-
“ អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម ”

-
កម្ពុជា នឹងប្រារព្វ «ទិវាពិភពលោកស្អាតលើកទី៦» ដើម្បីបញ្ជ្រាបការយល់ដឹងពីអនាម័យនិងសម្អាតបរិស្ថាន

ភ្នំពេញ៖ ដើម្បីបន្តចូលរួមចំណែកជាមួយពិភពលោកក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានជុំវិញខ្លួនយើង កម្ពុជា នឹងប្រារព្វ «ទិវាពិភពលោកស្អាតលើកទី៦- The 6 World Cleanup Day ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។ សេចក្តីជូនដំណឹងស្តីពីការរៀបចំទិវានេះដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងចុះថ្ងៃទី ១៣ខែកញ្ញា បានឱ្យដឹងថា ទិវានេះនឹងរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អង្គការ Let’s do it World និងអង្គការ River Ocean Cleanup។ សេចក្តីជូនដំណឹងបានឱ្យដឹងថា ទិវាពិភពលោកស្អាតលើកទី៦ នឹងប្រព្រឹត្តិឡើងនៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ដោយមានការប្ដេជ្ញាចិត្តចូលរួមពី ១៩១ប្រទេសលើពិភពលោក គ្រោងរៀបចំយុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងសម្អាតអនាម័យបរិស្ថាន នៅក្នុងប្រទេសរៀងៗខ្លួន។ ប្រភពដដែលបញ្ជាក់ថា៖«ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោកចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះក្នុងការរៀបចំទិវាពិភពលោកស្អាតនេះ។ដូចនេះដើម្បីឱ្យការរៀបចំនិងផ្សព្វផ្សាយ«ទិវាពិភពលោកស្អាត» បានទូលំទូលាយឯកឧត្តម សុខ សូកេន អំពាវនាវដល់រដ្ឋបាលរាជធានី- ខេត្តទាំងអស់ សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ…
-
ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈជំងឺគ្រុនឈាមកើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញក្តីបារម្ភពីការផ្ទុះឡើងនូវជំងឺគ្រុនឈាម ដោយគិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ ២០២៣ ជំងឺនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។ក្រសួងក៏បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបានណែនាំវិធីសាស្រ្តមួយចំនួនដើម្បីបង្ការផងដែរ។ សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា៖«តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងមានវត្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់ ៥ទៅ៦ឆ្នាំម្តង»។ ក្រសួងបន្តថា គួរកត់សម្គាល់ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ ហេតុនេះដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម និងដោយអនុវត្តវិធានការរួមមាន ប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សារសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យឱ្យបានឆាប់។…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយផ្សព្វផ្សាយ នូវអ្វីដែលកើតមានឡើងពិតប្រាកដនៅកម្ពុជាទៅដល់ប្រជាជនជប៉ុន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើដល់ សមាគមជប៉ុន-កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជា ជា ភាសាជប៉ុន ដើម្បីឱ្យប្រជាជនជប៉ុនបានឃើញ បានដឹងនូវអ្វីដែល កើត មានឡើងពិតប្រាកដនៅកម្ពុជា។ការលើកឡើងដូចនេះ ក្នុង ឱកាស ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេស កម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា និង លោក កាហ្សូណូរី កាតូ(Kazunori Kato) អនុប្រធានសមាគមជប៉ុនកម្ពុជា និងគណៈ ប្រតិភូជប៉ុនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការ ក្រសួង ។ ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវអំពីកិច្ចសហការរវាងក្រសួងព័ត៌មានជាមួយសមាគមជប៉ុន កម្ពុជា ពាក់ពន្ធ័ច្រើនផ្នែក សម្រាប់ការ ផ្សព្វផ្សាយពីតួនាទីរបស់អ្នកវិនិយោគទុនជប៉ុននៅកម្ពុជា និងផ្សាយព័ត៌មានពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីឱ្យប្រ ជា ជន ជប៉ុន បានដឹងកាន់តែច្រើន ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ធ្លាប់បានលើកជាសំណើ ទៅកាន់ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាអំពីការផ្តល់ម៉ោង ពេលវេលា ក្នុងការផ្សព្វផ្សាយភាសាជប៉ុននៅស្ថានីយវិទ្យុជាតិកម្ពុជា…
-
រដ្ឋមន្រ្តីព័ត៌មានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា និងគណៈគ្រប់គ្រងប្រព័ន្ធផ្សពផ្សាយចូលជួបសម្តែងការគួរសម និងទទួលជួបពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា( Apsara Media Service ,AMS) និងគណៈគ្រប់គ្រងប្រព័ន្ធផ្សពផ្សាយ AMS ដឹកនាំដោយលោកជំទាវ ឌិត នីតា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការ ក្រសួង។ នៅក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងព័ត៌មានបាន ផ្ដោតសំខាន់ផងដែរទៅលើការងារបណ្ដុះបណ្ដាល ផ្ទៃក្នុងដោយ ដាក់ ឱ្យ ដំណើរការឡើងវិញនៅមជ្ឈមណ្ឌលវិក្រឹត្យការសារព័ត៌មាន ដែលនឹង ដើរតួនាទីសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្ទៃក្នុង ហើយក៏បើកចំហសម្រាប់អ្នកសារព័ត៌មានមកពីស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតដែលចង់បញ្ជូនបុគ្គលិកមកធ្វើការបណ្ដុះបណ្ដាលបន្ថែមចំណេះដឹង ដើម្បីឱ្យការរាយការណ៍ព័ត៌មានឱ្យមានកម្រិតស្តង់ដារល្អ ។ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវ ផ្ដោត សំខាន់ទៅលើខ្លឹមសារនៃអត្ថបទ ដែលមានគុណភាព សម្រាប់ជា ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ដូចនេះសូមឱ្យប្រព័ន្ធផ្សព្វផ្សាយ ទាំង អស់ ផ្តោតសំខាន់ទៅលើគុណភាពអត្ថបទ និងគុណភាពសារព័ត៌មាន ដែលសំដៅទៅលើការផលិតនៅព័ត៌មានដែលមានគុណភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជន ដល់អ្នកអាន។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសប្រពន្ធ័ផ្សព្វផ្សាយ AMS…
-
ប្រធានសភាតំណាងប្រជាជនចិន ប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភាប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរប្រកបដោយមេត្រីភាព

