Category: ព័ត៌មានជាតិ

  • ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ត្រូវបានតែងតាំងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ត្រូវបានតែងតាំងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្ដីសម្រេចតែងតាំងសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានប្រគល់តួនាទីជូនឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដោយអនុប្រធាន៣រូប អនុប្រធានប្រចាំការ ១រូប និងសមាជិកជាច្រើនរូបទៀត ។ អនុប្រធាន៣រូបនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ព្រំ សុខា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ ។ ក្នុងឱកាសបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ កញ្ញា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតី បានអះអាងថា…

  • ប៊ុត សីហា ម្ចាស់ជ័យលាភីលេខ ១ កម្មវិធី The voice Cambodia និង បក្ខពួកត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញឿន

    ប៊ុត សីហា ម្ចាស់ជ័យលាភីលេខ ១ កម្មវិធី The voice Cambodia និង បក្ខពួកត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញឿន

    ភ្នំពេញ ៖ លោក ប៊ុត សីហា ម្ចាស់ជ័យលាភីលេខ ១ របស់កម្មវិធី ប្រឡង ចម្រៀង «The Voice Cambodia» រដូវកាលទី ១ និង បក្ខពួក ម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជាមួយនឹង គ្រឿងញៀនមួយចំនួនកាលពីវេលាម៉ោងជាង៤ រសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ប្រភពនគរបាលស្រុកគងពិសី ប្រាប់សារព័ត៌មានថា សមត្ថកិច្ច នគរបាលបានបង្ក្រាបបុរសជា មុខសញ្ញាសង្ស័យពាក់ព័ន្ធ នឹងគ្រឿង ញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ។ក្នុងនេះទី ១.ឈ្មោះ ឆន វល្លិន អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិត្រាំខ្នា ឃុំស្នំ ក្រពើនិង ទី២. ឈ្មោះ ប៊ុត សីហា អាយុ ២៩…

  • សហគ្រាសធុនតូច និងមធ្យមជប៉ុន ចាប់អារម្មណ៍ការវិនិយោគ នៅកម្ពុជាលើវិស័យសំខាន់ៗពីរ

    សហគ្រាសធុនតូច និងមធ្យមជប៉ុន ចាប់អារម្មណ៍ការវិនិយោគ នៅកម្ពុជាលើវិស័យសំខាន់ៗពីរ

    ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមជប៉ុន ចាប់អារម្មណ៍លើការ វិនិយោគនៅកម្ពុជា ចំពោះវិស័យសំខាន់ៗចំនួនពីរ គឺ-ការផលិតទំនិញ កែច្នៃ ដើម្បីផលិតជាផលសម្រេចសម្រាប់នាំចេញ និងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ។ នេះបើយោងតាមខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធាន សមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ប្រភពដដែលបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការវាង កម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាស សម្រាប់ការវិនិយោគនៅកម្ពុជា។សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើន ដែលកម្ពុជា សម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ។ ជាពិសេស ក្នុង នីតិកាល ទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការចុះបញ្ជីដីរដ្ឋអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ ធនធានធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវចម្រុះ

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការចុះបញ្ជីដីរដ្ឋអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ ធនធានធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវចម្រុះ

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានមាន ប្រសាសន៍ ថា ការចុះបញ្ជីដីរដ្ឋដូចជា តំបន់ការពារធម្មជាតិ គម្របដី ព្រៃកសិកម្ម និងបឹង ព្រែកដែលជារបស់រដ្ឋ នឹងអាចបញ្ឈប់ការទន្ទ្រាន ការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងអាចប្រើប្រាស់ធនធាន ធម្មជាតិដោយនិរន្តភាព និងការពារបាននូវជីវចម្រុះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់បន្ថែមថា ភារកិច្ចរបស់ យើង គឺរៀបចំផែនការ ប្រើប្រាស់ ដីធ្លីស្របតាមធនធានដែលមាន ប្រែក្លាយតំបន់ទាំងនោះ ឱ្យ ទៅជារបៀងអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ ទាក់ទាញវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តម សាយ សំអាល់ បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance )ប្រចាំនៅប្រទេសកម្ពុជា នៅទីស្តីការក្រសួង៕ដោយ៖ ង៉ាន់ ទិត្យ

  • ទូតជប៉ុន ជម្រាបសម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាចិត្តបន្តគាំទ្រ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា

    ទូតជប៉ុន ជម្រាបសម្តេចតេជោថា នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាចិត្តបន្តគាំទ្រ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា

    ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាចិត្តបន្តគាំទ្រកិច្ចសហ ប្រតិបត្តិការ ជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។ ប្រភពដដែលបន្តថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការ ស្តារ សេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជា ផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។ សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមាន គ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន…

  • ប្រជាពលរដ្ឋអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបាន ក្នុងសមយុទ្ធសុខាភិបាលរួមគ្នា កម្ពុជា-ចិន នាពាក់កណ្តាលខែនេះ

    ប្រជាពលរដ្ឋអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបាន ក្នុងសមយុទ្ធសុខាភិបាលរួមគ្នា កម្ពុជា-ចិន នាពាក់កណ្តាលខែនេះ

    ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកម្ពុជា និងចិន ដែលមានរយៈពេល១៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបានផងដែរ។ យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ដែលមានរយៈពេល១៣ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ។ ឯកឧត្តមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានបានបញ្ជាក់តាមរយៈសេចក្តីប្រកាសថា ៖ «គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព»។ សមយុទ្ធបានកំណត់យកប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» ដែលនឹងប្រារព្ធធ្វើនៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ ខេត្តសៀមរាប។ អ្នកនាំពាក្យដដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប ដែលការពិនិត្យព្យាបាលជំងឺនេះនឹងធ្វើឡើងនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា សមយុទ្ធនេះ នឹងមានការចូលរួមពីកងទ័ពកម្ពុជាចំនួន…

  • ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរបន្ថែមទៀត

    ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរបន្ថែមទៀត

    កោះកុង៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរបន្ថែមទៀត ដែលមានទីតាំងនៅស្រុកបទុមសាគរ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងផ្ទាល់ ដោយតំបន់សេដ្ឋកិច្ចទាំងនោះបានបង្កើតការងារជាច្រើនជូនពលរដ្ឋ។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ន ខេត្តកោះកុងមានតែតំបន់សេដ្ឋកិច្ចមួយប៉ុណ្ណោះ ដែលបានបង្កើតតាំងពីឆ្នាំ២០០៧ គឺតំបន់សេដ្ឋកិច្ចពិសេសនាងកុក មានទីតាំងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប៉ុន្តែរាជរដ្ឋាភិបាល មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពីរទៀត ដែលស្ថិតនៅស្រុកបទុមសាគរ។ លោក សុខ សុទ្ធី បានបញ្ជាក់ថា ៖ «តំបន់សេដ្ឋកិច្ចពិសេសពីរទៀតនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចខេត្តកោះកុងកាន់តែមមាញឹក។ អាជ្ញាធរខេត្តស្វាគមន៍ និងគាំទ្រ ចំពោះអ្នកវិនិយោគទាំងឡាយ ដែលមានបំណងចង់មកបើករោងចក្រសហគ្រាសនៅក្នុងខេត្តរបស់យើង ដែលយើងនឹងបង្កលក្ខណៈងាយស្រួលឱ្យបានច្រើនដល់វិនិយោគិន ធ្វើយ៉ាងណា ឱ្យគាត់មានទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរបស់យើង»។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១១ ខែកញ្ញា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ…

  • ក្រសួងអប់រំ៖ ជនណាដែលប្រឡងជំនួស ឬបន្លំក្នុងការប្រឡង ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពីមួយលានរៀន ទៅប្រាំលានរៀន

    ក្រសួងអប់រំ៖ ជនណាដែលប្រឡងជំនួស ឬបន្លំក្នុងការប្រឡង ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពីមួយលានរៀន ទៅប្រាំលានរៀន

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានចេញប្រកាសស្តីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ។ក្នុងនោះបានកំណត់នូវទោសប្បញត្តិ និងពិន័យជាប្រាក់សម្រាប់អ្នកដែលបន្លំខ្លួនប្រឡងជំនួសបេក្ខជនផងដែរ។ យោងតាមប្រកាស ដែលមាន៦ជំពូក និង១៥មាត្រា និងចុះហត្ថលេខាដោយឯកឧត្តម ហង់ជួន ណារ៉ុន ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣បានបញ្ជាក់លំអិតពីទោសប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ធរមានថា ៖ «ជនណាដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡង ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១លានរៀន ទៅ៥លានរៀន»។ ករណីមិនរាងចាល សាមីខ្លួនត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍នេះ ហើយត្រូវព្យួរការប្រឡងសម្រាប់រយៈពេល២ឆ្នាំ ឬហាមឃាត់មិនឱ្យចុះឈ្មោះក្នុងបញ្ជីប្រឡងជាស្ថាពរផងដែរ។ ប្រកាសដដែលនេះក៏បានបញ្ជាក់ផងដែរថា ចំពោះជនដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡង ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ ទាក់ទងនឹងការកំណត់ទោសប្បញត្តិ និងពិន័យនេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រាប់នៅថ្ងៃទី១២ ខែកញ្ញា ថា នេះជាអាណត្តិទី ៣ របស់រដ្ឋមន្ត្រីក្រសួងអប់រំដែលបានកំណែទម្រង់ចំពោះការក្រឡងមួយឱ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌ ពោល គឺអ្នកចេះ គឺជាប់។ លោកបានប្រាប់ថា ៖…

