Category: ព័ត៌មានជាតិ

  • ក្រសួងកសិកម្ម នឹងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិតផ្នែកកសិកម្មដែលសិក្សានៅក្រៅប្រទេស

    ក្រសួងកសិកម្ម នឹងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិតផ្នែកកសិកម្មដែលសិក្សានៅក្រៅប្រទេស

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិត ជាពិសេសនិស្សិតផ្នែកកសិកម្ម ដើម្បីសម្រួលដល់ការសិក្សានៅក្រៅប្រទេស ខណៈនិស្សិតនៅក្នុងវិស័យនេះជាង ១០០នាក់ទៀត ត្រៀមទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ទទួលយកចំណេះដឹងថ្មីៗមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ នាពិធីសំណេះសំណាល និងជូនដំណើរនិស្សិតកសិកម្មកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា និស្សិតដែលបានទៅហាត់ការនៅប្រទសអ៊ីស្រាអែលនាពេលនេះ គឺជាធនធានដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា នៅពេលត្រលប់មកវិញ។ ហេតុដូចនេះទើបរដ្ឋមន្រ្តីក្រសួងកសិកម្ម មានគាំទ្រយ៉ាងខ្លាំង ចំពោះកម្មវិធីហាត់ការនេះ ដោយថែមទាំងជំរុញការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់និស្សិត ដើម្បីសម្រួលដល់ការសិក្សានៅក្រៅប្រទេសផងដែរ។ នេះបើតាមក្រសួងកសិកម្ម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ឯកឧត្តម ចាន់ សុវុឌ្ឍ ក៏បានណែនាំដល់ក្រុមនិស្សិតហាត់ការត្រូវយកចិត្តទុកដាក់រៀនសូត្រនិងព្យាយាមធ្វើការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបាននូវចំណេះដឹង បច្ចេកវិទ្យាទំនើប ការស្វែងយល់ពីទីផ្សារ ការស្រាវជ្រាវផ្សេងៗ ជាពិសេសពង្រឹងសមត្ថភាពឱ្យទាន់ឧស្សាហកម្ម ៤.០ ដើម្បីប្រែក្លាយកសិកម្មប្រកបដោយទំនើបកម្ម និងអាចធ្វើពាណិជ្ជកម្ម ដើម្បីជួយដល់កសិករមានជីវភាពប្រសើរឡើង និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ក្រោយពីបានបញ្ជូននិស្សិតទាំង ២៥៥នាក់ទៅហាត់ការរយៈពេល ១១ខែនៅប្រទេសអ៊ីស្រាអែល កាលពីចុងខែសីហាមក នៅខែកញ្ញានេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានជ្រើសរើសនិស្សិត១០៨នាក់ទៀតក្នុងនោះស្រី៦២នាក់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ឈរលើគោលការណ៍ «ចេះ គឺជាប់»

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ឈរលើគោលការណ៍ «ចេះ គឺជាប់»

    (កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិថ្មី គឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្របខណ្ឌ។ ក្នុងន័យនេះ សម្តេចធិបតី បានប្រកាសថា ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ចេះ គឺជាប់» ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតីបានមានប្រសាសន៍ថា៖ ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាលស្រដៀងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ។ សម្ដេចថា ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បី ធានាឱ្យបាននូវភាពត្រឹមត្រូវ មានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះ គឺជាប់» នេះហើយជាគោលការណ៍របស់យើង ។ សម្តេចនាយករដ្ឋមន្ត្រី…

  • នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឱ្យ ផ្អាកការប្រឡង ជ្រើសរើស មន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មី

    នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឱ្យ ផ្អាកការប្រឡង ជ្រើសរើស មន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មី

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យ ផ្អាកការប្រឡងជ្រើស រើស មន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយរង់ចាំយន្តការថ្មីសិន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាដូច្នេះតាមរយៈសារសំឡេងពិសេស នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងសាសំឡេងពិសេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា៖ ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការ សំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅ ក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុង ផែនការ ឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ។ សម្ដេចនាយករដ្ឋមន្ត្រី បន្តថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ គាត់ស្នើសុំក្រសួងបីដើម្បីរៀបចំនីតិវិធីប្រឡង នៅ ក្នុង ឆ្នាំ២០២៣នេះ។ គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តី មុខងារសាធារណៈ ដែលក្នុងនោះ ការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី ។អញ្ចឹងដើម្បីឱ្យចេញ ដេប៉ា…

  • ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកម្ម កំណត់តម្លៃផលិតផលឱ្យបានសមរម្យក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

    ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកម្ម កំណត់តម្លៃផលិតផលឱ្យបានសមរម្យក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

    ភ្នំពេញ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្តាលខែតុលាខាងមុខនេះ ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានីខេត្តធ្វើការសហការជាមួយនឹងអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យផងដែរ។ ការណែនាំនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន តាមរយៈសារាចរណែនាំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមរយៈសារាចរនេះបានលើកឡើងថា ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣-១៤ និង១៥ ខែតុលា មន្ទីរទេសចរណ៍រាជធានីខេត្តត្រូវសហការជាមួយស្ថាប័ន និងអ្នកពាក់ព័ន្ធពិនិត្យមើលពីផលិតផល និងសេវាកម្មទេសចរណ៍នានាឱ្យបានត្រឹមត្រូវ។រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។ សារាចរប្រាប់ដល់ឱ្យគ្រប់មន្ទីរទេសចរណ៍ទាំងអស់ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីណែនាំ ម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យទាំងអស់គ្នា។ តាមរយៈសារាចរនេះដែរបានបញ្ជាក់ថា ៖ «ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា»។ សូមបញ្ជាក់ផងដែរថា…

  • ក្រសួងអប់រំ បង្កើតឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរទិវាគ្រូបង្រៀនឆ្នាំនេះ

    ក្រសួងអប់រំ បង្កើតឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរទិវាគ្រូបង្រៀនឆ្នាំនេះ

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានសកម្មភាពប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យដើម្បីអបអរសាទរទិវាគ្រូបង្រៀននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ និងជាផ្នែកមួយជួយពង្រឹងសមត្ថភាពអប់រំលើវិស័យតែងនិពន្ធ និងស្មូតកំណាព្យដល់សិស្សានុសិស្ស និងគ្រូផងដែរ។ សេចក្តីណែនាំរបស់ក្រសួងអប់រំកាលថ្ងៃទី ៦ ខែកញ្ញា បានឱ្យដឹងថា ដើម្បីប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ និងអធិកអធម ក្រសួងសូមធ្វើការណែនាំឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដែលត្រូវរៀបចំឡើងទាំងនៅថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ជាតិ។ ក្រសួងបន្តថា៖«ការប្រឡងប្រណាំងនេះ គឺត្រូវតែជ្រើសរើស គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីចូលរួមប្រឡងប្រណាំងការតែងនិពន្ធ ពានរង្វាន់ សម្តេចព្រះសង្ឃរាជ ជួន ណាត់ និងប្រឡងប្រណាំងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ក្រោមប្រធានបទ«គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព»។ បន្ថែមពីនេះ សម្រាប់កម្រិតថា្នក់ក្រោមជាតិ ក្រសួងអប់រំ បានប្រកាសឱ្យមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ត្រូវណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ខណ្ឌ ក្រុង និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ឱ្យរៀបចំការប្រឡងប្រណាំងដែលមានពីរដំណាក់កាល។ ដំណាក់កាលទី១ ការិយាល័យអប់រំ យុវជន និងកីឡា…

  • ឯកឧត្តម ហួត ហាក់៖ វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ ក្នុងការ ចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ  និងគុណភាពស្ថាប័នសាធារណៈ

    ឯកឧត្តម ហួត ហាក់៖ វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ ក្នុងការ ចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ  និងគុណភាពស្ថាប័នសាធារណៈ

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញ ដឹកនាំក្រុមការងារក្រសួង ក្នុងនាមតំណាងរាជរដ្ឋាភិបាល ចូលការពារ សេចក្ដីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច នៅចំពោះមុខគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធាន គណៈកម្មការ និងគណៈកម្មការជំនាញរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូន គណៈកម្មការជំនាញរដ្ឋសភាថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាល យល់ឃើញថា វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ក្នុងការ ចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ  និងគុណភាពស្ថាប័នសាធារណៈ ដើម្បី បង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គម និង ការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការប្ដូរឈ្មោះ មកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ…

  • កម្មកររោងចក្រ រំភើប និងកក់ក្តៅនៅពេលរដ្ឋមន្ត្រី ក្រសួងការងារ ចុះសួរសុខទុក្ខដល់កន្លែងស្នាក់នៅ

    កម្មកររោងចក្រ រំភើប និងកក់ក្តៅនៅពេលរដ្ឋមន្ត្រី ក្រសួងការងារ ចុះសួរសុខទុក្ខដល់កន្លែងស្នាក់នៅ

    ភ្នំពេញ៖មិនបង្អង់យូរ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញវត្តមាន ដោយ ចុះនៅតាមបន្ទប់ជួលរបស់បងប្អូនកម្មករ កម្មការិនី ដែលបម្រើការ នៅតាមរោចក្រនានា។ សកម្មភាពនេះ គឺដើម្បីជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី នៅតាម បន្ទប់ជួលជាដើម។ ជាមួយនឹងវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ គឺឯកឧត្តម ហេង សួរ នោះ កម្មករ កម្មការិនីរោងចក្រ បាន បង្ហាញក្តីសប្បាយរីករាយចំពោះទឹកចិត្តដ៏ល្អរបស់លោករដ្ឋមន្ត្រី ដែលបានចុះទៅតាមបន្ទប់ជួលដែលកម្មករជួលស្នាក់នៅ ដើម្បីស្វែង យល់ពីសុខទុក្ខរបស់ពួកគាត់។ តាមរយៈសកម្មភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឱ្យមហាជន និង កម្មករ និយោជិត ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថាលោក ចុះទៅជួបដល់កន្លែងស្នាក់នៅរបស់ពួកគាត់នោះឡើយ។ សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

  • លិខិតមិត្តអ្នកអាន៖ ការពង្រីក ប.ស.ស ដល់គ្រួសារកម្មករ ជាយុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វពីរ

    លិខិតមិត្តអ្នកអាន៖ ការពង្រីក ប.ស.ស ដល់គ្រួសារកម្មករ ជាយុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វពីរ

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាល ពីថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការ ណែនាំ ដែលក្រសួងត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ។ សម្រាប់អ្នកតាមដានសង្គម គោលនយោបាយថ្មីនេះ ដើម្បីជួយសម្រាល បន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់បងប្អូនកម្មករ និយោជិត និង ក្រុមគ្រួសារក្នុងបន្ទុកដែលមានដូចជាប្តីឬប្រពន្ធ និងកូនដែលជា ធម្មតា ការ ចំណាយលើការថែទាំសុខភាព សម្រាប់សមាជិកគ្រួសារម្នាក់ ជា មធ្យម ៥ភាគរយ នៃចំណាយសរុបប្រចាំខែឬជាមធ្យម ក្នុងរង្វង់ ២០ដុល្លារ ឬ៤០ដុល្លារដែលជាការចំណាយលើការព្យាបាល។ ប៉ុន្តែ តាមរយៈយន្តការរបបសន្តិសុខសង្គមរបស់រដ្ឋាភិបាលសមាជិកគ្រួសារកម្មករ និយោជិតចំណាយតែ ១៥.៦០០រៀល ( ស្មើប្រមាណ ៤ដុល្លារ អាម៉េរិក ) ក្នុងមួយខែប៉ុណ្ណោះនឹងទទួលបានការថែទាំសុខភាព ដោយ មិន បង់ប្រាក់នៅតាមគ្រឹះស្ថានដែលជាដៃគូរបស់ប.ស.ស.។ នេះជាការគិតគូរថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមបញ្ជាក់ថា ប.ស.ស ត្រូវបានបង្កើតឡើង…

  • សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើលើកកម្ពស់កម្រិតនៃ ទំនាក់ទំនង រវាង កម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយ»

    សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ស្នើលើកកម្ពស់កម្រិតនៃ ទំនាក់ទំនង រវាង កម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយ»

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើលើកកម្ពស់ កម្រិត នៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ។ នេះបើតាមសេចក្តីប្រកាស ព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ជីនព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ នៅក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការ ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម គីម ជីនព្យូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលនូវ លទ្ធផល ប្រកបដោយផ្លែផ្កា តាមរយៈជំនួប ជាមួយថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា និង សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា…

  • ក.ប.ប. បន្តផ្តល់ការអប់រំដល់សិស្សានុសិស្ស និងអាជីវករ អំពីសុវត្ថិភាពម្ហូបអាហារ

    ក.ប.ប. បន្តផ្តល់ការអប់រំដល់សិស្សានុសិស្ស និងអាជីវករ អំពីសុវត្ថិភាពម្ហូបអាហារ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានបន្តផ្តល់ការអប់រំជូនដល់សិស្សានុសិស្ស និងអាជីវករលក់ដូរនៅតាមសាលារៀន ពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងសុខុមាលភាពសាធារណៈ។ យោងតាមទំព័រហ្វេសប៊ុករបស់ ក.ប.ប.បានឱ្យដឹងថា នៅថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានសាខា ក.ប.ប. នៃរាជធានីភ្នំពេញ និងខេត្តកំពង់ចាម បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា»ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ។ វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព អគ្គនាយករង ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់។ ក្នុងឱកាសនេះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលារៀន និងបានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារចំនួន៣៥០ផ្ទាំង ជូនដល់អ្នកចូលរួមទាំងអស់។…