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅមហា វិមាន ប្រជាជន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនកាល ពីព្រឹកទី១៥ ខែ កញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសនេះឯកឧត្ដម ចាវ ឡឺជី បានសម្តែងនូវការស្វាគមន៍ យ៉ាង កក់ក្តៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈ ប្រតិភូជាន់ ខ្ពស់ កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការ កំណត់ យក សាធារណរដ្ឋប្រជាមានិតចិនជាប្រទេសទីមួយ សម្រាប់ការបំពេញ ដំណើរ ទស្សនកិច្ច ផ្លូវការរបស់សម្ដេចធិបតី។ ឯកឧត្តមក៏បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងចំពោះជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក នេះ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្រ្តីចិនទទួលបដិសណ្ឋារកិច្ចផ្លូវការប្រកបដោយកិត្តិយសបំផុត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបាន ទទួលនូវពិធីបដិសណ្ឋារកិច្ចផ្លូវការយ៉ាងកក់ក្តៅបំផុតពីឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅវិមាន មហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ដោយឯកឧត្តមនាយករដ្ឋមន្ត្រីចិន បាន អញ្ជើញគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋ ប្រជាមានិតចិន ជាមួយនឹងការបាញ់កាំភ្លើងបីណាត់ ប្រាំបីដើម នៅចំពី មុខ ទីលានធានអានមិន។ បន្ទាប់មកសម្តេចធិបតីនាយករដ្ឋមន្រ្តីដែលអមដំណើរដោយឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិនបានអញ្ជើញត្រួតពលគ្រប់កងឯកភាព នៃកងទ័ពរំដោះប្រជាជនចិនលើកំរាលព្រំក្រហម។ សូមបញ្ជាក់ថា នេះជាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីកាន់តួនាទីជានាយករដ្ឋមន្រ្តី នីតិកាលទី៧នៃ រដ្ឋសភាកាលពី២២ ខែសីហា…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូអញ្ជើញទស្សនកិច្ចមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង

ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនា មហា វិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវបណ្ឌិត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការធ្វើ បទ បង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមានប្រជាជនចិន។ សូមបញ្ជាក់ថា មហាវិមានប្រជាជន គឺជាអគាររដ្ឋដែលមានទីតាំង នៅ ភាគខាងលិចនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។ មហាវិមាន ប្រជាជន ត្រូវបានប្រើសម្រាប់សកម្មភាពនីតិប្បញ្ញត្តិ និងពិធីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនីស្ត ចិន ។ មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀង រាល់ឆ្នាំក្នុងកំឡុងខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិនៃ សន្និសីទ ប្រឹក្សានយោបាយប្រជាជនចិន។ មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃ បក្សកុម្មុយ នីស្តចិន ដែលចាប់តាំងពីសន្និសីទលើកទី១២ ក្នុងឆ្នាំ១៩៨២ ការប្រជុំបានកើតឡើងរៀងរាល់ប្រាំឆ្នាំម្តង ហើយគណៈកម្មាធិការ កណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។ មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម…
-
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជា

ភ្នំពេញ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣បានអនុញ្ញាត ឱ្យឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ( JUSTIN KEVIN WHYATT) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាជួប ពិភាក្សាការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រភពបានបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការ ដ៏ល្អ រវាងកម្ពុជា និងប្រទេសអូស្ត្រាលីនាពេលកន្លងមក ហើយភាគីទាំងពីរត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ នេះបន្ថែមទៀត ទាំងក្នុងទាំងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការអភិវឌ្ឍន៍នានា ដើម្បីផលប្រយោជន៍នៃ ប្រទេស ទាំងពីរ។ឯកឧត្តមបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប អំពីឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា ខណៈឯកឧត្តម ស៊ី ជីនពីង បញ្ជាក់ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យមិនប្រែប្រួលឡើយ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដល់ស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា ខណៈឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីជូនសម្ដេចធិបតីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យមិនប្រែប្រួលឡើយ ។ នេះបើយោងតាមខ្លឹមសារនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង ។ នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងនូវការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយ…