Category: ព័ត៌មានជាតិ

  • ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគាំទ្រឱ្យមានការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងស្ថាប័ន

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគាំទ្រឱ្យមានការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងស្ថាប័ន

    នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដំបូង នាថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគាំទ្រឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើ​សមភាពយេនឌ័រ​ដោយណែនាំឱ្យថ្នាក់ដឹកនាំក្រសួង ត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋាន: និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្ស ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អតីតភាពការងារ សីលធម៌ និងគុណធម៌។ ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកការប្រមូល​នូវមូលធនមនុស្សដើម្បីបម្រើការងារ ជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូចនេះ កិច្ចការជ្រើសរើស​មន្រ្តីក្របខណ្ឌ ត្រូវផ្អែកលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកន្លងមកហើយថា «អ្នកចេះគឺជាប់» ។ ចំណែកឯការដំឡើងឋានៈ និងតួនាទីត្រូវផ្អែកលើគុណាធិបតេយ្យ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធនឹងវិស័យដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យ​អធិការកិច្ច ការកសាងលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងបច្ចេកវិទ្យា៕

  • ក្រសួងយុត្តិធម៌ នឹងដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ

    ក្រសួងយុត្តិធម៌ នឹងដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ

    ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសឱ្យដឹងថា ក្រសួងយុត្តិធម៌បានបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលក្នុងជំហានទី២បន្ត បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការ ជំហានទី១ កាលពីខែកុម្ភៈកន្លងមក ក្នុងគោលបំណង រួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ក្នុងសង្គម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងថា ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ក្រសួងបាន និងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ទៀត។ សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស»។ ក្រសួងបានបន្ថែមដែរថា ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្តាប្រទេសនានា។ ប្រភពដដែលបញ្ជាក់ថា ៖ «ក្រសួងយុត្តិធម៌នឹងជូនដំណឹងពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ ហើយក្រសួងក៏នឹងជូនដំណឹងពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះផងដែរ»។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាហុក និងជាអ្ន…

  • ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីអូខេស្តា្រនៅ CJCC ដើម្បីអបអរខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន

    ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីអូខេស្តា្រនៅ CJCC ដើម្បីអបអរខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន

    ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីអូខេស្ត្រា(Orchestra) រយៈពេលបីថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន។ បើយោងតាមលិខិតអញ្ជើញជូនដល់អ្នកសារព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា បានឱ្យដឹងថា ការប្រគំតន្ត្រីអូខេស្រ្តានេះរៀបចំឡើងតាមរយៈកិច្ចសហការរវាងស្ថានទូតជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងការិល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន។ ការប្រគំតន្ត្រីនេះ ធ្វើឡើងដោយក្រុម Worldship Orchestra(WSO) ជាផ្នែកមួយរបស់អង្គការ NPO Worldship ជាអង្គការមិនរកប្រាក់ចំណេញ បង្កើតឡើងនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០១៤ ក្នុងគោលដៅផ្តល់ឲ្យកុមារជុំវិញពិភពលោកជាមួយបទពិសោធន៍វង់តន្ត្រីដំបូង ខណៈបច្ចុប្បន្នក្រុមនេះ បានធ្វើកម្មវិធីសម្តែងក្រៅប្រទេសដើម្បីឲ្យកុមារនៅអាស៊ីដែលបានទទួលការអប់រំផ្នែកសិល្បៈ តន្ត្រី និងទស្សនាការសម្តែងឧបករណ៍តន្រ្តីផ្ទាល់ ដើម្បីចាប់អារម្មណ៍លើសកម្មភាពទាំងនេះ។ លិខិតដដែលលើកឡើងទៀតថា៖«យើងខ្ញុំសង្ឃឹមថា អ្នកចូលរួមនឹងរីករាយជាមួយតន្ត្រីអូខេស្ត្រា ហើយតាមរយៈតន្ត្រីនេះ នឹងមានអារម្មណ៍កាន់តែជិតស្និទស្នាលជាមួយប្រទេសជប៉ុន។ យើងសង្ឃឹមមុតមាំថា ការប្រគំតន្ត្រីនេះនឹងងផ្តល់ឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២»។ ជាមួយគ្នានេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងទំនាក់ទំនងប្រទេសពីរ ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ ទំនាក់ទំងសង្គម-វប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន ក៏សំខាន់ផងដែរ ដែលលោកជឿជាក់ថា ការសម្តែងសិល្បៈ ការប្រគំតន្ត្រីនេះជាផ្នែកមួយនៃការបង្កើនការយល់ដឹងពីវប្បធម៌ជប៉ុនដល់ស្រទាប់យុវជនកម្ពុជា និងអាចពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ បន្ថែម។…

  • ទូតបារាំងប្រចាំកម្ពុជា នឹងបើកឱ្យសាធារណជនចូលទស្សនាស្ថានទូតដោយសេរីក្នុងថ្ងៃទិវាបេតិកភណ្ឌ នាចុងសប្តាហ៍នេះ

    ទូតបារាំងប្រចាំកម្ពុជា នឹងបើកឱ្យសាធារណជនចូលទស្សនាស្ថានទូតដោយសេរីក្នុងថ្ងៃទិវាបេតិកភណ្ឌ នាចុងសប្តាហ៍នេះ

    ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសឱ្យដឹងថា ស្ថានទូតនឹងបើកទ្វារទទួលសាធារណៈជនឱ្យចូលមកទស្សនាដោយសេរីនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះដែលការបើកឱ្យចូលនេះធ្វើឡើនៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។ យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតបារាំងប្រចាំកម្ពុជាដែលផ្សាយនៅថ្ងៃទី១០ ខែកញ្ញាបានឱ្យដឹងថា បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណៈជនម្តងទៀតនៅថ្ងៃសៅរ៍ទី១៦ខាងមុខនេះចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល។ ប្រភពដដែលបន្តថា៖«នៅក្នុងទិវាបេតិកភណ្ឌសារធារណៈជនអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ ឧទ្យានស្ថានទូត គឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ នៅលើផ្ទៃដី ៤.៥ ហិកតា ដែលវាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទប្រមាណ២០០ដើម និងសត្វមួយចំនួនដែលយើងកំពុងធ្វើជំរឿនផងដែរ»។ ប្រភពដដែលបានបន្តថា ក្រៅពីនេះ សាធារណជនក៏នឹងឃើញនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥។ ស្ថានទូតបារាំងបញ្ជាក់ថា ៖ «លើពីនេះ ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទបេតិកភណ្ឌមានជីវិត យើងនឹងបង្ហាញលោកអ្នកនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser ថែមទៀត»។ បន្ថែមពីនេះទៀត នៅថ្ងៃដដែលនោះ នៅពេលត្រលប់ចេញទៅវិញ សារធារណៈជនក៏អាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៧០ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ទាប់មកទៅទស្សនាវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជុំវិញរឿងនេះ លោក គង់…

  • គ.ជ.ប នឹងផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នៅថ្ងៃទី១២ ខែកញ្ញា

    គ.ជ.ប នឹងផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នៅថ្ងៃទី១២ ខែកញ្ញា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀ ប ចំ កិច្ចប្រជុំ ផ្សព្វ ផ្សា យ ជា មួ យ ភា គី ពា ក់ ព័ន្ធ ដើម្បីផ្សព្វផ្សាយអពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និង លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិត អញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតផ្លូវការ ឆ្នាំ ២០ ២២ និង សភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោ ត ។ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប ទៅដល់ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ ន្ធ ផ្ស ព្វ ផ្សា យ ព័ត៌មាន ជាតិ និងអន្ត រ ជា តិនៅថ្ងៃទី ១១ ខែកញ្ញា…

  • កម្ពុជា៖ ពីប្រទេស ដែលរកទីផ្សារអង្ករ នៅក្រៅប្រទេស ក្លាយជាប្រទេសដែលបរទេសមកសុំទិញអង្ករវិញ

