-
សម្ដេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញដំណើរដោយការជឿជាក់ និងធ្វើបានល្អជាងការគិតទុក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងលើបណ្ដាញសង្គមនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញដំណើរដោយការជឿជាក់ និងធ្វើបានល្អជាងការគិតទុករបស់សម្ដេចទៅទៀត ដោយមុននេះ សម្ដេចគិតថា ត្រូវប្រើពេលប្រមាណ៣ខែ ទើប នាយករដ្ឋមន្ត្រីថ្មី អាចគ្រប់គ្រងលើការងារបានទាំងស្រុង។ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ខ្ញំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ សម្ដេចថា មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ សម្ដេចតេជោ បានបន្ថែមថា ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។ សម្ដេចតេជោ ហ៊ុន សែន…
-
ម៉ាស៊ីនស្ទូងចំនួន ១០០គ្រឿង ត្រូវបានផ្តល់ជូនសហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ម៉ាស៊ីនស្ទូងចំនួន ១០០ គ្រឿង ដល់សហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣ខេត្ត សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍ក្នុងការផលិតពូជស្រូវ និងជំរុញការនាំចេញស្រូវទៅក្រៅប្រទេស។ ម៉ាស៊ីនស្ទូងស្រូវរបស់កម្ពុជាដែលជាអំណោយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានចែកជូនដល់ដៃសហគមន៍ផលិតពូជស្រូវ តាមរយៈ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សា ទ ។ឯកឧត្តមប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញានេះថា ម៉ាស៊ីនស្ទូង នេះ មានគុណសម្បត្តិច្រើន ដែលជួយកាត់បន្ថយកា រប្រើប្រាស់កម្លាំងពលកម្ម ចំណេញពេលវេលា និងកាត់បន្ថយការប្រើប្រាស់ពូជ ។ការចែកម៉ាស៊ីស្ទូងនាពេលនេះ ជាផ្នែកមួយនៃបេសកកម្មកសាងប្រព័ន្ធពូជសុទ្ធសម្រាប់ពង្រីកទីផ្សារអង្ករជូនកសិករ តាមរយៈការប្រើប្រាស់កម្លាំងម៉ាស៊ីន ហើយការយកត្រឹម១៣ខេត្ត សម្រាប់ផ្តល់ជូនម៉ាស៊ីន ព្រោះខេត្តទាំ ងនេះ ជាខេត្តដែលមានសក្តានុពល និងមានការដោះដុះដំណាំស្រូវច្រើន សម្រាប់ការនាំចេញ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ម៉ាស៊ីនស្ទូងនេះជាប្រភេទម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដែលផលិតនៅក្នុងស្រុក ដោយម៉ា ស៊ីន នេះត្រូវការកម្លាំងមនុស្សបីនាក់សម្រាប់ដំណើរការវា។ទោះយ៉ាងណាការប្រើប្រាស់ម៉ាស៊ីននៅតែមានផលចំ ណេញជាងប្រើប្រាស់កម្លាំងមនុស្សសម្រាប់ស្ទូង»។ ឯកឧត្តម យ៉ង សាំងកុមារ បានបន្ថែមថា…
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម ឯកអគ្គរាជទូត និងសហការី ដែលបានផ្ញើសារអបអរសាទរ ជូនឯកឧត្តម ចំពោះការចូលកាន់ដំណែងថ្មីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីទំនាក់ទំនងមិត្តភាពដែលមានប្រវត្តិជាយូរលង់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នៅលើវិស័យជាច្រើនរួមមាន៖ វិស័យសេដ្ឋកិច្ច វិស័យសន្តិសុខ ការពារជាតិ វិស័យអប់រំ វប្បធម៌ និងសុខាភិបាល។ល។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍ការទូតលើកទី៧០ និងជាទំនាក់ទំនង ដែលត្រូវបានតម្លើងជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីប្រវត្តិ បេសសកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ពិសេសអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច”…
-
ក្រសួងអភិវឌ្ឍន៍ជនបទ៖ ប្រជាពលរដ្ឋនៅសហគមន៍ជនបទ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំ២០២៥

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទបានអះអាងថា នៅឆ្នាំ២០២៥ខាងមុខ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ នឹងមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងបែបនេះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី៤» ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ប្រភពក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងសិក្ខាសាលានេះឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០ភាគរយនៅឆ្នាំ២០២៥។ ក្នុងគោលនយោបាយជាតិបានកំណត់នូវទស្សនៈវិស័យថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។ បើតាមក្រសួងដដែលនេះ គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី៤នេះ ផ្តោតលើការធានាឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ និងប្រតិបត្តិអនាម័យជនបទ ប្រកបដោយសុវត្ថិភាព សម្រាប់តំបន់ជនបទក្នុងខេត្តគោលដៅចំនួន៩។ក្នុងនោះរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងខេត្តស្ទឹងត្រែង។…
-
កម្ពុជា និងបណ្តាដៃគូអន្តរជាតិរួមគ្នារៀបចំសិក្ខាសាលា ស្តីពីការដោះស្រាយបញ្ហាមីននៅតំបន់រងគ្រោះ

ភ្នំពេញ៖ កម្ពុជា និងបណ្តាដៃគូអន្តរជាតិបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចែករំលែកព័ត៌មាន និងជំរុញការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងតំបន់គ្រាប់មីន ខណៈជម្លោះក្នុងតំបន់ និងពិភពលោកបានជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាថ្នាក់តំបន់នេះ ចាប់ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយអាជ្ញាធរមីន និងបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងស្ថាប័ននានា និងគណៈប្រតិភូកម្ពុជា និងប្រទេសក្នុងតំបន់រួមមានប្រទេសឡាវ ហ្វីលីពីន ថៃ និងវៀតណាម។ យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន សិក្ខាសាលានេះរៀបចំឡើងដោយគោលការណ៍នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយសារមីននៅក្នុងតំបន់អាស៊ាន និងបម្រើជាវេទិកាសម្រាប់អ្នកចូលរួមក្នុងការជំរុញការសិក្សា ផ្លាស់ប្តូររឿងរ៉ាវជោគជ័យ និងដោះស្រាយបញ្ហាប្រឈមរួមដែលទាក់ទងនឹងបញ្ហាសំខាន់ៗ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទេសរដ្ឋមន្រ្តីឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងក្នុងសាលាថ្នាក់តំបន់កាលពីថ្ងៃទី១៣ ខែកញ្ញា ថា វិបត្តិនិងជម្លោះក្នុងតំបន់ និងពិភពលោកប៉ុន្មានឆ្នាំកន្លងនេះ បានជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងកើនឡើងផ្ទៃដីមានមីន។ ការណ៍នេះបានបង្កើតជាបញ្ហាប្រឈម និងហានិភ័យថ្មីៗជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាជំរុញឱ្យរដ្ឋ និងតំបន់ចំនួន ៦០ ទទួលរងគ្រោះដោយសារគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។ ឯកឧត្តមបានថ្លែងទៀតថា ៖…
-
កម្ពុជា-អាមេរិក ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ជាពិសេសជាមួយរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ជាពិសេសនៅក្នុងអាណត្តិរដ្ឋាភិបាលកម្ពុជាថ្មី ។ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈខិតខំធ្វើឱ្យទំនានក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរឡើង ដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ។ ការប្តេជ្ញារវាងប្រទេសទាំងពីរនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ផាទ្រិច មួរហ្វី( W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅទីស្តីការក្រសួងយុត្តិធម៌កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញាថា រដ្ឋមន្ត្រីយុត្តិធម៌និងឯកអគ្គរដ្ឋទូតអាមេរិកបានសារទរចំពោះកិច្ចសហប្រតិបត្តិការជោគជ័យកន្លងមករវាងប្រទេសទាំង២ លើផ្នែកច្បាប់ ហើយភាគីទាំង២ បានពិភាក្សាបន្ថែមពីយន្តការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការនេះបន្តទៅទៀត ពិសេសភាគីទាំង២បានបង្ហាញសុឆន្ទៈរៀងៗខ្លួន។ អ្នកនាំពាក្យដដែលបន្តថា ៖ «ជាក្តីរំពឹង នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែប្រសើរឡើង ហើយពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌វិញ យើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើន ដែលភាគីទាំង២ សង្ឃឹមថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀត»។ កន្លងមក កម្ពុជា និងសហរដ្ឋអាមេរិកបានសហការគ្នាលើបញ្ហានានាតួយ៉ាង ការទប់ស្កាត់បទល្មើសឆ្លងដែន ការជួយគ្នាទៅវិញទៅមកលើផ្នែកច្បាប់ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅកម្ពុជា…
-
រដ្ឋមន្រ្តីក្រសួងផែនការ ស្នើឱ្យអង្គការយូនីសេហ្វ បន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល

ភ្នំពេញ៖ ក្នុងជំនួបនាដើមសប្តាហ៍នេះជាមួយនឹងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា, មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ បានស្នើតំណាងអង្គការនេះបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិលនិងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ រួមនឹងការបណ្តុះបណ្តាលមន្រ្តីផងដែរ។ ការស្នើឡើងរបស់ក្រសួងផែនការនេះ ត្រូវបានអង្គការធ្វើការលើអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី មានការសាទរ និងគាំទ្រចំពោះបញ្ហាដ៏សំខាន់នេះ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងនាទីស្តីការក្រសួងផែនការ រវាងឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោក Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) ព្រមទាំងសហការី។ នេះបើយោងតាមការប្រកាសតាមប្រភពហ្វេសប៊ុកក្រសួងផែនការ។ នាឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ បានលើកឡើងថា ៖ «សូមស្នើដល់យូនីសេហ្វ ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល និងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ និងបន្តគាំទ្រលើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងផែនការ លើជំនាញត្រួតពិនិត្យ និងវាយតម្លៃផងដែរ»។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យអង្គការយូនីសេហ្វបន្តឧបត្ថម្ភ គាំទ្របច្ចេកទេសលើការងារប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិ ជាពិសេសឧបត្ថម្ភគាំទ្រជាសម្ភារៈ (Tablet) បន្ថែម ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស និងមន្ទីរផែនការរាជធានីខេត្ត ពាក់ព័ន្ធនឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ។ ក្នុងជំនួបដដែលនោះដែរ លោក Will Parks…
-
ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុ វិស័យ អាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋ កិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាព ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុ វិស័យ អាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋ កិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាព ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច» ។ បឋកថានេះធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងមតិស្វាគមន៍ បានលើកឡើងពីសារៈ សំខាន់ របស់កិច្ចព្រមព្រៀងនេះដល់សេដ្ឋកិច្ចកម្ពុជា និងតួនាទីសំខាន់របស់អ្នកសារព័ត៌មាន ក្នុង ការផ្សព្វផ្សាយពីប្រធាននេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា៖ «កិច្ចព្រមព្រៀងភាព ជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគ ទាំង ជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្រ្តក្នុងការទាញយកអត្ថ…
-
ប្រជាពលរដ្ឋជាង ២០០០ គ្រួសារបានទទួលនូវអ្វីដែលខ្លួនស្នើសុំពីគម្រោងរេដបូក

ភ្នំពេញ៖ តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន បានជួយដល់ជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានខេត្តកោះកុងចំនួនជាង ២០០០ គ្រួសារ ដែលមានដូចជាការជួយឱ្យមានជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទឹកស្អាត ផ្លូវថ្នល់ បង្គន់អនាម័យ និងរហូតដល់ជួយឱ្យបានសិក្សាថ្នាក់សាកលវិទ្យាល័យថែមទៀតផង ។ អត្ថប្រយោជន៍ទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងធាតុចូលរបស់អ្នកភូមិរស់នៅតាមជនបទក្នុងខេត្តកោះកុង។ “រេដបូក” សំដៅលើកម្មវិធីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់និងរេចរឹលព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ គម្រោងនេះបង្កើតប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលមួយផ្នែកធំនៃប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ។ បើប្រៀបធៀបកាលពីមុន អ្នកភូមិត្រូវដើរចម្ងាយជាង ៥ គីឡូម៉ែត្រដើម្បីទទួលបានទឹកដែលកខ្វក់ ។ តែបច្ចុប្បន្ននេះមានអណ្តូងទឹក ដើរ ដោយ ថាមពល សូឡាចំនួន ៩៤ កន្លែង ដែលបានផ្តល់ទឹកស្អាតប្រើប្រាស់ដោយងាយស្រួលជូនប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ ។ ផ្លូវចំនួន ៥ ខ្សែដែលមានប្រវែង ៥ គីឡូម៉ែត្រនិងវែងជាងនេះ ត្រូវបានសាងសង់ឡើង ដើម្បីឱ្យការធ្វើដំណើរចូលទៅកាន់ទីផ្សារពីភូមិដាច់ស្រយាលមានភាពងាយស្រួលជាងមុន។ ផ្នែកអនាម័យក៏មានភាពប្រសើរជាងមុន តាមរយៈការផ្តល់ជូននូវបង្គន់អនាម័យចំនួន ៧៤ កន្លែងក្នុងទូទាំងខេត្ត ។ ចំណែកផ្នែកអប់រំក៏មានការអភិវឌ្ឍ ដោយសាលាមួយខ្នងត្រូវបានសាងសង់ឡើងសម្រាប់សិស្សបឋមសិក្សា ហើយសិស្សចំនួន ១៦ នាក់ដែលមកពីគ្រួសារក្រីក្រ ឬជាកុមារកំព្រា…
-
ក្រសួងសុខាភិបាល បានសម្រេចបិទបន្ទប់ពិគ្រោះព្យាបាលជំងឺចំនួនពីរទីតាំង នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតបន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ២ទីតាំងនៅរាជធានីភ្នំពេញក្រោមហេតុផល មិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពកិច្ចសន្យាដែលបានធានាអះអាងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។ សេចក្តីសម្រេចស្តីពីការបិទ និងដកហូតលិខិតអនុញ្ញាតនោះរួមមាន បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី ស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀក-ច្រមុះ-បំពង់ក សៀរហឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីសម្រេចចុះថ្ងៃទី១១ខែកញ្ញា បិទបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។ ទាក់ទងនឹងករណីនេះដែរលោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការគ្រោះថ្នាក់យថាហេតុណាមួយដល់អាយុជីវិតប្រជាពលរដ្ឋ។ លោកបានប្រាប់ថា វិធានការនេះក៏ជាការព្រមានដល់រាល់ការបើកមន្ទីរសម្រាកព្យាបាល និងបន្ទប់ពិគ្រោះជំងឺ ឱ្យចូលរួមគោរពតាមច្បាប់ផងដែរ។ ជុំវិញសុខុមាលភាពសាធារណៈនេះដែរឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់ព្រមានកន្លងទៅថា រាល់ការបើកមន្ទីរសម្រាកព្យាបាល បន្ទប់ពិគ្រោះជំងឺ ឬអង្គភាពផ្ដល់សេវាសុខាភិបាលផ្សេងៗ គឺត្រូវតែអនុលោមតាមនីតិវិធីច្បាប់ ប្រកាន់ខ្ជាប់នូវបច្ចេកទេស វិជ្ជាជីវៈ…