Category: ព័ត៌មានជាតិ

  • ក្រសួងវប្បធម៌ បណ្តុះបណ្តាលពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់ដល់គ្រូសាលាមធ្យមវិចិត្រសិល្បៈ

    ក្រសួងវប្បធម៌ បណ្តុះបណ្តាលពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់ដល់គ្រូសាលាមធ្យមវិចិត្រសិល្បៈ

    ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងថ្នាក់រៀន ដល់គ្រូសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង១០០នាក់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀនឱ្យស្របតាមបរិបទថ្មីបែបឌីជីថល។ នេះយោងតាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងលើកឡើងបង្ហាញពីការអប់រំសីលធម៌ និងការគ្រប់គ្រងចិត្ត ដើម្បីប្រសិទ្ធភាពនៃការបង្រៀន ក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន។ លោកបាននិយាយថា ៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ លោកគ្រូអ្នកគ្រូ ក៏នឹងរៀនពីរបៀបនៃការសរសេរប្លង់ មុខវិជ្ជា វិធីសាស្ត្រតាមបែបមជ្ឈមណ្ឌលសិស្ស មជ្ឈមណ្ឌលវិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីបែប ឌីជីថល វិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាតាមបែបសហការនិងតាមបែបឯករាជ្យថែមទៀត»។ ចំណែកឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀន។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ការបង្រៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺយើងបានផ្តោតតាមរបៀប គ្រូមជ្ឈមណ្ឌល មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា…

  • ផ្លែដូងស្រស់របស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗនេះ

    ផ្លែដូងស្រស់របស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗនេះ

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ខណៈអគ្គនាយកដ្ឋាននេះគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំអគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូខាងមុខនេះ គឺដើម្បីឱ្យភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។ ប្រភពដដែលបន្តថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងបន្ថែមនៅថ្ងៃទី២០ ខែកញ្ញាថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ កញ្ញាបានបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ…

  • គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា

    គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈ៖*ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖ −ដែលបានទទួលមរណភាព −ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន −ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត*ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ *ការចុះឈ្មោះបោះឆ្នោតសំដៅលើ៖−ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក −ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) −ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មីត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយសូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកុំបីអាក់ខាន៕ ដោយ-រ៉ាវុធ

  • លទ្ធផលថ្ងៃទី៣ នៃវេទិកាយុវជនលើកទី២ ប្រតិភូយុវជន បានត្រៀមនូវសេចក្ដីថ្លែងការណ៍រួមជូនថ្នាក់ដឹកនាំសមាគមជាតិ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន

    លទ្ធផលថ្ងៃទី៣ នៃវេទិកាយុវជនលើកទី២ ប្រតិភូយុវជន បានត្រៀមនូវសេចក្ដីថ្លែងការណ៍រួមជូនថ្នាក់ដឹកនាំសមាគមជាតិ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលថ្ងៃទី៣ នៃវេទិកាយុវជនលើកទី២ នសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាថ្ងៃទី៣ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគ អាស៊ីអាគ្នេយ៍ អង្គវេទិកាយុវជនបានពិភាក្សាជាក្រុមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើប្រធានបទចំនួន ៥ ដែលពួកគេបានរកឃើញនូវបញ្ហាអាទិភាព និងកង្វល់មួយចំនួនកាលពីថ្ងៃទី១៨ ខែកញ្ញា រួមមាន ៖ ការ អភិវឌ្ឍយុវជន, ការគាំពារ យេនឌ័រ និងបរិយាបន្ន, ការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម ដើម្បីស្វែងរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ដោយបង្កើតជាផ្ទាំងរូបភាពគំរូមួយស្តីពីបញ្ហាប្រឈមដែលជាកង្វល់របស់ពួកគេ និងកំណត់អំពីដំណើរការ ឬ របៀបនៃការដោះស្រាយកង្វល់ទាំងនោះ។ បន្ទាប់ពីបានរកឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយរួចហើយនោះ យុវជនម្នាក់នៃក្រុមនីមួយៗ ដែលមកពីសមាគមជាតិខុសៗគ្នា នឹងធ្វើជាតំណាងរបស់ក្រុមខ្លួន បាននាំយកនូវគោលគំនិតដែលពួកគាត់ បានពិភាក្សារួមគ្នានោះទៅកសាងនូវសេចក្ដីថ្លែងការណ៍រួមរបស់វេទិកាយុវជនលើកទី២ ជាមួយនឹងគ្រូសម្រប សម្រួល។ គួរបញ្ជាក់ផងដែរថា ប្រតិភូយុវជនទាំងអស់បានរកនូវវិធីសាស្ត្រ និងគំនិតថ្មី ដើម្បីធ្វើការ បង្ហាញក្តីកង្វល់ និងដំណោះស្រាយថ្មីដែលនឹងទទួលបានភាពជោគជ័យ និងលទ្ធផលយូរអង្វែងរបស់ពួកគេ ហើយយុវជននឹងត្រៀមឡើងអាននូវសេចក្ដីថ្លែងការណ៍រួមរបស់វេទិកាយុវជនលើកទី២…