  • រមណីយដ្ឋានហ្លួងព្រះស្ដេចកន នឹងជួយបង្កើនទេសចរក្នុងខេត្តត្បូងឃ្មុំ

    រមណីយដ្ឋានហ្លួងព្រះស្ដេចកន នឹងជួយបង្កើនទេសចរក្នុងខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ អ្នកជំនាញប្រវត្តិសាស្ត្រ និងអ្នកជំនាញទេសចរណ៍រំពឹងថា ការរៀបចំរបស់អាជ្ញាធរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកន ឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រនេះ នឹងជំរុញឱ្យមានកំណើនទេសចរក្នុងខេត្ត និងផ្ដល់និរន្តរភាពក្នុងវិស័យនេះផងដែរ។ លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញាថា នៅក្នុងខេត្តនីមួយៗត្រូវតែបង្កើតទីតាំងថ្មីៗដើម្បីឱ្យមាននូវចរន្តទេសចរនិងបង្កើតគោលដៅដែលជាកន្លែងនៃការចងចាំសម្រាប់មហាជនទូទាំងប្រទេស។ លោកបន្តថា នៅក្នុងខេត្តត្បូងឃ្មុំ បើនិយាយពីប្រវត្តិសាស្ត្រ គឺមានទីតាំងមួយដែលជាកន្លែងបន្ទាយ និងវាំងរបស់ហ្លួងព្រះស្ដេចកន ហើយដើម្បីឱ្យមហាជនបានស្គាល់ បានដឹង អាជ្ញាធរត្រូវបង្កើតឱ្យមានសកម្មភាព ដូចជាបង្កើតឱ្យមានពិធីបុណ្យអុំទូក ការជួបជុំទូទាំងខេត្តក្នុងពិធីវប្បធម៌ ឬសាសនា ជាដើម។ ការបង្កើតឱ្យទៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនៅទីនោះ គឺជាលក្ខណៈសំខាន់ ដោយសារទីនោះគឺជាកន្លែងរៀបចំឡើងនៅសតវត្សរ៍ទី១៦ នៅពេលដែលស្ដេចកនបានទទួលងារជាស្ដេច ហើយស្ដេចកន ក៏បានបង្កើតទីតាំងនៃរាជវាំង និងកសាងបន្ទាយដ៏រឹងមាំសម្រាប់សុខសន្តិភាពដល់ប្រជាជនទូទៅ។ នេះបើតាមការបន្ថែមពីលោក សំបូរ ម៉ាណ្ណារ៉ា។ លោក សំបូរ ម៉ាណ្ណារ៉ា ថ្លែងថា ៖ «អ៊ីចឹង! កន្លែងហ្នឹងគឺជាទីតាំងប្រវត្តិសាស្ត្រពិតប្រាកដហើយ ហើយខ្ញុំគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យទៅជាទីរមណីយដ្ឋានជាក់លាក់ច្បាស់លាស់ ឱ្យមនុស្សគ្រប់គ្នាហ្នឹង មានដំណើរទេសចរណ៍បែបយល់ដឹងពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍កម្សាន្តតាមរយៈការស្គាល់ទីតាំងដ៏សំខាន់នេះនៅខេត្តត្បូងឃ្មុំនេះ»។ លោកបន្ថែមថា នៅកម្ពុជា មិនមែនតែខេត្តត្បូងឃ្មុំនោះទេ ដែលមានរមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រ តែមានខេត្តជាច្រើនទៀត…

  • ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំ កំណត់តួនាទីភារកិច្ច ដឹកនាំ ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារនៅក្នងវិស័យទេសចរណ៍

    ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំ កំណត់តួនាទីភារកិច្ច ដឹកនាំ ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារនៅក្នងវិស័យទេសចរណ៍

    ភ្នំពេញ-ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍។ សេចក្ដីសម្រេចនេះត្រូវបាន ឯកឧត្ដមរដ្ឋមន្រ្តី ដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងគោលបំណងកំណត់តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់នៃក្រសួងទេសចរណ៍ ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារនៅក្នងវិស័យទេសចរណ៍។ ក្នុងកិច្ចប្រជុំនេះ ក៏ទទួលបានការណែនាំ និងសម្រួលបន្ថែមទៅលើការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពការងារ ក្រោមចក្ខុវិស័យរួមមួយដែលដឹកនាំដោយឯកឧត្ដមរដ្ឋមន្រ្តី។ ថ្នាក់ដឹកនាំទាំងអស់បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង និងប្ដេជ្ញាចូលរួមអនុវត្តតាមការបែងចែកតួនាទីភារកិច្ចនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវភាពជោគជ័យ និងសមិទ្ធផលជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។ កិច្ចប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD plus 3Ds) ដែលមានភាពប្រទាក់ក្រលាជាមួយនឹងរចនាសម្ព័ន្ធរបស់ស្ថាប័ន និងភារកិច្ចរបស់ថ្នាក់ដឹកនាំទាំងអស់។ ហើយជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗសំដៅបន្តដោះស្រាយរាល់បញ្ហាប្រឈម សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ។ ចាន់ វិចិត្រ