Category: ព័ត៌មានជាតិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងការបង្កើនជើងហោះហើរត្រង់ទៅកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងការបង្កើនជើងហោះហើរត្រង់ទៅកម្ពុជា

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផល កសិកម្មកម្ពុជា ព្រមទាំងការបង្កើនជើងហោះហើរត្រង់ រវាងតំបន់ស្វយ័ត ជន ជាតិជាំងក្វាងស៊ី និង ប្រទេសកម្ពុជា។ នេះបើតាមខ្លឹមសារនៃ ជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣ ។ ក្នុងឱកាសនេះសម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម លាវ នីង លេខាធិការ បក្សតំបន់ ស្វយ័តជនជាតិជាំងក្វាងស៊ី និងគណៈប្រតិភូ ដែលបានចូលជួប សម្តែងការគួរសម ។ បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០,…

  • ក្រសួងធម្មការ ណែនាំដល់មន្ទីររាជធានី-ខេត្ត រៀបចំសម្តែងធម៌ទេសនា ក្នុងឱកាស ទិវាសន្តិភាពអន្តរជាតិ

    ក្រសួងធម្មការ ណែនាំដល់មន្ទីររាជធានី-ខេត្ត រៀបចំសម្តែងធម៌ទេសនា ក្នុងឱកាស ទិវាសន្តិភាពអន្តរជាតិ

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឯកឧត្តម ចាយ បូរិន បានណែនាំឱ្យមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយមេគណ និងមេដឹកនាំសាសនា រៀបចំពិធីសម្តែងធម៌ទេសនា តាមវត្តព្រះពុទ្ធសានា ដើម្បីផ្សព្វផ្សាយ នូវមេត្តាធម៌ ចំពោះមនុស្សសត្វទូទៅ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» លើកទី២១។ សេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី១៥ ខែកញ្ញា បានឱ្យដឹងថា ដើម្បីរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី២១ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅ ស្របតាមគោលបំណង សំណូមពរនៃអនុក្រឹត្យ សារាចរណែនាំ តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា ក្រសួងសូមធ្វើការណែនាំគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ត្រូវរៀបចំពិធីនេះ និងតុបតែងលម្អងផងដែរ។ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំសាសនា រៀបចំឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាព ២១ កញ្ញា តាមរយៈការសូត្រធម៌ សម្តែងធម៌ទេសនា តាមវត្តព្រះពុទ្ធសាសនា និងពាហិរសាសនា ដើម្បីផ្សព្វផ្សាយ នូវមេត្តាធម៌…

  • កម្ពុជា បានបើកកិច្ចប្រជុំទ្រង់ទ្រាយធំ ដើម្បីស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

    កម្ពុជា បានបើកកិច្ចប្រជុំទ្រង់ទ្រាយធំ ដើម្បីស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

    ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំទ្រង់ទ្រាយធំក្នុងកម្រិតទូទទាំងប្រទេសជាលើកដំបូងរបស់ខ្លួនជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកយុទ្ធសាស្រ្ត វិធីសាស្ត្រ និងសកម្មភាពថ្មីៗ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលកំពុងជះឥទ្ធិពលអាក្រក់ដល់សង្គម ដើម្បីឆ្លើយតបទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងរដ្ឋមន្រ្តី ស្ថាប័នជំនាញ និងអភិបាលខេត្តពាក់ព័ន្ធផងដែរ។ ប្រភពអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង(NACD)បានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់ជាពិសេសសម្រេចឱ្យបាននូវការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ចំណុចស្នូល ក្នុងមុំទី១ ការពង្រឹង និងការកែសម្រួលស្ថាប័ន ស្តីពីការ «បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសិក្សាស្រាវជ្រាវរកវិធានការសមស្រប និងមានប្រសិទ្ធភាព ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»និងពិសេសគោរពអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅទីក្រុងណាននីង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅទីក្រុងណាននីង

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លាវ នីង (Liu Ning) អគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅទីក្រុងណាននីង ខេត្តក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន ៕ ដោយ ៖ វណ្ណលុក

  • ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា៖ កម្មវីធី ITEC ដើរតួនាទីសំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា៖ កម្មវីធី ITEC ដើរតួនាទីសំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាចាំកម្ពុជា បានថ្លែងថា ដោយមើលឃើញពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នៃកម្មវីធី ITEC ចំពោះតួនាទីសំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនោះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលពិសេសៗជាច្រើន តាមការស្នើសុំរបស់ក្រសួងនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌាជឿជាក់លើ «Vasudhaiva Kutumbakam» ដែលមានន័យថា ពិភពលោកគឺជាគ្រួសារមួយ ហើយនៅលើផ្លូវនេះឥណ្ឌាចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួនជាមួយពិភពលោក ជាក់ស្តែងកម្មវិធីបណ្តុះបណ្តាលក្រោម ITEC គឺជាឧទាហរណ៍នៃការអនុវត្តទស្សនវិជ្ជាបុរាណឥណ្ឌា។ ITEC មានន័យថា សហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា គឺជាការខិតខំប្រឹងប្រែងរបស់ឥណ្ឌា សូម្បីតែភ្លាមៗបន្ទាប់ពីទទួលបានឯករាជ្យរបស់ខ្លួន ដើម្បីចែករំលែកសមត្ថភាពរបស់ខ្លួនជាមួយប្រទេសដែលកំពុងអភិវឌ្ឍន៍ជាដៃគូក្នុងពិភពលោក ហើយនោះក៏ជាអាទិភាពនៃប្រទេសដៃគូផងដែរ។ លោកជំទាវបណ្ឌិតបន្តថា នាពេលថ្មីៗនេះមន្ត្រីចំនួន២០រូបមកពីក្រសួងកិច្ចការនារី និងមន្ត្រីចំនួន២០រូបផ្សេងទៀតមកពីអាជ្ញាធរមីន បានចូលរួមវគ្គបណ្តុះបណ្តាលនៅឥណ្ឌាដែរ។ នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីចំនួន ៤០ រូបមកពីក្រសួងយុត្តិធម៌ក៏ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដោយផ្ទាល់នៅទីក្រុង Bhopal ប្រទេសឥណ្ឌា។ នាឱកាសនោះដែរ លោកបណ្ឌិត សៅ ជីវ័ន បានឱ្យដឹងដែរថា កម្មវិធី ITEC…

  • TAFTAC ស្នើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត

    TAFTAC ស្នើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត

    ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀតជាពិសេសលើវិស័យកាត់ដេរវាយនភណ្ឌ ដែលជាវិស័យរួមចំណែកយ៉ាងធំដល់សេដ្ឋកិច្ចជាតិ។ សំណើរនេះត្រូវបានលើកឡើង ក្នុងឱកាសដែលឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក គង់ សាង ប្រធានសមាគម TAFTAC ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីជំនួបនោះ បានឱ្យដឹងថា លោក គង់ សាង បានលើកឡើងលទ្ធផលការងាររបស់សមាគម និងស្ថានភាពជាក់ស្ដែងនៃការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ ជាង២០ឆ្នាំកន្លងមកនេះ ដែលសមាគមបានឆ្លងកាត់។ លោកបានថ្លែងថា សមាគមពិតជាអរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែបានជួយសម្របសម្រួល ដោះស្រាយរាល់ការប្រឈមនានារបស់វិនិយោគិន។ ជាមួយគ្នានេះ សមាគម ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈដែលវិស័យនេះជាផ្នែកមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចំរើន និងបង្កើតការងារជូនប្រជាពលរដ្ឋបានច្រើន។ ជាមួយគ្នានោះដែរឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់សមាគមនាពេលកន្លងមកក្នុងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ការវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៨នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្ស ៥៤ស្លាប់និងរបួសធ្ងន់ស្រាល៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយាន ២លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៩៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៣ករណី ថ្ងៃទី១៥ ខែកញ្ញាសីហា

    ជនសង្ស័យ ៩៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៣ករណី ថ្ងៃទី១៥ ខែកញ្ញាសីហា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៩៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន ៖ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤១នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ១១ករណី ឃាត់ ៥៤នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១០៩,៨៣ក្រាម និង១០កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ០,៧២ក្រាម។ កេតាមីន (Ke) ស្មើ ១១០,៧១ក្រាម។ អុិចស្តាសុី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចាកចេញពីរដ្ឋធានីប៉េកាំង ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចាកចេញពីរដ្ឋធានីប៉េកាំង ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាក់ចេញពីរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ នៅក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីបន្ថែមមួយចំនួនផងដែររួមមាន៖ សម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលជួបសម្ដែងការគួរសមដោយឯកឧត្តម លី នីង អគ្គលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធពន្លាជាតិកម្ពុជា និងសម្ពោធស្តង់ពិព័រកម្ពុជាផងដែរ។ បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) លើកទី៣ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី

  • ឯកឧត្តម ហេង សួរ៖ ការប្រគំតន្ត្រីរបស់ជប៉ុននៅមជ្ឈមណ្ឌល CJCC ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត

    ឯកឧត្តម ហេង សួរ៖ ការប្រគំតន្ត្រីរបស់ជប៉ុននៅមជ្ឈមណ្ឌល CJCC ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កត់សម្គាល់ឃើញថា ការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) ដែលជាសិល្បៈតន្ត្រីរបស់ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។ ព្រឹត្តិការណ៍សិល្បៈនេះត្រូវបានប្រារព្ធឡើងនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម អ៊ូអិណុ អាត់ត្សឹស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី៧០នៃមិត្តភាពកម្ពុជា-ជប៉ុន សំដៅរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្និតស្នាល និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជននិងអ្នកវិនិយោគជប៉ុនឱ្យមកទស្សនាកម្សាន្ត ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា យុវតន្ត្រីករជប៉ុនពិតជាសម្តែងបានល្អ និងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូជប៉ុនដែលបានធ្វើដំណើរដ៏សែនឆ្ងាយ ដើម្បីមកចូលរួមក្នុងការប្រគំតន្ត្រីដ៏វិសេសវិសាលនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរដល់ក្រុមយុវតន្រ្តីករ និងប្រតិភូជប៉ុនសូមទទួលបាននូវសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា-ជប៉ុនបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕ ដោយ ៖ ហេង វណ្ណា