  • រយៈពេលប្រាំឆ្នាំ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់

    រយៈពេលប្រាំឆ្នាំ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់

    ភ្នំពេញ៖ របាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូ លំទូលាយ។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញកាលពី ថ្ងៃទី១៨ ខែកញ្ញា ដោយ រំលេចឱ្យឃើញថា កម្លាំងពលកម្មជំនាញ ដែ លបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ យ៉ាងតិច ឬស្មើកម្រិតវិញ្ញាបនបត្របច្ចេ កទេស និង វិជ្ជាជីវៈរយៈពេលខ្លីមានចំនួន ២៧ ម៉ឺននាក់ ក្នុង ចន្លោះឆ្នាំ២០១៨- ២០២២។ ក្រសួងបានបន្តថា សម្រាប់ឆ្នាំ ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣ ៧២៣ នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០ ៦៩០ នាក់។ ដោយឡែកចំនួនសិស្សស្រីវិញ មានចំនួន ១៩ ៩៤៩ នាក់ ក្នុងនោះមានការថយចុះ…

  • កម្ពុជា និងឥណ្ឌា បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាជាមួយគ្នាទៀត

    កម្ពុជា និងឥណ្ឌា បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាជាមួយគ្នាទៀត

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។ក្នុងជំនួបភាគីឥណ្ឌាប្រកាសបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាផងដែរ។ ប្រភពបានបញ្ជាក់ថា ក្នុងសវនាការភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា រួមមានវិស័យនយោបាយ ការពង្រឹង និងការតភ្ជាប់លទ្ធិប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ ការអភិវឌ្ឍន៍ ធនធានមនុស្ស ទំនាក់ទំនងវប្បធម៌ និងការងារមនុស្សធម៌ជាដើម។ ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសជួយសម្រាលបន្ទុក លុបបំបាត់ការភ័យខ្លាច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ តាមរយៈហ្វេសប៊ុកឯកឧត្តម លី ធុជ បានលើកឡើងថា ៖ «យើងសូមសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ និងសហការី ដែលបានស្វែងរកការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងការចូលរួមជួយដល់ការបោសសម្អាតមីនមនុស្សធម៌ ដោយជ្រើសរើសយកខេត្តកោះកុងជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងដំបូងរបស់ខ្លួន»។ យោងតាមហ្វេសប៊ុកអាជ្ញាធរមីននោះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ៖ «តាមរយៈគម្រោងផ្តល់ផលរហ័ស រដ្ឋាភិបាលឥណ្ឌាបានផ្តល់ការគាំទ្រថវិកាដល់អាជ្ញាធរមីនលើការអនុវត្តគម្រោងភូមិអស់មីននៅខេត្តកោះកុង និងការចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ជនមានពិការភាពនៅខេត្តបន្ទាយមានជ័យ…

