្នុងឱកាសនោះផងដែរ ទេព បូព្រឹក្ស ក៏បានបង្ហាញនូវអារម្មណ៍ដ៏រំភើបរីករាយ ជាពិសេសដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំយកនូវភាពសប្បាយរីករាយអស្ចារ្យនៅក្នុងកម្មវិធីប្រគំតន្រ្តី “NEW ERA” ដែលរៀបចំឡើងជាកិច្ចស្វាគមន៍រូបគាត់ សម្រាប់ការត្រឡប់មកវិញ ក្រោយពេលសម្រាកពីសិល្បៈមួយរយៈ ព្រមទាំងបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីដ៏អស្ចារ្យជាច្រើនទៀតជាមួយ វឌ្ឍនៈ ប៊្រូវើរី បន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ដើម្បីស្វាគមន៍វត្តមានរបស់សិល្បការិនីចម្រៀងរ៉េប ទេព…
-
សេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣។ក្នុងឱកាសទស្សនកិច្ចនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីមានជំនួបជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយបាន ផ្លាស់ ប្តូរទស្សនៈគ្នា យ៉ាងស៊ីជម្រៅលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ សម័យថ្មី និងពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍រួម ជាការកំណត់ទិសដៅសម្រាប់អនាគតនៃទំនាក់ ទំនង កម្ពុជា-ចិន។សម្តេចធិបតី ក៏បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រី លី ឈាង នាយករដ្ឋមន្ត្រីចិន និងជួបជាមួយឯកឧត្ដម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍និងជាប្រធាន សភា តំណាងប្រជាជនចិនផងដែរ។ សូមអានសេចក្តីប្រកាសរួម៖