-
ស៊ីម៉ាក់ និងក្រុមឯកទេសមុជទឹក បានយកគ្រាប់យុទ្ធភណ្ឌចំនួន១១២ គ្រាប់ចេញពីទន្លេក្នុងខេត្តព្រៃវែង

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមឯកទេសមុជទឹកនៃបញ្ជាការដ្ឋានទ័ពពិសេស សហការជាមួយក្រុមការងារ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ បានរុករកឃើញគ្រាប់មិនទាន់ផ្ទះ និងបំណែកដែកទម្ងន់សរុបប្រមាណ២០០គីឡូក្រាមនៅក្នុងទន្លេ នៃស្រុកពាមជរ ខេត្តព្រៃវែង។ ឯកឧត្តមឧត្តមសេនីយ៍ ស៊ុំ សំណាង មេបញ្ជាការស្តីទីបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣នេះបញ្ជាក់ថា ក្រុមឯកទេសមុជទឹកនិងក្រុមប្រតិបត្តិការរុករកសង្គ្រោះគ្រោះ មហន្តរាយលេខ៩១១នៃបញ្ជាការដ្ឋានទ័ពពិសេសចំនួន១៥នាក់សហការសហការជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ចុះយកគ្រាប់ នៅចំណុច ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ការដ្ឋានទី៥ ក្នុងភូមិសាស្ត្រខាងលើ។ ក្នុងនោះរកឃើញគ្រាប់ ១៥៥មីលីម៉ែត្រ,១០៥ មីលីម៉ែត្រ, ដេកាហ្សិត ៧៥ មីលីម៉ែត្រ, អឹមតេ ៨១ មីលីម៉ែត្រ, អឹមតេ ៦០ មីលីម៉ែត្រ, គ្រាប់៤០ និងគ្រាប់បែក សរុបគ្រាប់ចំនួន ១១២គ្រាប់, សំបកគ្រាប់ចំនួន ២សំបក និងបំណែកដែកទម្ងន់ ២០០គីឡូក្រាម។ ឯកឧត្តមឧត្តមសេនីយ៍ ស៊ុំ សំណាង សង្កត់ធ្ងន់ថា…
-
មន្ត្រីក្រសួងវប្បធម៌ លើកទឹកចិត្តឱ្យមានការរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឱ្យបានច្រើនដើម្បីបន្តថែរក្សាកម្មវិធីប្រពៃណីខ្មែរ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ឡងឌី សាន់ណារ៉ា បានលើកទឹកចិត្តឱ្យមានការរៀបចំតាំងបង្ហាញសេវាកម្មនិងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឱ្យបានច្រើនដើម្បីជួយបន្តថែរក្សាគ្រប់ទម្រង់កម្មវិធីប្រពៃណីទាំងអស់របស់កម្ពុជាឱ្យប្រព្រឹត្តទៅតាមដំណើរពីបុរាណកាលដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកទាំងសម្លៀកបំពាក់និងការរៀបចំវិធីផ្សេងៗ។ លោកជំទាវ ឡងឌី សាន់ណារ៉ា បានជំរុញបែបនេះ នៅក្នុងពិធីប្រកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការការតាំងបង្ហាញសេវាកម្ម និងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៣ ដែលគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរៀបចំដោយក្រុមហ៊ុនឈូកប្រណិតនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកជំទាវបញ្ជាក់ថា៖ « ជាពិសេសសំដៅដល់ប្អូនៗយុវវ័យយុវជនយុវនារីពេញវ័យ ដែលជាមុខសញ្ញាក្នុងការជ្រើសរើសគូស្រករប្អូនៗក្មួយៗគឺជាកម្លាំងពិតនៅក្នុងការអនុវត្តការការពារនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលដែលជាអាវុធមុខពីរ»។ ជាមួយគ្នានេះលោកជំទាវក៏បានស្នើឱ្យប្អូនៗក្មួយៗដែលបានចូលរួមតាំងបង្ហាញសេវាកម្មនិងរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៣ត្រូវចេះគិតគូរចេះថ្លឹងថ្លែងនិងត្រូវចេះយកបណ្ដាញសង្គមទាំងអស់មកប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់សង្គមជាតិជាពិសេសទៅទៀតនោះអ្នកដែលមានឈ្មោះល្បីៗក្នុងបណ្ដាញសង្គមក៏ដូចជា ហ្វេសប៊ុក(Facebook)តិកតុក(Tiktok)និងអ៊ីនស្តាក្រាម(Instagram)ជាដើម។ លោកជំទាវ ឡង់ឌី សាន់ណារ៉ា បានថ្លែងថា៖ « ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមកោតសសើរ គាំទ្រលើកទឹកចិត្តឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីជាការផ្សព្វផ្សាយ ជាការរំឭក ជាការដាស់តឿនកូនខ្មែរឱ្យប្រកាន់ខ្ជាប់នូវទស្សនៈជាតិខ្មែរ ហើយត្រូវចាំថា ខ្មែរគឺជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ មានសម្លៀកបំពាក់ដោយពិតប្រាកដ ទៅតាមពេលវេលា តាមកម្មវិធីផ្សេងៗ មិនច្របូកច្របល់និងមានការបែងចែកដាច់ដោយឡែកពីគ្នា»។ បើតាមក្រុមហ៊ុនឈូកប្រណិត កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ ត្រូវបានរៀបចំធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ OCIC អគារ E F G រយៈពេល ៣…
-
កម្ពុជា រួមនឹងប្រទេសនិងកោះទាំង១២ទៀត ចាប់ផ្តើមពិភាក្សាគ្នាពីការគ្រប់គ្រងសំណល់រឹង តាមរយៈវិធីសាស្រ្តសេដ្ឋកិច្ចចក្រា

