Category: ព័ត៌មានជាតិ

  • កងទ័ពរំដោះប្រជាជនចិន និងសម្ភារសម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា បានមកដល់កម្ពុជាហើយ

    កងទ័ពរំដោះប្រជាជនចិន និងសម្ភារសម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា បានមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ សម្ភារ និងកងទ័ពរំដោះប្រជាជនចិន សម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ បើតាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាពថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃទី១ដែលកងទ័ពរំដោះប្រជាជនចិនបានធ្វើដំណើរមកប្រទេសកម្ពុជាដែលមានចំនួន ២៦៩ នាក់ រួមជាមួយនឹងសម្ភារមួយចំនួនសម្រាប់ចូលរួមធ្វើសមយុទ្ធផងដែរ។សម្ភារដែលដឹកជញ្ជូនមកធ្វើសមយុទ្ធនេះរួមមាន រថយន្តសង្គ្រោះបីគ្រឿង និងសម្ភារបរិក្ខារសុខាភិបាលសម្ភារសង្គ្រោះចំនួន ១ ០០០ ឈុត។ ឯកឧត្តមបានថ្លែងថា លោកគិតថានេះជាការផ្លាស់ប្តូរបទពិសោធន៍យ៉ាងល្អរវាងកងទ័ពយើងទាំងពីរ ហើយសង្ឃឹមថាយើងនឹងសហការគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នា ហើយយើងនឹងយកបទពិសោធន៍ទាំងនេះមកបម្រើឱ្យប្រទេសទាំងពីរនេះផងដែរ។ ឯកឧត្តម ប៉ែន សុក្រឹត្យវិទ្យា ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា យោងតាមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលក្នុងនោះក៏មានវិស័យយោធាផងដែរ ដូចនេះលោកគិតថាសមយុទ្ធនេះក៏ជាចំណុចល្អមួយដែរដែលកម្ពុជា និងចិនសហការគ្នាលើវិស័យយោធារួមគ្នានេះ។ លោក ហួ ចាងអ៊ី នាយរងនាយកដ្ឋានសុខាភិបាលសកលវិទ្យាល័យសុខាភិបាលទ័ពអាកាស និងជាប្រធានកងទ័ពសុខាភិបាលចិនបានថ្លែងឱ្យដឹងនាព្រលានយន្តហោះអន្តរជាតិភ្នំពេញដែរថា លោកពិតជាមានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសមយុទ្ធលើកដំបូងរវាងកងទ័ពចិន និងកងទ័ពកម្ពុជាដែលរៀបចំសមយុទ្ធសុខាភិបាលរួមគ្នានេះ។ លោកបានថ្លែងថា ៖ «ថ្ងៃនេះ កងទ័ពចិនប្រើជើងយន្តហោះ១២ជើង ដើម្បីដឹកជញ្ជូនកងកម្លាំង និងសម្ភារមកចូលរួមសមយុទ្ធក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងបំបែកឯកត្តកម្មនៃកងទ័ពរបស់យើងដែរ។ ជាងនេះទៅទៀត…

  • ក្រសួងធនធានទឹក ប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ជនបទ ត្រូវសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់

    ក្រសួងធនធានទឹក ប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ជនបទ ត្រូវសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ជនបទ និងតំបន់ដែលដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក ត្រូវសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ក្នុងកម្រិតខ្ពស់ ខណៈឆ្នាំនេះរដូវរស្សាមានរយៈពេលលឿនជាងឆ្នាំមុន ដែលនឹងបញ្ចប់នៅចុងខែតុលាខាងមុខនេះ។ សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឱ្យដឹងថា នៅកម្ពុជា រដូវវស្សា ក្នុងខែកញ្ញាឆ្នាំនេះ ក្រសួងព្យាករណ៍ថា ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។ ប្រភពដដែលបន្តថា នៅក្នុងខែតុលា និងខែវិច្ឆិកាខាងមុខនេះ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយនិងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណពី ៣០ទៅ៤០ភាគរយ។ដូច្នេះការបញ្ចប់រដូវវស្សាឆ្នាំ២០២៣នេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២ ដែលធ្វើឱ្យតំបន់ខ្ពង់រាប នឹងបញ្ចប់រដូវវស្សានៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា ហើយនិងធ្វើឱ្យតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់រដូវវស្សានៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។ ក្រសួងធនធានទឹកបញ្ជាក់ទៀតថា៖ «យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក»។ តបទៅនឹងសេចក្តប្រកាសរបស់ក្រសួងធនធានទឹក…

  • ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយចាប់ផ្តើម ពីកម្រិតបឋមសិក្សា រហូត ដល់កម្រិត សាកលវិទ្យាល័យ

    ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយចាប់ផ្តើម ពីកម្រិតបឋមសិក្សា រហូត ដល់កម្រិត សាកលវិទ្យាល័យ

    ភ្នំពេញ៖ ក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍លើ ការ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយចាប់ផ្តើម ពីកម្រិតបឋមសិក្សា រហូត ដល់កម្រិត សាកល វិទ្យាល័យ ខណៈកន្លង មក ក្រុមហ៊ុន ក៏ បាន សហការ ជាមួយ ដៃគូតាមសាកលវិទ្យាល័យ មួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ វិស័យ ឌីជីថលផងដែរ ។ បើតាមខ្លឹមសារនៃជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology…