    កម្ពុជា៖ ពីប្រទេស ដែលរកទីផ្សារអង្ករ នៅក្រៅប្រទេស ក្លាយជាប្រទេសដែលបរទេសមកសុំទិញអង្ករវិញ

    ភ្នំពេញ៖ គេនៅចាំបានថា កាលពីឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិចាស់ (អាណត្តិទី៦) បានសម្រេចកំណត់យកឆ្នាំ២០១៥ ជាឆ្នាំគោលដៅ សម្រាប់ការនាំចេញអង្ករឱ្យបាន១លានតោនយ៉ាងតិច ប៉ុន្តែរយៈពេល២អាណត្តិមកហើយ ការកំណត់នេះ នៅតែបន្តបរាជ័យ នៅតែមិនទាន់ដល់គោលដៅដដែល ដោយរហូតដល់ឆ្នាំ២០២២ កម្ពុជាអាចនាំចេញអង្ករទៅក្រៅប្រទេសបានត្រឹមតែជិត ៦៤ម៉ឺនតោនតែប៉ុណ្ណោះ ដែលចំនួននេះ មានកំណើនតិចតួច បើធៀបនឹងឆ្នាំ២០២១ ។ អង្ករ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៦ ប្រសិទ្ធនាមថាជា «មាស ស»។ រាជរដ្ឋាភិបាលមានមហិច្ឆតា ចង់ឱ្យកម្ពុជា ក្លាយជាប្រទេសនាំចេញ «មាស ស» ដ៏ធំមួយនៅក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក។ ជាប្រទេសដែលមានអតិរេកស្រូវ (ការផលិតលើសចំនួន) ប្រមាណ៦.២៩លានតោន កាលពីឆ្នាំ២០២២ ដែលកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែមិនបោះបង់ចោលមហិច្ឆតារបស់ខ្លួន ដោយបានបង្កើនការនាំចេញអង្ករជាបន្តបន្ទាប់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ជារឿយៗ នៅពេលដែល សម្តេច មានកិច្ចពិភាក្សាទ្វេភាគី ឬពហុភាគី ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា តែងតែស្នើឱ្យដៃគូទាំងអស់ជួយទិញអង្ករពីកម្ពុជា និងវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។ សេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម…

  • រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញដោះស្រាយវិវាទរវាង ព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅវត្តសាក់សំពៅ

    រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញដោះស្រាយវិវាទរវាង ព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅវត្តសាក់សំពៅ

    (ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទបិទបាំងផ្លូវនិង វាយបំផ្លិចបំផ្លាញរបង ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋ មួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ ដោយមានការនិមន្តនិងចូលរួមពីសំណាក់ តំណាងព្រះគ្រូអនុគណខណ្ឌដង្កោ ព្រះចៅអធិការវត្ត ព្រះសង្ឃ អជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានស្តាប់នៅព្រះសង្ឃដីការបស់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងការបំភ្លឺ និងសំណើរសុំមួយចំនួនរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តីបានសាកសួរដល់អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយ លោកអភិបាលរងខណ្ឌដង្កោ បញ្ជាក់ពីបញ្ហាវិវាទខាងលើ ដើម្បីជ្រាបកាន់តែច្បាស់នៅវិវាទ ដើម្បីដោះស្រាយបញ្ហាឲ្យចំគោលដៅ នឹងតម្លាភាព។ តាមរយៈនេះ ឯកឧត្តម រដ្ឋមន្រ្តីបានទទួលយកនៅសំណើរ និងសំណូមពរ មកពិចារណា ដើម្បីយកមកដោះស្រាយដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ជូនទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ មិនឲ្យបាត់បង់ប្រយោជន៏ទាំងសងខាង ពិសេសសម្បត្តិវត្តអារាម ដែលជាកន្លែងគោរពប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើរសុំ…

  • សិក្ខាកាមជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បង្ហាញជំនឿចិត្តខ្ពស់នឹងធ្វើឲ្យគុណភាពផ្ទៃក្នុង មានភាពប្រសើរឡើង

    សិក្ខាកាមជាមន្រ្តីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បង្ហាញជំនឿចិត្តខ្ពស់នឹងធ្វើឲ្យគុណភាពផ្ទៃក្នុង មានភាពប្រសើរឡើង

    (ភ្នំពេញ)៖ មន្រ្តីនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារួមមានមន្រ្តីរដ្ឋបាល ប្រធាន អនុ-ប្រធានការិយាល័យ គ្រូឧទ្ទេស ចំនួន ២០រូប បានបណ្តុះបណ្តាលបំប៉នបន្ថែមលើការវាយតម្លៃផ្ទៃក្នុងនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រយៈពេល៣ថ្ងៃ ដើម្បីឆ្លើយតបទៅនិងគុណភាពស្តង់ដានៃការវិវឌ្ឍខ្លួនក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានការអប់រំគរុនិស្សិតប្រកបដោយគុណភាពខ្ពស់នាពេលខាងមុខ។ លោក ស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានបញ្ជាក់ថា សិក្ខាសាលាការអភិវឌ្ឍធនធានមនុស្សស្ដីពីការវាយតម្លៃផ្ទៃក្នុងនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ក្រោមការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសនេះ ពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយឲ្យគុណភាពនៃការធានាគុណភាពផ្ទៃក្នុងមានភាពប្រសើឡើង និងមានការវាយតម្លៃប្រកបដោយតម្លាភាព នឹងត្រូវបានអនុវត្តនិងផ្សព្វផ្សាយ ដែលផ្តោតលើការផ្តល់ការធានាថាគុណភាពដែលចង់បាននឹងកំពុងទទួលបានពីការត្រួតពិនិត្យគុណភាព ដោយផ្អែកលើគុណភាពដែលចង់បានក្នុងវិស័យអប់រំ។ លោក ស្រី នាយិកា បន្តថា រយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំង២០រូប បានបណ្តុះបណ្តាលពីប្រព័ន្ធនិងវិធីសាស្រ្ដកែលម្អនូវការធានាគុណភាពផ្ទៃក្នុង នីតីវិធីក្នុងការប្រមូលទិន្ន័យ ទម្រង់នៃរបាយការណ៍ធានាគុណភាពផ្ទៃក្នុង ព្រមទាំងមានការពិភាក្សាអំពីសូចនាករនៅក្នុងផ្នែកនីមួយៗនៃស្ដង់ដារបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីរៀបចំផែនការកែលម្អឲ្យប្រសើរឡើងនូវការធានាគុណភាពផ្ទៃក្នុង សម្រាប់ក្រុមការងារចំពោះកិច្ចនៃការធានាគុណភាពផ្ទៃ និងមន្រ្ដីពាក់ព័ន្ធរបស់វអកជាដើម។ក្នុងនោះក៏មានការចែករំលែកពីយុទ្ធសាស្រ្ដសម្រាប់ការរង្វាយតម្លៃថ្នាក់សិក្សាដែលត្រូវប្រើដើម្បីធ្វើការវាយតម្លៃក្នុងដំណើរការនៃការយល់ដឹងរបស់គរុនិស្សិត ពីតម្រូវការរៀនសូត្រ និងវឌ្ឍនៈភាពនៃការសិក្សាក្នុងដំណាក់កាលមួយមេរៀន ជំពូក ឬវគ្គសិក្សាផងដែរ។ លោក Nishyama Naoki អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ប្រចាំប្រទេសជប៉ុន បានមានប្រសាសន៍ថា ការវាយតម្លៃផ្ទៃក្នុង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍របស់វិទ្យាស្ថានអប់រំកាយនិងកីឡា នឹងធ្វើឲ្យគុណភាពអប់រំកាន់តែមានគុណភាពខ្ពស់ នូវពេលដែលមន្រ្តីនិងគ្រូឧទ្ទេសរបស់យើងមានចំណេះដឹងអំពីការវាយតម្លៃច្បាស់លាស់។…

  • កម្ពុជាស្នើចិនឱ្យបន្តជួយគាំទ្របន្តការបណ្តុះបណ្តាលធនធានមនុស្សលើការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា

    កម្ពុជាស្នើចិនឱ្យបន្តជួយគាំទ្របន្តការបណ្តុះបណ្តាលធនធានមនុស្សលើការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា

    ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យប្រទេសចិនបន្តពិនិត្យលទ្ធភាព និងឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារៈបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ។ ការស្នើឡើងនេះតាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ដែលបានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន នៅទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន នាទីក្រុងណានជីងនេះ បានធ្វើឡើងរយៈពេលបីខែ ចាប់តាំងពីដើមខែមិថុនា ឆ្នាំ ២០២៣ ដែលមានកងកម្លាំងប្រដាប់អាវុធចំនួន៤០នាក់ មកពីប្រទេសកម្ពុជា និងឡាវ ។វគ្គនេះបានបិទបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម លី ធុជ បានថ្លែងក្នុងឱកាសនោះថា ៖ «ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ខ្ញុំស្នើសុំប្រទេសចិន បន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ»។ ជាមួយគ្នានោះដែរ ឯកឧត្តម លី ធុជ ក៏បានស្នើសុំឱ្យរដ្ឋាភិបាលចិន បន្តជួយដល់កម្ពុជាក្រោយឆ្នាំ២០២៥ តាមរយៈអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ…

  • ពន្ធដារ ណែនាំឱ្យម្ចាស់សហគ្រាស និងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក បង់ពន្ធអាករជូនរដ្ឋឱ្យត្រឹមត្រូវ

    ពន្ធដារ ណែនាំឱ្យម្ចាស់សហគ្រាស និងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក បង់ពន្ធអាករជូនរដ្ឋឱ្យត្រឹមត្រូវ

    ភ្នំពេញ៖ ពន្ធដារណែនាំឱ្យម្ចាស់សហគ្រាស និងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក បំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ដោយត្រូវប្រកាសបង់ពន្ធអាករជូនរដ្ឋឱ្យបានទៀងទាត់និងគ្រប់ចំនួន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដើម្បីចៀសវាងទទួលរងទោសទណ្ឌផ្សេងៗ។ ការក្រើនរំឮកនេះ ធ្វើឡើងក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានចុះដល់រោងចក្រផលិតស្រាបៀរ ភេសជ្ជៈគ្មានជាតិសុរា និងភេសជ្ជៈប៉ូវកម្លាំង ក្នុងស្រុក ដើម្បីត្រួតពិនិត្យឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ។ សេចក្ដីប្រកាសព័ត៌មានស្តីពីការចុះត្រួតពិនិត្យដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២៣ បានបញ្ជាក់ថា ការចុះបេសកម្មទៅកាន់ទីតាំងទាំងនេះក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលពន្ធអាករលើផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាដែលផលិតក្នុងស្រុក ដើម្បីធានាបាននូវការប្រកួតប្រជែងស្មើភាព នៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រទាំងនេះ។ នៅក្នុងដំណើរការចុះបំពេញបេសកកម្មនេះ លោក ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា បោះទុនវិនិយោគសាងសង់រោងចក្រសហគ្រាសទាំងនេះ បានចូលរួមបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះ លោកក៏បានណែនាំដល់ម្ចាស់សហគ្រាសទាំងនោះ ត្រូវថែទាំ និងប្រើប្រាស់ឧបករណ៍វាស់ចំណុះទាំងនោះឱ្យបាន ត្រឹមត្រូវ និងទៀងទាត់ ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ចៀសវាងការកែច្នៃ ឬផ្លាស់ប្ដូរឱ្យខុសពីស្ថានភាពដើម បើពុំនោះទេ សហគ្រាសនឹងត្រូវ ចាត់ទុកថាបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារដែលត្រូវផ្ដន្ទាទោសតាមច្បាប់កំណត់។ បើតាមអគ្គនាយកដ្ឋានពន្ធដារ បច្ចុប្បន្ន សហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ទាំង១៤ នៅកម្ពុជាបានដំឡើងឧបករណ៍វាស់ចំណុះ និងបានភ្ជាប់មកប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ អគ្គនាយកដ្ឋានពន្ធដាររួចរាល់…