  • រយៈពេលប្រាំបីខែ កម្ពុជា នាំចេញផ្លែមៀនស្រស់បានជាងប្រាំបីពាន់តោន

    រយៈពេលប្រាំបីខែ កម្ពុជា នាំចេញផ្លែមៀនស្រស់បានជាងប្រាំបីពាន់តោន

    ភ្នំពេញ៖ របាយកាណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន ក្នុងបរិមាណជាង ៨ ១១៨ តោន កើនឡើងជាង ៣ ៧២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ តាមរយៈកំណើននៃការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិននេះត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ថា ដោយសារតែគុណភាពរបស់ផ្លែមៀនកម្ពុជា ត្រូវបានទទួលស្គាល់ពីខាងចិន និងមានតម្រូវការបញ្ជាទិញច្រើន ទើបមានការកើនឡើងច្រើនបែបនេះ។គ្រាន់តែក្នុងខែសីហាមួយ ការនាំចេញផ្លែមៀនស្រស់ សម្រេចបាន ៣ ២៥០ តោន ជាបរិមាណដ៏ច្រើនដែលកំណើននេះដោយសារតែមានការផ្សព្វផ្សាយលក់មៀនខ្មែរតាមរយៈទីផ្សារអនឡាញនានារបស់ចិន ជាពិសេសការដាក់លក់នៅផ្សារអនឡាញអាលីបាបា ដែលជាផ្សារដ៏ធំរបស់ចិនផងដែរ។ កញ្ញាអ្នកនាំពាក្យបានបញ្ជាក់ថា ៖ «គុណភាព និងរសជាតិ ផ្លែមៀនរបស់យើង ត្រូវបានប្រជាជនចិនទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងមានគុណភាពល្អ សូម្បីតែកន្លងនៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ចិនក៏បានយកផ្លែមៀនស្រស់ដើម្បីទទួលផងដែរ។ នេះជាមោទនភាពមួយសម្រាប់ផលិតផលផ្លែឈើយើង»។ បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម បច្ចុប្បន្នក្រសួងកំពុងតែជួយកសិករ ដោយធ្វើយ៉ាងណាពង្រឹងការដាំដុះផ្លែមៀនប៉ៃលិននេះ ឱ្យមានគុណភាព សុវត្ថិភាព សមស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យដែលប្រទេសចិនចង់បាន។ លោក សាយ…

  • កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ គម្រោងអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ

    កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ គម្រោងអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ

    ភ្នំពេញ៖ កម្ពុជាបង្ហាញការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ និងគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ខណៈកន្លងមកភាគីចិនក៏ធ្លាប់បានជួយក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរនៃខេត្តសៀមរាបផងដែរ។ ការបង្ហាញការស្វាគមន៍នេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន អំឡុងពេលកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា លោកជំទាវ ភឿង សកុណា បានលើកឡើងពីចំណងមិត្តភាពល្អជាប្រពៃណីរវាងចិន និងកម្ពុជា ដែលកើតមានឡើងតាំងពីសម័យអង្គរ និងបន្តរហូតមកដល់បច្ចុប្បន្ននេះដែរ។ លើសពីនេះ ភាគីទាំងពីរបានលើកសរសើរពីការចូលរួមចំណែកក្នុងការងារអភិរក្ស និងជួលជុលប្រាសាទរបស់កម្ពុជា ដែលក្នុងនោះមានការជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ។ ក្រសួងបានបញ្ជាក់ថា ៖ «រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសម្តែងការស្វាគមន៍លើឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ចិន នូវគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ និងគម្រោងអភិរក្សជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ ហើយចិនក៏បានសន្យាពិនិត្យលទ្ធភាពក្នុងការលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគតផងដែរ»។ ឯកឧត្តម ស៊ុំ ម៉ាប់…

  • កិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីរ រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

    កិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីរ រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​រវាងថ្នាក់ ដឹកនាំក្រសួង ជាមួយប្រធានមន្ទីរ រាជធានី ខេត្តទាំង២៥ ដើម្បីស្តាប់របាយការណ៍​សង្ខេប របស់លោក លោកស្រីប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តការងារបន្ត នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

  • កម្ពុជានឹងនាំយកត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គាក្រៀម ទៅប្រកួត ប្រជែង ជាមួយប្រទេសជិតខាងនិងទីផ្សារអឺរ៉ុប

    កម្ពុជានឹងនាំយកត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គាក្រៀម ទៅប្រកួត ប្រជែង ជាមួយប្រទេសជិតខាងនិងទីផ្សារអឺរ៉ុប

    ភ្នំពេញ៖ផលិតផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គាក្រៀម មានសារៈសំខាន់ណាស់ ក្នុង ប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង។អាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ។ នេះជាការលើកឡើងពីសំណាក់ លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ យូនីដូ (UNIDO)នៅ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១៩ស្ថាប័នទៅកាន់ សហគ្រាសជលផលក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្តចំនួន៣គឺខេត្តកណ្តាល កំពង់ធំនិងសៀមរាបនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣។ លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានទទួលស្គាល់ភាពជាសារវន្តនៃវិស័យជលផលដែល ជាផ្នែកមួយយ៉ាងសំខាន់ និង ជាសសរស្តម្ភក្នុងការអភិវឌ្ឍ វិស័យ ជលផល ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត ការងារ ដល់ប្រជាពលរដ្ឋជាងបីម៉ឺននាក់ក្នុងតំបន់នេសាទ។ក្រៅពីនេះ ពលរដ្ឋដែលប្រកបរបរនេសាទដោយ ផ្ទាល់ជាមួយនឹងការ នេសាទ ក៏មានចំនួន៣០ម៉ឺននាក់ថែមទៀត។ កញ្ញា…