ភ្នំពេញ៖ កម្ពុជារួមនឹងប្រទេសនិងកោះទាំង១២ផ្សេងទៀត ចាប់ផ្តើមពិភាក្សាគ្នាពីការគ្រប់គ្រងសំណល់រឹង តាមរយៈវិធីសាស្រ្តសេដ្ឋកិច្ចចក្រា(Circular Economy)ដើម្បីពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹងប្រកបដោយប្រសិទ្ធភាព ពោលប្រែក្លាយកាកសំណល់ទៅជាវត្ថុដែលមានប្រយោជន៍ឡើងវិញ សំដៅរួមចំណែកដល់បរិស្ថាន ។ កិច្ចពិភាក្សានេះបានធ្វើនៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Circular Economy) ក្នុងកំឡុងពេលអន្តរកាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតំណាងឱ្យកម្ពុជាចូលរួមក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ក្រៅពីនេះក៏មានអ្នកជំនាញមកពីប្រទេស និងកោះចំនួន១២ប្រទេសផ្សេងទៀត រួមមាន ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន ។ ប្រភពក្រសួងបន្តថា កិច្ចពិភាក្សានេះក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ តាមរយៈកិច្ចពិភាក្សានេះប្រទេសទាំង១៣បានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ…
-
សហព័ន្ធស្រូវអង្ករកម្ពុជា៖ស្ថានភាពនៃតម្លៃស្រូវបាននិងកំពុងត្រឡប់មកជាធម្មតាវិញ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ស្ថានភាពនៃការឡើងថ្លៃស្រូវ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ដែលស្ថានភាពនេះបាននិងកំពុងត្រឡប់មកជាធម្មតាវិញ ខណៈដែលអំឡុងពេលស្រូវឡើងថ្លៃស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងឯកជន បានខិតខំជំរុញឱ្យកសិករលក់ស្រូវដោយទទួលបានតម្លៃល្អ និងបានសម្រួលដល់ការដឹកជញ្ជូនផងដែរ។ បើសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនិងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ដែលមួយរយៈនេះមានការកើនឡើងដែល មិនធ្លាប់មាន គឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវប្រភេទ អ៊ូអឹម ៥៤៥១ ប្រភេទស្រងែស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្ដើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។ ប្រភពដដែលបន្តថា នៅក្នុងអំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវនិងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ទោះជាបែបនេះក្តីសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា៖«ស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេល ដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារ ក្នុង១តោន សម្រាប់អង្ករស។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវឱ្យបងប្អូនប្រជាកសិករទាំងអស់ មេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះផងដែរ»។ ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទឯកឧត្តម យ៉ង សាំងកុមារ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី៨ ខែកញ្ញាដែរថា តម្លៃអង្ករខ្មែរសម្រាប់ការនាំចេញនៅច្រកកំពង់ផែ សម្រាប់អង្ករអត្រាបាក់…
-
ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ កោតសរសេីរក្រុមលេខាធិការដ្ឋាន ដែលយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងកោតសរសេីរចំពោះក្រុមលេខាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរ និងបានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានរួមគ្នាទាំងកម្លាំងកាយចិត្ត ថវិកា និងសម្ភារៈ ដើម្បីជួយដោះស្រាយសម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាត បានទាន់ពេលវេលា ។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ និងដាក់ចេញទិសដៅ សម្រាប់អនុវត្តបន្ត នៅថ្ងៃទី៨កញ្ញា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ បំពេញ បន្ថែម លេីរបាយការណ៍ លទ្ធផល ការងារ រយៈពេល ៩ ខែ និង ទិសដៅ ដែល ត្រូវ អនុវត្ត ន៍ បន្ត ព្រមទាំង បាន ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលត្រូវអនុវត្តបន្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន…
-
ឯកឧត្តម ផន ផល្លា៖ «មណ្ឌលមែកឈើ» ទោះបីអត់ដើម តែបានក្លាយជាជម្រកមួយ ផ្ទះមួយ ផ្តល់ភាពកក់ក្តៅជូនកុមារកំព្រាគ្មានទីពឹង

