Category: ព័ត៌មានជាតិ

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ក្រសួង ស្ថាប័ន ចំនួន ២១

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ក្រសួង ស្ថាប័ន ចំនួន ២១

    ភ្នំពេញ៖ ៖ ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ពិធីនាព្រឹកនេះមានការផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នទាំងអស់ ចំនួន ២១ក្រសួង-ស្ថាប័ន ក្នុងនោះ ឯកឧត្តម ហួត ហាក់ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សក្រសួង ត្រូវបានតែងតាំងតំឡើងឋានៈជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជំនួស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៕ ដោយ ហេង សម្បត្តិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ខណៈកម្ពុជា កំពុងពិនិត្យ កែសម្រួល នីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ម៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ និង បានអបអរសាទរចំពោះការជ្រើសតាំង សម្តេចធិបតី ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវ វ៉ិចតូរីយ៉ នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជា-ថៃបានសហការគ្នាយ៉ាងល្អលើវិស័យព័ត៌មានដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលកន្លងមផ្តោតលើការងារព័ត៌មាននិងផ្សព្វផ្សាយ

    ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជា-ថៃបានសហការគ្នាយ៉ាងល្អលើវិស័យព័ត៌មានដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលកន្លងមផ្តោតលើការងារព័ត៌មាននិងផ្សព្វផ្សាយ

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថាកម្ពុជានិងថៃបានសហការគ្នាយ៉ាងល្អលើវិស័យព័ត៌មានដែលក្នុងនោះកម្ពុជានិងថៃបានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០០៦ ផ្តោតលើកិច្ចសហការលើការងារព័ត៌មាននិងផ្សព្វផ្សាយ ជាពិសេស កម្មវិធីវិទ្យុមិត្តភាពនៅតាមព្រំដែនដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនពីព័ត៌មានផ្សេងៗជាពិសេសទាក់ទងនឹងច្បាប់ទម្លាប់ដើម្បីពលរដ្ឋបានដឹងនិងចូលរួមអនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានផ្តួចផ្តើមពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបានបង្កនូវបញ្ហាជាច្រើន។ ឯកឧត្តមបាន គូសបញ្ជាក់ថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គម។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងនៅក្នុងឱកាសបានទទួលជួបប្រជុំទ្វេភាគីជាមួយសមភាគីថៃ លោកជំទាវ PUANGPET CHUNLAIAD រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃប្រទេសថៃដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានប្រទេសថៃលើផ្នែកព័ត៌មាននិងផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខានតែបាន។ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ភាគទាំងពីរបានឯកភាពគ្នានឹងបន្តសិក្សាបន្ថែមទៀតជាមួយគ្នាដើម្បីធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់ដែលមានស្រាប់ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយប្រទេសទាំងពីរអាចទប់ស្កាត់និងបង្ការព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ព័ត៌មានពិតប្រាកដ និងត្រឹមត្រូវជូនដល់ពលរដ្ឋ ៕…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានកង្វល់រួមពីអស្ថិរភាពពិភពលោក និងការកើនឡើង នូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានកង្វល់រួមពីអស្ថិរភាពពិភពលោក និងការកើនឡើង នូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ

    (ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ កម្ពុជា មានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើង នូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្ដុងឧត្ដម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួម ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន និងផលលំបាកនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាព ផ្នែកសន្តិសុខវិញ ។ សម្ដេចបន្តថា ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព កាន់តែខ្សត់ខ្សោយទៅ ៕ ដោយ ៖ វណ្ណលុក

  • សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី

    សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិ ខេត្តមណ្ឌលគិរី

    (មណ្ឌលគិរី )៖ ដើម្បីដំណើរការរៀបចំគ្រប់គ្រងតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិប្រកបដោយការចូលរួម មានប្រសិទ្ធភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្ត នាយកដ្ឋានតំបន់បេតិភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន សហការគាំទ្រដោយអង្គការWCS អង្គការCIPO and World Hope បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ «សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរ ការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នាថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរី ក្រោម អធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង សរុប ១២៧នាក់ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីឱកាស បញ្ហាប្រឈម…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៩នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៤និង របួសធ្ងន់ស្រាល៩នាក់។ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ២៣៦គ្រួសារ នៅខេត្តស្វាយរៀង

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ២៣៦គ្រួសារ នៅខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  រួមជាមួយប្រតិភូរួមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត នៅស្រុកស្វាជ្រំ និងស្រុកស្វាយទៀប ខេត្តស្វាយរៀង ចំនួន ២៣៦គ្រួសារ ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ សម្តេច ក៏បានផ្តាំផ្ញើរសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសន្ទរកថា នៅកិច្ចប្រជុំពិភាក្សា ទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសន្ទរកថា នៅកិច្ចប្រជុំពិភាក្សា ទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសន្ទរកថា នៅកិច្ចប្រជុំពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨(UNGA78) នាទីស្នាក់កាលកណ្តាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

  • ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    នាថ្ងៃពុធ ទី២០ ខែកញ្ញាវេលាម៉ោង៧ព្រឹក ស្នូរទូងស្គរ ទះប៉ោត និងគោះត្រដោក បានបន្លឺឡើងគ្រប់ទីវត្តអារាម, វិហារសាសនា, មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំង ដើម្បីអបអរសាទការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧កញ្ញា បានសម្រេចបញ្ចូលរមណីយដ្ឋាន ប្រាសាទកោះកេរ របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អប្សរាណិតរាយការណ៍

  • អ្នកសារព័ត៌មានប្រាំរូបឈ្នះជ័យលាភីសរសេរអត្ថបទលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ

    អ្នកសារព័ត៌មានប្រាំរូបឈ្នះជ័យលាភីសរសេរអត្ថបទលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ

    ភ្នំពេញ៖ បេក្ខជនជាអ្នកសាព័ត៌មានចំនួនប្រាំរូបដែលមកពីចម្រុះស្ថាប័ន បានទទួលជ័យលាភីពីកម្មវិធីប្រកួតសរសេរអត្ថបទព័ត៌មាន និងបទយកការណ៍ស្តីពីការបង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារដើម្បីលើកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយនៅកម្ពុជា ។កម្មវិធីប្រកាសជ័យលាភី និងប្រគល់រង្វាន់ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ កម្មវីធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) យូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360) អង្គការហេឡែន ខេលល័រ (Helen Keller Int’l) អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC) និងសម្ព័ន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅកម្ពុជា (SUN-CSA)។ នាឱកាសនោះ លោកស្រី ខឺស្ទ៊ី មីលេវ (Kirsty Milev) នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានឱ្យដឹងថា គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បីជះឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញកិច្ចការងារ ដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ។ លោកស្រីបន្តថា៖«សារៈសំខាន់នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះ ម្តាយ និងផ្តល់ព័ត៌មានលើការបង្កើតគោលនយោបាយនៅកម្ពុជា ជារឿងមិនអាចមើលរំលងបាន ហេតុនេះការផ្សព្វផ្សាយ ព័ត៌មាន និងមានការចូលរួមពីអ្នកសារព័ត៌មានស្តីពីការបំបៅកូនដោយទឹកដោះម្តាយ គឺជាការជួយលើកកម្ពស់ការយល់ដឹង…