  • ព្រះសង្ឃ ក្រសួង និងអាជ្ញាធរណែនាំឱ្យប្រជាពលរដ្ឋចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ប្រពៃណីខ្មែរ

    ព្រះសង្ឃ ក្រសួង និងអាជ្ញាធរណែនាំឱ្យប្រជាពលរដ្ឋចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ប្រពៃណីខ្មែរ

    ភ្នំពេញ៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានថេរដីកាឱ្យដឹងថា ក្នុងនាមព្រះសង្ឃក្នុងព្រះពុទ្ធសាសនា និងដែលជាព្រះពុទ្ធសាសនារបស់រដ្ឋថែមទៀតនោះ ព្រះអង្គគាំទ្រចំពោះក្រសួងក៏ដូចជាអាជ្ញាធរ ដែលណែនាំឱ្យមានការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានឆ្នាំ២០២៣ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ។ ព្រះអង្គមានថេរដីកាដូចនេះបន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន មានថេរដីកាឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ថា ៖ «ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ជាដើមនេះ ជាបុណ្យប្រពៃណីជាតិ និងសាសនា ព្រះសង្ឃ មន្ត្រីសង្ឃគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន China Huaneng Group ពិនិត្យលទ្ធភាពបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនី និងបន្តការសិក្សាលើគម្រោងផ្សេងៗទៀត

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន China Huaneng Group ពិនិត្យលទ្ធភាពបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនី និងបន្តការសិក្សាលើគម្រោងផ្សេងៗទៀត

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន China Huaneng Group ពិនិត្យលទ្ធភាពបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។ នេះបើតាមខ្លឹមសារនៃជំនួបពិភាក្សាការងារ រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វិន ស៊ូកាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចអធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រ កម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។…

  • អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម

    អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឱ្យធ្វើ ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករ ស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) បានលឿន។ ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយ នៅថ្នាក់ ក្រោមជាតិបាននៅក្នុងខែតុលាឬខែវិច្ឆិកាឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះ ។ ការជំរុញបែបនេះខណៈពេលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនិងការងារ នេះ នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយ មានការចូលរួមពី ឯកឧត្តម ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួង បរិស្ថាន,តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល,ប្រធានរតនាគាររាជធានី ភ្នំពេញ,ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញនិង អគ្គ នាយក សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធា នីភ្នំពេញ (ស.ស.ភ) ។ ឯកឧត្តម…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំ គាល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំ គាល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃដំបូង នៅល្ងាចថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណា ចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត កំពុងគង់ ប្រថាប់នៅព្រះរាជដំណាក់ ដេីម្បីក្រាបបង្គំទូល សួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕ដោយ៖វណ្ណ លុក

  • នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ភាគីក្រុមហ៊ុន CRBC ដើម្បីអាចបញ្ចប់គម្រោងដែលកំពុងសិក្សា និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ

    នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ភាគីក្រុមហ៊ុន CRBC ដើម្បីអាចបញ្ចប់គម្រោងដែលកំពុងសិក្សា និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ

    ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ភាគីក្រុមហ៊ុន CRBC ដើម្បីអាចបញ្ចប់គម្រោងដែលកំពុងសិក្សា និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ។ នេះបើតាមខ្លឹមសារនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) នាល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ ជាកិច្ចចាប់ផ្ដើម, សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកវ៉ាង តុងជូ និងគណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ សម្តេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផលនានា…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ធនធានមនុស្សក្នុងវិស័យព័ត៌មាន ចេញពីក្រសួងត្រូវតែមានសមត្ថភាព

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ធនធានមនុស្សក្នុងវិស័យព័ត៌មាន ចេញពីក្រសួងត្រូវតែមានសមត្ថភាព

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើក ឡើង ថា ចាប់ពីពេលនេះតទៅ ត្រូវរៀបចំធនធាន មនុស្ស នៅ ក្នុងក្រសួង ព័ត៌មានឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាព អាចធ្វើការ បាន ដើម្បី បម្រើរមហាជន និងគេទទួលស្គាល់។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ដូចនេះ ក្នុង ពិធី សំណេះសំណាល ជាមួយមន្ត្រីជាប់ កិច្ចសន្យា របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សាលចតុម្មុខមង្គល ក្រសួង ព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងព័ត៌មាននឹងធ្វើការបណ្តុះ បណ្តាល មន្ត្រី របស់ក្រសួងនូវជំនាញព័ត៌មានដើម្បីឱ្យពួកគាត់មាន សមត្ថភាពក្នុងការ សរសេរ ព័ត៌មាន ដែលមានវិជ្ជាជីវៈក្នុងមាន ជាស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានពិនិត្យ មើលពីសមិទ្ធផលដែលសម្រេចបាន ក្នុងរយៈពេល កន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញជំហរបន្តគាំទ្រ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញជំហរបន្តគាំទ្រ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ នេះបើយោងតាមខ្លឹមសារនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ នៅក្នុងជំនួបនេះ, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោក ហាន ស៊ាជុន (Han Xiaojun) ដែលជាភ្ញៀវទីមួយ សម្តេចធិបតី ទទួលជួប នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ ។…