(ភ្នំពេញ)៖ ឯកឧត្តម ផន ផល្លា ប្រធានមណ្ឌលមែកឈើ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្មេងកំព្រាគ្មានទីពឹងចំនួន១៥៧នាក់ ដោយសារតែឪពុកម្ដាយស្លាប់ចោល ឬបោះបង់ចោល ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ដោយមណ្ឌលមែកឈើ ព្រមជាមួយការផ្គត់ផ្គង់ហូបចុកស្នាក់នៅ និងទទួលបានការសិក្សារយៈពេលវែងដូចកុមារដទៃទៀតដែរ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានការចូលរួមពីលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងក្រុមហ៊ុន Midass បានធ្វើការងារសប្បរសធម៌ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជូនដល់ក្មេងកំព្រាគ្មានទីពឹងទាំង១៥៧នាក់នៅមណ្ឌលមែកឈើ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តម ផន ផល្លា បានឱ្យដឹងទៀតថា មណ្ឌលមែកឈើ បង្កើតឡើងរយៈពេល៣៩ឆ្នាំ តាំងពីឆ្នាំ១៩៩៤ ដោយបានទទួលចិញ្ចឹមកុមារកំព្រាជាង៧០០នាក់ សុទ្ធតែទទួលបានការទំនុកបម្រុងឱ្យសិក្សារហូតដល់ចប់មហាវិទ្យាល័យ ទៅតាមជំនាញរៀងៗខ្លួន និងចិញ្ចឹមខ្លួនឯងបាន។ ឯកឧត្តម ផន ផល្លា បានបន្ថែមថា មណ្ឌលមួយនេះ ភាគច្រើនទទួលបានការឧបត្ថម្ភពីសប្បុរសជនក្រៅប្រទេស ដូចជា គ្រួសារមួយនៅសហរដ្ឋអាមេរិក អង្គការ Happy Tree នៅហុងកុង អូស្រ្តាលី ហើយឥឡូវនេះគឺទទួលបានជំនួយក្នុងស្រុកពីប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល។…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ មន្រ្តីបក្សគ្រប់រូប ត្រូវខិតខំកសាងខ្លួន គោរព ស្រឡាញ់ បម្រើប្រជាជន និងប្រទេសជាតិ

(កណ្តាល)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សម្តេចបានបន្តទៀតថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំ សន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធាន ទៅជាប្រធានគណបក្សខេត្តខេត្តកណ្តាល ជំនួស ឯកឧត្តម ម៉ៅ ភិរុណ ដែលត្រូវទៅបំពេញភារកិច្ចថ្មី ជាសមាជិករដ្ឋសភា នីតិកាលទី៧ ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន…
-
ជនសង្ស័យ០៤នាក់ ជាមុខសញ្ញាធាក់ និងកាប់ប្លន់យកម៉ូតូក្នុងរាជធានី,ខេត្ត ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន និងបង្ហាញមុខជាសាធារណៈរួចបញ្ចូនទៅតុលាការ

(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធ ករណីធាក់ និងកាប់ប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធាណៈនា ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ រួចបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស តាមច្បាប់ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនសង្ស័យ០៤នាក់ខាងលេីរួមមាន ៖ ទី១/ឈ្មោះ ជា ឆៃហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបជាមួយកម្មករ និយោជិតជាបន្តបន្ទាប់ទៀត មិនមែនជួបត្រឹមតែ ១០កម្មវិធីទេ

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្ដេចនឹងជួបជាមួយកម្មករ និយោជិតជាបន្តបន្ទាប់ទៀត មិនមែនជួបត្រឹមតែ ១០កម្មវិធីទេ ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានមានប្រសាសន៍ថា ៖ ជំនួបជាមួយកម្មករ និយោជិត មិនត្រឹមតែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ នាពេលខាងមុខ ក្នុងគោលបំណង ដើម្បីទទួលបាន ព័ត៌មានមួយច្បាស់លាស់ ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញពីការស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចបន្តថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសដែលកើតចេញពីការគាំទ្រ របស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋ អោយបានល្អ…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្តេជ្ញាបង្ក្រាបទប់ស្កាត់បញ្ហាគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានបញ្ជាក់ថា ដោយសារការរៀបចំផ្គូផ្គងពីដើមទីនៅរៀងស្រាលបន្តិច សម្តេចបានសម្រេចធ្វើការកែទម្រង់បន្ថែម អំពីរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងទៅលើការបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រាប់នីតិកាលថ្មីនេះឱ្យមានប្រសិទ្ធភាព។ សម្ដេចថា នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង។ សូមរំលឹកថា បញ្ហាគ្រឿងញៀននេះ កន្លងមក រាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែងបង្រ្កាបទប់ស្កាត់ដោយសម្រេចបានលទ្ធផលជាច្រើនជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណា គ្រឿងញៀននៅតែជាបញ្ហាដែលត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនមានការថមថយចុះនៅឡើយទេ។ តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ សង្ឃឹមថា បទល្មើសគ្រឿងញៀន នឹងមានការថយចុះ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត…